About Us – មជ្ឈមណ្ឌលឯកសារអំពីសិល្បះ និង វប្បធម៌ខ្មែរ​

សូមស្វាគមន៍លោកអ្នកដែលចូលមកកាន់គេហទំព័ររបស់ “កេរដំណែលខ្មែរ”

Welcome to KERDOMNEL KHMER’s website

កេរដំណែលខ្មែរ….រួមគ្នាដើម្បីថែរក្សាទាំងអស់គ្នា…!

Kerdomnel Khmer….Together We Can Protect…!

(ដកស្រង់អត្ថបទស្តីអំពីវប្បធម៌ចេញពីគេហទំព័រផ្សេងៗ)

 

KERDOMNEL KHMER (Khmer Heritage) is the first magazine in the Kingdom of Cambodia which focuses on arts, archaeology, history, epigraphy, ethnology, sociology,painting, cultural tourism, and so on. The magazine, of which a trial issue has now  been published, will also provide information to readers on exhibitions, meetings, workshops, and publications on the arts and archaeology in Southeast Asia and countries around the world. The people involved in founding and researching for KERDOMNEL KHMER Magazine are local and international professors and students, both within and outside  the country,  who are conducting projects on archaeology, architecture, history,sociology, cultural tourism, and publishing.

The magazine will be used to spread information and share news to readers, especially the younger generation and persons in regional areas. It is intended to educate people in the importance of cultural legacy and national heritage in order to promote conservation and protection. To facilitate understanding by a wide range of readers, the published articles will be simply written and will try to avoid unnecessary technical terms. All data and information related to our project will be hosted at http://www.kerdomnel-khmer.org.

While the magazine has its own researchers to call on, we will also welcome any articles related to Khmer culture and civilization by researchers who wish to publish in our magazine, and we will also welcome any feedback from our reader through a “Letters to the Editor” section.

© Kerdomnel Khmer….Together We Can Protect!

តើទស្សនាវដ្ដី “កេរដំណែលខ្មែរ” ជាអ្វី?

ទស្សនាវដ្ដី “កេរដំណែលខ្មែរ” គឺជាទស្សនាវដ្ដីដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្នែកសិល្បៈ និងបុរាណវិទ្យា ដែលបង្ហាញចំពោះអ្នកអានទាំងឡាយ ដែលពាក់ព័ន្ធវិស័យវប្បធម៌ បុរាណវិទ្យា ប្រវត្តិសាស្ត្រ សិលាចារិក ជាតិពិន្ទុវិទ្យា សិក្សាស្រាវជ្រាវសង្គម ទេសចរណ៍… ។ល។ ទស្សនាវដ្ដីនេះនឹងផ្ដល់ព័ត៌មានជូនដល់អ្នកអានផងដែរ នូវការងារស្រាវជ្រាវសង្គម និងបុរាណវិទ្យានៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក ដូចជា ការតាំងពិព័ណ៌ ការប្រជុំ សិក្ខាសាលា អត្ថបទស្រាវជ្រាវផ្សេងៗ ដែលទាក់ទងនឹងបុរាណវិទ្យា។

តើក្រុមអ្នកស្រាវជ្រាវ និងបង្កើតទស្សនាវដ្ដី “កេរដំណែលខ្មែរ” ជានរណា?

អ្នកស្រាវជ្រាវ និងអ្នកបង្កើតទស្សនាវដ្ដីនេះ គឺក្រុមនិស្សិត សាស្ត្រាចារ្យខ្មែរ និងបរទេសមួយក្រុម ដែលបាននិងកំពុងសិក្សានៅក្នុង និងក្រៅប្រទេសលើផ្នែកបុរាណវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា ទេសចរណ៍ សេដ្ឋកិច្ច និងព័ត៌មានវិទ្យា… ។ល។ ដែលមានទឹកចិត្តស្រឡាញ់វប្បធម៌ និងអារ្យធម៌របស់ខ្មែរ ហើយមានឆន្ទៈចង់លើកស្ទួយ និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះឲ្យនៅស្ថិតស្ថេរគង់វង្សជារៀង រហូត កុំឲ្យបាត់បង់នូវអត្តសញ្ញាណជាតិដែលមានអាយុកាលជាហយូរលង់ណាស់មក ហើយ។ ក្រុមអ្នកស្រាវជ្រាវទាំងនេះ គឺជាសមាជិកក្រុមស្ថាបនិកនៃ “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វប្បធម៌កម្ពុជា”។

គោលបំណងនៃការផ្សព្វផ្សាយទស្សនាវដ្ដី

ទស្សនាវដ្ដី “កេរដំណែលខ្មែរ” រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្ដល់ជូនដល់អ្នកអាន និងមហាជនទូទៅ នូវព័ត៌មានថ្មីៗដែលពាក់ព័ន្ធនឹងវិស័យដែលបានពោលពីខាងលើ និងដើម្បីបណ្តុះគំនិតដល់អ្នកអានអោយចេះស្រឡាញ់ និងរួមគ្នាជួយលើកស្ទួយ និងថែរក្សានូវ តម្លៃនៃបេតិកភណ្ឌវប្បធម៌របស់ជាតិ។ ចំពោះរាល់អត្ថបទទាំងអស់ដែលត្រូវយកមកចុះផ្សាយនៅក្នុង ទស្សនាវដ្ដីនេះគឺសរសេរឡើងដោយប្រើពាក្យសម្រាយ ដោយមិនផ្ដោតសំខាន់ទៅលើបញ្ហាបច្ចេកទេសពេកទេ សំដៅធ្វើយ៉ាងណា ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកអានគ្រប់ស្រទាប់វណ្ណៈ។

តើទស្សនាវដ្ដីនេះ ធ្វើឡើងសម្រាប់នរណា?

សិស្ស និស្សិត បញ្ញាវ័ន្ត និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន និងយុវតីជំនាន់ក្រោយ គឺជាគោលដៅចម្បងបំផុតនៃការផ្សព្វផ្សាយទស្សនាវដ្ដី “កេរដំណែលខ្មែរ“។ អ្នកអានទាំងអស់អាចដឹង ស្វែងរកនូវព័ត៌មានគ្រប់បែបយ៉ាង ដែលទាក់ទងនឹងការងារស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ សិលាចារិក ទេសចរណ៍ និងសិក្សាស្រាវជ្រាវសង្គម ទាំងនៅក្នុង និងក្រៅប្រទេស តាមរយៈអាសយដ្ឋាននៃគេហទំព័រដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្ដី នេះ។ ម្យ៉ាងវិញទៀត រាល់ព័ត៌មានសង្ខេបផ្សេងៗស្ដីអំពីស្ថាប័នស្រាវជ្រាវផ្នែកវប្បធម៌នៃ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងនៅគ្រប់ទីកន្លែងនៅលើពិភពលោក ក៏មានណែនាំនៅក្នុងទស្សនាវដ្ដី “កេរដំណែលខ្មែរ” នេះផងដែរ។

អ្នកសរសេរអត្ថបទស្រាវជ្រាវ

ថ្វីត្បិតតែក្រុមការងាររៀបចំទស្សនាវដ្ដី “កេរដំណែលខ្មែរ” មានអ្នកសរសេរអត្ថបទស្រាវជ្រាវក៏ពិតមែន ប៉ុន្តែយើងខ្ញុំក៏នៅតែរង់ចាំទទួលស្វាគមន៍នូវរាល់អត្ថបទទាំងឡាយ របស់អ្នកស្រាវជ្រាវ ដែលទាក់ទងនឹងផ្នែកវប្បធម៌ និងអារ្យធម៌ខ្មែរ ដើម្បីឲ្យមានអត្ថបទស្រាវជ្រាវសម្រាប់ទស្សនាវដ្ដីកាន់តែសម្បូរបែប។ លោកអ្នកអានក៏អាចផ្ញើជាលិខិតដើម្បីកែតម្រូវនូវរាល់ព័ត៌មាន ទាំងឡាយណាដែលយើងខ្ញុំបានចុះផ្សាយ និងដើម្បីរិះគន់ក្នុងន័យស្ថាបនានូវរាល់កំហុសឆ្គង ដែលកើតមានឡើងដោយអចេតនា។

សប្បុរសជនដែលជួយឧបត្ថម្ភដល់ទស្សនាវដ្ដី

នៅក្នុងលេខទី ១ នៃទស្សនាវដ្ដី “កេរដំណែលខ្មែរ” នេះក្រុមការងាររៀបចំ មានសេចក្ដីសោមនស្ស និងសូមថ្លែងនូវព្រះអំណរគុណ ដ៏ស្មោះអស់ពីដួងចិត្ត ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ បានជួយគាំទ្រយ៉ាងស្មោះអស់ពីដួងព្រះហឫទ័យ ចំពោះក្រុមការងារយើងខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គបានព្រះមេត្តាប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា របស់ព្រះអង្គ ដើម្បីជំរុញឲ្យទស្សនាវដ្ដីនេះលេចចេញរូបរាងឡើង។ ម្យ៉ាងវិញទៀត ព្រះអង្គក៏មានព្រះរាជបន្ទូលផងដែរ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារយើងខ្ញុំ ក្នុងការខិតខំប្រឹងប្រែង និងសំដៅធ្វើយ៉ាងណាបន្តការងាររៀបចំនេះតទៅទៀត។

គម្រោងបោះពុម្ពទស្សនាវដ្ដី “កេរដំណែលខ្មែរ” ឆ្នាំ២០០៩-២០១០

ទស្សនាវដ្ដី “កេរដំណែលខ្មែរ” នឹងចេញផ្សាយនៅរៀងរាល់ ៣ខែម្ដង ហើយនៅក្នុងឆ្នាំ២០០៩នេះ ក្រុមការងារយើងខ្ញុំ មានគម្រៀងបោះពុម្ពផ្សាយទស្សនាវដ្ដីចំនួន ៤ ច្បាប់ គឺ ច្បាប់លេខ ១, លេខ ២, លេខ ៣ និងលេខ ៤។

សេចក្ដីអំពាវនាវរកអ្នកឧបត្ថម្ភចំពោះ ទស្សនាវដ្ដី

ការងាររៀបចំទស្សនាវដ្ដី “កេរដំណែលខ្មែរ” អាចបន្តនិរន្តភាព និងដំណើរការទៅបាន ក៏ដោយសារមានការគាំទ្រពីសំណាក់សប្បុរសជន អង្គការ ស្ថាប័នរដ្ឋ និងឯកជន វិទ្យាស្ថាន និងជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលមានចិត្តស្រឡាញ់ គាំទ្រ និងថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្ស និងសំដៅធ្វើយ៉ាងណា ឲ្យក្រុមការងារយើងខ្ញុំ អាចបន្តអនុវត្តទៅលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រងស់ខ្លួន បម្រើជូនដល់ប្រជាពលរដ្ឋ។

© Kerdomnel Khmer….Together We Can Protect!

Kerdomnel Khmer License from the Ministry of Information 2010


Kerdomnel Khmer License from the Ministry of Information 2009


Letters of Appreciation from the Royal Government of Cambodia

for Kerdomnel Khmer Magazine 1st issue:

1. Letter from His Majesty NORODOM Sihamoni, King of Cambodia.

2. Letter from Samdech Decho HUN Sen, Prime Minister of Cambodia

3.Letter from H.E HIM Chhem, Minister of Culture and Fine-Arts




25 Comments

  1. Reaksmey said,

    August 18, 2011 at 1:33 am

    ជូនពរ គេហទំព័រនេះឱ្យកាន់តែមានភាពល្បីល្បាញ!!!!

    • August 18, 2011 at 1:41 am

      សូមអរគុណចំពោះការគាំទ្រ។
      ពីក្រុមការងារកេរដំណែលខ្មែរ៕

  2. LynLin Dalin said,

    August 18, 2011 at 5:14 am

    ខ្ញុំ ជឿជាក់ថាគេហទំព័រនេះ ពិតជាផ្តល់នូវគុណសម្បត្តិ និងចំណេះដឹងដ៏ច្រើន ដល់ពលរដ្ឋខ្មែរ។

    • August 18, 2011 at 7:54 am

      សូមអរគុណចំពោះការគាំទ្រ។
      ពីក្រុមការងារកេរដំណែលខ្មែរ៕

  3. Sorphea said,

    September 1, 2011 at 9:31 am

    ខ្ញុំមិនដឹងថាកេដំណែលខ្មែរមានដំណើរការដល់ណាហើយទេ តើចេញលេខទី២​ ហើយរឺនៅ?

    • September 2, 2011 at 10:13 am

      ដោយសារក្រុមការងារយើងមិនមាន​លទ្ធភាពបោះពុម្ពជាទស្សនាវដ្តីបាន យើងបន្តការងារផ្សាយតាមOnline ជំនួសវិញ។

  4. September 2, 2011 at 10:06 am

    សូមជូនពរដល់ក្រុមការងារកេរដំណេលខ្មែរទាំងអស់ជួបតែភាពេជោគជ័យជានិច្ច។ខ្ញុំ ជឿជាក់ថាគេហទំព័រនេះ ពិតជាផ្តល់នូវគុណសម្បត្តិ និងចំណេះដឹងដ៏ច្រើនដល់ពលរដ្ឋខ្មែរជាពិសេសផ្នែកសិល្បះនិងអក្សរ
    សាស្រ្ត។
    ដោយគោរព និងសេចក្តីរាប់អាន។

    ជា ច័ន្ទបរិបូរណ៌

  5. September 2, 2011 at 10:11 am

    តាងនាមអោយក្រុមការងារកេរដំណៃលខ្មែរ
    ខ្ញុំសូមអរគុណចំពោះលោកពូដែលបានគាំទ្រដល់សកម្មភាព
    ការងារទាំងឡាយរបស់ក្រុមកេរដំណែលខ្មែរ។

    ដោយក្តីគោរពជាទីបំផុត។

    ពីក្រុមការងារកេរដំណែលខ្មែរ

  6. Jiong De Xie said,

    October 11, 2011 at 2:15 pm

    Hi, we can do support your project by offering your guys web hosting and so… Please do contact Chanrata for that simply mention Duc. Hope this could help a bit.

  7. ម.កុសល said,

    December 15, 2011 at 2:59 am

    មកដល់ក្រុមកេដំណែលខ្មែរ

    ក្នុងនាមកូនខ្មែរសូមជូនពរឲ្យក្រុមកេដំណែលខ្មែរ មានដំណើរការរីកចម្រើនជាលំដាប់ ចាប់ពីពេលនេះទៅ ។ សូមបង្ហាញគ្រប់ទិដ្ឋភាពដែលពាក់ព័ន្ធភារកិច្ចក្រុមការងារ ជាពិសេសទិដ្ឋភាព ទាំងឡាយ ដែលបុព្វបុរសខ្មែរបានបន្សល់ទុក សម្រាប់មនុស្សជំំនាន់ក្រោយ ។​ ម្យ៉ាងវិញទៀតក្រុមការងារនេះ មានបណ្ឌិត ចិន្ត ច័ន្ទរតនា ជាស្ថាបនិក លោកមានស្នាដៃខាងការស្រាវជ្រាវ ហើយលទ្ធផលនៃការស្រាវជ្រាវ បាននិទ្ទេសល្អផុតលេខ ពីសកលវិទ្យាល័យល្បីមួយ នៅប្រទេសបារាំង ។​ ដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ យើងកាន់តែមានធនធានមនុស្សល្អៗ បញ្ចេញសមត្ថភាព បង្រៀន​ និងផ្សព្វផ្សាយពត៌មានអំពីស្នាដៃរបស់ខ្មែរ ។

    ម.កុសល

    មន្រ្តីរាជការម្នាក់
    ១៥/១២/២០១១

    • December 15, 2011 at 7:45 am

      ជូនចំពោះលោក ម.កុសល តាងនាមអោយក្រុមការងារកេរដំណែលខ្មែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ​គាំទ្ររបស់លោក។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវ និងស្វែងរកអត្ថបទល្អៗ ដើម្បីចែករំលែកដល់ជនរួមជាតិខ្មែរបានយល់ និង​ស្គាល់អំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌ខ្មែរ។
      សូមលោកទទួលនូវការរាប់អានអំពីខ្ញុំ

      បណ្ឌិត ចិន្ត ច័ន្ទរតនា
      ប្រធានក្រុមស្ថាបនិកកេរដំណែលខ្មែរ

  8. ហែម​ សុខជា said,

    March 22, 2012 at 8:26 am

    ខ្ញុំគាំទ្រទំព័រនេះ!!!

    • March 25, 2012 at 4:43 pm

      អរគុណចំពោះការគាំទ្ររបស់លោក សុខជា

      • ហែម​ សុខជា said,

        March 26, 2012 at 2:13 am

        😀 ដោយ​ក្តី​រី​ករាយ

  9. June 22, 2012 at 3:45 am

    សូមជូនពរដល់ក្រុមការងារកេរដំណេលខ្មែរទាំងអស់
    ជួបតែភាពេជោគជ័យជានិច្ច។
    ខ្ញុំ ជឿជាក់ថាគេហទំព័រនេះ ពិតជាផ្តល់នូវគុណសម្បត្តិ និងចំណេះដឹងដ៏ច្រើនដល់ពលរដ្ឋខ្មែរជាពិសេសផ្នែកសិល្បះ
    និងអក្សរសាស្រ្ត។
    ដោយគោរព និងសេចក្តីរាប់អាន !

    ចម្លាក់ខ្មែរ ម៉ែន សុវណ្ណ

    • June 23, 2012 at 6:24 am

      យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់លោក ម៉ែន សុវណ្ណ ចំពោះក្រុមការងារ​កេរដំណែលខ្មែរ។
      សូមលោកទទួលនូវការគោរព និងរាប់អានអំពីយើង​ខ្ញុំ!
      ក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ។

  10. Pen Sontary said,

    August 24, 2012 at 1:18 am

    On behalf of Khmer people I would like to express my appreciation to Kerdomnelkhmer team for their contribution to raise awareness on Khmer civilization culture n also history,within our nation and world wide also.Wishing you and your team success in this historical mission.
    Please host this magazine in internet so that to disseminate more widely .Sontary

    • August 24, 2012 at 1:37 am

      Than you so much for your support and encouragement to Kerdomnel Khmer team work and our activities. We will publish all documents concerned culture and civilization on the website and magazine.
      Best –
      CHEN Chanratana
      Founder/President
      Kerdomnel Khmer Foundation

  11. លឿងរាជ said,

    November 19, 2012 at 6:05 am

    ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ សូមចូលរួមគាំទ្រនូវការសាមគ្គីគ្នារបស់បងប្អូនជនរួមជាតិ ទាំងខ្មែរ ទាំងបរទេស ដែលបានផ្តួចផ្តើមបង្កើតឡើងនូវទស្សនាវដី កេរតំណែលខ្មែរមួយនេះ ខ្ញុំនឹងចូលរួមគ្រប់សកម្មភាព ទាំងកំលាំងកាយ កំលាំងចិត្ត និងថវិការតាមដែលក្រុម កេរដំណែលត្រូវការ. សូមចូលរួមដោយរីករាយ ដោយការគោរពពីខ្ញុំ លឿងរាជ ។

    • November 22, 2012 at 3:24 pm

      យើងខ្ញុំសូមអរគុណដល់លោក លឿងរាជ ដែល​បាន​គាំទ្រសកម្មភាពរបស់ក្រុមការងារ​កេរដំណែលខ្មែរ។ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងនឹងលោក ចិន្ត ច័ន្ទរតនា ប្រធានក្រុមការងារកេរដំណែលខ្មែរ​ តាមរយៈអ៊ីមែល chanratana@kerdomnel-khmer.org ។ សូមអរគុណ។ កេរដំណែលខ្មែរ

  12. ខៀវ ខន said,

    December 13, 2012 at 5:26 am

    សូមជូនពរកេរដំណែលខ្មែរ​ អោយកាន់តែរុងរឿងតទៅ

    • December 13, 2012 at 6:59 am

      សូមអរគុណដល់លោក ខៀវ ខន ចំពោះការគាំទ្រ និង​ជូនពរដល់ក្រុមការងារកេរដំណែលខ្មែរ។

  13. July 5, 2013 at 2:01 am

    អាត្មាភាពជាប្រជាពលរដ្ឋខ្មែរមួយរូបសូមឧទ្ទិសនូវទស្សនាវដ្តីនេះក្លាយទៅជាគ្រឿងដាស់សតិកូនខ្មែរគ្រប់រូបភ្ញាក់ខ្លួន និងចាប់អារម្មនូវកេរដំណែលខ្មែរយើងឡើងវិញ។


Leave a comment