សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​លោក​រស់​នៅ​កម្ពុជា

អត្ថបទដកស្រង់ចេញពីសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍

សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​លោក​រស់​នៅ​កម្ពុជា

Tuesday, 19 April 2011  ដោយ : មាស រ័ត្ន

បាត់​ដំបង : សំឡេង​ម៉ាស៊ីន​កាណូត​សូរ​គគ្រឹក​លាន់​ឮ​ ពេញ​ព្រៃ​លិច​ទឹក ដ៏​ធំ​ល្វឹង​ល្វើយ​ផ្អើល​​អស់​​បក្សា​បក្សី​​ហោះ​ហើរ​ឆ្វែល​​ឆ្វាត់​​ពេញ​ ផ្ទៃ​ មេឃ។ ​​ប្រជាជន​​​ខ្មែរ​​ហាក់​គ្មាន​អើពើ​អ្វី​សោះ​​​ ខណ:​ពេលជន​​បរទេស​​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​កាណូត​ជា​មួយ​​​គ្នា ​ខ្លះ​​ចង្អុល​ដៃ​ទៅ​កាន់​សត្វ​ស្លាប​នានា​​ និង ខ្លះ​ទៀត​​​ទាញ​យក​កាមេរ៉ា​​មក​ថត​រូប​ផ្សេងៗ។ ​ប្រហែល​ជា​ទិដ្ឋភាព​នៃ​ហ្វូង​សត្វ​ទាំង​នេះ​ហើយ ដែល​បាន​ល្បួង​ឲ្យ​ជន​​បរទេស​ទាំង​នេះ ​​ស៊ូ​ប្តូរ​ជិះ​​កាណូត​​រហូត​ដល់​ទៅ​៨​ម៉ោង​នៅ​រដូវ​ប្រាំង​ដូច្នេះ ពី​ខេត្ត​​បាត់​ដំបងទៅ​ ខេត្ត​សៀម​រាប ឬ ពី​​សៀម​រាប​មក​បាត់​ដំបង​ ​ដើម្បី​បាន​ឆ្លង​កាត់​​តំបន់​ជម្រក​សត្វ​ស្ថិត​នៅ​ម្តុំ​​ភូមិ​ព្រែក​ទាល់ ​នៅ​បឹង​ទន្លេ​សាប។

ប៉ុន្តែ​មិន​មែន​អ្នក​​ធ្វើ​ដំណើរ​ឆ្លង​​កាត់​ទាំង​អស់​សុទ្ធ​តែ​មាន​ វាសនា​ បាន​​​ឃើញ​សត្វ​ស្លាប​​ទាំង​នេះ​ទេ។ ​មគ្គុទេ្ទសក៍​ទេសចរណ៍​ជំនាញ​ផ្នែក​សត្វ​ស្លាប​​​វ័យ​៣០​ឆ្នាំ លោក​​ ដួង ណារ៉ា អាយុ​៣០​ឆ្នាំ​ ដែល​ធ្វើ​ការ​ឲ្យ​មជ្ឈមណ្ឌល ​​សំ​ វាសនា​ដើម្បី​ការ​អភិរក្ស​សត្វ​ព្រៃ​ក្នុង​ខេត្ត​​សៀម​រាប ​តែង​​តែនាំ​ភ្ញៀវ​មក​មើល​សត្វ​ នៅ​ព្រៃ​រនាម​ក្នុង​បរិវេណ​​បឹង​ទន្លេសាប​​នេះ​ជា​ញឹក​ញាប់​បាន​​ឲ្យ​ដឹង​​​ ថា​​ នៅ​ស្រុក​ខ្មែរ ​​មិន​មែន​មាន​តែ​ប្រាសាទ​​​បុរាណ​ ទឹក​ជ្រោះ​ ព្រៃ​ភ្នំ ឬឆ្នេរ​សមុទ្រ​ទេ​ ដែល​​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​នោះ  សូម្បី​​សត្វ​​ស្លាប​នៅ​បឹង​ទន្លេ​សាប​​នេះ ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​បរទេស​មក​ទស្សនា​ យ៉ាង​ក្រាស់​ក្រែល​ដែរ។

មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នេះ បាន​​​បន្ត​​ឲ្យ​ដឹង​ទៀត​​​ថា​ សត្វ​ស្លាប​នៅ​បឹង​ទន្លេ​សាប​នេះ​ មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​​​ មាន​តែ​សត្វ​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ ​​ ដូច​ជា​​ សត្វ​​ត្រដក់ រនាលស រនាល​ពណ៌​ សត្វ​ទុង និង​ទា​កា​ប៉ា​​ព្រៃ ដែល​ជន​បរទេស​​ចង់​​ទស្សនា។

លោក​ថា ភ្ញៀវទេសចរ​ចូល​​ចិត្ត​សត្វ​ស្លាប​ទាំង​នោះ ពីព្រោះ ​​វា​ជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​​​លោក ហើយ​​មាន​នៅ​សេស​សល់​ច្រើន​ដែរ​​នៅ​​បឹង​ទន្លេសាប​ ប្រទេស​កម្ពុជា។

មគ្គុទ្ទេសក៍​ទេសចរណ៍​​​ ដួង​ ណារ៉ា​ មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មើល​ឃើញ​​នូវ​ភាព​អំណោយ​ផល​ពីរ គឺ​ទី​មួយ ​ព្រៃ​រនាម​​នៅ​តំបន់​ព្រែក​ទាល់​​នេះ​​ ត្រូវ​​បាន​អភិរក្ស​ជា​ជំរក​សត្វ​​ទៅ​ហើយ ទី​ពីរ​ គឺ​​បឹង​ទន្លេ​សាប​​របស់​យើង​សម្បូរ​ទៅ​ដោយ​មច្ឆា​ច្រើន​ប្រភេទ ដែល​ជា​ចំណី​សម្រាប់​​សត្វ​ស្លាប​​ទាំង​នេះ​​​»។

ប៉ុន្តែ​សត្វ​ស្លាប​ទាំង​នោះ​​ មិន​​មែន​រស់​នៅ​តំបន់​ព្រែក​ទាល់​​នេះ ពេញ​មួយ​ឆ្នាំ​​នោះ​ទេ។ នៅ​រដូវ​វស្សា​ពេល​ដែល​​ទឹក​បឹង​ទន្លេសាប​កើន​ឡើង សត្វ​​ទាំង​​នេះ​​​ត្រូវ​ឡើង​តាម​ទឹក​ ទៅ​រស់​នៅ​​តំបន់​ខាង​​លើ​ ជិត​តំបន់​​ទីទួល​។

«សត្វ​ខ្លះ​ ដូច​ជា​ទុង​អាច​ហែល​ ឬ មុជ​ក្នុង​ទឹក​ចាប់​ត្រី​បាន មិន​អី​ទេ អាច​នៅ​ទីណា​ក៏​បាន។ ប៉ុន្តែ​សត្វ​ស្លាប​​ខ្លះ​ចាប់​​ចំណី​ដោយ​ការ​ដើរ​​ក្នុង​ទឹក។ កាល​ណា​ទឹក​ឡើង​កាន់​តែ​ជ្រៅ សត្វ​ទាំង​នោះ​មិន​​អាច​ដើរ​ចាប់​ចំណី​បាន​ទៀត​​ទេ ដូច្នេះ​ពួក​វា​ត្រូវ​ហើរ​ទៅ​រស់នៅ​​តំបន់​ណា​​ដែលមាន​ទឹក​​​រាក់ៗ»។ នេះ​គឺ​ជាសម្តី​​បញ្ជាក់​របស់​លោក​​ណារ៉ា។

លុះ​ខែ​ប្រាំង​ទឹក​ស្រក​ ​បឹង​​ទន្លេសាប​ ដែល​កន្លែង​​ខ្លះ​រាក់​​ល្មម អាច​​ឲ្យ​សត្វ​ទាំង​នោះ​ដើរ​​បាន សត្វ​​ស្លាប​​ទាំងអស់​ នឹង​​​វិល​​​ត្រឡប់​​​មក​រក​​លំនៅ​ចាស់​របស់​ខ្លួន​​វិញ​ នៅ​តាម​​ព្រៃ​រនាម នា​​មាត់​​បឹង​ទន្លេ​សាប ហើយ​វា​ក៏​ដល់​ពេល​ដែល​សត្វ​ស្លាប​ទាំង​​នេះ​រក​ជម្រក កាច់​សម្បុក ដើម្បី​​ពង​កូន​ល្មម។

លោក​ ណារ៉ា​ បាន​ប្រាប់​​ឲ្យ​ដឹង​ថា សត្វ​​ស្លាប​​ទាំង​​នេះ​​ពង​កូន​តែ​ម្ដង​ទេ​ក្នុង​មួយ​ឆ្នាំ ពី​​ចន្លោះ​ខែ​តុលា​រហូត​ដល់​ខែ​មីនា ឬ ​មេ​សា ហើយ​ក្នុង​រដូវ​ពង​កូន​​ម្តង​ៗ សត្វ​ស្លាប​ដ៏​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​​ទេស​ចរ​ផ្តល់​កំណើត​បាន​តិច​ណាស់ ដូច្នេះ​ហើយ​​ទើប​ចាត់​ទុក​ជា​​សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​​លោក។ សត្វ​​ត្រដក់​កង្កាត់​​ពូជ​ម្តង​បាន​មួយ​ទៅ​ពីរ​ពង​​តែ​ប៉ុណ្ណោះ។ សត្វ​ទុង​​ពង​បាន​ពី ​ពីរ​ទៅ​បី​ ក្នុង​​មួយ​​ដង។ សត្វ​រនាល​ស​ពង​ប្រហែល​ជា​មធ្យម​ត្រឹម​តែ​បី​។ ចំណែក​ឯ​រនាល​ពណ៌​​ពង​ពី​ពីរ​ទៅ​ប្រាំពង និង ​ទាកាប៉ាព្រៃ​​ពង​​ពី​៦ទៅ​១៥​ពង។

មគ្គុទ្ទេស​ក៍​ទេស​ចរណ៍​​រូប​​នេះ ​ឲ្យ​ដឹង​ថា នៅ​មាន​សត្វ​ស្លាប​មួយ​ប្រភេទ​ទៀត ​ដែល​ភ្ញៀវ​ទេស​ចរ​របស់​លោក​ក៏​ចង់​ឃើញ​ដែរ ​នោះ​គឺ​​សត្វ​ក្រៀល ប៉ុន្តែ​សត្វ​នេះ​ពុំ​រស់នៅ​តំបន់​ព្រែក​ទាល់​នេះ​ឡើយ។ ជា​ទូទៅ​គេ​ប្រទះ​ឃើញ​វា រស់​នៅ​​ឯ​អាង​ត្រពាំង​ថ្ម ក្នុង​ស្រុក​ភ្នំ​ស្រុក​ខេត្ត​បន្ទាយ​មាន​ជ័យ​ឯ​ណោះ។

លោក​ណារ៉ា​បញ្ជាក់​​យ៉ាង​​ដូច្នេះ​​ថា៖​​«សត្វ​ក្រៀល​មិន​ស្រប​នឹង​តំបន់ ​ ព្រែក​ទាល់​ទេ ពី​ព្រោះ​សត្វ​នេះ​ចូល​ចិត្ត​​រស់​នៅ​តំបន់​ណា​ដែល​មាន​វាល​ស្មៅ​ នៅ​ក្បែរ​មាត់​ទឹក។ នៅ​​អាង​ត្រពាំង​ថ្ម​ មាន​វាល​ស្មៅ​ល្ហល្ហេវ​​​​​បែប​ហ្នឹង​ដែល​សត្វ​ក្រៀល​ចូល​ចិត្ត​រស់​​នៅ ​»។

ប៉ុ​ន្តែ​សត្វ​ក្រៀល​មិន​ខុស​អ្វី​ពី​សត្វ​ស្លាប​នានា​នៅ​បឹង​ទន្លេ​សាប​ ឡើយ គឺ​​មិន​និយម​រស់​នៅ​ជាប់​ពេញ​មួយ​ឆ្នាំ​នៅ​តំបន់​នេះ​ទេ។ នៅ​​រដូវ​​វស្សា​ សត្វ​ក្រៀល​ទាំង​នេះ​នឹង​​ផ្លាស់​ប្ដូរ​កន្លែង​រស់​នៅ​​ទៅ​ជ្រក​លាក់​ខ្លួន​ ​ក្នុង​ ព្រៃ​នា​ខេត្ត​ព្រះវិហារ ដើម្បី​ពង​កូន។​ សត្វ​ក្រៀល​ក៏​ចាត់​ទុក​ជា​ប្រភេទ​សត្វ​កម្រ​មួយ​ដែរ ពី​ព្រោះ​​វា​ពង​បាន​តែ​មួយ​ទៅ​ពីរ​ពង​ប៉ុណ្ណោះ​​ក្នុង​មួយ​ឆ្នាំ​ៗ​។​ មគ្គុទេ្ទសក៍​ទេសចរណ៍​រូប​នេះ ​បញ្ជាក់​​បន្ថែម​ថា ទាំង​នៅ​តំបន់​ព្រែក​ទាល់ និង​នៅ​អាង​ត្រពាំង​ថ្ម​មាន​សត្វ​ពី​៦០​ទៅ​៧០​ប្រភេទ​ មិន​សូវ​ខុស​គ្នា​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​សត្វ​វិញ ព្រែក​ទាល់​មាន​ចំនួន​សត្វ​ច្រើន​ជាង។

អ្នក​ទទួល​បន្ទុក​ផ្នែក​លក់​សំបុត្រ​ឲ្យ​មជ្ឈមណ្ឌល​​សំ​ វាសនា ដើម្បី​ការ​អភិរក្ស​សត្វ​ព្រៃ​ អ្នក​នាង សេង រក្សា វ័យ​២៦​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​​២០១០​​កន្លង​ទៅ មាន​​ភ្ញៀវ​ទេសចរ​ ​ភាគ​ច្រើន​​ជា​បរទេស​ ប្រមាណ​ជា​៥២០​នាក់ បាន​ទាក់​ទង​មជ្ឈ​មណ្ឌល​​របស់​នាង​ឲ្យ​នាំ​ទៅ​ទស្សនា​​សត្វ​ស្លាប​នៅ​ តំបន់​ព្រែក​ទាល់ និង​ប្រមាណ​ជា​ជាង​​២០០​​នាក់​​ទៅ​មើល​​សត្វ​ស្លាប​​នៅ​អាង​ត្រពាំង​ថ្ម។

បុគ្គលិក​របស់​មជ្ឈមណ្ឌល​សំ​វាសនា​រូប​នេះ ​​បាន​ឲ្យ​ដឹង​បន្ត​​ថា ភ្ញៀវ​របស់​នាង​តែង​តែ​ចំណាយ​ពេល​ពីមួយ ​ទៅ​ពីរ​សប្តាហ៍ ដើម្បី​ទស្សនា​សត្វ​​ស្លាប​ក្នុង​ស្រុក​​ខ្មែរ ដែល​មិន​មែន​មាន​តែ​នៅ​ព្រែក​ទាល់​ ឬ អាង​ត្រពាំង​ថ្ម​ទេ គឺ​នៅ​កន្លែង​ផ្សេង​ទៀត​ដូច​ជា​ ខេត្ត​កំពង់​ធំ និង ខេត្ត​​ព្រះ​វិហារ​ក៏​មាន​សត្វ​​ស្លាប​ប្រភេទ​ផ្សេងៗ​​ដែរ។ រដូវ​មើល​សត្វ​ស្លាប​ដ៏​ល្អ​បំផុត​ គឺ​​ចន្លោះ​ពី​ខែ​តុលា​ រហូត​​ដល់​ខែ​កុម្ភ:។ សម្រាប់​ខែ​មីនា ឬ ខែ​ ឧសភា ទឹក​បឹង​ទន្លេ​សាប​គោក​​ ដែល​ជា​ឧបសគ្គ​ដល់ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ពិបាក​ចូល​ទៅ​ដល់​សម្បុក​សត្វ​ស្លាប​ទាំង​នោះ​ ណាស់៕

More infos: http://postkhmer.com/index.php?option=com_content&view=article&id=56282%3A2011-04-19-02-43-50&catid=4%3Alifestyle-news&Itemid=79

ការ​ធ្លាក់ចុះនៃទេសចរនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា

អត្ថបទដកស្រង់ចេញពីសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍

ភ្ញៀវ​ទេសចរ​ទៅ​តំបន់​ឆ្នេរ​ធ្លាក់​ចុះ តែកើន​ឡើង​ផ្នែក​ទេស​ចរណ៍​ធម្ម​ជាតិ

Tuesday, 19 April 2011 ​ដោយ : សៀម ប៊ុនធី

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ មន្ត្រី​ទេស​ចរណ៍​តាម​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ​បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ ប៉ុន្តែ​អ្នក​ទៅ​កម្សាន្ត​តំបន់​ទេស​ចរណ៍​ធម្ម​ជាតិ និង​ប្រវត្តិ​សាស្ត្រ​កើន​ឡើង

ភ្នំពេញៈ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ នៅ​តំបន់​ឆ្នេរ​នៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ការ​ដើរ​កម្សាន្ត​នៅ​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​ និង​ធម្ម​ជាតិ​កើន​​ឡើង​។ នេះ​បើ​តាម​ការ​អះ​អាង​ពី​មន្ត្រី​ទេសចរណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​​។

លោក​ សោម​ ចិន្តា​ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​​ខេត្ត ​ព្រះ​សី​ហនុ​រយៈ​ពេល​បី​ថ្ងៃ​នេះ​មាន​ប្រមាណ ​៥ ​ម៉ឺន​នាក់​ ក្នុង​នោះ​ទេសចរ​បរទេស​មាន​ប្រមាណ​១​ម៉ឺន​​នាក់​ពោល​គឺ​ធ្លាក់​ជាង​២០​ភាគ​ រយ។ ​លោក​បញ្ជាក់​ថា ​​ភ្ញៀវ​ដែល​ធ្លាប់​មក​កម្សាន្ត​​​តំបន់​ឆ្នេរ​បាន​បង្វែរ​ទៅ​ទស្សនា​ខេត្ត​ ភាគ ​ឦសាន​វិញ​។ លោក​បន្ត​ថា​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ភាគ​ច្រើន​មក​ពី​ភ្នំ​ពេញ​ ។

ដោយ​ឡែក​ នៅ​ខេត្ត​កោះ​កុង​ឯ​ណោះ​​វិញ ក៏​មិន​សូវ​មាន​ទេសចរ​ទៅ​​កម្សាន្ត​ដែរ​។ អាជ្ញាធ​រខេត្ត​ បាន​ស្តី​បន្ទោស​ថា​ ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​ទេសចរ​ទៅ​កាន់​ខេត្ត​ បណ្តាល​មក​ពីការ​ឡើង​ថ្លៃ​សេវា​កម្ម​ដឹក​​ជញ្ជូន។  លោក​ ប៊ិន​ បៀវ​ ប្រធាន​មន្ទីរ​ទេសចរណ៍​កោះ​កុងបាន​មាន​ប្រសាសន៍​ថា​៖​ «​ការ​ដំ​ឡើង​ថ្លៃ​ឈ្នួល​លើ​សេ​វា ​ដឹក​ជញ្ជូន​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ដើរ​កម្សាន្ត​របស់​អ្នក​ទេសចរ​ផង​ដែរ​»​។ លោក​បន្ត​​ថា ​ចំ​នួន​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ តាម​សហ​គម​ន៍ទេសចរ​ណ៍​រយៈ​ពេល​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ពី​ថ្ងៃ​ទី ​​ ១៤ ​ដល់​ ១៦​ មាន​ប្រ​មាណ​តែ​ ៤ ២០០​នាក់ ​គឺ​តិច​ជាង​ឆ្នាំ​មុន​ដែល​មាន​ចំនួន​ ៤ ៧០០​​ នាក់​​។

លោក​ សុខ​  ហុង​ ម្ចាស់​សណ្ឋា​​គារ​កោះ​ពេជ្រ​ក្នុង​ខេត្ត​កោះ​​កុង​បាន​ឲ្យ​ដឹង​ថា ​ភ្ញៀវ​ដែល​មក​​ស្នាក់​នៅ​​​សណ្ឋា​គារ​ ​លោក​បាន​ថយ​ចុះ​។ លោក​បន្ត​ថា​រយៈ​ពេល​​បី​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ឆ្នាំ​នេះ​ទទួល​បាន​តែ​៦​៧​ បន្ទប់​ គឺ​ថយ​​ចុះ​ប្រមាណ​៣០​ភាគ​រយ​។

លោក​បន្ត​ថា​ លោក​ពុំ​មាន​ការ​ដំ​ឡើង​​ថ្លៃ​បន្ទប់​នោះ​ទេ​ គឺ​តម្លៃ​ត្រឹម​​៨​ដុល្លារ ​និង​តម្លៃ​ខ្ពស់​ត្រឹម​២០​​ដុល្លារ​ដូច​ថ្ងៃ​ធម្មតា។

មិន​ខុស​គ្នា​នេះ​ទេ បើ​តាម​ការ​អះ​អាង​ពី​ លោក​ ឆាយ​ ខឿន​ ប្រធាន​​មន្ទីរ​ទេស​ចរណ៍​កែប​​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​ មិញ​ថាតាម​ការ​ប៉ាន់​ប្រមាណ​ចំនួន​​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ឆ្នេរ​កែប ​​ឆ្នាំ​នេះ​​​​តិច​ជាង​ឆ្នាំ​ទៅ​។ ​លោក​បញ្ជាក់​ថា​មន្ទីរ​កំពុង​ធ្វើ​ការ​បូក​សរុប​តួ​លេខ​។

ខេត្ត​សៀម​រាប និង​កំពត
លោក ​ង៉ូវ​ សេង​កាក់​ ប្រ​ធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​បាន​ថ្លែង​ថា​ ចំ​នួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ត​រជាតិ​បានមក​ទស្សនា​ខេត្ត​សៀម​រាប​នៅ​ ក្នុង​ឱ​កាស​នេះ​មាន​១១៨១៤៤​នាក់​កើន​៣,៣៥​​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ មាន​១១៤៣០៦​នាក់ ​ក្នុង​នោះ​ភ្ញៀវ​ក្នុង​ស្រុក​មាន​ចំនួន ១០៨៣២៥​នាក់​។ លោក​បន្ត​ថា​ទេស​ចរ​ភាគ​ច្រើន​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ និង​តំ​បន់​អេកូទេស​ចរណ៍​នៅ​ភ្នំ​គូ​លេន​ បារាយណ៍​ទឹក​ថ្លា​ជា​ដើម​។ លោក​បញ្ជាក់​ថា​៖​ «​ទេស​ចរ​មាន​ការ​កើន​ឡើង​ដោយ​សារ​តែ​ខេត្ត​សៀមរាប​​​មាន​គោល​ដៅ​ទេស​ចរណ៍​ ល្អ​​ៗ​ជា​ច្រើន​ ជា​ពិ​សេស​គឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​ដែល​មាន​ក្បូរ​ក្បាច់​រច​នា​ដ៏​ ប្រ​ណីត​ ហើយ​រួម​ផ្សំ​ទាំង​មាន​សន្តិ​សុខ​ល្អ ​ដែល​បង្កើន​ទំ​នុក​ចិត្ត​ដល់​ភ្ញៀវ​​ផង​ដែរ​»​។

លោក​ សយ​ ស៊ីណុល​ ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​កំ​ពត​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រ​ពៃ​ណី​ជាតិ ​​ឆ្នាំ​នេះ​ចំ​នួន​អ្នក​ទេស​ចរ​ចូល​មក​ទស្ស​នា​ខេត្ត​កំ​ពត​គឺ​មាន​ការ​កើន ​ឡើង​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ ចំ​នួន​សរុប​នៅ​ក្នុង​អំ​ឡុង​បី​ថ្ងៃ​​នេះ​មាន​ ៧៥៦៨៤​នាក់​ កើន​ឡើង​ចំ​នួន​៣៧​ភាគ​រយ​ធៀប​ឆ្នាំ​មុ​ន​ ហើយ​ក្នុង​នោះ​ភ្ញៀវ​ប​រទេស​មាន​​ ៦៩៣​នាក់​ ជន​ជាតិ​វៀត​ណាម​ឈរ​នៅលំ​ដាប់​ទី​មួយ​ បា​រំាង​នៅ​លំ​ដាប់​ទី​ពីរ​ និង​ទី​បីគឺ​អង់​គ្លេស​ និង​​អា​មេ​រិក។

លោក​បន្ថែម​​ថា​ ភ្ញៀវ​ភាគ​ច្រើន​បាន​សម្រុក​ទៅ​កម្សាន្ត​នៅ​រមណី​យដ្ឋាន​ភ្នំ​បូក​គោ​ ដែល​មាន​ចំ​នួន​៤៧៤៦៩​​នាក់​ លើស​ពី​ឆ្នាំ​មុន​ចំ​នួន​ ២៥៥៧៧​នាក់។

លោក​បញ្ជាក់​ថា​៖ ​«ខ្ញុំ​គិត​ថា​នៅ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​ក្រោយ​ភ្ញៀវ​នឹង​មាន​ការ ​កើន​ឡើង​ទៀត​ ព្រោះ​ផ្លូវ​ឡើង​ទៅ​ភ្នំ​ បូក​គោ​នឹង​ធ្វើ​រួច​រាល់​ ហើយ​យើង​ខិត​ខំ​បង្កើត​គោល​ដៅ​ទេស​ចរណ៍​ថ្មី​ៗ​ថែម​ទៀត​»​។

លោក​ អាង​ គឹម​អៀង​ ប្រ​ធាន​សមា​គម​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​​ថ្លែង​ថា​ ភ្ញៀវ​ទេសចរ​មាន​កំណើន​ច្រើន​នៅ​​ភាគ​ឦសាន​​ក្នុង​​ឆ្នាំ​នេះ​ ព្រោះ​តំ​បន់​នោះ​មាន​ការ​ផ្សព្វ​ផ្សាយ​ច្រើន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​​ ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មិន​ធ្លាប់​ទៅ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ដើរ​ កម្សាន្ត​ ចំ​ណែក​តំ​បន់​ឆ្នេរ​មួយ​ចំនួន​ត្រូវ​ថយ​ចុះ ​វិញ​​ដោយ​​សារ​ភ្ញៀវ​មួយ​ចំ​នួន​ធំ​ធ្លាប់​ស្គាល់​រួច​ហើយ​៖​ «​ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ទៅ​កម្សាន្ត​កន្លែង​ដែល​ប្លែក​វិញ​ម្តង​»​។

មិន​អាច​ទាក់​ទង​មន្ត្រី​មន្ទី​រ​ទេស​ចរណ៍​ខេត្ត​រតនគិរី​បាន​ទេ​កាល​ពី​ ថ្ងៃ​ចន្ទ ​តែ​បើតាម​សេចក្តី​រាយ​ការណ៍​មួយ​ចំនួន​បង្ហាញ​ថា​ ចំនួន​​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​​នេះ​​កើន​ឡើង ​ដែល​មាន​រហូត​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់​៕

More infos: http://postkhmer.com/index.php?option=com_content&view=article&id=56324%3A2011-04-19-06-54-33&catid=2%3Abusiness-news&Itemid=77

IN CONVERSATION 02 WITH ARTIST AMY LEE SANFORD

IN CONVERSATION 02
WITH ARTIST AMY LEE SANFORD
THURSDAY 21 6:30-8:00PM
(ENGLISH + KHMER)

Please join us for an evening of conversation with artist Amy Lee Sanford (née Ly Sundari), a Cambodian-American artist working primarily in mixed media sculpture and installation. Her work frequently addresses the evolution of emotional stagnation, and the lasting psychological effects of war, including aspects of guilt, loss, alienation, and displacement.

At Brown University, Amy studied art, science, and engineering. She furthered her studies at The Rhode Island School of Design, University of Massachusetts/Dartmouth and Harvard University. While in Boston, MA, she started up an artisan company, where she designed and fabricated handmade, tessellated, porcelain tiles and mosaics for residential and commercial interiors. She has exhibited in London, New York, Phnom Penh, Cambodia, Boston, MA, Providence RI, Long Beach CA. She currently resides in Phnom Penh, and is working on a new body of work

SA SA BASSAC
#18 2nd Floor, Sothearos Blvd. (see map)
+855 (0)77 374 110
info@sasabassac.com

ភ្នំគូលែន-របកគំហើញរាជធានីសម័យបុរាណ

ភ្នំគូលេន – សៀមរាប : ភ្នំគូលេនគឺជា​អតីតរាជធានីខ្មែរនៅក្នុងសតវត្សរ៍ទី​ ៩​ មានឈ្មោះថា “មហេន្ទ្របុរ:” ដែលកសាងឡើងនៅក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី ២។ ព្រះអង្គបានយាងទៅកាន់ទីកន្លែងដ៏ពិសិដ្ឋនេះ ប្រហែលនៅចុងសតវត្សរ៍ទី ៨ ដើម្បីប្រារព្វពិធីទេវរាជ (កម្រតេង ជគត រាជ) ដើម្បីអោយកម្ពុជារួចចាកផុតពីការត្រួតត្រារបស់ជ្វានៅក្នុងឆ្នាំ ៨០២ គ.ស (ដើមស.វទី ៩)និង​ដើម្បីអោយព្រះអង្គអាចក្លាយទៅជា ស្តេចចក្រវាឡិ៍។  អស់រយះកាលជាងមួយពាន់ឆ្នាំហើយ ដែលជំនឿ ទំនៀមទម្លាប់ និងភាពស័ក្តិសិទ្ធនៃទី​កន្លែងមួយនេះ (ភ្នំគូលែន)នៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៃជំនឿរបស់

ប្រជាជនខ្មែរគ្រប់រូប។ តើមានប្រាសាទបុរាណអ្វីខ្លះ ដែលបានកសាងនៅលើភ្នំគូលែន? តើរចនាសម្ព័ន្ធនៃអតីតរាជធានីមួយនេះ មានអ្វីខ្លះ? កាលពីពេលថ្មីៗនេះ មានក្រុមការងារស្រាវជ្រាវមួយ ដែលដឹកនាំដោយលោក Jean-Baptise CHEVANCE អ្នកបុរាណវិទូជាតិបារាំង បានធ្វើការស្រាវជ្រាវនៅតំបន់ភ្នំគូលែននេះ ដោយមានការចូលរួមពីអ្នកជំនាញពីអាជ្ញាធរអប្សរា សាលាបារាំងចុងបូព៌ា ព្រមទាំងនិស្សិតនៃមហាវិទ្យាល័យបុរាណវិទ្យា។ តើការស្រាវជ្រាវផ្នែកបុរាណវិទ្យានៅលើភ្នំគូលែននេះ បានទទួលលទ្ធផលអ្វីខ្លះ? សម្រាប់ទស្សនាវដ្តីលេខ ២ របស់កេរដំណែលខ្មែរ លោក Jean-Baptise CHEVANCE បានសសេរអត្ថបទស្រាវជ្រាវស្តីអំពីលទ្ធផលនៃការស្រាវជ្រាវរបស់លោកនៅលើទឹកដីនៃ

អតីតរាជធានីបុរាណមួយនេះ។ (សូមអានអត្ថបទខាងក្រោម)

អត្ថបទដោយលោក Jean-Baptise CHEVANCE 

បកប្រែ និងកែសម្រួលដោយ ចិន្ត ច័ន្ទរតនា

(កេរដំណែលខ្មែរ)

Phnom Kulen_Archaeological Research Project

More infos: http://www.adfkulen.org/

Le rôle de la route de la soie – l’Unesco Paris

Dancing a Brighter Future – Children of Bassac in USA

MAKE A LASTING IMPACT
INVEST IN THE CHILDREN OF BASSAC

In less than one month the Children of Basaac will embark on their first tour to the United States. The Troupe is just $5,000 shy of its goal toward arriving on tour free of debt from the purchase of costumes and equipment. This is an opportunity to invest in these young people’s artistic growth & knowledge while also investing in the restoration of a nation’s culture and confidence of Cambodia’s future generation.

Here are ways you can support the Children of Bassac:

$10 allows us to buy an Asapara costume shirt

$25 allows us to buy a Ploy instrument

$50 allows us to buy a Hanuman, or “White Monkey King” mask


100% of the proceeds raised from this campaign will go directly to final payments on equipment, costumes and other necessities for the upcoming USA tour (April 11 – May 10, 2011) and for future performances in Cambodia.

 


About the Children of Bassac:
In 2003, Master Ieng Sithul, one of Cambodia’s most well-known and beloved singers, visited a poverty stricken part of the capitol city, Phnom Penh, known as Tonle Bassac. In association with Cambodian Living Arts, he established music and dance classes right in the Tonle Bassac community where he recruited motivated and talented young people between the ages of 9 and 11 years old. Some of these young performers began attending classes and rehearsals even though they were hungry and homeless. Cambodian Living Arts provided 4 of these homeless students a safe place to sleep and eat inside their dance classroom and additional monetary support to allow them to attend school. The income these young performers earn from performances and tours supports their education and their families.

Now in its 8th year, this classical and folk dance class has over 40 students (ages 8 to 22) that feed into the Children of Bassac Dance Troupe. This group of talented and dedicated young people continues to inspire their peers to persevere despite overwhelming hardships. Local performances and international tours have inspired, and at times awed, all who have witnessed their beauty, confidence and mature presence.

The Children of Bassac Dance Troup is envisioned by Cambodian Living Arts as a model for a sustainable means of providing income, education, and hope for a better future to underprivileged youth whose stories may otherwise go unnoticed. These dancers’ stories are filled with resilience and inspiration as they look forward towards changing their lives and the future of their country. Be a part of the vision to transform Cambodia from its tragic history into a nation known for its arts and culture. Give as generously as you can today to­­­ invest in Cambodia’s future generation. Click the chip-in button below to help!

សួស្តីឆ្នាំថ្មី – Happy Khmer New Year…!

មហាសង្ក្រាន្ត​ ឆ្នាំ ថោះ ត្រីស័ក

ថ្ងៃព្រហស្បតិ៍ ១១​ កើត ខែចេត្រ ពុទ្ធសករាជ ២៥៥៥

ត្រូវនឹង

ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១

វេលាម៉ោង ១៣ម៉​១២នាទី រសៀល

ទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី

បុត្រីទី ៥ របស់កបិលមហាព្រហ្ម

ព្រះនាងសោយសណ្តែក និងល្ង

ព្រះហស្ថស្តាំទ្រង់កង្វេរ ព្រះហស្ថឆ្វេងទ្រង់កាំភ្លើង

ទ្រង់អង្គុយពាក់ឈៀងលើខ្នងគុជសា (សត្វដំរី)

——-xxx——-

សូមបួងសួងដល់បារមីទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក

ប្រសិទ្ធពរជ័យ បវរសួស្តី វិបុលសុខគ្រប់ប្រការ

សូមប្រជាជនខ្មែរគ្រប់រូប ទទួលបាននូវសុខភាពល្អ

បរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ

សម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរ

ទាំង ៤ ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពីក្រុមការងារ “កេរដំណែលខ្មែរ”….!


Best Wishes

For a very happy,

Prosperity and Successful

Khmer’s New Year…!

Tous les meilleurs voeux de

bonheur, de réussite, de bonne santé

vous accompagnent

à l’occasion du nouvel an Khmer…!

Kerdomnel Khmer…Together We Can Protect…!

បច្ចុប្បន្នភាពនៃសារមន្ទីរជាតិភ្នំពេញ – Actualité du Musée National de Phnom Penh

អត្ថបទដោយលោក Brice VINCENT បកប្រែ និងកែសម្រួលដោយ ចិន្ត ច័ន្ទរតនា (កេរដំណែលខ្មែរ)

បច្ចុប្បន្នភាពនៃសារមន្ទីរជាតិភ្នំពេញ – Actualité du Musée National de Phnom Penh

រដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើរ៉ែទីតាញ៉ូមនៅកោះកុង

អរគុណសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងការបញ្ឈប់ការធ្វើរ៉ែទីតាញ៉ូម

នៅក្នុងខេត្តកោះកុង

(ដោយ ទី ធាវី​ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១១)

ភ្នំពេញៈ ថ្លែងទៅកាន់បុគ្គលិកជាច្រើននាក់ក្នុងពិធីអាហារពេលល្ងាចជុំគ្នានៅភោជនីយដ្ឋាន

អេហ្វស៊ីស៊ីនៅជាន់ទី៣ វេលាប្រហែលជាម៉ោង៩.០០នាទីយប់ថ្ងៃទី៨ ខែមេសាឆ្នាំ២០១១​ម្សិលម៉ិញនេះ

កញ្ញា សុវណ្ណា ហ្គោនឡេត​នាយិការអង្គការអន្តរជាតិ​មួយឈ្មោះសម្ពន្ធ័មិត្ត​

សត្វព្រៃបានសំដែងនូវការអរគុណដោយក្តីរីករាយបំផុតចំពោះសម្តេចអគ្គមហាសេនាបតី

តេជោ ហ៊ុន​​ សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងការសំរេចប្រកបដោយគតិបណ្ឌិតបញ្ឈប់

ការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមក្នុងស្រុកថ្មបាំងខេត្ត​កោះកុងតំបន់ជួរភ្នំក្រវ៉ាញភាគខាងត្បូងប្រទេស

កម្ពុជា។​ ក្នុងសម្លេងទះដៃអបអរសាទរព្រមគ្នាពីបុគ្គលិក កញ្ញាសុវណ្ណា​

បានអរគុណផងដែរចំពោះបុគ្គលិកអង្គការនេះគ្រប់គម្រោងទាំងអស់ដែលបានខំប្រឹងប្រែងរួមគ្នា

ក្នុងគោលបំណងតែមួយដើម្បីការពារបរស្ថាន ព្រៃឈើ និងសត្វព្រៃរបស់យើង។ កញ្ញាបានអោយដឹងថា

យើងបានតស៊ូមតិប្រយុទ្ធប្រឆាំងចំពោះសកម្មភាពណាដែលបំផ្លាញបរិស្ថានសត្វព្រៃ ជម្រកសត្វព្រៃនិងព្រៃឈើ ។​

ជាពិសេស យើងបានតស៊ូមតិ​អស់រយៈពេល៩ខែគត់​

ក្នុងការទប់ស្កាត់សកម្មភាពរ៉ែទីតាញ៉ូមដែលនឹងធ្វើឡើងដោយក្រុមហ៊ុនរ៉ែ​មួយឈ្មោះ United Khmer Group។

កញ្ញាបានអោយដឹងផងដែរថា ថ្ងៃនេះ កញ្ញាបានទទួល Email

ជាច្រើនពីរដ្ឋមន្ត្រីពីក្រសួងដែលពាក់ពន្ធ័សំដែងនូវអំណរសាទរចំពោះរឿងនេះ។​ សូមជំរាបថា

ដោយមើលឃើញពីផលប៉ះពាល់ដល់ធនធានធម្មជាតិ ព្រៃឈើ ជម្រកសត្វព្រៃ ក៏ដូចជា ជីវៈចំរុះ

និងជីវភាពប្រជាពលរដ្ឋក្នុងតំបន់នៅតំបន់ព្រៃឈើជួរក្រវ៉ាញ់សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន ក៏បានសម្រេចបញ្ឈប់ទាំងស្រុងដល់សកម្មភាពធ្វើរ៉ែទីតាញ៉ូម

នៅក្នុងឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង បន្ទាប់ពីបានប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨

ខែមេសា​ឆ្នាំ២០១១។ សូមជំរាបផងដែរថា កន្លងទៅនេះ​មានរដ្ឋមន្ត្រីនិងអ្នកជំនាញជាច្រើននាក់បានចុះ​

ទៅសិក្សាផ្ទាល់ពីផលប៉ះពាល់ដល់ទីកន្លែងនោះ។

កេរដំណែលខ្មែរ….រួមគ្នាជួយថែរក្សា។ Kerdomnel Khmer….Together We Can Protect…!

Biographie d’Adhémard Leclère

« Older entries

%d bloggers like this: