ពិព័រណ៍​ស្នាដៃ​ច្នៃប្រឌិត​គំនិត​ថ្មី​របស់​សិល្បករ អ្នក​ច្នៃ​ម៉ូដ និង អ្នក​ឌី​ហ្សា​ញ​ខ្មែរ​-​បរទេស​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សម្បត្តិ (ថ្ងៃទី 2 មីនា 2011)

ភ្នំពេញ: សិល្បករ សិ​ប្បករ ជាង​កាត់ដេរ អ្នក​ច្នៃ​ម៉ូដ និង អ្នក ឌី​ហ្សា​ញ​ខ្មែរ​និង​បរទេស​ចំនួន​២០​នាក់ គ្រោង​រៀបចំ​ពិព័រណ៍​រួមគ្នា​មួយ​ដើម្បី​បង្ហាញ​ស្នាដៃ​ច្នៃប្រឌិត​គំនិត​ ថ្មីៗ​របស់​គេ រៀងៗ​​ខ្លួន​ចាប់​​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ដល់​ថ្ងៃ​១៣​ខែ​មីនា ឆ្នាំ​២០១១​នៅ​ហាង No Problem Park ដែល​ស្ថិតនៅ​អគារ​សម័យ​អាណានិគម​បារាំង​ទល់មុខ​វាល​ព្រះមេរុ៍​។​

ការរៀបចំ​ពិព័រណ៍​នេះ​គឺ​ជា​ការជួបជុំ​គ្នា ស្វែង​យល់​វប្បធម៌​គ្នា​និង​ផ្លាស់ប្តូរ​គំនិត​ស្នាដៃ​និង បទបិសោធន៍​គ្នា​ទៅវិញទៅមក​។​នៅក្នុង​ពិព័រណ៍​ចម្រុះ​នេះ​ក៏​នឹង​មាន​ ការបង្ហាញ​ម៉ូដ​សម្លៀក​​បំពាក់ ការតុបតែង​ឌី​ហ្សា​ញ ការ​ស្មូនឆ្នាំង​ខ្មែរ​តាម​បែប​បុរាណ និង​បែប​ច្នៃប្រឌិត​ថ្មី​ប្លែកៗ ការបង្ហាញ​ពី​បច្ចេកទេស​ចិញ្ចឹម​ដង្កូវ​នាង និង​តម្បាញ​ខ្មែរ ផលិតផល​សូត្រ​គ្រប់​ប្រភេទ  ពិព័រណ៍​ចម្លាក់ រូបថត​ចាស់ៗ គំនូរ​និង​គំនូរ​បែប​ច្នៃប្រឌិត​ព្រមទាំង​ពិព័រណ៍​វត្ថុ​សិល្បៈ ធ្វើ​ពី​ឫស្សី​និង​ផ្តៅ និង​ពិព័រណ៍​គ្រឿងអលង្ការ​ច្នៃប្រឌិត ៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=NTI5YzU3YmUzYmMyYTg2MGM5OWRkOTc1ZjA5MjEz

2 Comments

  1. March 2, 2011 at 3:22 pm

    ខ្ញុំមានសំនួរមួយទាក់ទងនឹងការចូលរួម ពិព័រណ៌។ តើការចូលរួម ជាការចូលរួមដែលមានលក្ខណះបើកទូលាយសំរាប់សារធារណជន ទូទៅ?

    • March 3, 2011 at 7:53 pm

      ពិព័រណ៏គឺបើកទូលាយសម្រាប់សាធារណជនទូទៅ។


Leave a comment