Book about Koh Ker site and King Jayavarman IV

សេចក្តីជូនដំណឹង៖
សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកែរ ឬ កោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា” ជាភាសាបារាំង (ISBN 978-3-8381-8928-4) របស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិកមូលនិធិកេរដំណែលខ្មែរ នឹងបោះពុម្ពផ្សាយនៅក្នុងពេលឆាប់ៗនេះ នៅរោងប្រទេសអាល្លឺម៉ង់ Presses Académiques Francophones – PAF ហើយចេញលក់នៅលើទីផ្សារទូទាំងពិភពលោក ក្នុងតម្លៃ ៩៨. អឺរ៉ូ (១២៥ ដុល្លាអាមេរិក)។
កេរដំណែលខ្មែរ រួមគ្នាដើម្បីថែរក្សាទាំងអស់គ្នា។
————————

Dear All,
The book “The Koh Ker site and Jayavarman IV, history, art and archaeology, in French version, of Dr. CHEN Chanratana, founder/president of Kerdomnel Khmer Foundation, will be available soon (Publishing House Presses Académiques Francophones – PAF, in Germany), cost 98,00 EUROS. You can find this book in all bookstores and online around the World.
(Find this book on Morebook website)
Kerdomnel Khmer….Together We Can Protect..!
Titre = “Le site de Koh Ker et le règne de Jayavarman IV, Histoire, art et archéologie”.
L’auteur = Chanratana CHEN
Langue = Française
Nombre de pages = 600 pages (textes, cartes, plans et photos)

Code ISBN = 978-3-8381-8928-4
Mot clé = Histoire, Koh Ker, Jayavarman IV, art et archéologie.
582 – Histoire de l’art.
Maison d’Edition = Presses Académiques Francophones – PAF (Allemagne)
Advertisements

ការ​គោរព​សាសនា​នៅ​រាជ​ធានី​កោះកេរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៤​

ដាក់បញ្ចូលថ្ងៃ 30 August 2012, 16:32 AEST

វិទ្យុអូស្ត្រាលី៖ លោក​អ្នក​នាង​ជាទីមេត្រី ​នៅ​​សប្តាហ៍​កន្ល​ទៅ​នេះ ​ក្នុងការ​សន្ទនា​សម្រាប់​នាទី​​វិទ្យាសាស្រ្ត​ លោក ​អ្នក​​បាន​​ស្តាប់​ការ​​ពន្យល់​របស់​លោក​បណ្ឌិត ចិន្ត ​ច័ន្ឬរតនា​ ផ្នែកបុរាណ​​វិទ្យា និង​សិល្បៈ​អាស៊ី​អាគ្នរយ៍​អំ​ពី​​ស្ថាបត្យកម្មនៅរាជធានី​កោះកេរ។​

 

This photo is picture of one of temple in kog ker

ប្រាសាទមួយក្នុងចំណោមប្រាសាទនានានៅរាជធានីកោះកេរ (Credit: ABC Licensed)
សំឡេង៖ KHM-science-20120830

ក្នុង​ការ​អធិប្បាយ​នោះ​​ លោក​បាន​រៀបរាប់​អំពី​​​ការ​សាង​សង់​ប្រាសាទជា​ច្រើនក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤។

នៅ​​ថ្ងៃនេះ ​លោក​​បណ្ឌិត​​ចិន្ត ច័ន្ទ​រតនា​ អធិប្បាយ​អំពី​ការគោរព​សាសនា ​នាសម័យ​ក្រោម​ការ​គ្រប់​គ្រង​របស់ព្រះ​បាទ​ជ័យ​វរ្ម័នទី៤។

លោក ​បណ្ឌិត​ឲ្យដឹង​ថាក្នុងរជ្ជកាល ព្រះបាទ​ជ័យវរ្ម័ន​ទី៤​ សាសនា​គោល​​គឺ​​ព្រហ្មញ្ញ​សាសនា​។ ​តើ​មាន​ការ​គោរព​សាសនា​ព្រះពុទ្ធ ​ដែរឬទេនា​សម័យនះ?​ តើ​ក្នុង​សម័យ​នោះ​មាន​ទំនាស់​​សាសនា​ដែរ​ឬទេ?​ សូម​តាម​ស្តាប់​ការបក​ស្រាយ​របស់​បណ្ឌិត ​ចិន្ត ​ច័ន្ទ ​រតនា ​ដូចតទៅ​៕

