ធនធានទឹកនៅលើពិភពលោក – “Global Water Issues”

កេរដំណែលខ្មែរ សូមអរគុណចំពោះស្ថានទូតអាមេរិកដែលបានផ្សាយអំពីសៀវភៅនេះ…!

Global_Water_Issues

សៀវភៅនេះសំរាប់អ្នកដែលយកចិត្តទុកដាក់ចំពោះធនធាន ធម្មជាតិដ៏សំខាន់បំផុតរបស់ផែនដីយើងនេះ។ សូមចុច link ខាងក្រោមដើម្បីទាញយកសៀវភៅដែលមាន ចំណងជើងថា “Global Water Issues” ហើយកុំភ្លេចបើក ទៅទំព័រ ៦៨ ដល់ទំព័រ ៧៣។

This book is for those who care about the Earth’s most vital natural resource. Click the link below to download the book “Global Water Issues”. And you may want to read page 68 to 73.

(PDF – 21 MB) http://photos.state.gov/libraries/amgov/30145/publications-english/Global_Water_Issues.pdf

ជំនឿ និង​ប្រពៃណីរបស់អ្នកស្រុកនៅវត្តព្រះវិហារសួគ៌

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ទោះបីជា​មាន​ទឹកជំនន់ តែ​អ្នក​ភូមិ​វិហារ​សួគ៌ នៅតែ​ប្រារព្ធ​ពិធី​បំបោល​ក្របី នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ : CEN (ថ្ងៃទី 26 កញ្ញា 2011)

Buffalo-003ភ្នំពេញ: ដើម្បី​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ ព្រមទាំង​បួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកភូមិ និង​សត្វពាហនៈ ក្រុម​អ្នក​ភូមិ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​ប្រារព្ធ​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី ក្នុង​វត្ត​ព្រះវិហារ​សួគ៌ នៅ​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​១៥​រោច ត្រូវ​នឹង​ថ្ងៃ​អង្គារ៍ ទី​២៧​កញ្ញា ឆ្នាំ​២០១១​។ ពិធី​តាម​ប្រពៃណី នៅ​ឆ្នាំ​នេះ ចំនួន​ក្របី​ចូលរួម​ប្រកួត អាច​មាន​ការថយចុះ​ជាង​ឆ្នាំ​មុន ដោយសារតែទឹកជំនន់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេឃុំ​វិហារ​សួគ៌​។​

​ លោក ឈិត ឈាន មេឃុំ​វិហារ​សួគ៌ និង​ជា​គណៈកម្មការ​រៀបចំ​ពិធី​ការប្រកួត ឬ​ការ​បំបោល​ក្របី បានឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​២៦​កញ្ញា ឆ្នាំ​២០១១​ថា នៅ​ទីតាំង​ប្រណាំង​ក្របី​នោះ គោក គឺ​ទឹក​លិច​តែ​នៅ​ខាងត្បូង​វត្ត​ទេ​។ ដូច្នេះ​អ្នកស្រុក នឹង​រៀបចំ​ពិធី​ប្រណាំង​ក្របី តាម​ប្រពៃណី នៅ​ឆ្នាំ​នេះ ដែល​នឹង​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​អង្គារ ទី​២៧​កញ្ញា ឆ្នាំ​២០១១ ត្រូវ​នឹង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។

Buffalo-001​ក៏​ប៉ុន្តែ​លោក​មេឃុំ បាន​បន្ថែមថា នៅ​ឆ្នាំ​នេះ ប្រហែល​ជា​អ្នកភូមិ​យក​ក្របី​មក​ចូលរួម​ពិធី​ប្រចាំឆ្នាំ​នេះ ប្រហែល​ជា​តិច​ជាង​ឆ្នាំ​មុន ព្រោះ​តែ​ទឹក​លិច ដូចជា អ្នក​នៅ​ស្រែ​លើ ប្រហែលជា​មិនសូវ​មក​ប៉ុន្មាន​ទេ ដោយសារ​តែ​ដាច់​ផ្លូវ នៅ​ខាង​ទឹកដី​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម និងអ្នកស្រុកពារាំង ខេត្តព្រៃវែង ដែលស្ថិត​នៅ​ជាប់​នឹង​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។ ប៉ុន្តែ​អ្នកស្រុក​នៅ​វិហារ​សួគ៌ នៅតែ​លេង​ពិធី​បំបោល​ក្របី ដែល​ជា​ទម្លាប់​ប្រចាំឆ្នាំ​ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៧កញ្ញានេះ។​

​យ៉ាងណាក៏ដោយ លោក​មេឃុំ​វិហារ​សួគ៌ បាន​បន្ថែមថា គណៈកម្មការ​រៀបចំ​កា​រ​ប្រណាំង ឬក៏​ការបំបោល​ក្របី បាន​ចាប់​ផ្គូផ្គងក្របី និងសេះ រួចរាល់​ហើយ គឺមាន ២៣ គូ សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នា​ថ្ងៃ​ទី​២៧​កញ្ញា ឆ្នាំ​២០១១​។ ប៉ុន្តែ​លោក​មេឃុំ​មាន​ការសង្ស័យថា ប្រហែលជា ចំនួនក្របី និងសេះ មិន​គ្រប់​ចំនួន​គូ​នោះទេ ក្រែងលោ​ក្របី លំបាក​ក្នុង​ការឆ្លង​ទឹក មក​ចូលរួម​ពិធី​នៅ​វត្ត​វិហារ​សួគ៌​។​

​ ក្រៅពី​ការប្រណាំង ឬ​បំបោរ​ក្របី នៅ​វត្ត​វិហារ​សួគ៌ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ក៏​ដូច​ជា​រៀងរាល់ឆ្នាំ គឺ​មាន​ការ​ប្រណាំងសេះ បោក​ចំបាប់ ឡើង​សរសរ​ខ្លាញ់ និង​រាំវង់ រាំ​ក្បាច់ នៅ​បរិវេណ​វត្ត​វិហារ​សួគ៌​។​

Buffalo-002ជា​រៀងរាល់ឆ្នាំ ក្រុម​យុវជន​វ័យក្មេង​ជាច្រើន​នាក់ បាន​នាំយក​ក្របី មកជួបជុំ នៅ​ខាងលិច​វត្ត​វិហារ​សួគ៌ ដោយ​រៀបចំ​តុបតែង​ក្របី​ទាំងនោះ មុននឹង​ចាប់ផ្តើម​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី នៅ​ព្រឹក​ព្រលឹម ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​

​ការប្រណាំង ឬ​ការ​បំបោល​ក្របី  ត្រូវ​ធ្វើឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ២០០ ម៉ែត្រ តាម​ផ្លូវ​ដី ខាងលិច​វត្ត​វិហារ​សួគ៌ និង​ឆ្លងកាត់ ខ្លោងទ្វារវត្ត ចូល​ឆ្ពោះទៅកាន់​ព្រះវិហារ​។ ទីលាន​នោះ មិន​ត្រូវបាន​រៀបចំ​អ្វី​ទេ តែ​ជា​ផ្លូវលំ​ក្នុង​ភូមិ​។

​មុន​ចាប់ផ្តើម​ពិធី ក្រុម​អ្នក​ប្រកួត ជា​យុវជន​ក្នុងភូមិ បាន​ជិះ​ក្របី នាំ​ចូល​ទៅ​ក្នុង​វត្ត​ព្រះវិហារ​សួគ៌ ដើម្បី​បន់ស្រន់ ដល់​វិញ្ញាណក្ខន្ធ លោកតា ប្រា​សុខ និង​បារមី​ព្រះអង្គ នៅក្នុង​វត្ត​វិហារ​សួគ៌​។​

​ក្រុម​អ្នកចូលរួម​ប្រកួត​ជិះ​ក្របី ត្រូវបាន​គេ​ផ្តល់ឲ្យ​នូវ​ខោ​ជើងវែង​ពណ៌​ខៀវ និង​អាវដៃខ្លី ពណ៌​ផ្ទៃមេឃ ព្រមទាំង​អាវកាក់​ពណ៌​ឈាមជ្រូក ជាមួយនឹង​កន្សែង​ឆ្នូត​ក្បាល​ពណ៌​លឿង​។

Boxing at vihear sour-001​ ក្រុម​អ្នក​ជិះ​ក្របី ជា​យុវជន​វ័យក្មេង​ក្នុងភូមិ​វិហារ​សួគ៌ ក៏​ចូល​ចិត្ត​ស្លៀក​ខោខ្លី និង​ក្រមា ជាមួយ​អាវយឺត ឬក៏​លេងខ្លួន​ទទេ ជិះ​លើ​ខ្នង​ក្របី ព្រមទាំង​វាយ​បំបោល ដើម្បី​បំផាយ​ក្របី ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ​ផងដែរ​។​

​រីឯ​ក្របី ត្រូវបាន​គេ​តុបតែង ដោយ​មាន​របាំងមុខ រចនា​ពី​ក្រណាត់​ចម្រុះ​ពណ៌ មាន​ឌិន​គ្រាប់​អង្កាំ នៅលើ​ក្បាល និង​ស្រោប​ស្នែង ដោយ​ស្បង់​លោក ទុក​តែ​ចន្លោះ​នៅត្រឹម​មាត់ ច្រមុះ និង​ភ្នែក​ទាំង​ពីរ​តែប៉ុណ្ណោះ​។​

​ ការ​ប្រារព្ធ​ពិធី​បំបោល​ក្របី​នេះ ធ្វើឡើង​ជា​ប្រពៃណី​ប្រចាំឆ្នាំ​របស់​អ្នកភូមិ​វិហារ​សួគ៌ ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នកតាម្ចា​ស់​ស្រុក និង​បារមី​ព្រះអង្គ​វត្ត​វិហារ​សួគ៌ ថែរក្សា​ការពារ​អ្នកភូមិ និង សត្វពាហនៈ​ពី​ជម្ងឺ​ដង្កាត់​នានា​។ ពិធី​បំបោល​ក្របី​នេះ ក៏​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកតា​ម្ចាស់​ស្រុក​ដែល​មាន​បារមី នៅក្នុង​វត្ត​វិហារ​សួគ៌​ដ៏​សក្តិ​សិទ្ធិ​ផងដែរ​។

​ជា​ទម្លាប់ អ្នក​ប្រកួត​កម្រ​នឹង​បោះបង់​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នេះ​ណាស់ ដោយសារ​អ្នកភូមិ​វិហារ​សួគ៌ ត្រូវ​ចូលរួម​ជិះ​ក្របី​បំបោល កាលពី​ឆ្នាំមុន​ហើយ​បើ​មិនបាន​ចូលរួម​ក្នុង​ពិធី​នៅ​ឆ្នាំ​នេះ​វិញ អ្នកភូមិ​នោះ នឹង​ជួប​គ្រោះភ័យ​ផ្សេងៗ ទៅ​តាម​ជំនឿ​ពី​បុរាណ​តៗ​គ្នា​។

​ ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ ក៏​មាន​អ្នកភូមិ​ខ្លះ ដែល​មាន​វ័យ​ចំណាស់ ត្រូវ​ជិះ​ក្របី ដើម្បី​ថ្វាយ​ដល់​ដួងព្រលឹង​អ្នកតា​ម្ចាស់​ស្រុក និង​បារមី​ព្រះអង្គ ដើម្បី​បង្គ្រប់កិច្ច នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។​

Boxing at vihear sour-002​ក្នុង​ព្រឹត្តិការណ៍​ ប្រចាំឆ្នាំ នៅ​វត្ត​វិហារ​សួគ៌ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ក្រៅ​តែ​ពី​ការ​បំបោល​ក្របី ក៏​មាន​ការប្រណាំង​ជិះសេះ និង​កីឡា​បោក​ចំបាប់ ដែល​ជា​ការបង្ហាញ​នូវ​ក្បាច់គុណ​បុរាណ​ខ្មែរ បុក្ក​តោ និង​គុណដំបង​។ កីឡាករ មិន​ត្រូវបាន​កំណត់​ទុក​ជាមុន​ទេ គឺ​អាស្រ័យ​លើ​អ្នកចូលរួម​ពិធី និង​ក្រុម​កូនចៅ​អ្នកភូមិ​វិហារ​សួគ៌ ដែល​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ ចូលរួម​ប្រកួត​ភ្លាមៗ ដើម្បី​ថែរក្សា​នូវ​កេរ្តិ៍មរតក​ក្បាច់គុណ​បុរាណ​ខ្មែរ និង​ទំនៀមទម្លាប់​របស់​អ្នកភូមិ​វិហារ​សួគ៌​៕

More infos: http://www.cen.com.kh/localnews/show_detail/135?token=ZjE0N2ZjYjJlZmYwOWFkNzhjMzA5OTM2MzM2NDgz

ប្រវត្តិរបស់វត្តបុទុមវតីរាជរារាម

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

វត្ត​បទុម​វ​តីរា​ជរា​រាម អតីត​វត្ត​ខ្ពប​តា​យ៉ង

ដោយ : ​ខឿន សា​ឃាង​ (ថ្ងៃទី 15 កញ្ញា 2011)

ភ្នំពេញ​: វត្ត​បទុម​វ​តីរា​ជរា​រាម ឬ វត្ត​បទុម​វ​តី ឬ វត្ត​បទុម ត្រូវបាន​កសាង​ឡើង​លើ​ក​ដំបូង​នៅក្នុង​រជ្ជកាល​នៃ​ព្រះបាទ ពញាយ៉ាត និង មានឈ្មោះ​ថា វត្ត​ខ្ពប​តា​យ៉ង ។ បន្ទាប់ពី​ត្រូវ​បាន​បោះបង់​ចោល​រាប់​រយ​ឆ្នាំ​មក វត្ត​នេះ​ត្រូវបាន​កសាង​ឡើង​វិញ​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ហើយ​ត្រូវបាន​ព្រះអង្គ​ប្រែ​ឈ្មោះថា វត្ត​បទុម​វ​តីរា​ជរា​រាម ។​

ក្នុង​រជ្ជកាល​សម្តេចព្រះ​បរម​រាជា​ពញាយ៉ាត ទ្រង់​បាន​ផ្លាស់ប្តូរ​រាជធានី​មក​តាំង​នៅ​ចតុមុខ គឺ​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ជា​លើកដំបូង​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ឆ​ស័ក ពុទ្ធ​សករាជ ១៩៧៨ គ្រិស្ដ​សករាជ ១៤៣៤ ចុល្លសករាជ ៧៩៦ ។ ក្រៅ​ពី​ការជួសជុល​ព្រះវិហារ និង​កសាង​ចេតិយ​ធំ​នៅលើ​ភ្នំ​ដូនពេញ ទ្រង់​បាន​បញ្ជា​ឱ្យ​កសាង​វត្ត​ចំនួន​៦​ទៀត គឺ​វត្ត​កោះ​១, វត្ត​លង្កា​១, វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​១, វត្ត​ពាម​ផ្លុង​១, វត្ត​ឧណ្ណាលោម​១ និង វត្ត​ខ្ពប​តា​យ៉ង​១ ។​
វត្ត​ខ្ពប​តា​យ៉ង ត្រូវបាន​សាងសង់​ឡើង​នៅ​ខាងត្បូង​ព្រះបរមរាជវាំង​ប្រមាណ​ជា​៣០៩​ម៉ែត្រ មាន​បណ្តោយ​ពី​លិច​ទៅ​កើត​២៦០​ម៉ែត្រ និង​ទទឹង​ពី​ជើង​ទៅ​ត្បូង​២០២​ម៉ែត្រ ។ នៅ​ពីមុខ​វត្ត​មាន​ដី​ទំនាប​(​បឹង​) និង ខាងត្បូង​វត្ត​មាន​ដី​ខ្ពប​មួយ​ដែល​អ្នកស្រុក​តែង​ហៅថា ខ្ពប​តា​យ៉ង ។ តា​យ៉ង ជា​ឈ្មោះ​នៃ​បុរស​ចំណាស់​ម្នាក់ ហើយ​ដោយ​សេចក្តី​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា គាត់​បាន​ថ្វាយ​ដី​ខ្ពប​របស់គាត់​សម្រាប់​ព្រះបាទ​ពញាយ៉ាត​សាងសង់​វត្ត ។ ដើម្បី​លើកទឹកចិត្ត និង​ជា​ការដឹងគុណ​ដល់​គាត់ ទើប​ព្រះរាជា​សព្វ​ព្រះ​ហឫទ័យ​ដាក់​ឈ្មោះ​វត្ត​នោះ​ថា វត្ត​ខ្ពប​តា​យ៉ង ព្រោះ​វត្ត​នេះ​សាងសង់ឡើង​នៅលើ​ដី​ខ្ពប​របស់ តា​យ៉ង ។​
លុះ​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម ទ្រង់​បាន​បោះបង់​ក្រុង​ឧដុង្គ​មានជ័យ មក​សាង​ទីក្រុង​ភ្នំពេញ​ជា​គ្រា​ទី​២ ក្នុង​ឆ្នាំឆ្លូវ សប្តស័ក ពុទ្ធ​សករាជ ២៤០៨ គ្រិស្ដ​សករាជ ១៨៦៥ ។ ព្រះអង្គ​បាន​និមន្ត​សម្តេចព្រះ​សុគន្ធា ធិបតី បញ្ញា​សី​លោ ប៉ាន ជា​សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិកនិកាយ​ពី​វត្ត​សាលា​គូ ឬ​វត្ត​អម្ពិល​បី នា​ក្រុង​ឧដុង្គ​មក​គង់នៅ​វត្ត​ខ្ពប​តា​យ៉ង​នេះ ។ ព្រះអង្គ​ក៏​បាន​និមន្ត​សម្តេច និល ទៀង ជា​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ​ពី​វត្ត​ពុទ្ធ​ប្រាង្គ ក្រុង​ឧដុង្គ​មានជ័យ មក​គង់នៅ​វត្ត​ឧណ្ណាលោម​ក្រុងភ្នំពេញ ។​
គ្រា​នោះ​វត្ត​ខ្ពប​តា​យ៉ង ពុំ​មាន​កុដិ សាលា ឬ វិហារ​ដែល​ជា​កេរដំណែល​ចាស់​សេសសល់​ទេ សូម្បី​តែ​ភិក្ខុ​សាមណេរ​មួយ​អង្គ​ក៏​គ្មាន​ផង ។ វត្ត​ចាស់​នេះ​បាន​ក្លាយទៅជា​ព្រៃស្បាត​សុទ្ធសាធ​ទៅវិញ ត្បិត​ត្រូវបាន​បោះបង់​ចោល​ជា​ច្រើន​រយ​ឆ្នាំ ។ ប៉ុន្តែ​គេ​ដឹងថា ទី​នេះ​ជា​វត្ត​បុរាណ ដោយ​គេ​បានឃើញ​មាន​ចារ​នៅក្នុង​ព្រះ​រាជពង្សាវតារ​ផង និង គេ​បាន​សង្កេត​ដី​ទួល​ខ្ពស់​ជាងគេ ដែល​គេ​អាច​សន្និដ្ឋានបាន​ថា ជាទី​ព្រះវិហារ​ផង ហើយ​នៅលើ​ដី​ទួល​នោះ​មាន​រោង​តូច​មួយ​ប្រក់​ស្លឹក នៅក្នុង​រោង​នោះ​មាន​ព្រះជីវ៍​តូច​មួយ​ព្រះអង្គ មាន​ផែន​ថ្ម​សន្លឹក​សីមា​មួយ​ផ្ទាំង និង ថ្មគោល​មូល​ជាច្រើន​ដុំ ។ នៅ​ទិស​ខាងកើត​មុខ​ទួល​នោះ​មាន​ខ្ពប​តូច​មួយ​វែង ហើយ​នៅ​ទិស​ខាងត្បូង​មាន​ខ្ពប​មួយ​ធំ​ជ្រៅ​ដែល​អតីត​តា​យ៉ង បាន​ជីក​សម្រាប់​យក​ទឹក​ស្រោច​ដំណាំ​របស់គាត់ ។ ឯ​ទឹក​នោះ​មាន​ខួបប្រាំងខួបវស្សា ហើយ​ថ្លាយង់ ។ អ្នកស្រុក​តែងតែ​អាស្រ័យ​នឹង​ទឹក​នោះ​ជា​ប្រក្រតី ។
គ្រា​នោះ​ព្រះបាទ​សម្តេច​នរោត្តម បាន​បង្គាប់​ឱ្យ​មេ​ការដឹកជញ្ជូន​ឈើ​ព្រះរាជ​ទ្រព្យ​ពី​ក្រុង​ឧដុង្គ​មានជ័យ មក​សាង​កុដិ សាលា និង  វិហារ នៅលើ​ដី​ទួល​នោះ ហើយ​ទ្រង់​ឱ្យ​ជីក​គូ​(​ស្នាម​ភ្លោះ​) ខាងជើង , ខាងត្បូង , ខាងលិច និង​ស្តារ​ខ្ពប​ចាស់​របស់​តា​យ៉ង​នោះ ឱ្យ​ជ្រៅ​ថែម​ទៀត ដើម្បី​យក​ដី​ចាក់​បំពេញ​ទី​ខូង ព្រមទាំង​ពង្រីក​ដី​ទួល​នោះ​ឱ្យ​ធំ​ទូលាយ​ជាង​មុន ហើយ​ទ្រង់​បាន​បញ្ជា​ឱ្យ​ដាំ​ឈូក​ក្នុង​គូ​ទាំង​៣​ជ្រុង​នៃ​វត្ត​នោះ ។
លុះ​សាងសង់​ចប់សព្វគ្រប់ ព្រះអង្គ​បាន​ប្រារព្ធ​បុណ្យបញ្ចុះសីមា ឆ្លង​ព្រះវិហារ កុដិ សាលា និង​ថាវ​វត្ថុ​នានា​ក្នុង​វត្ត ។ ក្នុងពេលនោះ ព្រះអង្គ​បាន​ប្រែ​ឈ្មោះ​វត្ត​នេះ​ថា វត្ត​បទុម​វ​តីរា​ជរា​រាម ដែល​មានន័យថា “​អារាម​នៃ​ព្រះរាជា ដែល​មាន​ផ្កាឈូក​ព័ទ្ធ​ជារ​បង​” រហូតមកដល់​សព្វថ្ងៃ ។​
សព្វថ្ងៃ​វត្ត​នេះ​ភាគច្រើន​ត្រូវបាន​គេ​ហៅ​បំព្រួញ​មក​ត្រឹម​តែ​ថា វត្ត​បទុម​វ​តី ឬ វត្ត​បទុម ប៉ុណ្ណោះ ។​
ឆ្នាំ​ឆ្លូវ នព្វ​ស័ក ពុទ្ធ​សករាជ ២៤៨០ ព្រះបាទ​សម្តេច​ស៊ីសុវត្ថិ មុនី​វង្ស និង សម្តេចព្រះ​មង្គលទេពាចារ្យ បញ្ញា​ទីបោ ស៊ុក ដែល​ជា​សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិ​ជំនាន់​ទី​៣ បាន​ចាត់​ការឱ្យ​រុះរើ​ព្រះវិហារ​ចាស់​ចេញ ហើយ​សាង​ឡើង​ជា​ថ្មី​ដោយ​ឥដ្ឋ និង ស៊ីម៉ងត៍​ជំនួស​វិញ ដោយ​មាន​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​ជាន់ថ្នាក់​ចូលរួម​ផង ។​
វត្ត​បទុម​វ​តីរា​ជរា​រាម តាំងពី​នៅ​មាន​ឈ្មោះ​ថា វត្ត​ខ្ពប​តា​យ៉ង រហូត​មក​គឺ​ជា​វត្ត​ធំ​នៃ​ព្រះពុទ្ធសាសនា​គណៈធម្មយុត្តិកនិកាយ នៃ​កម្ពុជទេស ត្បិត​ជាទី​គង់នៅ​នៃ​ព្រះ​ថេរៈ ដែល​មាន​សមណស័ក្តិ​តាំងពី​ថ្នាក់​រាជា​គណៈ​រហូតដល់​ថ្នាក់​សម្តេច​ ព្រះសង្ឃរាជ ។
ដោយហេតុតែ​ឈ្មោះ​របស់​វត្ត​នេះ​ផង ដោយហេតុ​វត្ត​នេះ​ត្រូវបាន​សាង​ឡើង​ដោយ​ព្រះរាជា​ផង និង ដោយសារ​ជាទី​គង់នៅ​នៃ​ព្រះសង្ឃ​ដែល​ជា​សម្តេចព្រះសង្ឃរាជ​ផង ទើប​វត្ត​នេះ​ត្រូវ​បាន​ហៅ​ថា​ជា​វត្ត​ស្តេច ។​
បន្ទាប់​ពី​កងទ័ព​ខ្មែរក្រហម​បាន​ជ័យជម្នះ​លើ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ របស់​ឧត្តមសេនីយ៍លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ហើយ​បាន​កាន់កាប់​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​១៩៧៥​មក វត្ត​បទុម​វ​តីរា​ជរា​រាម ត្រូវ​បាន​បោះបង់ចោល​ដូច​ជា​វត្ត​ឯទៀតៗ​ទូទាំង​ប្រទេស​ដែរ ។​
៧ មករា ១៩៧៩ ពួក​ខ្មែរក្រហម​ត្រូវបាន​កងទ័ព​វៀតណាម និង រណសិរ្ស​រំដោះ​ជាតិ​កម្ពុជា​បណ្តេញចេញ​ពី​អំណាច ។ ប៉ុន្តែ​វត្ត​នេះ​ក៏​ពុំទាន់​មាន​ព្រះសង្ឃ​ចូល​មក​គង់​នៅ​ឡើយ ។ អគារ​ដែល​ជា​កុដិ​សាលា​ជាដើម​ត្រូវបាន​កងទ័ព​វៀតណាម​រស់នៅ​ដូចជា​បន្ទាយ និង​ប្រជាជន​ខ្មែរ​រស់នៅ​ដូចជា​ផ្ទះ​នៃ​គ្រហស្ថ​ធម្មតា ។​
ឆ្នាំ​១៩៨៩ ប្រមុខ​ដឹកនាំ​ខ្មែរ មាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជាដើម បាន​និមន្ត​សម្តេចព្រះ​ពោធិវ័ង្ស ន​ន្ទ ង៉ែត ( បច្ចុប្បន្ន​ជា​សម្តេច​ព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា​) ពី​វត្ត​លង្កា​កុស​មារា​ម មក​គង់នៅ​ដើម្បី​ដឹកនាំ​ព្រះសង្ឃ និង ពុទ្ធបរស័ទ រហូតមក ។ ចាប់តាំងពី​ពេលនោះ​មក ក៏​មាន​ព្រះស្ឃ​ជាច្រើន​មក​គង់​ស្នាក់នៅ​រៀនសូត្រ​រាប់រយ​អង្គ ។​
ដូច្នេះ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ នេះ វត្ត​បទុម​វ​តីរា​ជរា​រាម គឺជា​វត្ត​នៃ​ព្រះសង្ឃ​គណៈមហានិកាយ​ម្តងវិញ ។
នៅ​ឆ្នាំ​១៩៩១ ព្រះបាទ​សម្តេច នរោត្តម សីហនុ បាន​ធ្វើ​មាតុភូមិនិវត្តន៍ បាន​សុំ​ឱ្យ​សម្តេចព្រះ​សុគន្ធា​ធិបតី បួ​រ គ្រី សម្តេចព្រះសង្ឃរាជ គណៈ​ធម្ម​យុតិ្ត​កនិកាយ មក​គង់នៅ​វត្ត​បទុម​វ​តីដែ​រ ប៉ុន្តែ​មាន​ចំនួន​តែ​មួយ​កុដិ​ប៉ុណ្ណោះ ។ ទោះ​យ៉ាងនេះក្តី វត្ត​បទុម​វ​តីរា​ជរា​រាម  នេះ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វត្ត​នៃ​គណៈ​មហានិកាយ ត្បិត​ក្នុង​១​ឆ្នាំៗ​ព្រះសង្ឃ​គណៈមហានិកាយ​ដែល​មក​គង់​នៅ​សិក្សា​បរិយត្តិ មាន​ចាប់ពី​៣០០-៤៥០​អង្គ ។
បច្ចុប្បន្ន​នេះ​ក្តី វត្ត​បទុម​វ​តីរា​ជរា​រាម នៅតែ​ជា​មណ្ឌល​សង្ឃ​នៃ​ព្រះ​ថេរៈ​ដែល​មាន​សមណៈស័ក្តិ​ធំៗ​ដដែល ។​
វត្ត​បទុម​វ​តីរា​ជរា​រាម​មិនមែន​គ្រាន់​តែ​ជា​ទី​សម្រាប់​ប្រតិបត្តិ​ ធម៌អាថ៌​ដែល​ជា​ឱវាទ​នៃ​ព្រះពុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ជម្រក​ដ៏​ត្រជាក់​ក្សាន្ត​នៃ​ព្រះសង្ឃ និង សិស្ស​-​និស្សិត​មក​ពី​ជនបទ​ដើម្បី​សិក្សា​ផងដែរ ៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=NTNmZTdjOWUwYmUyYjYwMGIzZmM3NmY1YTM3MWQ4

កេរដំណែលខ្មែរបង្កើតគេហទំព័រភ្ជាប់នៅលើ Facebook

សេចក្តីជូនដំណឹង :
ក្រុមការងារកេរដំណែលខ្មែរ ទើបតែបង្កើតគេហទំព័រភ្ជាប់នៅលើ Facebook
លោកអ្នកនឹងទទួលបានព័ត៌មានគ្រប់យ៉ាងទាំងអស់ដែលពាក់ព័ន្ធនឹងការងារ
ស្រាវជ្រាវផ្នែកវប្បធម៌ និងអារ្យធម៌ខ្មែរ និងប្រទេសផ្សេងៗនៅលើពិភពលោក
ដោយគ្រាន់តែចុចលើពាក្យ “ចូលចិត្ត” (Like ឬ Aime) លើ Facebook។
© កេរដំណែលខ្មែរ……រួមគ្នាថែរក្សាទាំងអស់គ្នា។

Kerdomnel Khmer….Together We Can Protect…!

http://www.facebook.com/pages/Kerdomnel-Khmer-Group-%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%98%E1%9E%80%E1%9F%81%E1%9E%9A%E1%9E%8A%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%9B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/213917515328285

%d bloggers like this: