រកឃើញម្កុដមាស ក្នុងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ខេត្តសៀមរាប

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN) និង DAP

(ថ្ងៃទី 21 មីនា 2012, ម៉ោង 02:24:PM) | ដោយ: សូផុន

 

Give our kids a better deal

សៀមរាប: ក្រុមការងាឥណ្ឌាជួសជុលប្រាសាទតាព្រហ្ម ដែលសហប្រតិបត្តិការនឹងកម្ពុជា បានរកឃើញម្កុដមាសមួយកំណាត់ក្បាល ដោយចៃដន្យ ដែលកប់ក្នុងដីក្រោមផ្ទាំងថ្មប្រាសាទតាព្រហ្ម នាវង់ធំ នៃក្រុមប្រាសាទល្បីល្បាញ នៅខេត្តសៀមរាប កាលពីវេលាម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២។

ក្រុមភ្ញៀវទេសចរពី ភូមិមួយ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅទស្សនាប្រាសាទតាព្រហ្ម ហើយប្រទះឃើញមួយភ្លែត នូវម្កុដមាសបុរាណនេះ រួចត្រូវបាននាំចូលរថយន្តពណ៌ផ្ទៃមេឃមួយគ្រឿង ដឹកចេញទៅបាត់។ ម្កុដមាសនោះ មានទំហំប៉ុនជើងពានតូច។

ក្រុមការងារឥណ្ឌា ជួសជុលប្រាសាទតាព្រហ្ម មិនព្រមឆ្លើយបំភ្លឺដល់អ្នកបានឃើញផ្ទាល់ភ្នែក និងបណ្តាអ្នកយកព័ត៌មានទេ គ្រាន់តែថា រូបចម្លាក់ពីលោហៈនោះ ត្រូវគេនាំទៅរក្សាទុកនៅទីអ

ភិរក្សរបស់ក្រុមការងារ មុននឹងប្រគល់ជូនភាគីកម្ពុជា៕ K

More info: http://www.cen.com.kh/localnews/show_detail/132?token=YmZkMjFjODhlZjkwNjZkZjUzMmI2ZjJiY2MwYjA2