ស្ថាបត្យកម្ម​នៅ​រាជធានី​កោះកេរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៤​

ដាក់បញ្ចូលថ្ងៃ 23 August 2012, 16:21 AEST

វិទ្យុអូស្ត្រាលី៖ លោកអ្នកនាងជាទីមេត្រី នៅសប្តាហ៍កន្លទៅនេះ ក្នុងការសន្ទនាសម្រាប់នាទីវិទ្យាសាស្រ្ត លោក អ្នកបានស្តាប់ការពន្យល់របស់លោកបណ្ឌិត ចិន្ត ច័ន្ឬរតនា ផ្នែកបុរាណវិទ្យា និងសិល្បៈអាស៊ីអាគ្នរយ៍អំពីការរៀបចំរាជធានីកោះកេរ។ ក្នុងការអធិប្បាយនោះ លោកបានរៀបរាប់អំពីហេដ្ឋារចនាសម្ព័ន្ធ រួមមានការរៀបចំប្រព័ន្ធធារាសាស្រ្ត វិស័យអប់រំ សុខាភិបាល និងពាណិជ្ជកម្ម។

This photo is picture of one of temple in Koh ker

ប្រាសាទមួយក្នុងចំណោមប្រាសាទនានានៅរាជធានីកោះកេរ (Credit: ABC Licensed)
សំឡេង៖ KHM-science-20120823

 

នៅថ្ងៃនេះ លោកបណ្ឌិតចិន្ត ច័ន្ទរតនា អធិប្បាយអំពីស្ថាបត្យកម្ម នាសម័យក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៤។

លោក បណ្ឌិតឲ្យដឹងថាមានប្រាសាទជាង៧០ ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។ ប្រាសាទទាំងនោះសាងសង់ឡើង អំពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម។  តើមូលេហតុអ្វីដែលនាំឲ្យព្រះបាទជ័យវរ្ម័នទី៤សាងសង់ ប្រាសាទដ៏ច្រើនដូច្នេះ?។

សូមតាមស្តាប់ការបកស្រាយរបស់បណ្ឌិត ចិន្ត ច័ន្ទ រតនា ដូចតទៅ៕

ការរៀប​ចំរាជ​ធានី​កោះ​កែរក្នុង​រជ្ជកាល​ព្រះ​បាទជ័យ​វរ្ម័នទី៤​

ដាក់បញ្ចូលថ្ងៃ 16 August 2012, 16:31 AEST

វិទ្យុអូស្ត្រាលី៖ លោក​អ្នកនាង​ជាទីមេត្រី ​កាល​ពី​សប្ដាហ៍​មុន លោកអ្នក​បាន​ស្ដាប់​​នូវ​បទ​សន្ទនា​ជា​មួយ​លោក​ ចិន្ដ ច័ន្ទ​រតនា​ បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា​ និង​ប្រវត្ដិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​អំពី​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ សិល្បៈ និង​សាសនា​ មាន​ដូច​ជា​អក្សរ​សិល្ប៍, អក្សរ​សាស្រ្ដ, កំណាព្យ, វិជ្ជា​ធ្វើ​ម្ហូប, និង​ក្បាច់​គុន​ខ្មែរ ក៏​ដូច​ជា​របៀប​ដែល​ខ្មែរ​​ធ្វើ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នាសម័យ​កោះកែរ។

(Credit: ABC)

នៅ​សប្ដាហ៍​នេះ​យើង​នឹង​ពិភាក្សា​អំពីការ​រៀប​ចំរាជ​ធានី​ប្រព័ន្ធ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ វិស័យ​កសិកម្ម ​នៅ​ធានី​​កោះកែរ​ក្នុងរជ្ជ​កាល​ព្រះ​បាទជ័យ​វរ្ម័នទី៤ វិញ​ម្ដង​។

តើការរៀបចំកោះកែរ ​នា​សម័យនោះ ​ប្រព្រឹត្តទៅ​យ៉ាង​​ដូចម្តេច? ប្រព័ន្ធ​​ធារា​សាស្រ្ត ​ហេដ្ឋា​រចនា​សម្ព័ន្ធ វិស័យ​កសិកម្ម​ និង​អប់រំ​​មានការ​រីកចម្រើន​យ៉ាង​ណា ​ នៅគ្រា​ដែល​វិស័យ​វិទ្យាសាស្រ្ត ​និង​បច្ចេក​វិទ្យានៅមិនទាន់​មានការ​លូត​លាស់​ជឿនលៀនដូច​បច្ចុប្បន្ននេះ?។

សូម​តាម​ដាន​ស្តាប់​ការ​​បក​ស្រាយ​ពន្យល់​របស់​លោក​បណ្ឌិត ​ ចិន្ត ​ច័ន្ទរតនា ​ដូច​តទៅ៕ ​

អក្សរសិល្ប៍ ការធ្វើចម្បាំង និង​ការហាត់គុននៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤

វិជ្ជា​ធ្វើ​អាហារ, អក្សរ​សិល្ប៍, ការធ្វើ​​ចម្បាំង, ក្បាច់​គុន និង​សិល្បៈ​​នៅ​សម័យ​រាជ​ធានី​កោះ​កែរ

ដាក់បញ្ចូលថ្ងៃ 9 August 2012, 17:25 AEST

វិទ្យុអូស្ត្រាលី៖ ក្បាច់​គុន​ ឬ​វិជ្ជា​គុន ​គឺជា​ជំនាញ​មួយ​សំខាន់​សម្រាប់​ព្រះ​មហាក្សត្រ និង​មេទ័ព​ខ្មែរ​ ក៏​ដូច​ជា​កង​ទាហាន​សម័យ​មុន​សម្រាប់​ការ​ធ្វើ​សង្រ្គាម និង​ការ​ពារ​ទឹក​ដី​។ ខ្មែរ​យើង​មិន​ខុស​ពី​ជាតិ​សាសន៍​ដទៃ​ទៀត​ដូច​ជា​ចិន ដែល​មាន​វិជ្ជា​គុន​ចិន​នោះ​ទេ។ ខ្មែរ​យើង​ក៏​​​មាន​វិជ្ជា​គុន​ខ្មែរ​ដែរ​នា​សម័យ​នោះ ហើយ​ប្រហែល​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្បាច់​គុន​ល្បុក្កតោ​ដែល​បាន​ បន្សល់​ទុក​ដល់​សព្វ​ថ្ងៃ​ក៏​ថា​បាន។

Koh Ker's Prasat Prang in Cambodia

រូប​ថត​​ប្រាសាទ​ប្រាង្គ​​ផ្ដល់​ឲ្យ​ដោយ​លោក ចិន្ត ច័ន្ទ​រតនា​ (Credit: ABC Licensed)
សំឡេង៖ ការធ្វើ​​ចម្បាំង, ក្បាច់​គុន និង​សិល្បៈ​​នៅ​សម័យ​រាជ​ធានី​កោះ​កែរ

នៅ​ថ្ងៃ​នេះ យើង​នឹង​បន្ដ​ពិនិត្យ​មើល​ទៅ​លើ​វិស័យ​សិល្បៈ​​តទៅ​ទៀត​ ដោយ​នឹង​សាក​សួរ​លោក​វាគ្មិន​អំពី​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​វស័យ​សិល្បៈ និង​សាសនា​ មាន​ដូច​ជា​អក្សរ​សិល្ប៍, អក្សរ​សាស្រ្ដ, កំណាព្យ, វិជ្ជា​ធ្វើ​ម្ហូប, និង​ក្បាច់​គុន​ខ្មែរ ក៏​ដូច​ជា​របៀប​ដែល​ខ្មែរ​​ធ្វើ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​។

តាម​ ភស្ដុតាង​សិលា​ចារឹក​ដែល​បាន​បន្សល់​ទុក​ អក្សរ​សាស្រ្ដ និង​អក្សរ​សិល្ប៍​ខ្មែរ​មាន​ការ​វិវឌ្ឍ​ជឿន​លឿន​សម័យ​នោះ ដោយ​សារ​គេ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​កំណាព្យ​កាព​ឃ្លោង​។

បើ​តាម​ ប្រសាសន៍​លោក​បណ្ឌិត​ ចិន្ត​ ច័ន្ទ​រតនា ម្ហូប​ខ្មែរ​យើង​សព្វ​ថ្ងៃ​ក៏​មាន​ឥទ្ធិពល​ពី​សម័យ​បុរាណ​ដែរ។ ខ្មែរ​យើង​ប្រហែល​ជា​ចេះ​ធ្វើ​​ប្រហុក​តាំង​ពី​យូរ​ហើយ ​ក្រៅ​ពី​នេះ​​អ្នក​ជំនាញ​​ក៏​បាន​រក​ឃើញ​កំណាយ​ឆ្អឹង​សត្វ​ជា​ច្រើន​​​​ អំពី​សត្វ​ដែល​គេ​បាន​ប្រើ​នា​សម័យ​មុន​​សម្រាប់​យក​ទៅ​បូជា​ដល់​អាទិទេព​ ដូច​ជា​ក្បាល​ជ្រូក​ជា​ដើម​។

​​​លោក​បណ្ឌិត​ក៏​បាន​បក​ស្រាយ​ផង​ដែរ​ អំពី​សមត្ថភាព​របស់​ព្រះ​មហា​​ក្សត្រ​ខ្មែរ​ក្នុង​ការ​ដឹក​នាំ​ទ័ព​ដោយ​ ទ្រង់​​ផ្ទាល់​ និង​វាយ​ខ្មាំង​សត្រូវ​​។​

សិល្បៈ​ និង​សាសនា​នៅសម័យកោះកែរ

សិល្បៈ​ និង​សាសនា​នៅ​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

ដាក់បញ្ចូលថ្ងៃ 2 August 2012, 17:15 AEST

វិទ្យុអូស្ត្រាលី៖ កាល​ពី​សប្ដាហ៍​មុន ប្រិយ​មិត្ដ​បាន​ស្ដាប់​ការ​ពន្យល់​ត្រួស​ៗ​ខ្លះ​ហើយ​អំពី​រចនា​សម្ព័ន្ធ​ សង្គម​ខ្មែរ​នៅ​ក្នុង​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន ​ទី​៤ ដោយ​បាន​ពិនិត្យ​មើល​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច, សង្គម​កិច្ច, កសិកម្ម, ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​នយោបាយ។

Prasat Damrei in Cambodia

ក្បាច់​រច​នា​ច្រក​ទ្វា​រ​ចូល​ប្រាសាទ​ដំរី​។ រូប​ថត​ផ្ដល់​ឲ្យ​ដោ​លោក​ ចិន ច័ន្ទ​រតនា​ (Credit: ABC Licensed)

នៅ​សប្ដាហ៍​នេះ​យើង​នឹង​ពិភាក្សា​អំពី​ផ្នែក​សិល្បៈ និង​សាសនា​វិញ​ម្ដង​។ វាគ្មិន​របស់​យើង​គឺ​លោក​ ចិន្ដ ច័ន្ទ​រតនា​ បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា​ និង​ប្រវត្ដិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​។ លោក​បណ្ឌិត​ថា នៅ​សម័យ​កោះ​កែរ​នោះ គឺ​ក្នុង​ចន្លោះ​ឆ្នាំ​៩២១ ដល់​៩៤១ ខ្មែរ​ក៏​មាន​អ្នក​ចេះ​ដឹង​ខ្លះ​ដែរ ប៉ុន្ដែ​អ្វី​ដែល​គេ​កត់​សម្គាល់​ឃើញ​នៅ​ក្នុង​ភស្ដុតាង​ដែល​គេ​រក​ឃើញ​គឺ​ អ្នក​ចេះ​ដឹង​ជា​ព្រាហ្ម​ដែល​នៅ​អម​នឹង​ព្រះ​មហាក្សត្រ។

សាសនា​ធំ​ពីរ ​នៅ​សម័យ​នោះ គឺ​សាសនា​ព្រាហ្ម និង​សាសនា​ព្រះ​ពុទ្ធ ដែល​សុទ្ធ​សឹង​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា​​។ ឥទ្ធិពល​ពី​ឥណ្ឌា​ត្រូវ​គេ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា មាន​តាំង​ពី​សតវត្សរ៍​ទី​១​នៃ​គ្រឹស្ដ​រាជ​មក​ម្ល៉េះ​។

ស្ថាបត្យកម្ម​ខ្មែរ​សម័យកោះកែរ​​នេះ​មិន​អន់​ប៉ុន្មាន​នោះ​ទេ ដោយ​សារ​គេ​អាច​សង់​ប្រាសាទ​ដោយ​ប្រើ​ឥដ្ឋ, ថ្ម​បាយ​ក្រៀម និង​ប្រាសាទ​ដែល​មាន​៧​ថ្នាក់​។ សំណល់​បុរាណ​វត្ថុ​ដែល​មាន​ដូច​ជា​ប្រាសាទ​ទាំង​នេះ ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា របប​គ្រប​គ្រង​សម័យ​នោះ​ក៏​មាន​ធន​ធាន​គួរ​សម​ដែរ​ទាំង​ផ្នែក​មនុស្ស និង​ថវិកា។ រី​ឯ​​ផ្នែក​ស្លៀក​ពាក់​វិញ​ សម័យ​នោះ​ គឺ​មិន​ខុស​ពី​សម័យ​អង្គរ (នៅសតវត្សរ៍ក្រោយៗទេ)​ប៉ុន្មាន​ទេ ដោយ​មាន​ស្លៀក​សំពត់ តែ​មិន​មាន​ពាក់​អាវ​លើ​ទេ​ ប៉ុន្ដែ​សម្រាប់​ក្សត្រី​ និង​ស្ត្រី (អ្នកមានឋានៈ) គឺ​មាន​គ្រប​ស្បៃ​នៅ​​ផ្នែក​ខាង​លើ​ទ្រូង​។

 

របាយការណ៍​រឿង៖ រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

របាយការណ៍​រឿង៖ ការ​ស្រាវ​ជ្រាវ​អំពី​ប្រាសាទកោះ​កែរ​ (ប្រាសាទ​​ចិន)

រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​នៅ​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​នៅ​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

Khmer society at Koh Ker during the reign of Jayavarman IV.
(From ABC Radio Australia)

ដាក់បញ្ចូលថ្ងៃ 26 July 2012, 16:34 AEST

(Radio Australia): កាល​ពី​សប្ដាហ៍​មុន ប្រិយ​មិត្ដ​បាន​ស្ដាប់​ការ​ពន្យល់​ត្រួស​ៗ​ខ្លះ​ហើយ​អំពី​ប្រាសាទ​ចិន និង​ប្រាសាទ​កោះ​កែរ​។ ប៉ុន្ដែ​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​យើង​បាន​លោត​ពី​សំណួរ​មួយ​ទៅ​សំណួរ​មួយ ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​ដោយ​មិន​មាន​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​ ណា​មួយ។

Prasat Chen and Koh Ker in Preah Vihear Province of Cambodia

រូប ​ថត​នៃ​ប្រាសាទ​ចិន និង​កោះ​កែរ​​រួម​ទាំង​រូប​ចម្លាក់​បុរាណ​ពី​សម័យ​នោះ​ផ្ដល់​ឲ្យ​ដោយ​លោក​ បណ្ឌិត​ ចិន្ដ​ ច័ន្ទ​រតនា​ (Credit: ABC Licensed)
សំឡេង៖ សង្គម​ខ្មែរ​នា​សម័យ​​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤
(Credit: ABC)

ប៉ុន្ដែ​នៅ​ក្នុង​ថ្ងៃ​នេះ កម្ម​វិធី​យើង​នឹង​ផ្ដោត​តែ​ទៅ​លើ​រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤។ យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច, សង្គម​កិច្ច, កសិកម្ម, ប្រព័ន្ធ​ច្បាប់, ការ​រៀប​ចំ​ស្ថាប័ន​គ្រប់​គ្រង, ប្រព័ន្ធ​នយោបាយ, វប្បធម៌​ និង​រូបិយវត្ថុ​។ នៅ​សប្ដាហ៍​បន្ដ​បន្ទាប់​យើង​នឹង​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា​ វិស័យ​សិល្បៈ និង​សាសនា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​កាល​ពី​ជំនាន់​នោះ។

លោក ​បណ្ឌិត​​ ចិន្ដ ច័ន្ទ​រតនា​ បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា​ និង​ប្រវត្ដិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​​ផ្ដល់​ការ​​ពន្យល់​​ថា ស្នា​ព្រហស្ថ​សំខាន់ៗ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ ដែល​បាន​បន្សល់​ទុក​​​មាន​​សំខាន់​ៗ​គឺ ប្រាសាទ​ធំ (សម្រាប់​បូជា​អាទិទេព​), ប្រាសាទ​ប្រាង្គ និង​រហាល (​បារាយ​) សម្រាប់​ប្រព័ន្ធ​ធារា​សាស្រ្ដ​ និង​ប្រាសាទ​ជាង​៦០​ទៀត​នៅ​ក្នុង​តំបន់​កោះ​កែរ។

ចំណែក​ឯ​ប្រព័ន្ធ​នយោបាយ​វិញ​ គឺ​ត្រូវ​​បន្ដ​រក្សា​យក​ពី​តំបន់​អង្គរ ដោយ​ផ្អែក​លើ​របប​រាជា​ធិបតេយ្យ។

របាយការណ៍​រឿង៖ ការ​ស្រាវ​ជ្រាវ​អំពី​ប្រាសាទកោះ​កែរ​ (ប្រាសាទ​​ចិន)

រឿងរ៉ាវនៃរាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤

សេចក្តីជូនដំណឹង៖
ដោយបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិតិ្តយសនៃមូលនិធិកេរដំណែល និងថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការសហការណ៍ជាមួយវិទ្យុយុអូស្ត្រាលីផ្នែកខេមរៈភាសា(ដែលមានលោក ឃុន អាឡិច ជាអ្នកសម្របសម្រួល) ក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរនឹងរៀបចំកម្មវិធីមួយដែលពិភាក្សាលើប្រធានបទស្តីពី “រាជធានីកោះកេរ (ឬកោះកែរ) និងរាជ្យព្រះបាទជ័យវរ្ម័នទី៤” ដែលមានផ្សាយតាមវិទ្យុអូស្ត្រាលី នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ (រយៈពេល ៣០នាទី) ចាប់ពីម៉ោង ១២ម៉៣០នាទី ដល់ម៉ោង ១ម៉ រសៀល ដែលមានវាគ្មិនគឺលោក ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ។ យើងនឹងពិភាក្សាទៅលើចំណុចមួយចំនួនដូចជា៖ សង្គមនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤, ការរៀបចំរចនាសម្ព័ន្ធទីក្រុង, សិលាចារឹក និងកាលបរិចេ្ឆទនៃការកសាងប្រាសាទមួយចំនួននៅក្នុងតំបន់កោះកេរ, វិសាលភាពនៃការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៤, ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងគ្រោះមហន្តរាយ, ភូមិកោះកេរ និងស្លាមស្នាមនៃការកសាងនៅលើរាជធានីចាស់, កោះកេរនិងការគោរពបូជាចំពោះសាសនា, ស្លាកស្នាមនៃការបន្តកិច្ចប្រណិបត្តិនៅសម័យក្រោយ, កោះកេរ និងរឿងរ៉ាវនៃទេវកឋា, សិល្បៈនៃរចនាកោះកេរ, កោះកេរជាទីកន្លែងគោរពបូជា ឬទឹកដីពិសិដ្ឋរបស់ព្រះបាទជ័យវរ្ម័នទី៤ ជាដើម។ល។និង។ល។ ដោយផ្អែកទៅលើទិន្និន័យ និងការស្រាវជ្រាវថ្មីៗដែលក្រុមការងារយើងខ្ញុំទទួលបាន។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ ក៏អាចទូរស័ព្ទចូលក្នុងកម្មវិធីដើម្បីសួរសំនួរផ្សេងៗលើបញ្ហាដែលពាក់ព័ន្ធនឹងរាជ្យព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីរបស់ព្រះអង្គ។សូមលោកអ្នករង់ចាំស្តាប់នូវកម្មវិធីនេះដោយមេត្រី។

កេរដំណែលខ្មែរ រួមគ្នាដើម្បីថែរក្សាទាំងអស់គ្នា។

កិច្ចប្រជុំអ្នកស្រាវជ្រាវរបស់មូលនិធិកេរដំណែលខ្មែរ

អត្ថបទដកស្រង់ពីគេហទំព័រ សារព័ត៌មាននគរវត្ត

របកគំហើញថ្មីៗនៃកេរដំណែលខ្មែរនឹងត្រូវបង្ហាញជាលើកដំបូងនៅដើមខែកក្កដានេះ

ដោយ ៖ វ៉ាង ភក្ដី ថ្ងៃទី 30 មិថុនា 2012ម៉ោង 14:11:19

ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវនៃមូល និធិកេរដំណែលខ្មែរនឹងរៀបចំកិច្ចប្រជុំ ក្រុមអ្នកស្រាវជ្រាវលើកដំបូងរបស់ ក្រុមការងារកេរដំណែលខ្មែរស្ដីពីរបក គំហើញថ្មីៗនៃការស្រាវជ្រាវផ្នែកបុរាណ វិទ្យានិងប្រវត្ដិសិល្បៈ នៅក្នុងប្រទេស កម្ពុជានិងអាស៊ីអាគ្នេយ៍។ កិច្ចប្រជុំក្រុម អ្នកស្រាវជ្រាវជាលើកដំបូងនេះនឹងប្រព្រឹត្ដ ទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ។

ការជួបជុំគ្នារបស់អ្នក ស្រាវជ្រាវនេះ  ធ្វើឡើងក្នុងគោលបំណងរក្សាការពារ កេរដំណែល និងវប្បធម៌ខ្មែរ ព្រមទាំង បណ្ដុះគំនិតដល់ប្រជាពលរដ្ឋនិងយុវជន ឱ្យយល់ដឹងពីវប្បធម៌កាន់តែជ្រៅជ្រះ បន្ថែមទៀត។ មួយផ្នែកទៀត ក៏ដើម្បី រំលេចឱ្យឃើញនូវភាពសម្បូរបែបនៃ មរតកវប្បធម៌ខ្មែរនិងផ្ដល់គំនិត ទស្សនៈលើការងារអភិរក្សបេតិកភណ្ឌវប្បធម៌ ទាំងនោះ ឱ្យបានគង់វង្ស។

សន្និសីទកាសែត ស្ដីពីកេរដំណែល ខ្មែរនៅទីស្ដីការក្រសួងព័ត៌មាន កាលពី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ តំណាងក្រុមស្ថាបនិកនៃមូលនិធិកេរ ដំណែលខ្មែរបានប្រកាសថា កិច្ចប្រជុំនោះនឹងមានក្រុមអ្នកស្រាវជ្រាវជាតិ  អន្ដរជាតិចំនួន១២នាក់ធ្វើបទបង្ហាញ ពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវផ្នែក បុរាណវិទ្យានិងប្រវត្ដិសិល្បៈនៅប្រទេស កម្ពុជានិងអាស៊ីអាគ្នេយ៍។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មានបានមានប្រសាសន៍ថា ការរៀប ចំកិច្ចប្រជុំនេះ ដើម្បីចូលរួមអបអរ សារទរខួបលើកទី៤ឆ្នាំនៃថ្ងៃបញ្ចូល ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២។ លោករដ្ឋមន្ដ្រីបានបន្ដថា ពិតមែនតែ កម្ពុជា មានមោទនភាពនឹងអង្គរវត្ដ ក៏ដោយ ក៏ការយល់ឃើញឱ្យបានជ្រៅ ជ្រះអំពីអរិយធម៌ខ្មែរ នៅតែជួបផល លំបាក ខណៈប្រជាពលរដ្ឋមិនទាន់ យល់ដឹងឱ្យបានល្អិតល្អន់ពីអាថ៌កំបាំង នូវអ្វីដែលខ្លួនមាន។ លោក ខៀវ កាញា  រីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងត្រូវ ស្រាវជ្រាវយល់អំពីចំណុចខ្លាំងចំណុច ខ្សោយរបស់យើង ព្រោះអាថ៌កំបាំងវា នៅមានច្រើនណាស់”។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់បន្ថែមថា ក្រសួង ព័ត៌មាន នឹងខិតខំជំរុញដើម្បីធ្វើយ៉ាង ណាឱ្យកេរដំណែលខ្មែរបន្ដរស់រានមាន ជីវិតកាន់តែកាន់ប្រសើរឡើង។ ពោលគឺ កាន់តែមានភាពរីកធំធាត់បន្ថែមទៀត ដើម្បីជាប្រយោជន៍ឱ្យយុវជនខ្មែរមាន លទ្ធភាពស្រាវជ្រាវបន្ដទៀត។

លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា ប្រធាន ក្រុមស្ថាបនិកនៃមូលនិធិកេរដំណែល ខ្មែរបានឱ្យដឹងថា គោលបំណងនៃកម្ម វិធី គឺជាជំហានដំបូងនៃការអញ្ជើញ អ្នកស្រាវជ្រាវជំនាន់ថ្មី ទាំងជនជាតិខ្មែរ និងបរទេស ដែលបានសិក្សាអំពីខ្មែរ មកជួបជុំគ្នាដើម្បីមកធ្វើបទបង្ហាញអំពីការងារ និងលទ្ធផលស្រាវជ្រាវរបស់ខ្លួន ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នា ទៅវិញទៅមក លើការងារសិក្សាផ្នែក បុរាណវិទ្យានិងប្រវត្ដិសាស្ដ្រ ជាតិពន្ធុ វិទ្យា និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដែល ទាក់ទងនឹងបេតិកភណ្ឌវប្បធម៌របស់ ប្រទេសកម្ពុជា។

លោក ចិន្ដ ច័ន្ទរតនា បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវជាតិអន្ដរជាតិចំនួន ១២រូបមកពីស្ថាប័នស្រាវជ្រាវផ្សេងៗ គ្នារួមមាន កម្ពុជា អាមេរិក អូស្ដ្រាលី បារាំង អ៊ីតាលី សឹង្ហបូរី និងថៃ នឹងមក ចូលរួមនៅក្នុងកិច្ចពិភាក្សានោះ៕

សរសេរឈ្មោះប្រទេស និង​រាជធានី/រដ្ឋធានី លើពិភពលោក ជាភាសាខ្មែរអោយបានត្រឹមត្រូវ

តើយើងធ្លាប់ឃើញ គេសរសេរឈ្មោះប្រទេស និងរាជធានីទាំងអស់នៅលើពិភពលោក ជាភាសាខ្មែរ ហើយពេលខ្លះគឺខុសៗគ្នា តាមតែចិត្តនឹកឃើញ។ ពេលនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ) បានអនុម័ត អោយយើងសរសេរឈ្មោះទាំងនោះអោយបានត្រឹមត្រូវ និងដូចគ្នា។

សូមចុចទីនេះ ដើម្បីថតចម្លង និងចែកចាយបញ្ជីឈ្មោះ ប្រទេស និងរាជធានី/រដ្ឋធានី ដែល ក.ជ.ភ.ខ បានអនុម័ត។

កេរដំណែលខ្មែរ រួមគ្នាថែរក្សាទាំងអស់គ្នា!

ឈ្មោះប្រទេស និងរាជធានីនៅលើពិភពលោក

 

 

« Older entries Newer entries »

%d bloggers like this: