ប្រជាជន​កម្ពុ​ជាជាង​៥​ម៉ឺន​នាក់​បានទទួល​ការងារ​ពី​វិស័យ​ទេសចរណ៍​

 អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

រូបភាព Internet

ដោយ : សារៈ (ថ្ងៃទី 28 សីហា 2011)

Cambodia-travelnews-tourismភ្នំពេញ: វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ត្រូវបាន​គេ​អះអាងថា​បានរួម​ចំណែក​ប្រមាណ​ជា​១៣​ ភាគរយ​នៃ​ផលិតផល​នៅក្នុង​ស្រុក​សរុប​(GDP)​ហើយក៏​កម្ពុជា​បានរួម​ចំណែក​ ផ្ដល់​ការងារ​ធ្វើ​ដល់​មនុស្ស​ប្រមាណ ៥៤.៩៦៥​នាក់ ផងដែរ​។

​ យោង​តាមរបាយការណ៍​មូលធន​មនុស្ស​លើ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុងពេល​ អនាគត​ដែល​ធ្វើឡើង​ដោយ​អង្គការ​កម្មវិធី​អភិ​វ​ឌ្ឈ​ន៍ អង្គការសហប្រជាជាតិ ដែល​ហៅ​កាត់​ថា យូ​អិន​ឌី​ភី​(UNDP)​នៅ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ នេះ​បាន​បញ្ជាក់ថា​វិស័យ ទេសចរណ៍​នេះ​បានផ្ដល់​ការងារ​ទៅដល់​ប្រជាជន​កម្ពុជា​នៅលើ​សេវាកម្ម​ចំនួន ៨ ផ្នែក​ធំៗ ដូចជា ស្នាក់នៅ  អាហារ​និង​ភេសជ្ជៈ  ហាង​ទំនើប
ដឹកជញ្ជូន  ម​គ្គុ​ទេស ព្រលានយន្ដហោះ និង ទី​ភា្ន​ក់​ងារ​ទេសចរណ៍ ។

Picture សេវាកម្ម ​ស្នាក់នៅ​នេះ​បានផ្ដល់​ការងារ​ធ្វើ ប្រមាណ​ជា ១១.១១៧ នាក់ ។ លើ​ផ្នែក​អាហារ​និង​ភេសជ្ជៈ​វិញ​នោះ​គឺ​ផ្ដល់​ការងារ​ប្រមាណ​ជា ៨.២៨៧ នាក់ ។ ហាង​ទំនើប​វិញ​បានផ្តល់​ការងារ​ចំនួន​ប្រមាណ​ជា ៤.២១២ នាក់ ។ វិស័យ​ដឹកជញ្ជូន​ផ្ដល់​ការងារ​ធ្វើ​ប្រមាណ​ជា ១០.៤១៧​នាក់​។​ម​គ្គុ​ទេស៍​ទេសចរណ៍​ផ្ដល់​ការងារ​ធ្វើ​ប្រមាណ​ជា ២.២៣៥ នាក់ ។ ដោយឡែក​អាកាសយានដ្ឋាន​ដែលជា​ច្រកចេញចូល​ភ្ញៀវ​ទេសចរណ៍​មួយ​ដែរនោះ​បានផ្ដល់​ ការងារ​ប្រមាណ​ជា ៥.២៧៤ នាក់​និង​ទីភ្នាក់ងារ​ទេសចរណ៍​ផ្ដល់​ការងារ​ធ្វើ​ប្រមាណ​ជា ២.៦៦០ នាក់ ។​

​ប្រភព​បន្តថា ក្រៅ​សេវាកម្ម​ធំៗ​ទាំងនេះ​នៅមាន​សេវាកម្ម​មួយចំនួនទៀត​ដែល​កំពុងតែ​ផ្ដល់​ ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ប្រមាណ​ជា ៥.៧៦៣ នាក់ ។
​    ​គួររំលឹកថា​កាលពី​ឆ្នាំ ២០១០ កន្លងទៅនេះ​កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ ២,៥​លាន​នាក់​។​ប៉ុន្ដែ​កម្ពុ​ជាមាន ផែនការ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យបាន​២,៨ លាន នាក់ នៅក្នុង​ឆ្នាំ ២០១១​ ទៅដល់ ៤,៥ លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៥ និង​ជំរុញ​ឱ្យ បាន ៧ លាន​នាក់ នៅក្នុង​ឆ្នាំ ២០២០ ខាងមុខនេះ ។​

More infos: http://www.cen.com.kh/localnews/show_detail/20?token=ZmJjOWJiMjRmYjkxYzM2YjA3OWRkYmRlMGUxOTBm

រកឃើញ​កំពូល​ប្រាសាទ​ធ្វើ​ពី​លោហៈ​ពណ៌​មាសនៅប្រាសាទបន្ទាយឆ្មារ

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

មន្ត្រី​អភិរក្ស​ប្រាសាទបន្ទាយឆ្មារ រកឃើញ​កំពូល​ប្រាសាទ​ធ្វើ​ពី​លោហៈ​ពណ៌​មាស​ទម្ងន់ ៧​គីឡូ​

ដោយ : សូផុន (ថ្ងៃទី 25 សីហា 2011)

Sam_4937បន្ទាយមានជ័យ: ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៥​សីហា ឆ្នាំ​២០១១ នៅ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងត្បូង​បន្ទាយ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ស្តេច​ជ័យ​វរ្ម័នទី​៧ ក្រុមការងារ​អភិរក្ស​អភិវឌ្ឍន៍​ប្រាសាទបន្ទាយឆ្មារ បាន​រកឃើញ​ចុង​កំពូល​មួយ នៃ​ប្រាង្គ​ប្រាសាទ ដែល​ធ្វើ​ពី​លោហៈ លាប​ពណ៌​មាស ទម្ងន់ ៧​គីឡូក្រាម​។​

​ នៅក្នុង​ខែកក្កដា និង​សីហា ក្រុមការងារ​នេះ បាន​រកឃើញ​ថ្ម​ចម្លាក់ ក្បាល​យក្ស​១ និង​ក្បាល​ទេវតា ១ ដែល​កប់​នៅក្នុង​ដី ត្រង់​កស្សិណ​ជាប់​នឹង​ស្ពាន​ហាល ជាប់​ប្រាសាទ​។
Sam_4944​ការរកឃើញ​ក្បាល​យក្ស និង​ក្បាល​ទេវតា​ថ្មី​នេះ ធ្វើ​ឲ្យ​ចំនួន​នៃ​រូបចម្លាក់​ក្បាល​យក្ស និង​ទេវតា នៅ​ស្ពាន​ហាល​ដែលមាន​លំនាំ​តាម​រឿង​កូរ​សមុទ្រ​ទឹកដោះ កើន​ដល់​ចំនួន​៩​ហើយ បើ​គិត​ចាប់ពី​ឆ្នាំ​២០០៨​។​

​មន្ត្រី​ក្រសួង​ វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ត្រី​មូលនិធិ​បេ​តិ​ភណ្ឌ​ពិភពលោក​(GHF)​បាន​ឲ្យ​ដឹងថា កន្លងមក ក្រុមការងារ​បាន​រក​ឃើញ​ចម្លាក់​ថ្ម​រាប់រយ​មកហើយ ដែល​កប់​Sc2ក្នុង​ដី​ក្នុង​ប្រាសាទបន្ទាយឆ្មារ​នេះ ។ ឥឡូវនេះ​ក្រុមមន្ត្រី​អភិរក្ស​ប្រាសាទ បាន​យក​កំពូល​ប្រាង្គ​លោហៈ​ពណ៌​មាស​នោះ ទៅ​ដាក់​ក្នុង​ទីកន្លែង ដែលមាន​សុវត្ថិភាព​ហើយ​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​ក្រុមការងារ​អភិរក្ស​ប្រាសាទបន្ទាយឆ្មារ​រកឃើញ​កំពូល​ប្រាង្គ​បែបនេះ​។​
​កាលពីមុន គេ​បាន​រកឃើញ​លោហៈ​លាយ​មាស​ជាច្រើន​មកហើយ ដែលមាន​នៅក្នុង​Sam_3784ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងត្បូង នៃ​ប្រាសាទបន្ទាយឆ្មារ​៕​Sam_3611

More infos: http://www.cen.com.kh/localnews/show_detail/132?token=YzE5YjhjYjJkN2FiNjU3NzE4NmEwYTZkNjZiY2Zm

សក្តានុពលនៃវិស័យទេស​ចរណ៍នៅខេត្តមណ្ឌលគិរី

អត្ថបទ និងរូបភាពដកស្រង់ចេញពី​គេហទំព័រ Cambodian Express News (CEN)

ភ្ញៀវ​ទេសចរណ៍​បរទេស​ទៅកម្សាន្ត​ខេត្តមណ្ឌលគិរី ចូលចិត្ត​ជិះ​ដំរី​

ដោយ : បញ្ញា (ថ្ងៃទី 21 សីហា 2011)

12មណ្ឌលគិរី : ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត​ខេត្តមណ្ឌលគិរី​ភាគច្រើន​ចូលចិត្ត​ជិះ​ដំរី​ដើរលេង​។ ខេត្តមណ្ឌលគិរី ស្ថិតនៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ធម្មជាតិ ម្លោះ​ហើយ​បានជា​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​មក​កម្សាន្ត​មិនដែល​ដាច់​។​

​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​ចូលចិត្ត​ការ​ជិះ​ដំរី​ដើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍ ព្រៃភ្នំ និង​ទឹកជ្រោះ​។​

​ ខេត្តមណ្ឌលគិរី​មាន​មណ្ឌល​កម្សាន្ត​ជិះ​ដំរី​ចំនួន ២ កន្លែង ។ ទី​១ នៅ​ភូមិ​ពូ​តាំង ដែលមាន​ដំរី​ទាំងអស់​ចំនួន​ប្រហែលជា ១០ ក្បាល សម្រាប់​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជិះ​កម្សាន្ត​។ ដំណើរ​កម្សាន្ត​ដោយ​ការ​ជិះ​ដំរី ភ្ញៀវ​អាច​ជិះ​ដំរី​ចូលទៅក្នុង​ព្រៃ​ចំនួន ២ ទៅ ៣ ថ្ងៃ ទើប​មកវិញ ហើយ​ភ្ញៀវ​អាច​បន្តទៅ​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់ នៅ​ជិត​បាន​យ៉ាង​ងាយស្រួល ។ រមណីយដ្ឋាន​ពូ​តាំង ឡាន និង​ម៉ូតូ មិនអាច​ចូលទៅ​ដល់​ទេ ប៉ុន្តែ​មាន​កន្លែង​ចត​ភ្ញៀវ​អាច​ដើរចូល​បាន​។​

​ កន្លែង​ទី​២ នៅ​ភូមិ​ពូ​លូ​ង មាន​ដំរី​ចំនួន ៤ ក្បាល​ប៉ុណ្ណោះ ចំពោះ​សេវា​តម្លៃ ភ្ញៀវ​អាច​ជិះ​ដំរី​ដើរលេង​កម្សាន្ត​ក្នុង​មួយថ្ងៃ ២៥ ទៅ ៣៥ ដុល្លារ​។

​ចំពោះ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ត្រឡប់មក​កម្សាន្ត​ ក្នុងព្រៃ​វិញ អាច​សម្រាក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ព្នង បាន​ចំនួន​មួយថ្ងៃ ឬ ពីរ​ថ្ងៃ​ទៀត​។
​សម្រាប់​តម្លៃ​សេវា​ផ្ទះសំណាក់​ មួយ​យប់​ចំនួន ៥ ដុល្លារ​។ ជាមួយគ្នា​នោះ ភ្ញៀវ​ទេសចរណ៍​អាច​ទិញ​វត្ថុ​អនុស្សាវរីយ៍​ដែល​ពួក​ជនជាតិ​ព្នង បានធ្វើ​ដោយផ្ទាល់​ដៃ និង​យក​ពី​ក្នុងព្រៃ ក៏​អាច​លក់បាន​នៅក្នុង​ទីផ្សារ ។

​ប្រាក់ចំណូល​ដែល​បាន​ពី​ការលក់​វត្ថុ​ទាំងនោះ អាច​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ជីវភាព​របស់​ពួកគាត់​បាន​មួយកម្រិត​។​

​ ហ្មដំរី​ម្នាក់​បាន​និយាយថា ក្រៅពី​ការងារ​ជូន​ភ្ញៀវ​ទេសចរណ៍​ដើរលេង គាត់​អាច​ផលិត​ស្រា​ពាង​លក់​ជូន​ភ្ញៀវ​ទេសចរណ៍​បរទេស ក៏​និយម​ចូលចិត្ត​ស្រា​ពាង​ដែរ បើ​យើង​ផលិត​ឲ្យ​ស្អាត និង​មាន​អនាម័យ​ត្រឹមត្រូវ ។

​ហ្មដំរី​បាន​បន្តថា ភ្ញៀវ​ទេសចរណ៍​ពេល​ផឹកស្រា​ស្រវឹង អាច​ឡើង​រាំលេង​កម្សាន្ត​តាម​ចង្វាក់​របាំ​ជនជាតិដើម​ភាគតិច​ព្នង យ៉ាង​សប្បាយរីករាយ​។ នេះបើតាមកាសែត រស្មីកម្ពុជា៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=YWFkOWQzMmFmOWYyMDdkMmViOGNmMDYzODQ5Y2I5

វត្តឧណ្ណាលោមសង់លើបូជនីយដ្ឋានបុរាណនាសម័យអង្គរ

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ប្រាសាទ​ពោធិ​លោម ស្ថិតនៅក្នុង​វត្ត​ឧណ្ណាលោម​

ដោយ : បាយ៉ង់ (ថ្ងៃទី 18 សីហា 2011,04:30:PM)

03-m-lភ្នំពេញ:  វត្ត​ឧណ្ណាលោម គឺជា​វត្ត​មួយ​ស្ថិតក្នុង​ចំណោម​វត្ត​ចំនួន ៦ នៅក្នុង​រាជធានី​ភ្នំ​ដែល​កសាងឡើង​ដោយ​រជ្ជកាល​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរម​រាជា​ពញាយ៉ាត នា​ឆ្នាំ​១៤៣៧​។ វត្ត​បុរាណ​ទាំងនោះ​មានតែ​វត្ត​ឧណ្ណាលោម​មួយ​ទេ ដែលមាន​ស្លាកស្នាម​វប្បធម៌​សម័យអង្គរ​នៅសល់ ដូច្នេះហើយ​គេ​អាច​ចាត់ទុកបាន​ថា រាជធានី​ចតុមុខ ធ្លាប់មាន​ប្រជាជន​រស់នៅ​រួច​ស្រាច់​ទៅហើយ នា​សម័យអង្គរ ពោលគឺ​មុ  ន​ការកសាង​រាជធានី​ភ្នំពេញ​ទៅទៀត​។​
​    ​
​លោក​បណ្ឌិត​សាស្ត្រា ចា​រ្យ​មី​សែ​ល ត្រា​ណេ ឯកទេស​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា បាន​ចុះ​ទៅដល់​វត្ត​ឧណ្ណាលោម នៅ​ខាងត្បូង​ជាប់​ផ្សារកណ្តាល ខណ្ឌដូនពេញ គឺជា​កន្លែង​បុរាណ​ស្ថាន​វ័យ​ចំណាស់​មួយ នៅក្នុង​សតវត្សរ៍​ទី​១១ ដែលជា​ប្រាសាទ​ទោល​។ ប្រាសាទ​នេះ​បុព្វបុរស​ដូន​ខ្មែរ​យើង កសាងឡើង​អំពី​ថ្មភក់ ដែលមាន​កំពែង​ព័ទ្ធ​ជុំ​វិ  ញ​ទៅដោយ​ថ្មបាយក្រៀម​។​
​    ​
​ ប្រាសាទ​ពោធិ​លោម ស្ថិតនៅ​ចំ​កណ្តាល​វត្ត​ឧណ្ណាលោម ជាប់​ពី​ខាងលិច​ព្រះវិហារ មាន​ចេតិយ តូចៗ នៅក្បែរនោះ​យ៉ាងច្រើន​កុះករ​។ ពុទ្ធបរិស័ទ​ខ្មែរ​យើង បានធ្វើ​ចេតិយ​ហ៊ុមព័ទ្ធ​ស្រោប​ពីលើ​ប្រាសាទ នេះ​យ៉ាង​ធំ ធ្វើ​ឱ្យគេ​មើល​ពី​ចម្ងាយ​ទៅ គឺ​មិន​យល់ថា មាន​ប្រាសាទបុរាណ​ទេ តែ​នៅពេល​យើង​ចូល​ទៅដល់​ខាងក្នុង​ប្រាសាទ ទើប​មើលឃើញ​ផ្ទាំង​ថ្មភក់​ធំៗ​ហើយ​ក្រាស​ពណ៌​ខ្មៅ​។​
​    ​
​ប្រាសាទ ​ពោធិ​លោម ហ៊ុមព័ទ្ធ​បេតុង​ពណ៌​ក្រហម ដូច​មាស មាន​កំពូល​ស្រួច​ខ្ពស់ នៅ​ចំ​កណ្តាល​មួ យ និង​មាន​កំពូល​តូចៗ នៃ​ចេតិយ​ទាំង ៤ ទិស​ទៀត ជាប់ៗ​គ្នា ប៉ុន្តែ​គេ​អាច​មើល​យល់​ពី​ខាងក្រៅ​ជ្រុង​ខាងជើង និង​ខាងត្បូង ដែល​លៀន​ចេញ​ជ្រុង​ប្រាសាទ​ថ្មភក់ ពណ៌​ខ្មៅ​។ នៅ​ខាងក្នុង​ប្រាសាទ មានការ​រៀបចំ​បាន​យ៉ាង​ល្អ ជាពិសេស​មាន​ព្រះ​ពុទ្ធអង្គ​ធំ​ពណ៌​ខ្មៅ ដ៏​ស័ក្តិសិទ្ធិ ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ទីជិត​ឆ្ងាយ ទៅ​អុជ​ធូប គោរពបូជា បន់ស្រន់ ធ្វើឱ្យ​ខាងក្នុង​នៃ​ប្រាសាទ​ពណ៌​ខ្មៅ​រុំ​ព័ទ្ធ ទៅដោយ​ផ្សែង​ទៀនធូប​។​

02-m-lប្រាសាទ​ទោល​នេះ មាន​ទ្វារ​ពិត​មួយ​បែរមុខ​នៅ​ទិសខាងកើត គឺ​រក​ទន្លេសាប តំណាងឱ្យ​ជីវិត​ភ្លឺ​ថ្លា ដូច​ព្រះអាទិត្យ​។ អ្វីដែល​គួរឱ្យ​សោកស្តាយ​យ៉ាងខ្លាំង​នោះ គេ​ពុំ​អាច​មើលឃើញ​ក្បាច់​ផ្តែរ និង​សិលា ចារិក​ឡើយ នៃ​ប្រាសាទ​នេះ​។ វា​បាន​បន្សល់ទុក​នៅ តែ​បំណែក​ថ្មភក់ និង​ថ្មបាយក្រៀម​ធំៗ រាយប៉ាយ
​នៅ​ខាងលិច​ខឿន​ប្រាសាទ​មួយចំនួន​ តែប៉ុណ្ណោះ​។ ខាងក្នុង​ប្រាសាទ​មាន​ផ្នឹ​ម​ឈើ​១ បណ្តោយ​ថ្ងៃ​យ៉ាង​ធំ ហើយ​មាន​លោកតា​ម្នាក់ នៅ​ថែរក្សា​អនាម័យ​យ៉ាង​ល្អ​នៅ​ទីនោះ​។​

​សិលា ​ចារិក​ដែលជា​អក្សរ​ថ្ម​គ្មាន​ពីរ លើ​លោក​របស់​ខ្មែរ​យើង ជា​ទិន្នន័យ​ព័ត៌មាន​មួយ​យ៉ាងសំខាន់​បំផុត ដែល​ធ្វើឱ្យ​យើង​ដឹង​អំពីខ្ញុំ​ប​ប្រើ ឬ អ្នកបម្រើ​ការ​ព្រះ​ប្រុស​ស្រី​ដីស្រែ​ចម្ការ សត្វពាហនៈ​របស់​​របរ​ក្នុង​ប្រាសាទ និង​ជាពិសេស​អ្នកធ្វើ​អំណោយ​ដល់​ព្រះ​មានឈ្មោះ​…​៘ រីឯ​ក្បាច់​ផ្តែរ គេ​អាច​ដឹង​អំពី​រចនាបថ​ការកសាង​ប្រាសាទ​នៅក្នុង​សម័យ​នីមួយៗ​ជាដើម​។ នៅលើ​សិលាចារឹក​មួយចំនួន​ក៏មាន​ចុះ
​កាលបរិច្ឆេទ​ត្រឹមត្រូវ​។​

05-m-tលោក​បណ្ឌិត សាស្ត្រាចារ្យ​មី​សែ​ល ត្រ​ណេ ជំនាញ​ឯកទេស​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា វត្ត​ឧណ្ណាលោម គឺជា​ឈ្មោះ​របស់​ចេតិយ​ធំ​មួយ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​ចេតិយ ទាំង ៥ នៅ​ផ្នែក​ខាងលិច​ព្រះវិហារ វត្ត​ឧណ្ណាលោម​បច្ចុប្បន្ន​។ តាមពិតទៅ​វត្ត​នេះ ត្រូវបាន​សាងសង់ឡើង​ក្រោយ​សម័យអង្គរ​បន្តិច នៅលើ​ទីតាំង​នៃ​ប្រាសាទ​សម័យអង្គរ​។​

​គួរ​បញ្ជាក់ថា សារសំខាន់​នៃ​ឈ្មោះ​ចេតិយ​នេះ ដោយសារ​ព្រះ​ភិក្ខុសង្ឃ​ខ្មែរ​ច្រើន សម័យកាល បានចាត់ទុក​ទីនេះ​ជា​កន្លែង​បញ្ចុះ​ព្រះ​ឧណ្ណាលោម (​រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះ​អស្ស​ជិត​ត្ថេ​រ​) តាំងនៅ  បុរាណកាល​មក​។​
​    ​
​ តាម​ការសិក្សា​ស្រាវជ្រាវ ខាង​ស្ថាបត្យកម្ម​របស់លោក​បណ្ឌិត នៅ​ឆ្នាំ​១៩៩៥ បានឱ្យដឹង​ទៀតថា ចេតិយ​មួយ​ដ៏​ធំ​ដែល​ព្រះរាជ​ពង្ស​សាវតារ​ខ្មែរ​បាន​ពិពណ៌នា​នោះ គឺជា​តួ​ប៉ម​នៃ​ប្រាសាទ​មួយនា​សម័យអង្គរ ដែល​ត្រូវបាន​ប្រែ​ទម្រង់​ដើម​ឱ្យ​ក្លាយទៅជា​ព្រះ​ចេតិយ​នា​សម័យ​នៅក្រោយ​ អង្គរ​។​
​    ​
​លទ្ធផល​ដំបូង​នៃ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា លោក​បានលើកឡើង​ទៀតថា “​ប្រាសាទ​ទោល​នេះ ធ្វើ​អំពី​ថ្មភក់​ហ៊ុមព័ទ្ធ​ដោយ​កំពែង​ធ្វើ​អំពី​ថ្មបាយក្រៀម​ពិតជា​ ស្ថិតក្នុង​សតវត្សរ៍​ទី​១១ យ៉ាងពិត​ប្រា កដ​។ ទោះជា​យ៉ាងនេះ​ក្តី យើង​ត្រូវធ្វើ​ការស្រាវជ្រាវ​បន្តទៀត ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​កាលបរិច្ឆេទ ពិតប្រាកដ​របស់​ប្រាសាទបុរាណ​នេះ​។ តាម​ទស្សនៈ​ផ្ទាល់​របស់លោក​គិតថា គេ​ត្រូវ​សិក្សា​ប្រៀបធៀប  ទម្រង់ នៃ​តួ​ប៉ម​ប្រាសាទ​សម័យអង្គរ​ខាងលើនេះ ទៅនឹង​ប្រាសាទ​ដ៏ទៃទៀត ដែល​ស្ថិតនៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេមេគង្គ ជាពិសេស​នៅ​តំបន់​វិហារ​សួគ៌​ជាដើម ដើម្បី​ទទួល​នូវ​ទិន្នន័យ​ថ្មីៗ​បន្ថែមទៀត​”​។​

​លោក​ឡេង កុក​អាន ជា​អ្នកទទួលខុសត្រូវ ក្នុងការ​អភិរក្ស​សត្រា​ស្លឹក​រិ​ក្ត​ខ្មែរ នៃ​សាលា​បារាំង​ចុង​បូ​ព៌ោ នៅក្នុង​វត្ត​ឧណ្ណ​លោម​បានឱ្យដឹងថា លោក​ក៏​មិនបាន​ឃើញ​មាន​សិលា​ចារិក​អ្វី​ដែរ ក៏ប៉ុន្តែ​ការដែល​គេ​ដឹង​រឿង​អំពី​ប្រាសាទ វា​ជាការ​សម្មត់ យល់ឃើញ​ខុសៗ​គ្នា​។ លោក​បន្តថា ប្រាសាទ​នេះ​តាមពិតទៅ​មាន​ជា​យូរ​មកហើយ​។ ពី​ដើម​អ្នកដំណើរ​ខ្មែរ ធ្វើដំណើរ​តាម​ទូក​, កាណូត និង​កប៉ាល់ គេ​មើលឃើញ​ប្រាសាទ​នេះ ដោយ​កំណត់​យក​ធ្វើជា​តម្រុយ​ព្រោះ​វា​មាន​តាំងពី​មិនទាន់មាន​វត្តភ្នំ​។​

5 (2)​ លោក​បាន​រំលឹក​ទៀតថា ពី​ដើម​នៅ​កន្លែង​វត្ត​ឧណ្ណាលោម វា​ជា​ទួល​មួយ​ខ្ពស់​ហើយ​មើលឃើញ រាជធានី​ភ្នំពេញ​ច្បាស់ ព្រោះ​នៅក្នុង​សម័យ​នោះ​វា​ជា​តំបន់​ទឹក​ព័ទ្ធជុំវិញ​ហើយ​វាល​ព្រៃរបោះៗ​។ ពី​ដើម វត្ត​ខ្ពប​តា​យ៉ង ហៅ​វត្ត​បទុម​វ​តី ខ្មែរ​យើង​កសាង​អំពី​ឈើ​ប្រក​ក្បឿង និង​ស្លឹក​តូចៗ ដូចគ្នា​នឹង​វត្ត​ឧណ្ណាលោម​អ៊ីចឹង​ដែរ​។ ប៉ុន្តែ​សម័យ​ក្រោយមក​ខ្មែរ​យើង​បាន​កសាង​វត្ត​អារាម​ធ្វើ​អំពី​បេតុង​ធំ​ ហើយ​ខ្ពស់ៗ​ដូច​សព្វថ្ងៃ​។​    ​    ​    ​

​លោក​ស៊ឹង គា ប្រធាន​អង្គការ​ចតុទិស​សង្គហៈ និង​ជា​ម្ចាស់ផ្ទះ​ជ័យ​ភូមិ​ដែលជា​អ្នកស្រាវជ្រាវ​ជំនាន់​ថ្មី​ដ៏​ឆ្នើម​បាន ​លើកឡើងថា បើ​យោងតាម​ឯកសារ​ព្រះរាជ​ពង្ស​សាវតារ​ខ្មែរ​ដ៏​ចំណាស់​របស់​ខ្មែរ​យើង​នោះ​ ថា ក្នុង​រាជ​ព្រះ​បរ​មខ​ត្តិ​យាម​ហា​ចន្ទ​រាជា​និង​រាជ​ព្រះ​សម្តេច​កន​ គ្រប់គ្រង​ប្រទេស​ម្ខាង​ម្នាក់​នោះ ចៅពញា​សង្គ្រាម “​សុក​” មន្ត្រី​ខាង​ព្រះ​ចន្ទ​រាជា បាន​នាំ​ពល ៥០០ នាក់ រុករក​ព្រះ​បញ្ចៈ​ក្សត្រ​នោះ​ក៏បាន ទៅ​ឃើញ​ប្រាសាទ​ថ្ម​មួយ ដែលមាន​ចារឹក​អក្សរ​ថា “​ព្រះ​ចេតិយ ព្រះ​ឧណ្ណាលោម​” នៅក្នុង​ពុទ្ធសករាជ  ២០៨៣ ត្រូវ និង​ឆ្នាំ​គ្រិ​ស្ក​សករាជ ១៥៣៩​។​
​    ​
​លោក​បាន​ បន្តទៀតថា ក្រោយពី​ពញា​សង្គ្រាម “​សុក​” ជួប​ប្រាសាទ​ព្រះ​ឧណ្ណាលោម​ក៏បាន​នាំ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះ​ចន្ទ​ រាជា ខណៈនោះ​ទ្រង់​ក៏​ចាត់ចែង​តាក់តែង​ប្រាសាទ​នោះ​ជា​ព្រះ​អារាម​តាំង​ចៅអធិការ​ បញ្ចុះសីមា រួច​ចាត់​ឱ្យមាន​រេហ៍ពល​សម្រាប់​វត្ត​ឱ្យនៅ​ថែរក្សា​ចាប់តាំងពី​ពេលនោះ​មក​។ ​
​    ​
​លោក​គា​បានបញ្ជាក់ ពី​ប្រវត្តិ​លម្អិត ទៀតថា លុះ ១៤៥ ឆ្នាំ​ក្រោយមក ក្នុង​រាជ​ព្រះ​ជ័យ​ចេស្តា ស្រាប់​តែមាន​គេ​ហៅ ទី​ព្រះ​អារាម​នោះ​ថា “​វត្ត​ព្រះ​ស្រកា​លេញ​” ទៅវិញ គឺ​ក្នុង​ព​.​ស ២២២៨ នៃ​គ​.​ស១៦៨៤ អ៊ីចឹង​គេ​អាច​និយាយបានថា ប្រាសាទ​ថ្ម​ដែលមាន​អក្សរ​ចារិក​ថា “​ព្រះ​ចេតិយ​ព្រះ​ឧណ្ណាលោម​” បានជា​វត្ត​អារាម​ទៅហើយ​តាំងពី ៤៧២ ឆ្នាំមុន​។​
​    ​
​ម្ចាស់ផ្ទះ​ជ័យ​ភូមិ មាន​យោបល់​ទាក់ទង​អំពី​ការបាត់បង់​ប្រាសាទបុរាណ​ខ្មែរ មួយចំនួន​ថា​ប្រាសាទតូចៗ ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​និង​ធ្វើ​អំពី​ឥដ្ឋ​ដី​ដុត​មួយចំនួនធំ ត្រូវបាន​បាត់បង់​ដោយសារ​បុព្វ​បុ​រ ស​ខ្មែរ​ក្រោយ​សម័យអង្គរ បាន​សាងសង់​វត្ត​អារាម​ផ្នែក​ព្រះពុទ្ធសាសនា គ្រប​សន្ធប់​ពីលើ​អ៊ីចឹង​ហើយ​បានជា​បំណែក ឬ សំណល់​របស់​ប្រាសាទ​ដូចជា​ផ្តែរ សសរ​ពេជ្រ និង​សិលា​ចារិក ដែលមាន​នៅក្នុង​ប្រាសាទ ត្រូវ​ខ្ចាត់ខ្ចាយ​ធ្វើឱ្យ​ខ្វះ​ព័ត៌មាន​រហូតមកដល់​សព្វថ្ងៃនេះ​។​

​ ប្រធាន​អង្គការ​ចតុទិស​សង្គហៈ​ដដែល​បានលើកឡើង​ទៀតថា ម្យ៉ាងទៀត​ក្នុង​រយៈពេល​រាប់រយឆ្នាំ​កន្លង​ទៅនោះ ពិតជា​មានការ​ធ្វើចរាច​រណ៍​បំលាស់​ទី​បំណែក​ប្រាសាទពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀ ត​។ នេះ​ក៏​ជា​ផល​លំបាក​មួយ​ដ៏​ធំ​បំផុត​ដែល​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​ជំនាន់​ ក្រោយ​របស់​យើង​មានការ​ភ័​ណ្ឌ​ច្រឡំ និង​សន្និដ្ឋាន​ខុស​ការពិត​។​

​ មន្ត្រី​ធ្វើការ​នៅ​សាលា​បារាំង​ចុង​បូ​ព៌ោ​លាក​គុន សុភាព ក៏បាន​រៀបរាប់​អំពី​មហា​ចេតិយ (​ប្រាសាទបុរាណ​) និង​ចេតិយ​ធ្វើ​នៅ​សម័យ​ក្រោយ ដោយមាន​ខ្លឹមសារ​លម្អិត​ដូចខាងក្រោម​ថា មហា​ចេ​តិ   យ (​ប្រាសាទបុរាណ​) មាន​ទីតាំងនៅ​ចំ​កណ្តាល​ទី​វត្ត​ឧណ្ណាលោម ឋិត​នៅ​ខាងលិច​ជាប់​នឹង​ព្រះវិហារ​សព្វថ្ងៃនេះ មាន​ផ្ទៃដី​ខាងក្រោម នៃ​ប្រាសាទ​ទាប​ជាង​ខាង​ផ្ទៃដី​ព្រះវិហារ ៤៥ សង់ទីម៉ែត្រ​។​

​បរិវេណ ​ដី​ប្រាសាទ​នេះ​មាន​រាង ៤ ជ្រុង​ស្មើ​ដែលមាន​ប្រវែង ៣០ ម៉ែត្រ​ក្នុង​មួយ​ជ្រុង​មាន​កំពែង​ព័ទ្ធជុំវិញ​ធ្វើ​អំពី​ឥដ្ឋ និង ស៊ីម៉ងត៍ ដែលមាន​កម្ពស់ ២,៦៥ ម៉ែត្រ​។ កាលពី​ឆ្នាំ​១៩៩៩ សម្តេចព្រះសង្ឃរាជ​ទេព វង្ស បានឱ្យ​ជាង​ជួសជុល​កែលំអ​កំពែង​ខាងក្រៅ​ដោយមាន​ដាំ​បន្តុំ​បន្ថែម​ពីលើ​ កំពែង​នោះ​នូវ​រូប​សន្លឹក​សីមា​ផ្លឹ​ត ធ្វើ​អំពី​ស៊ីម៉ងត៍ ដែល​នៅក្នុង​រូប​សន្លឹក​សីមា​ផ្លឹ​ត​នីមួយៗ មាន​រូបចម្លាក់​អ​ទិ​ទេព បែប​បុ​រា  ណ​ដូចជា រូប​ព្រះព្រហ្ម ព្រះ​ឥសូរ ព្រះ​នរាយណ៍ រូប​តាបស​ឥសី​…​។​

​នៅតាម​ជញ្ជាំង​កំពែង​ខាងកើត​មាន​ចម្លាក់​ រូបភាព​ពួក​ទេវតា និង​ពួក​អសុរ​យក​ពស់​វាស​កី​នាគរាជ ធ្វើជា​ព្រ័ត្រ​ទាញ​គ្នា (​រូបភាព​យក្ស​កូរ​សមុទ្រ​ទឹកដោះ​) និង​រូប​ចម្បាំង​របស់​ស្តេច​ខ្មែរ​តាម​រូបភាព​ប្រាសាទ​អង្គរ ធ្វើ​ពី​ស៊ីម៉ងត៍​។ កំពែង​ខាងក្រៅ​មាន​ទ្វារ​ចេញចូល ៣ គឺ​ទ្វារ​ខាងកើត ២ និង​ខាងលិច ១​។​

​ខឿន​ខាងក្នុង​នៃ​តួ​ប្រាសាទ​មាន​រាង ៤ ជ្រុង​ស្មើ​ដែលមាន​ប្រវែង ១៤ ម៉ែត្រ​ក្នុង ១ ជ្រុងៗ នៃ​ខឿន​នោះ​មាន​កម្ពស់​ខ្ពស់​ពី​ដី ១,៦០ ម៉ែត្រ មាន​ជណ្តើរ​សម្រាប់​ឡើង​ចុះ ៥ ទិស គឺ​ទិសខាងកើត ទិស​ខាងជើង និង​ទិស​ខាងត្បូង ទិស​ពាយព្យ និង​ទិសនិរតី​។ កម្ពស់​ពី​ដី​នៃ​ខឿន​ខាងក្រោម ដល់​ខឿន​ខាងលើ​នៃ​ប្រាសាទ​មាន​កម្ពស់ ០,៦០ ម៉ែត្រ​។

​តួ​ប្រាសាទ​ នេះ​សង់​អំពី​ថ្មភក់​រូបភាព​ពិត​ពី​ដើម​មាន​ប្រវែង​ប្រហែល ៥,៥ ម៉ែត្រ​បួន​ជ្រុង​ស្មើ​និង​កម្ពស់​ពី​ដី​រហូតដល់​កំពូល​លើ​ប្រវែង ១៨ ម៉ែត្រ​។ បើតាម​ការសន្និដ្ឋានរ​បស់​លោក​សុភាព បានឱ្យដឹងថា ប្រាសាទ​នេះ​ប្រហែលជា​កសាង ក្នុងសម័យ​អង្គរ ឬ ក៏​មុន​សតវត្សរ៍​ទី​១៥ ព្រោះ​សំអាងថា កាលពី​គ​.​ស  ១៤៣៤ សម្តេចព្រះ​បរម​រាជា​ពញាយ៉ាត​បាន​កសាង​វត្ត​ឧណ្ណាលោម​នេះ​ឡើង ដោយ​ឱ្យឈ្មោះ​វត្ត​នេះ​តាម​នាម​មហា​ចេតិយ​ឧណ្ណាលោម​។ ដូច្នេះ​ប្រាសាទ​នេះ​បាន​សាង​មុន​រាជ​របស់​ពញាយ៉ាត​។​
​    ​
​បើ​ គិតពី​ឆ្នាំ​ដែល​សម្តេចព្រះ​បរម​រាជា​ពញាយ៉ាត យាង​មក​គង់នៅ​រាជធានី​ភ្នំពេញ រហូតមក​ដ ល់​សព្វថ្ងៃ​ឃើញថា មាន​អាយុកាល ៥៦៦ ឆ្នាំ​ហើយ​។ ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ ចំពោះតែ​ព្រះពុទ្ធសាសនា​មួយ​តែប៉ុណ្ណោះ ដូច​បានឃើញ​ព្រះ​ពុទ្ធរូប​គង់នៅ​ក្នុង​ប្រាសាទ​នេះ​ស្រាប់​ហើយ​។ រីឯ ទ្រង់ទ្រាយ​ព្រះពុទ្ធ​រូបនេះ​សោត ក៏​ពិនិត្យឃើញ​មាន​រូបរាង​សណ្ឋាន​ដូចគ្នា នឹង​ព្រះ​ពុទ្ធរូប​ថ្ម​ទាំងឡាយ​នៅក្នុង​សម័យបុរាណ​នោះដែរ​។​

​ នៅក្នុង​សម័យកាល សម្តេច​ព្រះមហា​សង្ឃរាជា​ព្រះនាម​និល ទៀង ព្រះអង្គ​បាន​សាង​ភ្ជាប់​បន្ត​ពី​ប្រាសាទ​ចាស់ ជា​ប្រាសាទ ៥ ទៀត ដែល​ធ្វើ​អំពី​ឥដ្ឋ និង​បាយអ ដោយមាន​ប្រវែង​ជាប់​ពី​ប្រាសាទ​ចាស់​​ទៅ​ប្រហែល ៣,៥ ម៉ែត្រ​ក្នុង​ប្រាសាទ​នីមួយៗ​ដែលមាន​រាង ៤ ជ្រុង​។​

​បើ​គិតពី​ បន្ទាត់​ទ្រូង​នៃ​តួ​ប្រាសាទ​ថ្មី ដែល​ធ្វើ​ភ្ជាប់​ប្រាសាទ​ចាស់​ផង ពី​ខាងជើង​ទៅ​ទល់នឹង​ខាង ត្បូង​មាន​ប្រវែង ១២,៥ ម៉ែត្រ និង ពី​ខាងលិច​ទៅដល់​នឹង​ខាងកើត មាន​ប្រវែង ១២,៥ ម៉ែត្រ ដូចគ្នា​។ តួ​​ប្រាសាទ​ខាងមុខ (​ខាងកើត​) មាន​ប្រវែង ៨,៤ ម៉ែត្រ កម្ពស់​ខ្លោងទ្វារ ប្រវែង ២,១៣ ម៉ែត្រ និង​ទំហំ​ច  ន្លោះ​ទទឹង​ទ្វារ ១,៤៥ ម៉ែត្រ​។ តួ​មុខ​ប្រាសាទ​ខាងជើង​ខាងត្បូង និង​ខាងលិច​មាន​ប្រវែង ៣,៥ ម៉ែត្រ ឬ មាន​ខ្លះ​តូច​ខ្លះ​ធំ​ជាង​នេះ​បន្តិច​ប​ន្ទួ​ច​ដែរ​។ ឯ​កម្ពស់​ទ្វារ​ចូល​មាន​ប្រវែង ២ ម៉ែត្រ និង​ទំហំ​ចន្លោះ​ទ្វារ​ប្រវែង ១ ម៉ែត្រ​។ ហោជាងប្រាសាទ​ខាងមុខ (​ខាងកើត​) សម្តេចព្រះសង្ឃរាជ​ទេព វង្ស បានឱ្យ​ជាង​កែលំអ​នៅក្នុង​ឆ្នាំ​១៩៩៩ តាម​រចនាបថ​ប្រាសាទ បន្ទាយស្រី​។ នៅ​នឹង​ផ្តែរ​ទ្វារ​ខាងមុខ មាន​ចារិក​អក្សរ​មួយ​ផ្ទាំ​ដែលមាន ១៥ ចំណុច​សំខាន់​ដោយ​រៀបរាប់​ឈ្មោះ​អ្នក​កសាង​នៅ​សម័យ​ក្រោយ​។​

​ដោយឡែក ​ស្តីពី​ប្រវត្តិ​នៃ​ការកកើត​រាជធានី​ភ្នំពេញ​ដំបូង មាន​ដំណាល​ថា គឺ​លោកយាយ​ពេញ​ទេ ដែល​មួយថ្ងៃ​បាន​រកឃើញ​ច​ន្លា​ក់​ទេវរូប និង​ពុទ្ធរូប​ជាច្រើន​អង្គ​ដែល​គេ​ជឿថា មកពី​ទីតាំង​ផ្សេងៗ  ហើយ​ក៏បាន​សាងសង់​ព្រះវិហារ​នៅលើ​ទួល​មួយ គឺ​វត្តភ្នំ ដើម្បី​តម្កល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងនោះ សម្រាប់​ជាទីគោរព​បូជា​។ ខាងលើនេះ គឺជា​ភស្តុតាង​មួយ​ក្នុងចំណោម ភស្តុតាង​ទាំងឡាយ​បានបង្ហាញ​នូវ​ចំណាស់  នៃ​ការកាន់កាប់​ទឹកដី​រាជធានី​ភ្នំពេញ ព្រមទាំង​ភាព​ចម្រុះ​នៃ​វិស័យ​ជំនឿ​សាសនា​ខ្មែរ​ក្នុង​តំបន់​នេះ​។​    ​
​    ​
​ ព្រះរាជ​ពង្ស​សាវតារ​ខ្មែរ​បាន​កត់ត្រា​ទុក​ថាវ​ត្ត​ឧណ្ណាលោម គឺជា​ពុទ្ធសាសនា​ស្ថាន​មួ​យួ​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ដោយហេតុថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ នៃ​ការហូរចូល នៃ​លទ្ធិ​ព្រះពុទ្ធសាសនា ជា​លើកដំបូង​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​
​    ​
​ គួរបញ្ជាក់​ចុងក្រោយ​ថា ប្រាសាទបុរាណ​ខ្មែរ​នៅក្នុង​រាជធានី​ភ្នំពេញ​នានា មាន​ច្រើន​ក្រៅពី​ប្រាសាទ​ពោធិ​លោម​, នៅមាន​ប្រាសាទ ក្នុង​វត្ត​ទួល​ទំពូង​, ប្រាសាទ វត្ត​សារា​វ័ន​តេ​ជោ​, ប្រាសាទ​នៅ​វត្ត​ព្រៃ​វែង​ខណ្ឌដង្កោ​ខាងលិច​ព្រៃ​ស​, ប្រាសាទ​សែន​សុខ​នៅ​ខាងជើង​វត្ត​ឃ្មួញ​, ប្រាសាទ​វត្ត​ទួល​ប្រ​ស្រី​បច្ចុប្បន្ន ហៅថា បុរី​កីឡា​សព្វថ្ងៃ​នៅ​ខាងលិច​សាលា​បាក់​ទូក​, ប្រាសាទ​ឥដ្ឋ​នៅ​ពី​ខាងក្រោយ សាលាសង្កាត់​សាក់ សំពៅ​, ប្រាសាទ​វត្ត​ជើងឯក​មាន​បន្សល់​ក្បាច់​ផ្តែរ និង​សំ​ណា​ល់​ថ្ម​ផ្សេងៗ​ដែលជា​ភូមិ​មូល​សម័យ​បុរេប្រវត្តិសាស្ត្រ​ខ្មែរ​៕

01-m-l

More infos: http://www.cen.com.kh/localnews/show_detail/132?token=ZDMxMzY0ZDZkYzVmYzE3YzM2YTVjN2NiYThkOTYz

ប្រាសាទព្រះធាតុ​ខេត្តស្ទឹងត្រែង​អាច​នឹង​បាត់បង់ បើ​គ្មាន​អ្នក​អភិរក្ស​

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សេសាន (ថ្ងៃទី 9 សីហា 2011)

Dsc05751ស្ទឹងត្រែង:  ប្រាសាទព្រះធាតុ​ស្ថិតនៅលើ​កូនភ្នំ​តូច​មួយ ប៉ែក​ខាងលិច​មាន​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ដែល​អ្នកស្រុក ព្រមទាំង​ទេសចរ​ធ្លាប់តែ​ទៅ​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​តាម

​ជំនឿ​រៀងៗ​ខ្លួន មានការ​ព្រួយបារម្ភ​ថា អាច​នឹង​បាត់បង់​បើសិនជា​គ្មាន​អ្នកថែរក្សា​ឬក៏​រៀបចំ​ការពារ​ទីនោះ​ឱ្យបាន​ល្អ​។​

​     ​ប្រាសាទ​មួយ​នេះ គឺជា​កន្លែង​ដ៏​សក្តិ​សិទ្ធ​មួយ​សម្រាប់​អ្នកស្រុក និង​អ្នកទេសចរ​ធ្លាប់ធ្វើ​ដំណើរ​ទៅ​គោរពបូជា​តាម​ជំនឿ​រៀងៗ​ខ្លួន​។
​បើតាម​ឯកសារ​មួយ​បាន​បញ្ជាក់ថា ប្រាសាទ​នេះ​បាន​សាងសង់​តាំងពី​អំឡុង​សតវត្សរ៍​ទី​៦ ដល់ ៧ ដោយ​ព្រះមហាក្សត្រ​ជ័យ​វរ្ម័នទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សី​វៈ នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​បើ​យើង​បាន​ទៅដល់​នឹង​ឃើញ ជាក់ស្តែង​មាន​រចនា​គ្រឹះ របស់​សំណង់​ប្រាសាទ​បាក់បែក​នៅជាប់​ដី​។ សង់​អំពី​ឈើ ដំបូល​ប្រក់​ដែក​ស័​ង្គ​សី តូច​មួយ​ដែល​ខាង មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​សង់​យូរ​ឆ្នាំ​ហើយ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។ នៅ​ជុំវិញ​បរិវេន​ប្រាសាទ​ស្មៅ​និង​ដើមឈើ​ដុះ​ទ្រុប​ស្ទើរ​ក​មើលផ្លូវ​ចូល​ប្រាសាទ​មិនឃើញ​ទេ​។​
Dsc05752 លើសពីនេះទៅទៀត​ឃើញ​មាន​បំណែក​យោនី​ដែលជា​ទម្រ​ព្រះ​សិវលិង្គ​បាក់បែក​ ស្ថិតនៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​នោះ​។ ខ្លះទៀត​ឃើញ​មាន​បំណែក​នៃ​ផ្នែក​ផ្សេងៗ​មាន​ផ្តែរ​និង​រូបចម្លាក់​។

​     ​តាម​ការសន្និដ្ឋាន របស់​អ្នកសិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា ប្រាសាទព្រះធាតុ​មួយ​នេះ​សង់​ពី​ដីឥដ្ឋ​បុរាណ​និង​ថ្ម​ភួ​ក​។ ហើយក៏​មិន​ខុសពី​ប្រាសាទ ជាច្រើន​ទៀត​បន្សល់ទុក​រហូត បច្ចុប្បន្នស្ថិតនៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រើយ​ខាងលិច​ទន្លេមេគង្គ​ដែរ​។​

​    ​កាលពីមុន​កូនភ្នំ​មួយ​នេះ​រំលេច​ឡើង​ដោយ​ព្រៃ​ដុះ​ជុំជិត​ស្រស់ស្អាត​ ចង់ឱ្យ​គយគន់ ព្រោះ​ខណៈពេល យើង​ឡើង​ទៅលើ​ភ្នំ​នេះ អាច​មើលឃើញ​ពី​ទេស​សភាព​ទី​រួម​ខេត្តស្ទឹងត្រែង​ទាំងមូល​បាន​។     ​

Dsc05755​ ប​ច្ចុន​ប្បន្ន កូនភ្នំ​ដ៏​ស្រស់ស្អាត​មួយ​នេះ​នឹង​រលាយបាត់​បន្តិច​ម្តងៗ​ទៅ​ដោយសារ​ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​យក​គ្រឿងចក្រ​ទៅ​រំលាយ​ភ្នំ​យក​ដី​ដើម្បី​ ប្រើប្រាស់​រាល់ថ្ងៃ​។
​    ​កន្លែង​ខ្លះ​នៅក្នុង​បរិវេណ​ប្រាសាទ​មាន​ទាំង​បំពង់​ទុយ​យោ និង​ដប​ទឹក​សុទ្ធ សម្រាប់​ក្រុម​អ្នក​ប្រើ​សារធាតុ​គ្រឿងញៀន​បាន​យក​ទីតាំង​នោះ​សម្រាប់​ ប្រើប្រាស់​។ បានជា​ជន​ទាំងនោះ​យក​ទីតាំង ប្រាសាទប្រាសាទព្រះធាតុ ធ្វើជា​កន្លែង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយសារ នៅលើ​តំបន់​ប្រាសាទ​នោះ បាន​ក្លាយជា​ព្រៃស្តុក និង​ស្ងប់ស្ងាត់​គ្មាន​អ្នក​ស្គាល់​ឬ​ទៅដល់​ទៀតឡើយ​។​

Dsc05757    ​លោក​ខេង ណា​ឡៃ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា នៅ​ខេត្ត​មួយ​នេះ​មិនមែន​ចាត់ទុកជា​ប្រាសាទ​ណាមួយ​ថា​ឈ្មោះ ឱ្យចំ​ជា​ប្រាសាទ​នោះទេ ព្រោះ​វា​បាក់បែក​ស្ទើរ​ទាំងស្រុង​អស់ហើយ​។ ដូចនេះ​ភ្ញៀវទេសចរ​គេ​មិនសូវ​ជា​ចាប់អារម្មណ៍​ខ្លាំង​ដែរ​។ ការរៀបចំ​វិញ​ក៏​មិនទាន់មាន​ដែរ​និយាយថា ប្រាសាទ​ទៅ​វា​មិន​ចំ​ជា​តួ​ប្រាសាទ​។ សូម្បីតែ​ប្រាសាទ​ព្រះ​គោ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក៏​មិនអាច​ចាត់ទុកជា​ប្រាសាទ​ដែរ​៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=NWEyNDZhYWMxOTZkYzQxYmE5MjhjMjIyNzM5OTNh

ស្នាដៃ​សំរិទ្ធ​ខ្មែរ​បញ្ចប់​ការ​ដាក់តាំង​បង្ហាញ​នៅ​សហរដ្ឋ​អាមេរិក

អត្ថបទ និង​រូបភាព ដកស្រង់ចេញពីគេហទំព័រ Voice of America (VOA)

ដោយ ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ | ឡូស​អានជឺឡេស សហរដ្ឋ​អាមេរិក

ថ្ងៃ​អាទិត្យ​ទី១៤​ខែ​សីហា​​​កន្លង​មកនេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ ការដាក់​តាំងពិព័រណ៌​«អាទិទេពនៃ​ក្រុង​អង្គរ»។ វា​មាន​រយៈកាល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​ពិព័រណ៌​រូប​ចម្លាក់​សំរិទ្ធ​ពី​សម័យ​ អង្គរ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​ជូន​សាធារណ​ជន​ទស្សនា​នៅ​សហរដ្ឋ​អាមេរិក។

ពិព័រណ៌​នេះ​គឺ​ចាប់​ផ្តើម​ដាក់​បង្ហាញ​ជា​លើក​ដំបូង​តាំង​ពី​ថ្ងៃ​ទី​១៥ ​ខែ​ឩសភា​ឆ្នាំ​២០១០​ដល់​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១១​នៅ​វិចិត្រសាល​ Arthur ​M.​ Sackler, ​រដ្ឋធានី Washington ​DC។​បន្ទាប់​មក​ក្រុមអភិរក្ស​បាន​បញ្ជូន​រូប​ចម្លាក់​សំរិទ្ធ​ទាំងអស់​នេះ​ ទៅ​ សារមន្ទីរ​ J.​​ Paul ​Getty ​នៅ​ទីក្រុង​Los​ Angeles​ រដ្ឋCalifornia​​ជូន​ដល់​សាធារណជន​ទស្សនា​ជាពិសេស​ជនជាតិ​ខ្មែរ​អាមេរិកាំង​ ដែល​រស់​នៅ​ទីក្រុង​Long ​Beach ​ជិត​ក្រុង​ Los ​Angeles។ ការដាក់​តាំង​ជា​សាធារណៈ​នៅ​សារមន្ទីរ​Getty ​គឺ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១៤​ខែ​សីហា​​ នេះ ហើយ​នៅ​ពេល​បញ្ចប់​រូប​ចម្លាក់​សំរិទ្ធ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ សារមន្ទីរ​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ​វិញ។

លោក​ Jeffery ​Weaver, ​ជា​អភិរក្ស​រូប​ចម្លាក់​និង​សិល្បៈ​លម្អ​របស់​សារមន្ទីរ Getty​បាន​ប្រាប់​ ឱ្យ​ដឹង​ពី​គម្រោង​ដំបូង​នៃ​ការរៀប​ចំ​ពិព័រណ៌​នេះ​ថា៖

«ពីដំបូង​ខាង​​វិចិត្រសាល ​Freer​ and​ Sackler​ និង​សារមន្ទីរ​ជាតិ​នៅ​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ជា​គម្រោង​អភិរក្ស​ ចម្លាក់​លោហធាតុ​ហើយ​ពួក​គេ​បាន​ស្នើសុំ​ជំនួយ​ជា​ថវិកា​ពី​មូល​និធិ ​Getty ។​ ពួកគេ​ទទួល​បាន​តាម​ការស្នើសុំ។ ​បន្ទាប់​មក​គេ​បាន​ជ្រើស​យក​​អភិរក្ស​ដើម្បី​ទៅ​បង្រៀន​អភិរក្ស​៥​នាក់​ទៀត ​នៅ​ប្រទេស​កម្ពុជា​ពី​របៀប​ថែរក្សា​និង​អភិរក្ស​វត្ថុ​សំរិទ្ធ​ទាំង​អស់​ នេះ​ហើយ​គម្រោង​នេះ​មាន​ដំណើរការ​ទៅ​មុខ​ល្អ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ​បន្ទាប់​មក​គេ​ក៏​គិត​ថា​រៀបចំ​ជា​ពិព័រណ៌​នេះ​ឡើង​ដើម្បី​បង្ហាញ​នូវ​ សមិទ្ធិផល​រូប​ចម្លាក់​សំរិទ្ធ​ទាំងនេះ​ដែល​គេ​បាន​ព្យាយាម​ថែរក្សា»។

សារមន្ទីរ J. Paul Getty

រូបចម្លាក់ ​សំរិទ្ធ​ខ្មែរ​​​ពី​សម័យ​អង្គរ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​​ស្ថាដៃ​រូប​ ចម្លាក់​​ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ទី​ ក្រុង​ឡូស​អានជឺឡេស​ អស់​រយៈពេល​​ជាង​មួយ​​ឆ្នាំ។

នៅ​ឯ​ទី​ក្រុង ​Los​ Angeles​ សារមន្ទីរ​ Getty ​បាន​រៀប​ចំ​កម្មវិធី​ជា​ច្រើន​ទាក់​ទង​នឹង​សិល្បៈ​វប្បធម៌​ខ្មែរ​ដែល​មាន​ ដូច​ជា​ការដើរ​ទស្សនា​រូប​ចម្លាក់​សំរិទ្ធ​ជាមួយ​មគ្គុទេសក៏​ ការប្រជុំ​និយាយ​ពី​បៀប​អភិរក្ស​រូប​សំរិទ្ធ​ ថ្នាក់​បង្រៀន​ពី​សិល្បៈ​វប្បធម៌​សាស​នា​ខ្មែរ​ម្ហូប​អារហារ​ខ្មែរ​ និង​កម្មវិធី​«គ្រួសារ»​ដែល​បង្ហាញ​នូវ​ចម្រៀង​សម័យ​ទសវត្សរ៍​១៩៦០ និង​ ១៩៧០ ​និង​ របាំ​បុរាណ​និង​ប្រពៃណី​ខ្មែរ។

សិក្ខា​សាលា​ចុង​ក្រោយ​បង្អស់​គឺ​មាន​ឈ្មោះ​ថា​«ភាព​រុង​រឿង​នៃ​ អង្គរ» ដែល​ជា​ការរៀបចំ​របស់ សារមន្ទីរ Norton​ Simon​ រួម​ជាមួយ ​សារមន្ទីរ ​J.​ Paul Getty។ សិក្ខា​សាលា​នេះ​គឺ​ចែក​ចេញ​ជា​ពីរ​ផ្នែក។ ថ្ងៃ​ទី​មួយ​គឺ​ធ្វើ​ឡើង​នៅ​សារមន្ទីរ​Norton​ Simon​និង​ទី​ពីរ​គឺ​នៅ​សារមន្ទីរ​Getty​ នេះ​ផ្ទាល់។ លោកស្រី​បណ្ឌិត ​Melody ​Rod-ari ​ជា​អភិរក្ស​រង​សិល្បៈ​អាស៊ី​នៃ​សារមន្ទីរ​Norton​ Simon​បាន​ឱ្យ​ដឹង​ពី​ភាពខុសគ្នា​នៃ​ថ្នាក់​បង្រៀន​ទាំង​ពីរ​ថ្ងៃ​នេះ​ថា៖

«កាលពី​នៅ​សារមន្ទីរ​ Norton ​Simon​ ​យើង​ដើរ​កាត់តាម​កន្លែង​តាំងបង្ហាញ​រូប​ហើយ​និយាយ​ពី​ប្រវត្តិ​នៃ​សិល្បៈ​ របស់​ព្រហ្មណ្ឌ​សាសនា​និង​ព្រះពុទ្ធ​សាសនា​នៅ​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង​ និង​​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ថ្ងៃ​នេះ​(នៅ​សារមន្ទីរGetty) យើង​និយាយ​ផ្តោត​តែ​ពី​លក្ខណៈ​សំខាន់ៗ​របស់​ទីកន្លែង​មួយ​ប៉ុណ្ណោះ​គឺ​ អង្គរវត្ត»។

លោក​ស្រី​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​អ្វីដែល​លោក​ស្រី​ចង់​ឱ្យ​អ្នក​ចូលរួម​សិក្ខា​សាលា​យល់​ដឹង​ថា៖

«ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​យល់​ពី​សារៈ​សំខាន់​របស់​ប្រាសាទ​ អង្គរវត្ត​ចំពោះ ប្រវត្តិ​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ពីព្រោះ​វា​ជា​កន្លែង​ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​តាំង​ពី​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​ កសាង​នៅ​សតវត្សរ៍​ទី​១២​មក​ទល់​ពេល​បច្ចុប្បន្ន»។

សិក្ខាសាលា​ចុង​ក្រោយ​​នេះ មាន​អ្នកចូល​រួម​ប្រហែល​២៥​នាក់។ លោកស្រី​ Patricia ​Good​ ជា​អ្នកចូល​ទស្សនា​មក​ពី​ទី​ក្រុង ​Los​ Angeles​ បាន​ឱ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ស្រី​ថា៖

«ខ្ញុំ​បាន​ទៅ​​ចូល​រួម​​ទាំង​ពីរ​ថ្ងៃ​ហើយ​គិត​ថា​ការបង្រៀន​ទាំងពីរ​ នេះ​មាន​លក្ខណៈ​ប្លែក​គ្នា​​ហើយ​ផ្តល់​នូវព័ត៌មាន​ដែល​ខ្ញុំ​មិន​ដែល​ដឹង​ពី ​មុន​មក។ គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​បាន​រៀប​ចំ​គម្រោង​ទៅ​លេង​ប្រាសាទ​អង្គរវត្ត​ ដូច្នេះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​រៀន​​ថ្នាក់​នេះ»។

អភិរក្ស​រូប​ចម្លាក់​និង​សិល្បៈ​លម្អ​របស់​សារមន្ទីរ​ Getty​ លោក Jeffery Weaver ក៏​សង្ឃឹម​ថា​នឹង​មាន​ការតាំង​ពិព័រណ៌​របៀប​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត៕

More infos: http://www.voanews.com/khmer/news/arts-entertainment/Gods-of-Angkor-Exhibit-Bids-America-Goodbye-127975038.html

សារមន្ទីរ​ពីរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ដាក់តាំង​ស្នាដៃ​ចម្លាក់​បុរាណ​ខ្មែរ

ដោយ ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ | រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អ.

រូបថត៖ ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ
លោកស្រី​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​បដិមា​ខ្មែរ​នៅ​ឯ​​​ពិព័រណ៍ “Where Art Meets Science” នៅ​សារមន្ទីរ​ Norton Simom នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១១។

«ខ្ញុំ​គិត​ថា​សព្វថ្ងៃ​នេះ​វា​ងាយស្រួល​នឹង​ភ្លេច​ថា ព្រហ្មញ្ញសាសនា​ ធ្លាប់ជា​សាសនា​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​អាស៊ី​ អាគ្នេយ៍ ពីព្រោះថា ឥឡូវ​នេះ​មនុស្ស​ភាគច្រើន​គោរព​ព្រះពុទ្ធ​សាសនា»។

សារមន្ទីរ​ន័រតុន​សាយមុន ​(Norton Simon Museum)​ ក្នុង​រដ្ឋកាលីហ្វញ៉ា​មាន​ដាក់តាំង​បង្ហាញ​រូបចម្លាក់​បុរាណ​ខ្មែរ​ដែល​ បន្សល់ទុក​ពីសម័យ​កាល​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។​ នាបច្ចុប្បន្ន​នេះ​សារមន្ទីរ​នេះ​សហការ​ជាមួយ សារមន្ទីរ ហ្គេទី (Getty Museum) ដើម្បី​អបអរ​ការ​ដាក់តាំង​ពិព័រណ៌​រូបចម្លាក់​សំរិទ្ធ​មកពី​ប្រទេស​ កម្ពុជា​ដែល​មាន​ឈ្មោះថា​អាទិទេព​នៃ​អង្គរ។

សារមន្ទីរ ន័រតុន​សាយមុន​នេះ​មានទ្រង់ទ្រាយ​ធំ និង​អគារ​ដែល​មើលទៅ​មាន​ លក្ខណៈ​បែប​សម័យ​ថ្មី​ស្ថិតនៅ​ទីក្រុង​ប៉ាសាដេណា (Pasadena) រដ្ឋ​កាលីហ្វ័រញ៉ា​ បើមើល​ពី​ខាងក្រៅ​យើង​ប្រហែល​ជា​មិនជឿ​ថា​សារមន្ទីរ​នេះ​មានតាំង​បង្ហាញ​​ រូបចម្លាក់​ខ្មែរ​ដែលសល់​ពី​បុរាណកាល​នោះ​ទេ។ ប៉ុន្តែ​នៅពេល​ដែល​ឈានជើង​ចូល ​ដល់​ខាងក្នុង​អ្នក​ទស្សនា​នឹង​បានឃើញ​រូបចម្លាក់​បុរាណ​របស់​ប្រទេស​ អាស៊ី មួយ​ចំនួន​ដែល​ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ បើក្រឡេក​មើល​ទៅ​ខាង​ស្តាំ​អ្នក​នឹង​បាន​ឃើញ​រូបចម្លាក់​ដ៏​ ធំស្កឹមស្កៃ ដែលឈរ អមដំណើរ អ្នក​ទស្សនា​ទៅកាន់​ជាន់ខាង​ក្រោម​នៃ​ សារមន្ទីរ ដែលជា​កន្លែង​ដាក់តាំង​បង្ហាញ​នូវ​រូប​ចម្លាក់​ខ្មែរ។

ស្របពេល​ដែល​សារមន្ទីរ ហ្គេទី នៅទីក្រុង ឡូស អាន់ជឺឡេស (Los Angeles) កំពុង​បង្ហាញ​ពិព័រណ៌​«អាទិទេព​នៃ​អង្គរ» លោកស្រី​បណ្ឌិត មេឡូឌី រូដអារី (Melody Rod-ari) ជា​អ្នកអភិរក្ស​រង​សិល្បៈ​អាស៊ី និង​ជា​អ្នកអភិរក្ស​រូបចម្លាក់​ខ្មែរបុរាណ​ នៃ​សារមន្ទីរ​ន័រតុន​សាយមុន ក៏រៀបចំ​ការ​តាំង​ពិព័រណ៌ ដែល​មាន​ឈ្មោះ​ថា «នៅ ​ពេល​សិល្បៈ​ជួប​ជាមួយ​វិទ្យាសាស្រ្ត» រួមគ្នា​ដើម្បី​បង្ហាញ​នូវ​ រូបចម្លាក់​ដ៏ពិសិទ្ធ​របស់​ប្រទេស​កម្ពុជា នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​ អាមេរិក។

នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​ លោកស្រី​បណ្ឌិត មេឡូឌី រូដអារី នឹងនាំ​អារម្មណ៍​លោក​អ្នក​ស្តាប់​ ទាំងអស់គ្នា នៅ​កាន់​បន្ទប់​តាំង​រូបចម្លាក់​បុរាណ​ខ្មែរ ដើម្បី​បង្ហាញ​នូវ ​រូប​ចម្លាក់​ល្បីៗ។

វីអូអេ៖ តើ​រូបចម្លាក់​មួយណា​ដែល​មេឡូឌី​ចាប់​អារម្មណ៍​ច្រើន​ជាងគេ?

មេឡូឌី៖«រូបចម្លាក់​ដែល​មានវ័យ​ចំណាស់​ជាងគេ​នៅ​ទីនេះ​គឺជា​រូបចម្លាក់​ មុន​សម័យ​អង្គរ គឺជា​សម័យ​មុន​ឆ្នាំ៨០២ នៅពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ ទី២ ឡើងគ្រងរាជ្យ និង អភិសេក​​ទៅជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​អង្គរ។ នេះ​ គឺជា​រូបចម្លាក់ របស់ព្រះ​ហរិហរៈ។ ព្រះ​ហរិហរៈ គឺជា រូបផ្គុំ​ទេវៈ ​រូបផ្គុំ​ទេវៈ​មានន័យ​ថា រូប​របស់​គាត់​គឺ​មួយ​ចំហៀង​ជារូប​ របស់ ព្រះវិស្ណុ និងមួយ​ចំហៀង​ទៀត​ជារូប របស់​ព្រះសិវៈ។

ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ

លោកស្រី ​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​ចម្លាក់​ព្រះ​ហរិហរៈ ក្នុង​​​ពិព័រណ៍​វត្ថុ​សិល្បៈ​ខ្មែរ​​នៅ​សារមន្ទីរ​ Norton Simon នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី​​១​ខែ​កក្កដា​ឆ្នាំ​២០១១។

ព្រះហរិហរៈ ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ​ជាពិសេស​ពីសតវត្សរ៍​ទី៧​ ដល់​ទី៩។ រូបហរិហរៈ​ត្រូវ​បានកសាង​រហូត​ដល់​សតវត្សរ៍​ទី១៣​គ្រាន់តែ​រូប​ប្រភេទ​នេះ​ មាន​ភាពល្បីល្បាញ​ជាងគេ​ពី​សតវត្សរ៍​ទី ៧ដល់​ទី៩។ ខ្ញុំ​គិត​ថា​សព្វថ្ងៃ​ នេះ​វា​ងាយស្រួល​នឹង​ភ្លេច​ថា ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​សំខាន់​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​អាស៊ី​អាគ្នេយ៍ ពីព្រោះថា ឥឡូវ​នេះ​មនុស្ស​ ភាគច្រើន​គោរព​ព្រះពុទ្ធ​សាសនា។ ប៉ុន្តែ​ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​ សំខាន់ ដូច្នេះ​យើង​មាន​រូបចម្លាក់​ជាច្រើន​ដែល​ទាក់ទង​នឹង​សម័យកាល​ដំបូង​ នៃ​ព្រហ្មញ្ញសាសនា»។

លោកស្រី​បានបញ្ជាក់​បន្ថែម​ទៀត​ថា៖

«រូបចម្លាក់​មួយ​នេះ​បើ​អ្នក​មើល​ឱ្យ​ជិត អ្នក​នឹង​ឃើញ​ថា មួយ​កំណាត់​ ចំហៀង​ខាងស្តាំ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈវត្ថុ​ ដែល​ដៃស្តាំ​របស់​គាត់​កាន់​មាន​ ដូចជា កងចក្រ ខ្យងសង្ខ ភ្នំព្រះសុមេរុ ដែលបញ្ជាក់​ថា​រូប​នេះ​ជា​រចនាបទ​ របស់​ខ្មែរ ព្រោះ​បើតាម​រចនាបថ​របស់​ឥណ្ឌា គាត់មិនកាន់​ភ្នំ​ព្រះសុមេរុ​ ទេ គឺ​គាត់​កាន់​ផ្កាឈូក​និង​ដំបង​ជា​អាវុធ។ ចំណែក​ឯ​ចំហៀង​ខាងឆ្វេង​គឺ​ព្រះសិវៈ។ ជាធម្មតា​រូប​របស់​ព្រះសិវៈ​គឺ​មាន​ ភ្នែក​ទី៣​នៅលើ​ថ្ងាស​របស់​គាត់។ដូច្នេះ​នៅលើ​ថ្ងាស​របស់​ហរិហរៈ​នេះ​គឺមាន​ ភ្នែក​ទីបី​ពាក់​កណ្តាល​នៅលើ​ថ្ងាស​របស់​គាត់។

ជាមួយគ្នា​នេះ​ផងដែរ​គាត់​មាន​ផ្នួងសក់ដាញ់​បួងឡើង​ទៅលើ ហើយ​គេជឿ​ថា​ គាត់​មាន​សក់​ដាញ់​ហ្នឹង​គឺ​ដោយសារតែ​គាត់​មិន​ចូលចិត្ត​ងូតទឹក។ រូបចម្លាក់ ​ព្រះហរិហរៈ​នេះ​មិនមាន​ទំហំ​ធំ​ប៉ុន្មាន​ទេ គឺ​ប្រហែល​ជា ២៦អ៊ីញ ប៉ុន្តែ​បើគិតពី​គុណភាព​វិញ​គឺ​វា​មាន​ភាព​ឥតខ្ចោះ»។

វីអូអេ៖ អញ្ចឹង​តើ​មាន​រូប​អ្វី​ផ្សេង​ទៀត​ដែល មេឡូឌី ចូលចិត្ត​ដែរ?

មេឡូឌី៖ «រូប​បន្ត​ទៅទៀត​នេះ​គឺជា​រូប​របស់​ព្រះវិស្ណុ។ រូបចម្លាក់​មួយ​ នេះ​គឺ​មាន​លក្ខណៈ ធំ​មែនទែន គាត់​មាន​រូបរាង​ធំ​ជាង​មនុស្ស​ធម្មតា​ដែល​ អ្នកធ្លាប់ជួប រូប​បែប​នេះ​ពីដើម​ច្រើនតែ​មាន​នៅក្នុង​ប្រាសាទ។ ផ្ទៃ​ខាងលើ​ របស់​រូបចម្លាក់​នេះ​មាន​លក្ខណៈ​ភ្លឺចាំង ពីព្រោះ​វិចិត្រករ​ព្យាយាម​ ធ្វើឱ្យ​រូប​នេះ​មានលក្ខណៈ​ល្អ​ប្រណិត។ ពីព្រោះ​យើងត្រូវ​ចាំ​ថា​នេះ​មិនមែន ​គ្រាន់តែ​ជា​រូប​ចម្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ​ពិតៗ ព្រះវិស្ណុ​គឺ​ស្ថិតនៅ​ក្នុង​រូបនេះ​ ផ្ទាល់​តែម្តង។ ព្រះវិស្ណុ​រូបនេះ​មាន​ដៃ៣ ហើយ​កាន់​ភ្នំព្រះសុមេរុ ដូច្នេះ​ហើយ​ទើប​យើង​ ដឹង​ថា​នេះ​គឺ​ជា​រចនាបថ​របស់​ខ្មែរ​យ៉ាង​ប្រាកដ​គឺ​យើង​នឹង​មិនឃើញ​រូប​ របៀប​នេះ​នៅ​កន្លែង​ណា​ផ្សេង​ទេ។ បើមើល​ទៅ​ទងត្រចៀក​របស់​គាត់ យើង​ឃើញ​គាត់ ​មាន​ចោះ​ត្រចៀក។ នេះ​ស​បញ្ជាក់​ថា​គាត់​ប្រហែលជា​ ពាក់ក្រវិល មែនទែន ដែលធ្វើ​ពី​មាស​និង​ប្រាក់​ពិត​ប្រាកដ ហើយ​ក៏​ប្រហែលជា​ មាន​ពាក់​នូវ​គ្រឿង​អលង្ការ​ពិតៗ​ផ្សេងៗ​ទៀត​ ដូចជា ខ្សែក ខ្សែដៃ ចិញ្ជៀន កងដៃ និង​គ្រឿង​សម្លៀក​បំពាក់​ក្បិន សំពត់​និង​ ខ្សែ​ឈៀង​ជាដើម»។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​បណ្ឌិត មេឡូឌី រួម​ជាមួយ សារមន្ទីរ​ ហ្គេទី បាន​បើក​សិក្ខាសាលា ឈ្មោះ​ថា «ភាពរុងរឿង​នៃ​អង្គរ»​ដែល​ស្តីពី​ប្រវត្តិសាស្រ្ត នឹង​បង្ហាញ​ឱ្យ​យល់​ដឹង​ ពី រូបចម្លាក់​បុរាណ​ខ្មែរ​ផងដែរ​ទាំង​រូបចម្លាក់​ដែល​មាន​នៅ​ សារមន្ទីរ ន័រតុន​សាយ​មុន​និង​រូបចម្លាក់​សំរិទ្ធ មកពី​ប្រទេស​កម្ពុជា​ នៅសារមន្ទីរ​ហ្គេទី។ សិក្ខា​សាលា​នេះ​រៀបចំ​ឡើង​ជាពីរ​ថ្ងៃ។ ថ្ងៃ​ទីមួយ​បាន ​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី ២៣ ខែកក្កដា​នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​  ហើយ លើកទីពីរ​នឹង​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី​៣០ ខែកក្កដា​នៅឯ​សារមន្ទីរ​ ហ្គេទី។

លោកស្រី​បណ្ឌិត មេឡូឌី បានឱ្យ​ដឹង​បន្ថែម​ថា៖«សិក្ខា​សាលា​វគ្គ​ទីមួយ​នៅ ​សារមន្ទីរ ន័រតុន​សាយមុន​នឹង​បង្រៀន​អំពី ប្រវត្តិ​នៃ​ព្រហ្មញ្ញសាសនា និង​ ព្រះពុទ្ធ​សាសនា​ ហើយតើ​សាសនា​ទាំងពីរ​នេះ​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ វិធី​ណា ក៏ដូចជា​បង្ហាញ​ឱ្យ​ដឹង​ថា​របស់​និង​រូបចម្លាក់​សម័យ​បុរាណ​ទាំងអស់ ​នេះ​មិនមែន​គ្រាន់តែ​ជា​រូបចម្លាក់​តែ​សំបក​ទេ គឺ​មនុស្ស​សម័យ​នោះ​គេ​មើល​ ថែ​វត្ថុ​ទាំងអស់​នេះ​ដូចជា​អាទិទេព​ពិតៗ​របស់​ពួកគេ។ ហើយ​ចំណែក​ឯ​ ថ្ងៃទីពីរ​នៅ​សារមន្ទីរ​ហ្គេទី យើង​នឹង​បង្រៀន​ពី​ប្រាសាទ​អង្គរវត្ត និង​ ប្រវតិ្ត​សម័យ​អង្គរ​ផង​ដែរ»។

«អាទិទេព​នៃ​អង្គរ» ជា​ពិព័រណ៌​ដែល​បង្ហាញ​ពី​រូបចម្លាក់​សំរិទ្ធ​ដ៏​ ប្រណិត​ពី​សម័យ​អង្គរ​នៅ​សតវត្សរ៍​ទី ៩ដល់​ទី១៥។រូបចម្លាក់​សំរិទ្ធ​ទាំងអស់ ​នេះ​គឺ​បាន​មកពី​សារមន្ទីរ​ជាតិ​កម្ពុជា ហើយ​ត្រូវ​បានដាក់តាំង​ពិព័រណ៌​ ម្តង​រួច​ហើយ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន ហើយ​ឥឡូវ​នេះ​កំពុង​ដាក់​បង្ហាញ​ នៅ សារមន្ទីរ​ហ្គីទី ទីក្រុង ឡូស​អាន់ជឺឡេស រដ្ឋ​កាលីហ្វ័រញ៉ា។

ពិព័រណ៌​«អាទិទេព​នៃ​អង្គរ»នឹង​បញ្ចប់​នៅ​ខែក្រោយ ប៉ុន្តែ​ អ្នកដែលស្រឡាញ់​ចូលចិត្ត​សិល្បៈ​ខ្មែរ​នៅតែ​អាចមក​មើល​រូបចម្លាក់​បុរាណ​នៅ​ សារមន្ទីរ​​ន័រតុន​សាយមុន៕

 

អាទិទេព​ក្រុង​អង្គរ​បង្ហាញ​ខ្លួន​នៅ​អាមេរិក

ដោយ ដោយ ម៉ែន គឹមសេង | វ៉ាស៊ីនតោន

រូបថត៖ ដោយ សឹង សុផាត
ប៉ាណូ​ផ្សាយ​អំពី​ពិព័ណ៌​ «អាទិទេព​ក្រុង​អង្គរ» នៅ​ឯ​​​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​មួយ​​កន្លែង​នៅ​​​ក្នុង​ទី​​ក្រុង​ វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

“យើង ​មាន​ចិត្ត​រំភើប ​ដោយ​សារ​បង្ហាញ​អារ្យធម៌​របស់​ប្រទេស​កម្ពុជា​ឱ្យ​គេ​បាន​យល់​ឱ្យ​គេ​បាន​ ដឹង​ ហើយ​ផល​ចំណេញ​នេះ​នឹង​នាំ​ឱ្យ​កើន​ភ្ញៀវ​ទេសចរ”។

ចម្លាក់​​ស្នាដៃ​សំរិទ្ធ​ខ្មែរ​ចំនួន​៣៦​រូប​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​សារៈ​មន្ទី​រ Sackler​ Gallery នៃ​ស្ថាប័ន Smithsonian ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​ជាការ​ដាក់​តាំង​ស្នាដៃ​សំរិទ្ធ​ទ្រង់​ទ្រាយ​ធំ​​លើក​​ដំបូង​បំផុត​​នៅ​សហ​រដ្ឋ​អាមេរិក។

ពិព័រណ៍​នេះ​មាន​ឈ្មោះ​ថា ​“អាទិទេព​ក្រុង​អង្គរ៖ ស្នាដៃ​​​សំ​រិទ្ធ​​មក​​ពី​​​សារៈ​មន្ទីរ​ជាតិ​កម្ពុជា។ ​ ក្រុម​អ្នក​​រៀប​ចំ​សង្ឃឹម​ថា​ ពិព័រណ៍​​នេះ​នឹង​​ធ្វើ​ឱ្យ​អន្តរ​ជាតិ​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ភាព​ សម្បូរ​បែប​​នៃ​​ស្នាដៃ​​សិល្បៈ​ខ្មែរ​ហើយ​នឹង​ទាក់​ទាញ​ឱ្យ​មាន​ទេសចរ​ជា​ ច្រើន​ទៅ​ទស្សនា​ប្រទេស​​កម្ពុជា។

លោក ​ ជា​ សុជាតិ ​អនុប្រធាន​ការិយា​ល័យ​អភិរក្ស​នៃ​នាយក​ដ្ឋាន​សារៈមន្ទី​រ​​ដែល​បាន​មក​រៀប​ ចំ​ពិ​ព័រណ៍​នេះ​​បាន​ប្រាប់​វីអូអេ​ សំឡេង​សហ​រដ្ឋ​អាមេរិក​ថា៖

“រូប ​ដែល​​យើង​​យក​​មក​នេះ​​មាន​​ពីរ​សម័យ​ ទោះបី​ជានៅ​ទីនេះ​យើង​ដាក់​ប្រធាន​បទថា​ អាទិទេព​នៃ​​​ក្រុង​​អង្គរ ​ប៉ុន្តែ​មុន​នៃ​ការ​ចាប់​ផ្តើម​នៃ​អារ្យធម៌​អង្គរ​ហ្នឹង​បាន​​ន័យ​ថា​​ យើង​មាន​ការ​រីក​ចម្រើន​ខាង​​​ផ្នែក​​សំរិទ្ធ​ហ្នឹង​​ម្តង​រួច​ទៅ​ហើយ​ អញ្ចឹង​​គឺ​យើង​​មាន​​ពីរ​ផ្នែក​គឺ​ថា​ វត្ថុ​ដែល​បុរេ​ប្រវត្តិ​សាស្រ្ត​ដែល​មាន​អាយុ​កាល​ប្រហែ​ល​ជា​៣​ឬ​៤​រយ​ ឆ្នាំ​មុន​គ្រឹស្ត​សករាជ​ ហើយ​នឹង​វត្ថុ​ដែល​ជា​ប្រវត្តិ​សាស្រ្ត​​នោះ​គឺ​វត្ថុ​ដែល​​ចាប់​ផ្តើម​ពី​ សម័យ​​អង្គរ​​មក​គឺ​ចាប់​ផ្តើម​ពី​សត​វត្សរ៍​ទី​៩​រហូត​ដល់​ទី១២​និង​១៣”។

ក្នុង​កម្ម​វិធី​បើក​ឱ្យ​ចូល​ទស្សនា​ជំហាន​ដំបូង​សម្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​ពុធ​ ​លោក Julian Raby នាយក​សារៈមន្ទីរ Freer ​and​ Sackler បាន ​បញ្ជាក់​ថា ​ពិព័រណ៍​នេះ​ក៏​ជា​ការ​អបអរ​ដល់​ស្នាដៃ​ជាង​ចម្លាក់​សំរិទ្ធ​ខ្មែរ​និង​​ ក្រុម​​បុគ្គ​លិក​​សារៈ​មន្ទីរ​ជាតិ​កម្ពុជា​ដែល​បាន​អភិរក្ស​សមិទ្ធិ​ផល​​ ទាំងនេះ។

ក្នុង ​​ចម្លាក់​ទាំង​៣៦រូប​ ដែល​យក​មក​ដាក់​តាំង​ពិព័រណ៍​មាន​រូប​តំណាង​ឱ្យ​​ព្រះ​ពុទ្ធ​សាសនា​និង​ ព្រហ្មញ្ញ​​សាសនា​​។ ​រូប​ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​សាល​ចំនួន​បី​ ហើយ​មាន​រូប​ដូច​ជា​ ​រូប​កោដិ ​កណ្តឹង​ព្រះ​ពុទ្ធ​ប្រក់​នាគ ​ព្រះ​គនេហ ​ព្រះសិវៈ​ ព្រះ​សិអាមេត្រី​ ​និង​ ស្រ្តី​លត់​ជង្គង់​​ថ្វាយ​បង្គំ ​ព្រម​ទាំង​វត្ថុ​សំរិទ្ធ​ផ្សេងៗ​សម្រាប់​ពិធី​សាសនា​ ហើយ​ក៏​មាន​រូប​ចម្លាក់​សំរិទ្ធ​មួយ​ចំនួន​ទើប​តែ​​ដាក់​​បង្ហាញ​សាធារណៈ​ជា ​លើក​ដំបូង​​ផង​ដែរ​ក្នុង​នោះ ​គឺ​រូប​ចម្លាក់​សំរិទ្ធ​ចំនួន​៧​ដែល​ទើប​ជីក​បាន​ក្នុង​ឆ្នាំ​២០០៦។

ពិព័រណ៍​នេះ​នឹង​បើក​ឱ្យ​សាធារណជន​បាន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​នេះ​ដល់​ថ្ងៃ​ទី ២៣​ ខែ​មករា ​ឆ្នាំ​២០១១ មុន​នឹង​យក​ទៅ​ដាក់​តាំង​បន្ត​ទៀត​នៅ​សារៈ​មន្ទីរ J. Paul​ Getty ក្នុង​ក្រុង Los Angeles ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១១។

លោក ​ ជា សុជាតិ​ បាន​បន្ថែមទៀត​ថា ​ក្រៅពី​បទពិសោធន៍​ដែល​​រូប​លោក​ទទួល​បាន​ពី​របៀប​នៃ​​ការ​ដាក់​តាំង​បែប​ អន្តរ​ជាតិនេះ​ លោក​ក៏សង្ឃឹម​ថា​ ការ​ដាក់​តាំង​ពិព័រណ៍​នេះ​នឹង​ជួយ​ដល់​ការ​ផ្សព្វ​ផ្សាយ​​​និង​លើក​កម្ពស់​ កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

“យើង ​មាន​ចិត្ត​រំភើប ​ដោយ​សារ​បង្ហាញ​អារ្យធម៌​របស់​ប្រទេស​កម្ពុជា​ឱ្យ​គេ​បាន​យល់​ឱ្យ​គេ​បាន​ ដឹង​ ហើយ​ផល​ចំណេញ​នេះ​នឹង​នាំ​ឱ្យ​កើន​ភ្ញៀវ​ទេសចរ”។

តាម ​អ្នកឯក​ទេស​នានា​ឱ្យ​ដឹង​ថា ​សារៈមន្ទីរ​ជាតិ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ចម្លាក់​ដែល​ធ្វើពី​ សំរិទ្ធ​ជាង​៧០០០​រូប​ផ្សេងៗ​ទៀត​ដែល​​ដាក់​តាំង​បង្ហាញ​ដល់​ភ្ញៀវ​ដែល​ចូល​ ទស្សនា៕

នាទីចុង​ក្រោយរបស់ក្រុមរបាំព្រះរាជទ្រព្យកម្ពុជា​នៅទ្វីបអឺរ៉ុប

ក្រោយពីទទួលជោគជ័យក្នុងការសមែ្ត​ងរបាំព្រះរាជទ្រព្យនៅបណ្តាប្រទេ​សមួយចំនួននៅក្នុងទ្វីបអឺរ៉ុបអស់រយះពេល ៤៥ ថ្ងៃ សិល្បករ-សិល្បការិនីនៃក្រុមរបាំ​ព្រះរាជទ្រព្យរបស់កម្ពុជាបានធ្វើដំណើរចាកចេញពី ព្រលានយន្តហោះ Charle de Gaulle (CDG) របស់ប្រទេសបារាំង កាលពីថ្ងៃទី ០៣ ខែ សីហា នៅម៉ោង ៧ និង៥៥ នាទី យប់ ឆ្ពោះទៅកាន់មាតុប្រទេសវិញដោយ

សុវ​ត្ថិភាព។

©ដោយកេរដំណែលខ្មែរ…..រួមគ្នា​ថែរក្សាទាំងអស់គ្នា។
Kerdomnel Khmer….Together We Can Protect…!

រូបថតអនុស្សាវរីយ៍នៅព្រលានយន្តហោះ Charle de Gaulle (CDG) 03-08-2011

%d bloggers like this: