លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ត្រូវបានជ្រើសរើសជាតួអង្គសំខាន់ ក្នុងខ្សែភាពយន្តឯកសារ “រឿងរ៉ាវនៃពេលវេលា មិត្តភាពកម្ពុជា-ចិន”

ខ្សែភាពយន្ត​ឯកសារ​ក្រោមចំណង​ជើង​ថា “រឿង​រ៉ាវនៃពេលវេលា​ ទំនាក់ទំនង​កម្ពុជា-ចិន” ដែល​នឹងត្រូវ​ចាក់ផ្សាយជាលើកដំបូង​នាថ្ងៃស្អែក​នេះ (ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩)​ នៅ​សណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំក្រសួង​ព័ត៌មាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវជាតិ និង​អន្តរជាតិជាច្រើនរូប។ ខ្សែភាពយន្តឯកសារ​ជាប្រវត្តិសាស្ត្រ​នេះត្រូវបានផលិតឡើង ក្រោមកិច្ចសហការ​រវាងក្រសួង​ព័ត៌មានកម្ពុជា និង​ទីភ្នាក់ងារព័ត៌មានមជ្ឈឹមចិន ដើម្បីចូលរួម​អបអរសាទ​រខួបគម្រប់៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ ក្រុមការងារ​ផលិតបានចំណាយរយៈពេល១ឆ្នាំដើម្បីផ្តិតយករូបភាពនៃប្រទេសទាំងពីរនៅ​រាជធានី​ភ្នំពេញ តំបន់អង្គរខេត្តសៀមរាប និង​ក្រុងព្រះស៊ីហនុ។ លោកបណ្ឌិត​ ចិន្ត ច័ន្ទរតនា ប្រធានក្រុមការងារ​មូលនិធិកេរដំណែលខ្មែរ (បណ្ឌិត​ផ្នែកបុរាណវិទ្យា និង​ប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍) ក៏ត្រូវបាន​ជ្រើសរើស​ជាតួអង្គសំខាន់នៅក្នុង​ការ​ធ្វើអត្ថាធិប្បាយសម្រាប់ខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរផងដែរ។

អត្ថបទ៖ កោះកេរ

%d bloggers like this: