សួស្តីឆ្នាំថ្មី ២០១៣ – Happy New Year 2013

Happy New Year 2013_small resolution

Advertisements

សួស្តីឆ្នាំថ្មី ២០១៣ – Happy New Year 2013

Happy New Year 2013_small resolution

ស្ថានីយ៍បុរាណនៅក្នុង​តំបន់ប្រាសាទបន្ទាយឆ្មារ

ជុំវិញប្រាសាទបន្ទាយឆ្មារ ជាភូមិស្ដុកស្តម្ភ និងមានមនុស្សច្រើនយូរលង់ហើយ

អត្ថបទ និង​រូបភាពដកស្រង់ចេញគេហទំព័រ Cambodian Express News (CEN)

(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 08:37:AM) | ដោយ: សូផុន

តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ បាន​រកឃើញ​ផ្នូរ​សព​បុព្វបុរស​ខ្មែរ ៣ និង​វត្ថុ​បុរាណ​មានតម្លៃ ជា​បន្លុង​សព កប់​ជាមួយ​ជាច្រើន​ធ្វើ​ពី​កុលាលភាជន៍ លោហធាតុ អង្កាំ

grave-old-ancient_khmer_cen1

បន្ទាយមានជ័យ: ពួក​អ្នក​វប្បធម៌ និង​បុរាណ​វិទ្យា អះអាងថា ជុំវិញ​តំបន់​រមណីយដ្ឋាន​បុរាណ​ប្រាសាទបន្ទាយឆ្មារ ជា​ភូមិឋាន សហគមន៍ ដ៏​ធំ​ស្ដុកស្តម្ភ រុងរឿង និង​មាន​មនុស្ស​រស់នៅ​យ៉ាងច្រើន ពី​យូរលង់​ហើយ ពោល​គឺមាន​ចំណាស់​យ៉ាងយូរ មុន​ប្រាសាទបន្ទាយឆ្មារ ដែលជា​ស្នា​ព្រះហស្ដ​ព្រះបាទ​ជយ​វ​រ័​ន្ម​ទី​៧ ចុង​សតវត្សរ៍​ទី​១២ មកម្ល៉េះ​។​
​    ​
​លោក ហេង សុ​ផា​ឌី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​គេហទំព័រ CEN ថ្ងៃទី​២៥ ធ្នូ នេះ​ថា ភ័ស្តុតាង​ក្រោយ​កំណាយ​សង្គ្រោះនៅ​ស្ថានីយបុរាណ​គោក​ទ្រាស ឦសាន​ជាង​៥​គីឡូម៉ែត្រ តំបន់​ប្រជុំជន​ឃុំ​បន្ទាយឆ្មារ និង​តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ បាន​រកឃើញ​ផ្នូរ​សព​បុព្វបុរស​ខ្មែរ ៣ និង​វត្ថុ​បុរាណ​មានតម្លៃ ជា​បន្លុង​សព កប់​ជាមួយ​ជាច្រើន​ធ្វើ​ពី​កុលាលភាជន៍ លោហធាតុ អង្កាំ​។ វត្ថុ​បុរាណ​ជា​បេតិកភណ្ឌ​ទាំងនោះ មានតម្លៃ​ណាស់​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ចងក្រង​ឯកសារ​បុរាណ ដើម្បី​ការយល់ដឹង​ជា​សាធារណៈ​ទៅ​អនាគត​។​
​    ​
grave-old-ancient_khmer_cen
​លោក ហេង​សុ​ផា​ឌី និយាយ​បន្តថា វត្ថុ​បុរាណ និង​ផ្នូរ​សព​ទាំងនោះ សរ​បញ្ជាក់​ឲ្យឃើញថា តំបន់​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​ជា​ភូមិឋាន​សហគមន៍​ដ៏​ធំ មាន​មនុស្ស​ច្រើន មានទ្រព្យ​ស្តុកស្តម្ភ​ មាន​វិជ្ជា​ផលិត​វត្ថុ​ប្រើប្រាស​វត្ថុ​សក្ការៈ អលង្ការ ពោលគឺ ចាស់​ជាង ឬ​មុន​រាប់រយ​ពាន់​ឆ្នាំ នៃ​ការកសាង​ប្រាសាទបន្ទាយឆ្មារ​។​
​    ​
​តាម​ការប្រៀបធៀប​នូវ​វត្ថុ ​បុរាណ និង​អដ្ឋិធាតុ​ក្នុង​កំណាយ​នេះ ធៀប​នឹង​កំណាយ​នៅ​ភូមិ​ស្នាយ ស្រុក​ព្រះនេត្រព្រះ , នៅ​ភូមិ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​ភូមិ​វិហារ ខេត្តព្រៃវែង នៅ​កំពង់ចាម … គឺ​ផ្នូរ​សព និង​វត្ថុ​បុរាណ​នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ មាន​ចំណាស់​២០០០-២៥០០​ឆ្នាំ​មកហើយ​។ ហេតុនេះ ទាំង​អ្នក​បន្ទាយឆ្មារ និង​អ្នក​ខេត្តបន្ទាយមានជ័យ ត្រូវមាន​មោទនភាព​នឹង​ភាពចំណាស់​និង​អារ្យធម៌​រុងរឿង​ពី​បុរាណ​របស់ខ្លួន ហើយ​រួមគ្នា​ទប់ស្កាត់​បង្ក្រាប​បទ​ល្មើសលួច​ជីក​កកាយ​លួច​ប្លន់​វត្ថុ​ បុរាណ​មានតម្លៃ និង​បំផ្លាញ​អដ្ឋិធាតុ​បុព្វបុរស ដើម្បី​កុំឲ្យ​វិញ្ញាណក្ខន្ធ​បុព្វបុរស ដាក់​បណ្ដាសា និង​កុំឲ្យ​ប្រឈម​នឹង​ច្បាប់​។​
​    ​
​លោក វឿន វុទ្ធី អនុប្រធាននាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិសាស្ត្រ ក្រសួង​វប្បធម៌ ប្រាប់​គេហទំព័រ CEN ដែរ​ថា កំណាយ​សង្គ្រោះ​តាម​បច្ចេកទេស​នៅ​គោក​ទ្រាស ដែលជា​ចំណុច​មួយ ត្រូវ​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៦  វាង​តំបន់​ប្រជុំជន និង​ប្រាសាទបន្ទាយឆ្មារ​ប្រវែង​១១​គីឡូម៉ែត្រ​ឆ្លងកាត់​ពី​ទី​លើ​នោះ ដើម្បី​យក​អដ្ឋិធាតុ និង​អដ្ឋិធាតុ​បុព្វបុរស​ចេញ ហើយ​ចងក្រង​ឯកសារ​ទុក សម្រាប់​ការយល់ដឹង​ជា​សាធារណៈ​ទៅ​អនាគត​។​
​    ​
​គួររម្លឹកថា ចំណុច​គោក​ទ្រាស​នេះ និង​ចំណុច​ទួល​បុរាណ ទួល​កប់​សព​បុព្វបុរស​ច្រើន​កន្លែង​នៅ​ឃុំ​បន្ទាយឆ្មារ , ថ្មពួក , ភូមិ​ថ្មី , គោក​រមៀត ស្រុក​ថ្មពួក នៅ​ឃុំ​សូ​ភី , ឃុំ​សំរោង ​ស្រុក​អូរជ្រៅ , នៅ​ឃុំ​តា​ផូ​រ , ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក , នៅ​ឃុំ​រហាល ​ស្រុក​ព្រះនេត្រព្រះ , នៅ​ឃុំ​ប៉ោយចារ និង​ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក , នៅ​ឃុំ​បេង , ឃុំ​គោក​មន , ឃុំ​អម្ពិល ស្រុក​ឧ​ត្ត​រ​មានជ័យ ធ្លាប់​រង​នូវ​ការ​លួច​ជីក​កកាយ បំផ្លាញ​អដ្ឋិធាតុ និង​លួច​ប្លន់​វត្ថុ​បុរាណ​កប់​ជាមួយ (​បន្លុង​សព​) តាំងពី​ឆ្នាំ​២០០០​មក រហូតដល់​ឆ្នាំ​២០១២ នេះ​ដោយ​អន្លើ​។​
​តែមាន​ការទប់ស្កាត់​ប​ង្ក្រា​ប​បន្តបន្ទាប់​ដែរ ទោះជា​ជន​ទុច្ចរិត​មិន​រាងចាល​ក្ដី​។​
​    ​
grave-old-ancient_khmer_cen3
លោក វ៉ែន សំ​អូន មេឃុំ​បន្ទាយឆ្មារ ប្រាប់​គេហទំព័រ CEN ថា ជន​ទុច្ចរិត​លួច​ជីក​កកាយ​បំផ្លាញ​ឆ្អឹង​ខ្មោច​ដូនតា និង​ប្លន់​វត្ថុ​បុរាណ​បន្លុង​សព​ច្រើន​ធ្វើ​នៅ​ទួល​បុរាណ និង​កប់​សព​ក្នុងព្រៃ​ឆ្ងាយ , នៅពេល​យប់​និង​រដូវវស្សា ដែល​កងកម្លាំងនិង​សមត្ថកិច្ច​ពិបាក​ទប់ស្កាត់ បង្ក្រាប ទើប​ចេះតែមាន​បទល្មើស​លើ​ករណីនេះមាន​បន្តបន្ទាប់​ទៀត​។​
​    ​
​លោក វ៉ែន សំ​អូន អំពាវនាវ​ឲ្យ​គ្រប់គ្នា​ចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​លើ​ទួល​បុរាណ , ទួល​កប់​សព និង​វត្ថុ​បុរាណ ឲ្យបាន​ដាច់ខាត ​ហើយ​អាជ្ញាធរ និង​ពលរដ្ឋ ឃុំ​បន្ទាយឆ្មារ មាន​មោទនភាព​ណាស់​ពេល​ដឹង​បន្ថែមថា នៅ​ជុំវិញ​ប្រជុំជន​ឃុំ និង​តំបន់​ប្រាសាទបន្ទាយឆ្មារ ជា​ភូមិឋាន​ធំ​មនុស្ស​ច្រើន​ស្តុកស្តម្ភ មាន​អារ្យធម៌​រុងរឿង​នោះ ពោលគឺមាន​អំនួត​នឹង​ភាពចំណាស់ និង​វប្បធម៌​សង្គម​ធម៌​របស់ខ្លួន ។​
​    ​
​គួរ​បញ្ជាក់ដែរថា ថ្ងៃទី​២៤ ធ្នូ ប្រតិភូ​ខេត្ត​មួយក្រុម​ដឹកនាំ​ដោយ​លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ , លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​ចុះទៅពិនិត្យ​ការដ្ឋាន​កំណាយ​សង្គ្រោះ នៅ​គោក​ទ្រាស​នោះ ​ហើយ​ចាប់អារម្មណ៍​នូវ​អដ្ឋិធាតុ និង​វត្ថុ​បុរាណ​មានតម្លៃ ហើយ​អំពាវនាវ​ឲ្យ​គ្រប់គ្នា ថែរក្សា​ការពារ​ទួល​កប់​សព​ដទៃទៀត​។​
​    ​
​ ក្រុមការងារ​វប្បធម៌ និង​បុរាណវិទ្យា​នេះ បាន​មូលនិធិ​ពី​រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ​ទូត​ខ្លួន​ប្រចាំ​ក្រុងភ្នំពេញ , សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ និង គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា , ក្រសួង​វប្បធម៌ ទើបបាន​ធ្វើ​កំណាយ​នេះ​។
​    ​
​កំណាយ ៧​រណ្ដៅ (១​រណ្ដៅ​ទំហំ ៨​ម៉ែត្រការ៉េ​) ត្រូវបាន​ជីក​ចំ​ត្រង់​រណ្ដៅ​ចាស់ ក្រហេងក្រហូង ដែល​ជន​ទុច្ចរិត​បាន​លួច​ជីក​កកាយ​ខុសច្បាប់ បន្តបន្ទាប់​កន្លងមក​៕ S​

រកឃើញកាំភ្លើង សម័យបុរាណ ពីរដើម នៅស្រុកមេមត់

រកឃើញកាំភ្លើង សម័យបុរាណ ពីរដើម នៅស្រុកមេមត់

Two ancient guns found in Memot District, Kg. Cham province, CAMBODIA.

gun_ancient-old_cen

(រូបថត ៖ កាំភ្លើងបុរាណចំនួន ពីរ ដើម ផលិតនៅចន្លោះសតវត្សរ៍ទី១៥-១៦ មានទម្ងន់សរុបជាងមួយហាប ក្នុងចម្ការក្បែរវត្តឈូក ឃុំកំពាន់។ ព័ត៌មាន និងរូបភាពពីសារព័ត៌មាន Cambodian Express News – CEN)
=================================
កំពង់ចាម: ប្រជាពលរដ្ឋជាអ្នកដាំដំឡូងមី បានប្រទះឃើញកាំភ្លើងសម័យបុរាណចំនួន ពីរ ដើម ដែលផលិតឡើងពីលោហៈ ជាស្ពាន់លាយជាមួយដែក ដែលមានអាយុកាលពីចន្លោះសតវត្សរ៍ទី១៥-១៦ របស់ប្រទេសព័រទុហ្គាល និងមានចរិតជាភាសាបាលីរបស់ខ្មែរ នៅលើតួកាំភ្លើងនោះ។ កាំភ្លើងសម័យបុរាណនេះ ត្រូវបានគេរកឃើញតាំងពីដើមខែធ្នូ ឆ្នាំ២០១២ កន្លងមកនេះ។

បច្ចុប្បន្នកាំភ្លើងបុរាណទាំងពីរដើមខាងលើ កំពុងរក្សាទុកនៅផ្ទះលោកទេព សុភារៈ ប្រធានមូលដ្ឋានចម្ការកៅស៊ូមេមត់-កន្ទ្រោយ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីរង់ចាំខាងជំនាញទៅទទួលយក។

លោក ទេព សុភារៈ បានប្រាប់គេហទំព័រ CEN កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ ថា កាំភ្លើងបុរាណពីរដើមនេះ គឺប្រជាពលរដ្ឋជាអ្នកដាំដំឡូងមីឈូក ឃុំកំពាន់ ស្រុកមេមត់ បានប្រទះឃើញនៅក្នុងចម្ការកប់ដីជម្រៅប្រហែល មួយ ម៉ែត្រ គឺនៅក្បែរវត្តបុរាណមួយ ចម្ងាយពីទីរួមស្រុកនេះប្រមាណជិត ២០ គីឡូម៉ែត្រ ប៉ុន្តែលោកនៅមិនទាន់បានទៅពិនិត្យរណ្តៅដែលអ្នកស្រុកជីកបាននោះទេ។

លោកប្រធានមូលដ្ឋានបានឲ្យដឹងទៀតថា បច្ចុប្បន្នលោកកំពុងរង់ចាំលោក ហ៊ុន ម៉ាណែត និងខាងជំនាញបេតិកភណ្ឌមកទទួលយក ដើម្បីរក្សាទុកនៅសារមន្ទីរជាតិប៉ុន្តែកន្លងមកខាងអាជ្ញាធរ និងខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានចុះមកពិនិត្យមួយជំហានហើយ។

លោក យិន វ៉ាន់ធឿន ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានឲ្យដឹងថា កាំភ្លើងបុរាណពីរដើម ដែលពលរដ្ឋបានរកឃើញនោះ គឺមួយដើមមានទម្ងន់ ៣៩ គីឡូក្រាម ប្រវែង ១,៥ ម៉ែត្រ និងមុខកាត់កាណុង ១ ដេស៊ីម៉ែត្រ។ ចំណែក មួយ ដើមទៀតមានទម្ងន់ ៣១ គីឡូក្រាម ប្រវែង ១,៣ ម៉ែត្រ និង មុខកាត់កាណុង ០,៩០ ដេស៊ីម៉ែត្រ។

លោកប្រធានការិយាល័យ បានឲ្យដឹងទៀតថា អាវុធបុរាណទាំង ពីរ ដើមនេះមានចរិតជាអក្សរបាលីរបស់ខ្មែរ លើតួរបស់វា (កាំភ្លើង) ដែលផលិតឡើងលោ ហធាតុ ដែកលាយជាស្ពាន់នាសម័យចន្លោះសតវត្សរ៍ទី១៥-១៦ ទំនងបុព្វបុរសយើងបានកំម៉ង់ទិញពីប្រទេសព័រទុយហ្គាល កាលសម័យនោះ៕

កន្លែងកប់សពពីសម័យបុរាណចំនួន ៣ កន្លែងត្រូវបានរកឃើញនៅតំបន់បន្ទាយឆ្មារ

កន្លែងកប់សពពីសម័យបុរាណចំនួន ៣ កន្លែង ត្រូវបានគេរកឃើញនៅជិតតំបន់ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។ អាយុកាលប្រហែលពី ២,០០០ ទៅ ២,៥០០ ឆ្នាំ (?)
New 3 necropolis sites found near Banteay Chhmar region, Banteay Mean Chey, CAMBODIA. Dated 2,000 to 2,500 years (?).
Necropolis site near Banteay Chhmar
(ព័ត៌មាន និងរូបភាពពីសារព័ត៌មាន Cambodian Express News – CEN)
=================================រកឃើញផ្នូរ និងសពបុព្វបុរសខ្មែរ៣ និងវត្ថុបូរាណ ពេលកំណាយផ្លូវការ នៅគោកទ្រាស

បន្ទាយមានជ័យ: ក្រុមការងារវប្បធម៌ និងប្រវត្តិសាស្ត្រ បានរកឃើញផ្នូរ និងអដ្ឋិធាតុសពបុព្វបុរសខ្មែរ៣ លើចំណុច ៧ ក្នុងកំណាយផ្លូវការនៅទួលកប់សពបុព្វបុរសគោកទ្រាស ភាគឦសានជាង៥គីឡូម៉ែត្រ ប្រជុំជនឃុំ និងប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក វ៉ែន សំអូន មេឃុំបន្ទាយឆ្មារ ប្រាប់គេហទំព័រ CEN ថ្ងៃទី២៣ ធ្នូ ថា ឃុំមានមោទនភាពនឹងការដែលក្រុមការងារកំណាយផ្លូវការ ស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្ត្រ នៅទួលបូរាណកប់សពគោកទ្រាសក្នុងឃុំ បន្ទាប់ពីទីនោះធ្លាប់រកការគាស់កកាយខុសច្បាប់ពីជនទុច្ចរិតកន្លងមក។

លោក វ៉ែន សំអូន និយាយបន្តថា ឃុំសហការពេញបន្ទុកលើការងារនេះហើយអំពាវនាវអោយគ្រប់គ្នាទប់ស្កាត់បង្ក្រាបបទល្មើស លើវត្ថុបូរាណ រួមទាំងលើផ្នូរបុព្វបុរសខ្មែរនៅភូមិសាស្ត្រឃុំ។

គួររម្លឹកថា កាលពីថ្ងៃទី៣ ធ្នូ ២០១២ កន្លងមក ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , និស្សិត មន្ទីរវប្បធម៌ខេត្ត , អាជ្ញាធរឃុំបន្ទាយឆ្មារ , នគរបាលការពារបេតិកភណ្ឌបន្ទាយឆ្មារ និង មានការចូលរួមពី លោក ហាប់ ទូច អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌក្រសួងវប្បធម៌ បានធ្វើពិធីសែនក្រុងពាលីសុំខមាទោសសុំម្ចាស់ដីទឹក បុព្វបុរស ដើម្បីបើកការដ្ឋានកំណាយផ្លូវការនៅចំណុចគោកទ្រាស ជាទួលកប់សពបុព្វបុរសខ្មែរ។

គោកទ្រាស ស្ថិតលើគម្រោងផ្លូវជាតិលេខ៥៦ថ្មី ដែស្ថាបនារវាងតំបន់ប្រាសាទបន្ទាយឆ្មារ មានប្រវែងសរុប១១គីឡូម៉ែត្រ។ ទីនោះធ្លាប់ត្រូវជនទុច្ចរិតគាស់កកាយខុសច្បាប់ លួចប្លន់វត្ថុបូរាណកប់ជាមួយសពបុព្វបុរស។ ទួលកប់សព ទួលបូរាណ និងប្រាសាទបូរាណ ជាង២០កន្លែងនៅស្រុកថ្មពួក រួមទាំងនៅឃុំបន្ទាយឆ្មារផង បានរងការគាស់កកាយខុសច្បាប់ និងប្លន់យកវត្ថុបូរាណ តាំងពីឆ្នាំ២០០០មក។ រាល់ឆ្នាំតែងមានចលនាជីក ទាំងថ្ងៃទាំងយប់។ ឈ្មួញវត្ថុបូរាណចាំទិញវត្ថុបូរាណ ក្រោយពេលពួកឧបត្ថម្ភទុនឧបករណ៍ និងជីក។

ដោយសារតែគម្រោងផ្លូវជាតិលេខ៥៦ វាងតំបន់ប្រជុំ និងប្រាសាទបន្ទាយឆ្មារកាត់ចំពីលើទួលកប់សពបុព្វបុរសខ្មែរ នៅគោកទ្រាសទើបក្រុមការងារអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបន្ទាយឆ្មារ នៃក្រសួងវប្បធម៌ បានស្នើទៅរដ្ឋមន្ត្រីខ្លួន និងស្នើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រថវិកា ធ្វើកំណាយផ្លូវការ យកអដ្ឋិធាតុនិងសពបុព្វបុរស , វត្ថុបូរាណបន្លុងសព ចេញ។

លោក ហេង សុផាឌី អគ្គនាយករង អគ្គនាយកដ្ឋាន បេតិកភណ្ឌក្រសួងវប្បធម៌ ប្រាប់គេហទំព័រ CEN ថា ក្រុមការងារបានជីកកកាយនៅ៧ទីតាំង ៧កន្លែង។ ក្នុងមួយទីតាំងទំហំ២ម៉ែត្រគុណនឹង៤ម៉ែត្រ។ គេបានរកឃើញផ្នូរ និងអដ្ឋិធាតុសពបុរស ៣ ដែលក្នុងផ្នូរនីមួយៗ ផ្នូរខ្លះមានកាប់បន្លុងសពដូចជា ផ្នូរមានកប់ក្អម៥អម។ ផ្នូរមួយទៀតមានកប់ឧបករណ៍ពីលោហធាតុ(កាំបិត ជំនីក) និងផ្នូរមួយទៀតមានកប់ក្អម៥ និង ជាប់ជាមួយនូវឧបករណ៍ពីដែកមានកណ្ដៀវ , លំពែង តែបានពុកផុយ។

អគ្គនាយករង អគ្គនាយដ្ឋានបេតិកភណ្ឌ លោក ហេង សុផាឌី និយាយថា “វត្ថុតាងក្នុងកំណាយផ្នូរសពបុព្វបុរសខ្មែរ នៅគោកទ្រាសនេះ មានតម្លៃខ្លាំងណាស់ ខាងការសិក្សាស្រាវជ្រាវ”។ ប៉ុន្តែមន្ត្រីវប្បធម៌រូបនេះ ពុំទាន់ហ៊ានសន្និដ្ឋានថា ផ្នូរសព និងផ្នូរបូរាណ មានចំណាស់កាលប៉ុណ្ណាទេ។ ទោះយ៉ាងណាលោក បង្ហើបថា បើប្រៀបធៀបនឹងស្ថានីយ៍កំណាយដទៃកន្លងមក ផ្នូរសព និងវត្ថុបូរាណនេះ អាចមានអាយុពី ២០០០ទៅ ២៥០០ឆ្នាំ ហើយ៕

corpse-ancient-old_cen corpse-ancient-old_cen1 corpse-ancient-old_cen2

គម្រោង​ស្ដីពី​ការ​ថត​ខ្សែ​វីដេអូ​ឯកសារ​រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ នៅ​ឆ្នាំ​២០១៣

នៅ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ ​មូលនិធិ​កេរ​ដំណែល​ខ្មែរ​ និង​មូលនិធិ​ភាពយន្ត​ខ្មែរ​បាន​ផ្ដួមផ្ដើម​គម្រោង​ថត​វីដេអូ​ឯកសារ​ខ្នាត​ធំ ​ស្នាដៃ​កូន​ខ្មែរ​ស្ដីពី​ “រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៤”​ ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​ក្រសួង​ព័ត៌មាន។

Koh Ker's Prasat Prang in Cambodia

រូបថតប្រាសាទកោះកេរ (Credit: ABC Licensed)

កាល​ពីព្រឹកមិញ​នេះ ​លោក​បណ្ឌិត ​ចិន្ត ច័ន្ទរតនា​ ជា​ប្រធាន​ស្ថាបនិក​នៃ​មូលនិធិកេរ​ដំណែល​ខ្មែរ​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ពី​មូលហេតុ​នាំ​ឲ្យ​ក្រុម​ការងាររ​បស់​លោក​សម្រេច​ថត​វីដេអូ​ឯកសារ​ខ្នាត​ ធំ​ស្នាដៃ​នេះ​ឡើង។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ក៏​បាន​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រវត្តិ​រាជធានី​កោះកេរ​នៅ​ក្នុង​សតវត្ស​ទី​១០​របស់​អាណាចក្រ​ខ្មែរ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

លោកបណ្ឌិត ​ចិន្ត ច័ន្ទរតនា ​មាន​ប្រសាសន៍​ប្រាប់​ពី​ក្រុម​ការងារ​នៃ​គម្រោង​ថត​ខ្សែ​ភាព​យន្ត​ឯកសារ​ខ្មែរ​នេះ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

លោក ​បណ្ឌិត ​ចិន្ត ច័ន្ទរតនា ​បាន​ឲ្យ​ដឹង​ថា​ភាព​យន្ត​ឯកសារ​ដែល​មាន​រយៈពេល​ប្រមាណជា​៤៥​នាទី​នេះ​ ក៏​នឹង​ផ្តោត​ទៅ​លើ​បី​ចំនុច​ជា​រួម​គឺ​ ប្រវត្តិ​ ការកសាង ​និង​វិសាល​ភាព​នៃ​អាណាចក្រ​ខ្មែរ​នៅ​សម័យ​នោះ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

​ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា​ ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ឧបត្ថម្ភ​ដល់​គម្រោង​ថត​ខ្សែ​ភាព​ យន្ត​ឯកសារ​ជា​លើក​ដំបូង​ ដោយ​ខ្មែរ​ទៅ​តាម​បច្ចេក​ទេស​ទំនើប​ ដោយ​ការ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​នៃ​ក្រុម​ការងារ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

ជាមួយគ្នានេះដែរ ​ លោក ស៊ុំ ស៊ីថែន​ ប្រធាន​ក្រុម​ការងារ​មូល​និធិភាព​យន្តខ្មែរ​ក៏​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ ​ការ​ទំនាក់​ទំនង​ផ្ដល់​យោបល់​ ការ​ជួយ​ជា​ថវិកា​ បច្ចេកទេស​ និង​ការ​ពិគ្រោះ​យោបល់​ពី​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​ផង​ដែរ។​ លោក​បាន​ធ្វើ​ចំណាប់​អារម្មណ៍​ពី​ការ​ចូល​រួម​ចំណែក​ជាមួយ​នឹង​មរតក​ ប្រវត្តិសាស្ត្រ​ខ្មែរ។​
(សំឡេងលោក ស៊ុំ ស៊ីថែន)

គម្រោង ​ថត​វីដេអូ​ឯកសារ​ខ្នាត​ធំ​ស្នាដៃ​កូន​ខ្មែរ​ស្ដីពី​ “រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៤”​ នឹង​ចាប់​ផ្ដើម​ថត​នៅ​ខែ​មីនា ​ឆ្នាំ​២០១៣៕

គម្រោងស្តីពីការថតខ្សែវីដេអូឯកសារ “កោះកេរ និង​រាជព្រះបាទជ័យវរ្ម័នទី៤” នៅឆ្នាំ ២០១៣ – Koh Ker and Jayavarman IV documentary film’s project in 2013

សេចក្តីជូនដំណឹង

KFF_KOH KER_low resolution

ដោយបានទទួលការគាំទ្រពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិតិ្តយសនៃមូលនិធិកេរដំណែលខ្មែរ យើងខ្ញុំបានបង្កើតគម្រោងថតខ្សែវីដេអូឯកសារខ្នាតធំស្តីពី “រាជធានីកោះកេរ និងរាជ្រព្រះបាទជ័យវរ្ម័នទី៤” នៅក្នុងឆ្នាំ ២០១៣។ សម្រាប់ការថតវីដេអូឯកសារនេះ នឹងមានការចូលរួមពី ៣ ស្ថាប័នគឺ ក្រសួងព័តមាន មូលនិធិកេរដំណែលខ្មែរ មូលនិធិភាពយន្តខ្មែរ ហើយយើងនឹងស្នើសុំទៅដល់ក្រសួងវប្បធម៌ និងវិចិត្រ

សិល្បៈ អាជ្ញាធរជាតិអប្សរា និងក្រុមការងារផលិត BlueMedia ដើម្បីសហការក្នុងផលិតឯកសារខ្នាតធំនេះ។

នៅពេលនេះ យើងខ្ញុំកំពុងតែស្វែងរកប្រភពថវិកាពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តគម្រោងនេះ។ បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមឧបត្ថម្ភដល់គម្រោងផលិតនេះ សូមទំនាក់ទំនងជាមួយលោក ស៊ុំ ស៊ីថែន ប្រធានក្រុមមូលនិធិភាពយន្តខ្មែរ តាមរយៈទូរស័ព្ទលេខ ០១២ ៦៨ ៤៩ ៥៥ ឬតាមរយៈអ៊ីមែល៖ konkhmerkounkhmer@yahoo.com

សូមអរគុណទុកជាមុន ចំពោះការចូលរួមឧបត្ថម្ភរបស់លោកអ្នក។

មូលនិធិកេរដំណែលខ្មែរ
មូលនិធិភាពយន្តខ្មែរ

គម្រោងថតខ្សែភាពយន្ត ៖ កោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤
អ្នកដឹកនាំ ៖ លោក ឆាយ បូរ៉ា
ខ្សែរឿង ៖ បណ្ឌិត ចិន្ត ច័ន្ទរតនា
ផលិត ៖ មូលនិធិភាពយន្តខ្មែរ
សហការ ៖ ក្រសួងព័ត៌មាន និងមូលនិធិកេរដំណែលខ្មែរ
គ្រោងផលិត៖ ២០១៣

————————
By the support from H.E Khieu Kanharith, minister of Information, and honorary president of Kerdomnel Khmer Foundation, Khmer Film Fundation (KFF) will cooperate with Ministry of Information and Kerdomnel Khmer Foundation for producing a documentary film about “Koh Ker and King Jayavarman IV” in 2013. We are now seeking for any sponsors and donors to support this project. For those who are interested this project, please contact to Mr. Sithen SUM, tel: 012 684955, or e-mail: konkhmerkounkhmer@yahoo.com.
This is the first project of film which initiated and will be realized by Koun Khmer (Khmer young generation).

Documentary: KOH KER and KING JAYAVARMAN IV
Directed by: Prof. CHHAY Bora
Story by: Dr. CHEN Chanratana
Produced by: Khmer Film Foundation
Co-produced by: Ministry of Information and Kerdomnel Khmer Foundation

%d bloggers like this: