រូបថតមួយសន្លឹកនេះ ពិតជាបង្ហាញពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត

រូបថត​មួយសន្លឹកដែល​ថត​ថែវ​ប្រាសាទ​អង្គរ​វត្ត (ផ្នែកខាងកើត នៃរឿងកូរសមុទ្រទឹកដោះ) បានបង្ហាញពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្តចំពោះទស្សនទាននៃការបង្កើតប្លង់ស្ថាបត្យកម្មរបស់ដូនតាខ្មែរ​ជំនាន់មុន។ រូបនេះគឺថតដោយលោកបណ្ឌិត ចិន្ត ច័ន្ទរតនា អ្នកជំនាញបុរាណវិទ្យា និង​ប្រវត្តិសិល្បៈ នៅចំថ្ងៃព្រឹត្តិការណ៍នៃសមរាត្រី – Equinox​ ដែលព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត (២០ មីនា ២០១៩) ក្នុង​គោលបំណងចង់បង្ហាញអំពីការបង្កប់អត្ថន័យនៃ​មណ្ឌល (Mandala) និងទស្សនៈនៃលោកធាតុនិយម (Cosmology) ព្រមទាំងភាពស៊ីមេទ្រីនៅប្លង់ស្ថាបត្យកម្មរបស់ប្រាសាទ​ដ៏អស្ចារ្យមួយនេះ ដែលបុព្វបុរសខ្មែរបានកសាងឡើងដើម្បីឧទ្ទិស​ដល់ព្រះវិស្ណុនៃ​ព្រហ្មញ្ញសាសនា។ តើរូបនេះមាន​អត្ថន័យយ៉ាងដូចម្តេចខ្លះ​ សូមស្វែង​យល់ និង​សិក្សាទាំង​អស់គ្នា។

(ដោយ៖ ពិស្ណុលោក)

photo_2019-03-20_14-46-16

%d bloggers like this: