សូម​ជួយចូលរួមទាំងអស់គ្នា​!​ មូលនិធិកេរដំណែលខ្មែរប្រកាសស្វែង​រកជំនួយដើម្បីថតកម្មវិធីផ្សព្វផ្សាយលើផ្នែកបេតិកភណ្ឌវប្បធម៌ និង​ទេសចរណ៍នៅកម្ពុជា

សេចក្តីជូនដំណឹង

ក្រុមការងារ​មូលនិធិកេរដំណែលខ្មែរមានកិត្តិយស​សូមជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា មេត្តាជ្រាបថា៖ មូលនិធិកេរដំណែលខ្មែរ​ រួម​ជាមួយនឹង​ដៃគូរ​សហការ​ បាន​ផ្តួចផ្តើម គំនិត​បង្កើតកម្មវិធីទូរទស្សន៍អនឡាញខ្លី​មួយមានចំណង​ជើងថា “កម្មវិធី ៥នាទី ស្វែង​យល់អំពីបេតិកភណ្ឌវប្បធម៌ និង​ទេសចរណ៍នៅកម្ពុជា ឬ 5’ CAMBODIA – CULTURAL HERITAGE AND TRAVEL”។ កម្មវិធីនេះនឹងផ្ដល់ព័ត៌មានជូនដល់ទស្សនិកជន​ បានស្វែង​យល់អំពីបេតិកភណ្ឌវប្បធម៌ ប្រពៃណី ជំនឿ ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា​ ម្ហូបអាហារ​ សិល្បៈ ស្ថាបត្យកម្ម ប្រាង្គប្រាសាទ​ វត្តអារាម បរិស្ថាន សត្វព្រៃ ទេសភាពតាម​ដង​ទន្លេ ស្ទឹង​ បឹង​បួរ​ ព្រែក​ ព្រមទាំងទីកន្លែងទេសចរណ៍អេកូធម្មជាតិសំខាន់ៗនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ តាម​រយៈវីដេអូ​ដែលមានរយៈពេល​ ៥នាទី ដែលនឹង​ចាក់ផ្សាយ​តាម​បណ្តាញសង្គមនានា​ និង​តាម​ទូរទស្សន៍អនឡាញ (OBN) និងនៅលើផេក​ហ្វេសប៊ុកផ្លូវការ​របស់កេរដំណែលខ្មែរ។ កម្មវិធីទូរទស្សន៍អនឡាញថ្មីនេះផលិតឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្ដល់ព័ត៌មាន​ដល់អ្នកទស្សនានូវព័ត៌មានថ្មីៗដែលពាក់ព័ន្ធនឹងវិស័យដែលបានពោលពីខាងលើ និងដើម្បីបណ្តុះគំនិតដល់ប្រជាពលរដ្ឋចេះស្រឡាញ់ និងរួមគ្នាជួយលើកស្ទួយ និងថែរក្សានូវតម្លៃនៃបេតិកភណ្ឌវប្បធម៌របស់ជាតិ។ ក្រៅពីនេះ គឺដើម្បីបង្ហាញអំពី​តំបន់ទេសចរណ៍ថ្មីៗនៅក្នុង​ប្រទេស ព្រមទាំង​សក្តានុពលនៃតំបន់អេកូទេសចរណ៍ បរិស្ថាន សត្វព្រៃនៅក្នុង​ប្រទេសកម្ពុជា​ និង​ការ​រីកចម្រើន​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ  សាធារណៈ ក៏ដូចជាការផ្តល់នូវគន្លះសំខាន់ៗមួយចំនួនដល់អ្នកវិនិយោគទុនទាំងក្នុង​ និង​ក្រៅប្រទេស ដែលមានបំណង​ចង់មកទស្សនា​ និង​អភិវឌ្ឍនៅតាមតំបន់ទេសចរណ៍ទាំងនោះ។ ទស្សនិកជនអាចដឹង និងស្វែងរកនូវព័ត៌មានគ្រប់បែបយ៉ាង ដែលទាក់ទងនឹងការងារស្រាវជ្រាវផ្នែកបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ សាសនា      បរិស្ថាន បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ សិលាចារិក (ទាំងនៅក្នុង និងក្រៅប្រទេស)​ តាមរយៈកម្មវិធី និងអាសយដ្ឋានដែល​ផ្ស​ព្វផ្សាយនៅក្នុង​កម្មវិធីនេះ។ ឆ្លៀតក្នុងឳកាសនេះ យើង​ខ្ញុំសូម​អំពាវ​នាវដល់ សម្តេច​ ទ្រង់ ឯកឧត្តម លោក​ជំទាវ​ លោកឧកញ៉ា លោក​ លោកស្រី អ្នកនាង​កញ្ញា ម្ចាស់សហគ្រាស និងក្រុមហ៊ុននានា សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន (ទាំងក្នុង​ និងក្រៅប្រទេស) សូម​មេត្តាជួយឧបត្ថម្ភដល់មូលនិធិកេរដំណែលខ្មែរ​ ដើម្បីក្រុមការងារយើង​ខ្ញុំអាច​ចាប់ផ្តើមដំណើរការ​ផលិតកម្មវិធីដ៏មាន​សារៈសំខាន់នេះ។ ការចូលរួមវិភាគទានរបស់លោកអ្នកគឺពិតជាបាន​រួម​ចំណែកលើកស្ទួយដល់ការស្រាវជ្រាវ និង​ផ្សព្វផ្សាយលើវិស័យ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។

យើង​ខ្ញុំសូម​គោរពជូន​ដល់ សម្តេច​ ទ្រង់ ឯកឧត្តម លោក​ជំទាវ​ លោកឧកញ៉ា លោក​ លោកស្រី អ្នកនាង​កញ្ញា​ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ។

សម្រាប់ព័ត៌មានបន្ថែម​ និង​ការ​ចូលរួមវិភាគទានឧបត្ថម្ភដល់កម្មវិធីសូមទាក់ទងទូរស័ព្ទលេខ៖

០១២ ៧៨៧ ៩៣៦ / ០១៦ ៦១៦ ៣១៦ / ០៨៩ ៤៩៦ ៨៦៨

សូមអរព្រះគុណ និង​អរគុណ…!

Announcement_Cambodia C&T

%d bloggers like this: