មូលនិធិកេរ​ដំណែលខ្មែរ​សូម​ចូលរួមរំលែកទុក្ខ​ចំពោះគ្រួសារសពឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ

ក្នុងនាមក្រុមការងារកេរដំណែលខ្មែរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវទុក្ខវិយោគសោកស្តាយ យ៉ាងខ្លាំងជូនចំពោះក្រុមគ្រួសារ ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាក្រុមការងារកេរដំណែលខ្មែរ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៤១ឆ្នាំ។

ក្នុងឱកាសដ៏មហាសោកសង្វេគនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ ដោយក្តីសង្វេគជាពន់ពេក។

ជាមួយនឹងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ សូមបានសោយសុខក្នុងសគតិភពកុំបីឃ្លៀងឃ្លាត ឡើយ។

សូមក្រុមគ្រួសារសព ឯកឧត្តម មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសេចក្តីគោរព រាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ។

ថ្ងៃអង្គារ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩

ប្រធានក្រុមកេរដំណែលខ្មែរ

បណ្ឌិត​ ចិន្ត ច័ន្ទរតនា

%d bloggers like this: