លិខិតថ្វាយព្រះពររបស់ក្រុមកេរដំណែលខ្មែរ

Norodom Sihamoniលិខិតថ្វាយព្រះពររបស់ក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរ៖

ក្នុងឳកាសបុណ្យចម្រើនព្រះជន្ម គំរប់ ៦០ យាងចូល៦១ ព្រះវស្សា (នៅថ្ងៃទី ១៣, ទី១៤ និងទី ១៥ ឧសភា ឆ្នាំ២០១៣)។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាកូនចៅ ជាសមាជិកក្រុមការងារនៃ”មូលនិធិកេរដំណែលខ្មែរ” សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសំដែងនៅក្តីរំភើបសោមនស្សរីករាយ ប្រកបដោយកត្តាញ្ញូតាធម័ដ៏ជ្រាលជ្រៅបំផុត ដោយសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងបារមីនៃវត្ថុសក្តិសិទ្ធិក្នុងលោក សូមព្រះអង្គប្រោសប្រទាននូវសព្ទសាធុការពរមហាបវរ ថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ចំរើននូវព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងមានឫទ្ធិបារមីឈ្នះអស់មារសត្រូវ និង រោតាព្យាធិគ្រប់យ៉ាង ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងមានភាពសំបូរសប្បាយ សំរាប់ជាទីកក់ក្តៅនិងជាម្លប់ដ៏មហាត្រជាក់នៃប្រជានុរាស្រ្ត កូន ចៅ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទ្រង់បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាទទួលនូវសេចក្តីគោរពដ៏ស្មោះស្ម័គ្របំផុត និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ អំពីទូលព្រះបង្គំយើងខ្ញុំ។

ក្រាបថ្វាយបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៣

ប្រធានក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរ

បណ្ឌិត ចិន្ត ច័ន្ទរតនា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: