ស្ត្រីនៃអង្គរ – A women of Angkor

ដកស្រង់ពី វីអូអេ
អ៊ឹម សុធារិទ្ធ

11 ឧសភា 2013

6C4D13CC-B79E-427F-AEF9-A79DF77C5A32_mw1024_n_s 
រដ្ឋវឺជីញ៉ា៖ ដោយសារ​អារម្មណ៍​ចង់​ដឹងអំពីអ្នក​សង់អង្គរនិង​ចង់​ជួប​អ្នក​រស់​នៅ​សម័យ​នោះ ​ អ្នក​កាសែត​ចូល​និវត្តន៍​អាមេរិកាំង​ម្នាក់​គឺ​លោក ចន ប៊ជិស (John Burgess) ព្យាយាម​អស់​រយៈពេល​១០​ឆ្នាំបង្កើត​តួអង្គស្រ្តី​អង្គរ​ម្នាក់​ដែល​រស់​នៅ​ ជាមួយ​នឹង​ព្រះរាជា​និង​ដឹង​រឿង​រ៉ាវ​ទាំង​ឡាយ​ក្នុង​សម័យ​អង្គរ ​តាម​រយៈ សៀវភៅ​ប្រលោមលោក​មួយ​ក្បាលដែល​មាន​ចំណង​ជើង​ថា «ស្រ្តី​នៃ​អង្គរ» ឬ «Woman of Angkor»។

អ្នក​និពន្ធ​ ចន ប៊ជិស បាន​ប្រាប់​វីអូអេ​នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​រឿង «ស្រី្ត​នៃ​អង្គរ» នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៣​ នៅ​បណ្ណាគារ​ One More Page Book នា​ទីក្រុង​ Falls Church រដ្ឋ​Virginia សហរដ្ឋ​អាមេរិក​ថា អង្គរ​វត្ត​គួរ​មាន​ភាព​ល្បី​ឈ្មោះ​ជាង​នេះ។

«ខ្ញុំ​ចង់​ឲ្យ​អង្គរ​ល្បី​ជាង​នេះ​នៅ​ក្នុង​ពិភព​លោក។ នៅ​លោក​ខាង​លិច យើង​ធំដឹង​ក្តី​ដឹង​អំពី​អេហ្ស៊ីប​បុរាណ ក្រិច​បុរាណ និង​រ៉ូម​បូរាណ។ យើង​ដឹង​អំពី​ព្រះរាជា​ដ៏​មាន​ឫទ្ធិ​អំណាច​អស្ចារ្យ ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តនៃ​អារិយធម៌​ទាំង​នោះ ប៉ុន្តែ​អរិយធម៌​អង្គរ​ដែល​មាន​ភាព​រុងរឿង ភាពអស្ចារ្យ​ សំណង់ និង​សិល្បៈ ដូច​អារិយធម៌​ទាំង​នោះ​ដែរ​ មិន​សូវ​មាន​អ្នក​ស្គាល់​នៅ​សហរដ្ឋ​អាមេរិក​ទេ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​សៀវភៅ​នេះ នឹង​មាន​មនុស្ស​មួយ​ចំនួន​ថែម​ទៀត​ដឹង​អំពី​អរិយធម៌​ដ៏​អស្ចារ្យ​នេះ»។

​លោក ដេវីដ សាម្ម័រស៍ (David Summers) គឺ​ជា​មន្ត្រី​ចូលនិវត្ត​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក។ លោកបាន​អាន​សៀវភៅ​នេះ​ បាន​ប្រាប់​វីអូអេ​ នៅ​ឯពិធី​ផ្សព្វផ្សាយ​សៀវភៅ​ប្រលោម​លោក​នេះ ​ថា នេះ​គឺ​ជា​សៀវភៅ​ប្រលោម​លោក​ដ៏​អស្ចារ្យខ្នាត​វែង៥០០​ទំព័រ​ ដែលជួយ​ដល់​ការ​ស្រមៃ​របស់​លោក​អំពី​រឿងរ៉ាវ​នៃ​សម័យ​អង្គរ។
angkor_copy1
«ខ្ញុំ​ខ្លួន​ឯង​ធ្លាប់​បាន​ទៅ​មើល​អង្គរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​អាន​សៀវភៅនេះ ពីព្រោះ​នៅ ពេល​ដែល​ខ្ញុំ​នៅ​ទីនោះ ខ្ញុំ​ស្ញប់​ស្ញែង​នឹង​ភាព​អស្ចារ្យ​របស់​អង្គរគឺ​ធំ​ជាង​ការ​គិត​របស់​ ខ្ញុំ អាថ៌កំបាំង​ជាង ខ្ពស់​ជាង និង​ស្អាត​ជាង​ការ​គិត​របស់​ខ្ញុំ​ឆ្ងាយ​ណាស់»។ ពេល​នោះ​ខ្ញុំ​មាន​សំណួរថា «អ្នក​ណា​នៅ​ទី​នេះ?» «អ្នក​ណា​សង់​?» គ្មាន​ចម្លើយ​ល្អ​ទេ។ គេ​ថា «ខ្ញុំ​គិតថា ប្រហែល​ជា​ធារាសាស្ត្រ ប្រហែល​ជា​របៀប​ធ្វើ​ស្រែនៅ​ពេល​នោះ​ ហើយ​ដែល​ធ្វើ​ឲ្យ​សម័យ​នោះ​ក្លាយ​ជា​មហា​អាណាចក្រ។ ដូច្នេះ​សៀវភៅ​នេះ​ប្រាប់​រឿង​រ៉ាវ​ទាំង​នោះ»។

ចំណែក​នាង ឡាយ ប៉ូលីន ខ្មែរ​អាមេរិកាំង​ម្នាក់នៅ​រដ្ឋ​វីជីញ៉ា ​ដែល​ចូល​រួម​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​នោះដែរ ប្រាប់​វីអូអេ​ ថា នាង​ចង់អានសៀវភៅ​ប្រលោម​លោក​ ​រឿង «ស្រ្តី​នៃ​អង្គរ»​ ដោយ​សារ​នាង​ចង់​ដឹង​អំពី​ដំណើរ​ជីវិតនិង​វប្បធម៌​ខ្មែរ​សម័យ​អង្គរ។

«ខ្ញុំ​ពិត​ជា​ចង់​យល់​ដឹង​អំពី​អន្តរកម្ម​រវាងតូអង្គ​ស្រ្តី​នៃ​អង្គរ ដែល​រស់​ជា​ប្រជា​ពលរដ្ឋ​ធម្មតា និង​ការ​ធ្វើ​អន្តរកាល​ និងរាល់​បញ្ញតិ្ត​ច្បាប់។ ដូច្នេះ​ខ្ញុំ​ពិត​ជា​ចង់​យល់​ដឹង​អំពី​វប្បធម៌និង​ប្រវត្តិ​សាស្ត្រ​សម័យ​ នោះ»។

សៀវភៅ​ប្រលោមលោក​រឿង«ស្រី្ត​នៃ​អង្គរ»​លក់​អស់​គ្មាន​សល់​នៅបណ្ណា​គារ​ One Page Book៕

លិខិតថ្វាយព្រះពររបស់ក្រុមកេរដំណែលខ្មែរ

Norodom Sihamoniលិខិតថ្វាយព្រះពររបស់ក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរ៖

ក្នុងឳកាសបុណ្យចម្រើនព្រះជន្ម គំរប់ ៦០ យាងចូល៦១ ព្រះវស្សា (នៅថ្ងៃទី ១៣, ទី១៤ និងទី ១៥ ឧសភា ឆ្នាំ២០១៣)។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាកូនចៅ ជាសមាជិកក្រុមការងារនៃ”មូលនិធិកេរដំណែលខ្មែរ” សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសំដែងនៅក្តីរំភើបសោមនស្សរីករាយ ប្រកបដោយកត្តាញ្ញូតាធម័ដ៏ជ្រាលជ្រៅបំផុត ដោយសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងបារមីនៃវត្ថុសក្តិសិទ្ធិក្នុងលោក សូមព្រះអង្គប្រោសប្រទាននូវសព្ទសាធុការពរមហាបវរ ថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ចំរើននូវព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងមានឫទ្ធិបារមីឈ្នះអស់មារសត្រូវ និង រោតាព្យាធិគ្រប់យ៉ាង ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងមានភាពសំបូរសប្បាយ សំរាប់ជាទីកក់ក្តៅនិងជាម្លប់ដ៏មហាត្រជាក់នៃប្រជានុរាស្រ្ត កូន ចៅ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទ្រង់បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាទទួលនូវសេចក្តីគោរពដ៏ស្មោះស្ម័គ្របំផុត និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ អំពីទូលព្រះបង្គំយើងខ្ញុំ។

ក្រាបថ្វាយបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៣

ប្រធានក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរ

បណ្ឌិត ចិន្ត ច័ន្ទរតនា

សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណ នាសតវត្សរ៍ទី១០ មកឲ្យប្រទេសកម្ពុជា

Kneeling attendant

(ដកស្រង់ចេញពីសារព័ត៌មានដើមអម្ពិល)
Friday, 10 May 2013 10:36 ដោយ៖ដើមអម្ពិល(DAP)-ID:078

ភ្នំពេញៈ សារមន្ទីរ មេត្រូប៉ូលីតែន (Metropolitan Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ រូបបដិមាខ្មែរមកឲ្យ កម្ពុជាវិញ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣។

សេចក្តីប្រកាសព័ត៌មានបាន ឲ្យដឹងថា រូបបដិមាថ្មពីរ នៃសតវត្សរ៍ទី១០ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ដែលត្រូវបានគេលួចចេញ ពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុង ប្រទេសកម្ពុជា នាទស្សវត្សរ៍ទី៧០ ត្រូវបានសារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក សម្រេចប្រគល់ មកឲ្យ ព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយ ទីស្តីការគណរដ្ឋមន្រ្តី។

លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន របស់ ខ្លួននាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ថា “សារមន្ទីរប្តេជ្ញាចិត្តអនុវត្ត យ៉ាងហ្មត់ចត់នូវបទដ្ឋាន នៃទីកន្លែង ដើម គឺមិនគ្រាន់តែទៅលើ របស់ដែលទើបទទួល បានថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងទៅលើការសិក្សា ស្វែងយល់ពីការងារក្នុងការ ប្រមែប្រមូលសន្សំទុក របស់ខ្លួនដ៏យូរយាមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែប្រព្រឹត្តទៅ ដើម្បីសិក្សាស្វែងយល់ឲ្យ បានច្រើនដែលអាចធ្វើបាន ទៅលើប្រវត្តិ នៃកម្មសិទ្ធិផង”។

លោក Thomas P. Campbell បានឲ្យដឹងទៀតថា សារមន្ទីរកំពុងតែពង្រឹង ទំនាក់ទំនងល្អ ដែលខ្លួនបាន រក្សាជាយូរ មកហើយនោះ ជាមួយនឹងស្ថាប័នអ្នក សិក្សាស្រាវជ្រាវ និងសហសេវិកកម្ពុជា ក៏ដូចជាការ ជំរុញ និងបន្តនូវទំនាក់ទំនង ល្អព្រមទាំងកិច្ចពិភាក្សា ល្អរវាងគ្នា និងគ្នា។

សារព័ត៌មាន International herald Tribune ដែលចុះផ្សាយនៅថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៣ បានដកស្រង់ សំដី រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី លោក ច័ន្ទ តានី ថា “កាយវិការខាងលើនេះ បានបង្ហាញឲ្យឃើញ នូវកម្រិតក្រមសីលធម៌ និងការអនុវត្តបែបវិជ្ជាជីវៈ ដ៏ត្រឹមត្រូវរបស់ សារមន្ទីរ Metropolitan ដែលកិច្ចការនេះត្រូវបានគេដឹងឮជាទូទៅ។ ករណីនេះ ក៏នឹងជួយពង្រឹនូវសហប្រតិបត្តិការ ដ៏ល្អឥតខ្ចោះ រវាងសារមន្ទីរ Metropolitan និងសហភាគីកម្ពុជាក្នុង វិស័យបេតិភណ្ឌវប្បធម៌” ។

ឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក លោក សុខ អាន បានថ្លែងនៅឯទីស្នាក់ការអង្គការ UNESCO នៅប៉ារីស ថា “យើងសូមយក ឱកាស ដ៏ឧឡារិកនេះ ដើម្បីសំដែងនូវអំណរគុណ ដ៏ស្មោះស្ម័គ្រ និងការដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសារមន្ទីរ Metropolitan នៅញ៉ូវយ៉ក ដែលបានចេញសេចក្តីសំរេចចិត្ត គួរឲ្យស្ញប់ស្ញែង ក្នុងការ ប្រគល់ជូន មកវិញនូវសម្បត្តិធម៌បុរាណ ខ្មែរដែលមិនអាច កាត់ថ្លៃបាន និងដែលតំណាងឲ្យផ្នែកមួយ នៃព្រលឹងជាតិកម្ពុជា” ។

លោក សុខ អាន បានថ្លែងបន្តទៀតថា “យើងក៏សូមអរគុណរដ្ឋាភិបាល អាមេរិកផងដែរ ដែលបានផ្តល់ នូវការគំាទ្រ របស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងនេះ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវ ដល់ សារមន្ទីរនានា និងការប្រមូលទុកនៅកន្លែង ផ្សេងៗទៀតនូវសម្បត្តិ វប្បធម៌ជុំវិញពិភពលោក ធ្វើតាម គំរូក្នុងការផ្តល់ទៅ ម្ចាស់ពេញសិទ្ធិដើមវិញ នូវសម្បត្តិវប្បមធ៌ដែលត្រូវ បានគេលួចប្លន់យកទៅ ហើយនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការ ពិភពលោកក្នុងការការពារ បេតិកភណ្ឌវប្បធម៌”។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រូបបដិមាថ្មពីរ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុតជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធ តស៊ូដ៏ល្បីល្បាញរវាង ភីម (Bhima) និង ឌូរីយោដាន (Duryodhana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ហើយដែលត្រូវបានគេ កាច់បំបាក់ យ៉ាងឃោរឃៅ ចេពីជើងទម្ររបស់វា និងបញ្ជូនចេញទៅសារមន្ទីរ និងការសន្សំទុកឯកជន នានជុំវិញ ពិភពលោក ៕

ក្បាច់គុនល្បុកតោរបស់ខ្មែរ

ក្បាច់គុនល្បុកតោរបស់ខ្មែរ និងការស្នើបញ្ចូលក្នុងបញ្ជី

បេតិកភណ្ឌអរូបីយរបស់ពិភពលោក

Lbok Kato Khmer, reaching to Unesco World Heritage list..!

Lbok Kato Khmerដកស្រង់ពីសារព័ត៌មានថ្មីៗ

កម្ពុជាបានបញ្ជូនសំណុំឯកសារចុះឈ្មោះក្បាច់គុនល្បុកតោទៅស្ថាប័នបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយ ដើម្បីស្នើចុះឈ្មោះក្បាច់គុនបុរាណខ្មែរមួយនេះចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ។ លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ព័ត៌នេះប្រាប់គេហទំព័រថ្មីៗនៅល្ងាចថ្ងៃទី៧ឧសភានេះ។ ថ្នាក់ដឹកនាំរបស់កីឡាកម្ពុជារូបនេះបន្តថា កម្ពុជានៅរង់ចាំការឆ្លើយតបពីគណៈកម្មាធិការបេតិភណ្ឌដែលនឹងប្រាប់មកកម្ពុជាវិញអំពីការខ្វះខាត ឬភាពពេញលេញនៃសំណុំឯកសារ។

កម្ពុជាបានបញ្ជូនសំណើរសុំចុះឈ្មោះក្បាច់គុនល្បុកតោខ្មែរទៅអង្គការយូណេស្កូហើយកាលពីក្នុងខែមេសាកន្លងទៅ ដើម្បីចុះឈ្មោះក្បាច់គុនខ្មែរចំណាស់ជាង២០០០ឆ្នាំនេះចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកវ៉ាត់ ចំរើនបានបន្តអោយដឹងថា គណៈកម្មការជំនាញរបស់អង្គការយូណេស្កូនឹងឆ្លើយតបចំពោះសំណើរសុំចុះឈ្មោះនេះក្នុងរយៈពេល៣ខែ។ គឺជាការឆ្លើយតបអំពីភាពពេញលេញ ឬការខ្វះខាតសំណុំឯកសារឬយ៉ាងណា?

បើតាមការពន្យល់របស់អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រសិនបើក្បាច់គុនល្បុកតោនឹងត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោកមែន នោះកម្ពុជានឹងរឹតតែមានលទ្ធភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរមួយនេះ។

លោកសាន គឹមសៀនដែលជាប្រធានបណ្ឌិតសភាល្បុកតោកម្ពុជា ហើយដែលត្រូវបានប្រសិទ្ធនាមថា ជាគ្រូតាក្រម៉ាមាសបានហ៊ានអះអាងទៀតថា ប្រសិនបើគណៈកម្មការបេតិកភណ្ឌពិភពលោកទទួលចុះឈ្មោះល្បុកតោចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមែននោះ ល្បុកតោនឹងមានជីវិតអមតៈទាំងក្នុងប្រទេស និងនៅក្រៅប្រទេស។ លោកសាន គឹមសៀនដែលជាប្រធានកិត្តិយសសហព័ន្ធល្បុកតោកម្ពុជាក៏បានចូលរួមក្នុងការចងក្រងឯកសារដើម្បីផ្ញើទៅអង្គការយូណេស្កូដែរ។

ល្បុកតោបានលេចរូបរាងឡើងវិញនៅក្នុងឆ្នាំ២០០១នៅកម្ពុជាតាមរយៈការផ្តួចផ្តើមបង្កើតសហព័ន្ធល្បុកតោ។ បន្ទាប់មកក្លឹបហាត់គុនល្បុកតោក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានថ្លែងអោយដឹងថា សព្វថ្ងៃនេះមានអ្នកចេះ និងអ្នកហាត់គុនល្បុកតោនេះប្រមាណ១៧០នាក់នៅទូទាំងប្រទេស។ ក្នុងចំណោមនោះមានគ្រូធំប្រមាណ២០នាក់៕

សូមជួយផ្សព្វផ្សាយបន្ត – Please Share==========================

សហរដ្ឋ​អាមេរិក​គ្រោង​បញ្ជូន​រូប​ចម្លាក់​មក​កាន់​កម្ពុជា

Kneeling attendant Statue from Koh Ker

ញូយ៉ក៖ សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន (Metropolitan Museum of Art) មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី៣ ខែ​ឧសភា ថា​នឹង​បញ្ជូន​រូប​ចម្លាក់​បុរាណ​ចំនួន​២ មក​អោយ​កម្ពុជា វិញ តាម​ដែល​អាជ្ញាធរ​អះអាង​ថា ចម្លាក់​ទាំង​នោះ​ត្រូវ​គេ​លួច​ចេញ​ពី​ប្រាសាទ​នៅ​ក្នុង​ពេល​កម្ពុជា មាន​សង្គ្រាម​នា​ទសវត្សរ៍​ទី​៧០។

ការ​សម្រេច​យល់ព្រម​ប្រគល់​រូប​ចម្លាក់​បុរាណ​ខ្មែរ​សម័យ​សតវត្សរ៍​ទី១០ ទាំង​ពីរ អោយ​កម្ពុជា វិញ ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​ទាមទារ​របស់​មន្ត្រី​កម្ពុជា និង​ការ​ចរចា​អស់​ជាច្រើន​ខែ។

សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន លោក ថូម៉ាស ខេមបេល (Thomas P. Campbell) បាន​បញ្ជាក់​ថា តាម​ការ​សិក្សា​ដោយ​អ្នក​ជំនាញ​ជាច្រើន​ខែ និង​បាន​រក​ឃើញ​ថា រូប​ចម្លាក់​ទាំង​នោះ គឺ​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រាសាទ​កណ្ដាល​ព្រៃ​នៅ​កម្ពុជា។ លោក ថូម៉ាស ខេមបេល បញ្ជាក់​ថា ការ​យល់ព្រម​ប្រគល់​រូប​ចម្លាក់​មក​អោយ​កម្ពុជា គឺ​ដោយ​ទឹក​ចិត្ត​សប្បុរស និង​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក ថូម៉ាស ខេមបេល៖ «ការ​យល់​ព្រម​ប្រគល់​រូប​ចម្លាក់​ទាំង ២​នេះ គឺ​ជា​សកម្មភាព​ក្នុង​ន័យ​ពង្រឹង​ទំនាក់​ទំនង​ដែល​មាន​ជា​យូរ​មក​ហើយ រវាង​ស្ថាប័ន​នេះ និង​ដៃគូ​នៅ​កម្ពុជា។ ស្រប​គ្នា​នឹង​ការ​រឹត​ចំណង​ទំនាក់​ទំនង​នេះ ក៏​នឹង​បង្កើន​កិច្ច​សហការ​គ្នា​ទៅ​អនាគត»

រូប​ចម្លាក់​ដែល​នឹង​ប្រគល់​មក​អោយ​កម្ពុជា វិញ​នោះ ត្រូវ​លោក ថូម៉ាស ពិពណ៌នា​ថា ជា​ចម្លាក់​មនុស្ស​ប្រុស​អង្គុយ​លត់​ជង្គង់ ឬ​ត្រូវ​លោក​ហៅ​ថា ឆ្មាំ​អង្គុយ​យាម​ធ្វើ​អំពី​ថ្ម​ភក់។ រូប​ចម្លាក់​ទាំង​ពីរ​នោះ​ត្រូវ​ប្រគល់​ជា​អំណោយ​ទៅ​អោយ​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន ជា​បន្តបន្ទាប់ នៅ​ក្នុង​ឆ្នាំ​១៩៩២។ ហើយ​រូប​ចម្លាក់​ទាំង​ពីរ​នោះ ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ មន្ត្រី​កម្ពុជា បាន​ប្រកាស​ទាមទារ​មក​វិញ​នូវ​រូប​ចម្លាក់​ដែល​អះអាង​ថា​ត្រូវ​លួច​ចេញ​ពី​ ប្រាសាទ​កោះកេរ។ ប៉ុន្តែ នៅ​ពេល​នោះ​មន្ត្រី​កម្ពុជា ពុំ​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ការពារ​អំណះអំណាង​នោះ​ឡើយ។ យ៉ាង​ណា ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ត្រូវ​ប្រគល់​បន្ថែម​ដោយ​អង្គការ​អប់រំ​ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ដែល​បាន​ស្រាវជ្រាវ​ពី​ការ​លួច​រូប​ចម្លាក់​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ ពី​ការ​យល់ព្រម​ប្រគល់​រូប​ចម្លាក់​មក​អោយ​កម្ពុជា វិញ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី៤ ខែ​ឧសភា។

ប្រធាន​ក្រុម​ស្ថាបនិក​សមាគម​កេរដំណែល​ខ្មែរ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ប្រាសាទ​កោះកេរ លោក ចិន្ត ច័ន្ទរតនា មាន​ប្រសាសន៍​ថា រូប​ចម្លាក់​នោះ គឺ​អាច​ស្ថិត​ក្នុង​ចំណោម​ចម្លាក់​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​គេ​លួច​ចេញ​ពី​ ប្រាសាទ​ចិន ដែល​ជា​ប្រសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​នៅ​កោះកេរ។ បច្ចុប្បន្ន គឺ​នៅ​សល់​តែ​ជើង​ទម្រ​នៃ​រូប​ចម្លាក់​ទាំង​នោះ​នៅ​សេសសល់។

លោក រតនា បន្ត​ថា រូប​ចម្លាក់​បុរាណ​នោះ គឺ​ស្ថិត​ក្នុង​សាច់​រឿង​តែ​មួយ​ជាមួយ​រូប​ចម្លាក់​មួយ​ដែល​កំពុង​មាន​រឿង​ ក្ដីក្ដាំ​នឹង​សារមន្ទីរ សូថេបប៊ី (Sotheby) ដែល​ក្រុម​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក កំពុង​ប្រឹងប្រែង​ជួយ​កម្ពុជា ក្នុង​ការ​ទាមទារ​មក​វិញ៖ «ខ្ញុំ​ចុះ​ស្រាវជ្រាវ ខ្ញុំ​ឃើញ​ថា មាន​ទម្រ​ចំនួន​៩ ក្នុង​ប្រាសាទ​ចិន ដែល​យក​ចេញ​ពី​ក្លោងទ្វារ​ខាង​លិច គឺ​ជា​ចម្លាក់​នៅ​ក្នុង​រឿង​មហាភារតយុទ្ធ។ រូប​ហ្នឹង គឺ​សាច់​រឿង​ក្នុង​ពេល ភីម និង ទុរយោធន៍ ប្រយុទ្ធ​គ្នា។ ហើយ​រូប​ហ្នឹង គឺ​ជា​ទេព​មិន​ដឹង​ជា​តួអង្គ​ក្នុង​រឿង​ហ្នឹង​ក៏​មិន​ដឹង ដែល​ចូលរួម​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ហ្នឹង»

បើ​ទោះ​ជា​មាន​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន យល់ព្រម​ប្រគល់​មក​អោយ​កម្ពុជា វិញ​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ថា​នឹង​ប្រគល់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​សារមន្ទីរ​នេះ​បាន​សង្ឃឹម​ថា​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ៕

ដកស្រង់ចេញពីគេហទំព័រវិទ្យុអាស៊ីសេរី

សហរដ្ឋ​អាមេរិក​គ្រោង​បញ្ជូន​រូប​ចម្លាក់​មក​កាន់​កម្ពុជា

ញូយ៉ក៖ Kneeling attendant Statue from Koh Kerសារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន (Metropolitan Museum of Art) មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី៣ ខែ​ឧសភា ថា​នឹង​បញ្ជូន​រូប​ចម្លាក់​បុរាណ​ចំនួន​២ មក​អោយ​កម្ពុជា វិញ តាម​ដែល​អាជ្ញាធរ​អះអាង​ថា ចម្លាក់​ទាំង​នោះ​ត្រូវ​គេ​លួច​ចេញ​ពី​ប្រាសាទ​នៅ​ក្នុង​ពេល​កម្ពុជា មាន​សង្គ្រាម​នា​ទសវត្សរ៍​ទី​៧០។

ការ​សម្រេច​យល់ព្រម​ប្រគល់​រូប​ចម្លាក់​បុរាណ​ខ្មែរ​សម័យ​សតវត្សរ៍​ទី១០ ទាំង​ពីរ អោយ​កម្ពុជា វិញ ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​ទាមទារ​របស់​មន្ត្រី​កម្ពុជា និង​ការ​ចរចា​អស់​ជាច្រើន​ខែ។

សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន លោក ថូម៉ាស ខេមបេល (Thomas P. Campbell) បាន​បញ្ជាក់​ថា តាម​ការ​សិក្សា​ដោយ​អ្នក​ជំនាញ​ជាច្រើន​ខែ និង​បាន​រក​ឃើញ​ថា រូប​ចម្លាក់​ទាំង​នោះ គឺ​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រាសាទ​កណ្ដាល​ព្រៃ​នៅ​កម្ពុជា។ លោក ថូម៉ាស ខេមបេល បញ្ជាក់​ថា ការ​យល់ព្រម​ប្រគល់​រូប​ចម្លាក់​មក​អោយ​កម្ពុជា គឺ​ដោយ​ទឹក​ចិត្ត​សប្បុរស និង​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក ថូម៉ាស ខេមបេល៖ «ការ​យល់​ព្រម​ប្រគល់​រូប​ចម្លាក់​ទាំង ២​នេះ គឺ​ជា​សកម្មភាព​ក្នុង​ន័យ​ពង្រឹង​ទំនាក់​ទំនង​ដែល​មាន​ជា​យូរ​មក​ហើយ រវាង​ស្ថាប័ន​នេះ និង​ដៃគូ​នៅ​កម្ពុជា។ ស្រប​គ្នា​នឹង​ការ​រឹត​ចំណង​ទំនាក់​ទំនង​នេះ ក៏​នឹង​បង្កើន​កិច្ច​សហការ​គ្នា​ទៅ​អនាគត»

រូប​ចម្លាក់​ដែល​នឹង​ប្រគល់​មក​អោយ​កម្ពុជា វិញ​នោះ ត្រូវ​លោក ថូម៉ាស ពិពណ៌នា​ថា ជា​ចម្លាក់​មនុស្ស​ប្រុស​អង្គុយ​លត់​ជង្គង់ ឬ​ត្រូវ​លោក​ហៅ​ថា ឆ្មាំ​អង្គុយ​យាម​ធ្វើ​អំពី​ថ្ម​ភក់។ រូប​ចម្លាក់​ទាំង​ពីរ​នោះ​ត្រូវ​ប្រគល់​ជា​អំណោយ​ទៅ​អោយ​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន ជា​បន្តបន្ទាប់ នៅ​ក្នុង​ឆ្នាំ​១៩៩២។ ហើយ​រូប​ចម្លាក់​ទាំង​ពីរ​នោះ ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ មន្ត្រី​កម្ពុជា បាន​ប្រកាស​ទាមទារ​មក​វិញ​នូវ​រូប​ចម្លាក់​ដែល​អះអាង​ថា​ត្រូវ​លួច​ចេញ​ពី​ ប្រាសាទ​កោះកេរ។ ប៉ុន្តែ នៅ​ពេល​នោះ​មន្ត្រី​កម្ពុជា ពុំ​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ការពារ​អំណះអំណាង​នោះ​ឡើយ។ យ៉ាង​ណា ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ត្រូវ​ប្រគល់​បន្ថែម​ដោយ​អង្គការ​អប់រំ​ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ដែល​បាន​ស្រាវជ្រាវ​ពី​ការ​លួច​រូប​ចម្លាក់​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ ពី​ការ​យល់ព្រម​ប្រគល់​រូប​ចម្លាក់​មក​អោយ​កម្ពុជា វិញ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី៤ ខែ​ឧសភា។

ប្រធាន​ក្រុម​ស្ថាបនិក​សមាគម​កេរដំណែល​ខ្មែរ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ប្រាសាទ​កោះកេរ លោក ចិន្ត ច័ន្ទរតនា មាន​ប្រសាសន៍​ថា រូប​ចម្លាក់​នោះ គឺ​អាច​ស្ថិត​ក្នុង​ចំណោម​ចម្លាក់​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​គេ​លួច​ចេញ​ពី​ ប្រាសាទ​ចិន ដែល​ជា​ប្រសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​នៅ​កោះកេរ។ បច្ចុប្បន្ន គឺ​នៅ​សល់​តែ​ជើង​ទម្រ​នៃ​រូប​ចម្លាក់​ទាំង​នោះ​នៅ​សេសសល់។

លោក រតនា បន្ត​ថា រូប​ចម្លាក់​បុរាណ​នោះ គឺ​ស្ថិត​ក្នុង​សាច់​រឿង​តែ​មួយ​ជាមួយ​រូប​ចម្លាក់​មួយ​ដែល​កំពុង​មាន​រឿង​ ក្ដីក្ដាំ​នឹង​សារមន្ទីរ សូថេបប៊ី (Sotheby) ដែល​ក្រុម​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក កំពុង​ប្រឹងប្រែង​ជួយ​កម្ពុជា ក្នុង​ការ​ទាមទារ​មក​វិញ៖ «ខ្ញុំ​ចុះ​ស្រាវជ្រាវ ខ្ញុំ​ឃើញ​ថា មាន​ទម្រ​ចំនួន​៩ ក្នុង​ប្រាសាទ​ចិន ដែល​យក​ចេញ​ពី​ក្លោងទ្វារ​ខាង​លិច គឺ​ជា​ចម្លាក់​នៅ​ក្នុង​រឿង​មហាភារតយុទ្ធ។ រូប​ហ្នឹង គឺ​សាច់​រឿង​ក្នុង​ពេល ភីម និង ទុរយោធន៍ ប្រយុទ្ធ​គ្នា។ ហើយ​រូប​ហ្នឹង គឺ​ជា​ទេព​មិន​ដឹង​ជា​តួអង្គ​ក្នុង​រឿង​ហ្នឹង​ក៏​មិន​ដឹង ដែល​ចូលរួម​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ហ្នឹង»

បើ​ទោះ​ជា​មាន​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន យល់ព្រម​ប្រគល់​មក​អោយ​កម្ពុជា វិញ​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ថា​នឹង​ប្រគល់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​សារមន្ទីរ​នេះ​បាន​សង្ឃឹម​ថា​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ៕

ដកស្រង់ចេញពីគេហទំព័រវិទ្យុអាស៊ីសេរី

Metropolitan Museum says it will return Cambodian statues

By Jason FelchMay 3, 2013, 2:30 p.m.

Source: NY Times
Kneeling AttendantDetail of one of two Kneeling Attendant statues that the Metropolitan Museum in New York has agreed to return to Cambodia. (May 3, 2013)

The Metropolitan Museum of Art has agreed to return two ancient statues to Cambodia after receiving convincing evidence they had been looted and smuggled out of the country illegally.

The 10th century Khmer statues, known as the Kneeling Attendants, have flanked the entrance to the Met’s South East Asian galleries for years and are among the museum’s most prized objects from the region.

They were acquired in fragments between 1987 and 1992 as donations primarily from Douglas Latchford, a British collector based in Bangkok who is at the center of a federal investigation of antiquities looted from the ancient temple complex of Koh Ker.

CHEAT SHEET: Spring Arts Preview

Cambodian officials announced last June that they would seek the return of the statues. At the time, Met officials said they had no information to indicate the statues were stolen.

On Friday, the Met would not release details on what information led it to decide to return the statues, but noted recent press reports and information provided by UNESCO officials, who have been investigating looting in Cambodia.

“All I can say is that sufficient evidence came to light,” said museum spokesman Harold Holzer. “It was dispositive and more than satisfied the director.”

ART: Can you guess the high price?

The returns, which were first reported in the New York Times on Friday, come amid mounting evidence that several American museums and auction houses possess objects looted from Cambodia and other Southeast Asian countries.

The federal government is suing the auction house Sotheby’s on behalf of Cambodia for the return of a 10th century warrior statue that investigators claim was looted from the Koh Ker and illegally exported by Latchford.

Latchford allegedly knew the statue was looted and fraudulently obtained export licenses with the British auction house Spink and Son, which later sold the statue to a Belgian collector. Latchford, who could not be reached Friday, has denied the allegations.

PHOTOS: Arts and culture in pictures by The Times

In 2010, Sotheby’s was set to auction the statue for the collector in New York, despite having been told by one expert that the statue was “certainly stolen,” the government’s complaint alleges.

The U.S. attorney’s office filed a civil lawsuit in April 2012 seeking the statue’s return to Cambodia. The case in ongoing.

In a statement, Sotheby’s said Friday, “The Met’s voluntary agreement does not shed any light on the key issues in our case …. When the court ultimately addresses these questions, we expect to prevail on each.”

Cambodian officials are also seeking the return of a matching statue, also tied to Latchford, that is on display at the Norton Simon Museum in Pasadena. Museum officials would not comment on whether the Met’s returns would affect that request, referring to a January statement in which they said they were cooperating with the appropriate authorities.

Cambodian antiquities from Latchford have also been identified at the Denver Museum of Art and the Kimbell Museum in Ft. Worth.

The Met notified Cambodian officials of their decision to return the two statues last week, and the date of the returns has yet to be decided. The museum has not contacted Latchford, Holzer said.

Experts who have followed the Sotheby’s case hailed the Met’s decision to voluntarily return the statues without litigation.

“A judge didn’t have to tell the Met to do the right thing,” said Tess Davis, an attorney who researches the illicit antiquities trade in Cambodia for the Scottish Centre for Crime and Justice Research at the University of Glasgow. “I hope that other museums — the Norton Simon among them — will follow the Met’s lead.”

យូណេស្កូតាំងពិព័រណ៍បេតិក ភណ្ឌវប្បធម៌នៅសៀមរាប

ដកស្រង់ចេញពីខេបូឌាផេក

ddddddddd

សៀមរាប៖ ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ នៃ​ប្រទេស​កម្ពុជា និង​អង្គការ​យូណេស្កូ (UNESCO) បាន​សម្ពោធ​ការ​តាំង​ពិព័រណ៍​រូបភាព​ស្នាដៃ​សិល្បៈ​វប្បធម៌​បេតិកភណ្ឌ​ ពិភពលោក ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​ប្រទេស​វៀតណាម នៅ​ខេត្ត​សៀមរាប។ពិធី​តាំង​ពិព័រណ៍​ក្រោម​ចំណង​ជើង​ថា “មត៌ក​យើង​ទាំងអស់​គ្នា” គឺ​ក្នុង​គោល​បំណង​បង្ហាញ​ពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​ រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក រួម​ទាំង​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ផង​ដែរ។

ប្រទេស ​ជប៉ុន បាន​ផ្តល់​មូលនិធិ​ប្រមាណ ២២ ទៅ ២៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក តាម​រយៈ​អង្គការ​យូណេស្កូ ដើម្បី​រៀបចំ​ពិព័រណ៍​ស្នាដៃ​សិល្បៈ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក នៅ​តាម​សារមន្ទីរ​ចំនួន​៩ នៃ​បណ្ដា​ប្រទេស​ចំនួន​៣ ដើម្បី​បង្ហាញ​អ្នក​ទេសចរណ៍ និង​រៀបចំ​កម្មវិធី​អប់រំ​សិស្សានុសិស្ស​ឱ្យ​យល់​ដឹង​អំពី​រឿងរ៉ាវ​ ប្រវត្តិសាស្ត្រ។

ពិធី​តាំង​ពិព័រណ៍ (មត៌ក​យើង​ទាំងអស់​គ្នា) នៅ​ក្នុង​សារមន្ទីរ​ជាតិ​អង្គរ ខេត្ត​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី២៦ ខែ​មេសា កន្លង​ទៅ គឺ​មាន​ប្រធាន​បទ​ចំនួន​៤ ដែល​ទាក់ទង​នឹង​គោល​គំនិត​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ប្រវត្តិ​ទីតាំង និង​តម្លៃ​ជា​សកល​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ អំពី​ធម្មជាតិ និង​ទេវកថា ការ​បង្ហាញ​អំពី​ពាណិជ្ជកម្ម ការ​ផ្លាស់​ប្ដូរ និង​ប្រធាន​បទ​សេរី​ខ្លះ​ទៀត​ទៅ​តាម​សារមន្ទីរ​ចង់​បាន។

រដ្ឋលេខាធិការ ​ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ​របស់​ប្រទេស​កម្ពុជា គឺ​លោក ជុច ភឿន ជា​គណៈអធិបតី​មួយ​រូប​ដែល​បាន​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ​ការ​តាំង​ពិព័រណ៍​ នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​តាំង​ពិព័រណ៍​នោះ គឺ​មាន​រូបភាព​ស្នាដៃ​សិល្បៈ​បេតិកភណ្ឌ​ពិភពលោក​មក​ពី​ប្រទេស​ចំនួន​៣ មាន​កម្ពុជា ឡាវ វៀតណាម មក​ដាក់​បង្ហាញ​រួម​គ្នា។

លោក ជុច ភឿន បាន​មាន​ប្រសាសន៍​ថា សិល្បៈ​ចម្លាក់​ថ្ម និង​វត្ថុ​ប្រើប្រាស់​សម័យ​បុរាណ​នៃ​ប្រទេស​ទាំង​៣ ដែល​គេ​បាន​ដាក់​បង្ហាញ​នោះ គឺ​យក​ចេញ​ពី​តំបន់​ដែល​បាន​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​រួច​ហើយ។ ចំណែក​នៅ​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​សម្បូរ​បែប​នៃ​កេរដំណែល​ទាំង​នេះ ដោយ​គ្រាន់​តែ​តំបន់​អង្គរ គឺ​មាន​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​រហូត​ដល់​ទៅ ៨០០ ក៏ប៉ុន្តែ​អ្វី​ដែល​យក​មក​តាំង​ពិព័រណ៍​ពេល​នេះ គឺ​ច្បិច​យក​តែ​រូបភាព​ណា​ដែល​ល្អៗ។

លោក ជុច ភឿន៖ «ដូចជា​គ្រុឌ ដែល​មាន​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​ហ្នឹង គឺ​ថា​សម័យ​កោះកែរ។ យើង​ឃើញ​មាន​ព្រះ​គោ មាន​រូប​ប្រាសាទ​អង្គរវត្ត មាន​រូប​ភ្នំ​គូលែន ទឹក​ធ្លាក់​នៅ​ភ្នំ​គូលែន ហើយ​និង​ព្រះវិហារ។ យើង​ហើយ​នៅ​ទី​នេះ ហើយ​ប្រទេស​វៀតណាម គេ​យក​សិល្បៈ​ឌីសឺង។ ឈ្មោះ​ឌីសឺង​ហ្នឹង គឺ​ជា​ឈ្មោះ​វៀតណាម ទេ ប៉ុន្តែ​នៅ​ទីនោះ​មាន​សិល្បៈ​ចាម។ ដល់​វត្ត​ភូ នៅ​ឡាវ នោះ ទឹកដី​ខ្មែរ​យើង​ពី​ដើម ឥឡូវ​វា​ជា​ទឹកដី​របស់​ឡាវ គេ​មាន​ប្រាសាទ​ដែរ ហើយ​គេ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ហើយ​ដែរ»

លោក ហ្វីលីព ដឺឡង់ហ្គ៍ (Philippe Delanghe) ជា​ប្រធាន​ផ្នែក​វប្បធម៌​របស់​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​តាំង​ពិព័រណ៍​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​នៅ​តាម​សារមន្ទីរ ៩​កន្លែង​ក្នុង​ប្រទេស​ចំនួន​៣ នេះ គឺ​ចង់​ឱ្យ​មាន​ការ​យល់​ដឹង​ថា តើ​អនុសញ្ញា​នៃ​បេតិកភណ្ឌ​ពិភពលោក​មាន​តួនាទី​យ៉ាង​ណា? បាន​ធ្វើ​អ្វី​ខ្លះ? ហើយ​តើ​វប្បធម៌​ដែល​មាន​នៅ​ក្នុង​ប្រទេស​ទាំង​បី​នោះ មាន​ការ​ទាក់ទង​គ្នា​យ៉ាង​ណា?

លោក ហ្វីលីព ដឺឡង់ហ្គ៍៖ «បើ​ទោះ​បី​ ជា​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទៅ​ ទស្សនា​អង្គរវត្ត​កម្ពុជា ទៅ​មើល​សារមន្ទីរ​ថាងឡុង នៃ​ប្រទេស​វៀតណាម ឬ​ក៏​ខ្លះ​ទៅ​មើល​វត្ត​ភូ នៅ​ឡាវ ដោយ​មិន​បាន​ដើរ​គ្រប់​ប្រទេស​ទាំង​បី​ក៏ដោយ ក៏​ការ​តាំង​ពិព័រណ៍​បែប​នេះ ខ្ញុំ​ជឿ​ថា ជា​ការ​ត​ភ្ជាប់​គ្នា​មួយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទាំង​នោះ​បាន​មើល​ឃើញ​ ប្រាសាទ​ព្រះវិហារ និង​ស្នាដៃ​សិល្បៈ​វប្បធម៌​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ។ ការ​មើល​ឃើញ​នេះ ដោយសារ​តែ​ការ​តាំង​ពិព័រណ៍​ដែល​ធ្វើ​ឱ្យ​ឃើញ​នូវ​ភាព​ជិត​គ្នា»

ចាប់ ​តាំង​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១១ មក ប្រទេស​ទាំង​៣ និង​អង្គការ​យូណេស្កូ បាន​រៀបចំ​សិក្ខា​សាលា​ចំនួន​បី​លើក​អំពី​ពិព័រណ៍​បេតិកភណ្ឌ​ពិភពលោក​នៅ​ ប្រទេស​កម្ពុជា វៀតណាម ឡាវ នេះ ដោយ​ការ​តាំង​ពិព័រណ៍​បាន​ចាប់​ផ្ដើម​ជា​បន្តបន្ទាប់​នៅ​តាម​សារមន្ទីរ​ ចំនួន​៩ ក្នុង​ប្រទេស​ទាំង​បី។ ការ​តាំង​ពិព័រណ៍​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​គឺ​ជា​គម្រោង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​សារមន្ទីរ​តាម ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម៕

ប្រតិភូ​អង្គការ​យូណេស្កូប្រចាំ​កម្ពុជា​ចុះ​​សិក្សា​​គម្រោង​​ជួស​ជុល​ និងអភិរក្ស​​ប្រាសាទ​ព្រះវិហារ​

ដកស្រង់ពីកោះសន្តិភាព

ដោយ៖ ស្រីណា កោះ
Wednesday 01 May 2013 – 3:41 pm

ខេត្ត​​​ព្រះវិហារ ៖ ប្រតិភូ​​អង្គការ​​យូណេស្កូមួយក្រុម​​ដឹកនាំដោយ​​អាជ្ញា​ធរ​​​ជាតិព្រះ​ វិហារ​ និងក្រុម​ការងារថ្នាក់​ជាតិ​អភិវឌ្ឍន៍​​តំបន់​ប្រាសាទ​​ព្រះ​វិហារ ​​​កាលពី​ព្រឹក​ថ្ងៃទី​២៨ មេសា ២០១៣ បានឡើង​​ទៅ​កាន់​កំពូលភ្នំ​ដងរែក ដើម្បីសិក្សា​​​​គម្រោង​​ជួសជុល​ប្រាសាទ​គោបុរៈ​​ទី៥ ជណ្តើរ​បុរាណ និង​ស្តារ​​ស្រះទឹកតូចខាងលិច​​គោបុរៈ​ ទី២​នៃ​ប្រាសាទ​​ព្រះវិហារ​ ។

ក្រុម​ប្រតិភូខាងលើ ​បានបញ្ជាក់​ឱ្យ​ដឹង​ដែរថា ការ​មក​សិក្សា​​តំបន់​បុរាណ​ដ្ឋាន​របស់ខ្មែរ​លើ​​កំពូល​ភ្នំ​ដង​​រែក​ នាពេលនេះ​​មានរយៈ​ពេល​៤​​ថ្ងៃ ចាប់​ពី​ថ្ងៃទី​២៨ មេសា ដល់ថ្ងៃទី១ ឧសភា ២០១៣ ហើយ​តាម​ការបញ្ជាក់​ពីមន្ត្រី​ជំនាញ​នៃ​អង្គ​ការ​យូណេ​ស្កូកបានឱ្យ​ដឹងថា ​ការ​​ចាប់​ផ្តើម​​ដំណើរការ​​ជួសជុលនៃ​តំបន់​​បុរាណ​​ដ្ឋាន​​មួយនេះនឹងចាប់​ ផ្តើម​នៅចុង​​ឆ្នាំ​២០១៣នេះ ដោយ​មាន​​៣ប្រទេស​ជា​អ្នក​ដំណើរ​​ការ​ជួសជុល​ និងស្តារ​​ប្រព័ន្ធ​បារាយណ៍​មួយចំនួន​​ជាបរិវារប្រាសាទ​នេះផងដែរ  ៕

ប្រតិភូ អង្គការ យូណេស្កូប្រចាំ កម្ពុជា ចុះ សិក្សា គម្រោង ជួស ជុល និងអភិរក្ស ប្រាសាទ ព្រះវិហា