អត្ថបទស្រាវជ្រាវស្តីអំពី “កោះកេរ​ និងព្រះបាទជ័យវរ្ម័នទី៤”

ជម្រាបសួរ​លោកសាស្ត្រាចារ្យ រៀមច្បង និងមិត្តទាំងអស់គ្នា

ដើម្បីចូលរួម​អបអរ​សាទរនូវការ​ប្រ​គល់ត្រឡប់មក​វិញ​ នូវ​រូបបដិមាមួយចំនួន​ដែលត្រូវ​បាន​លួចចេញពី​ប្រាសាទចិន នៅតំបន់កោះកេរ ខ្ញុំសូម​ជូន​នូវ​អត្ថបទស្រាវជ្រាវ​មួយខ្លី (ជាខេមរៈភាសា) ស្តីពី “រាជធានីកោះកេរ និង​ព្រះបាទជ័យវរ្ម័នទី៤” ដែលខ្ញុំទើបតែបញ្ចប់ ដើម្បីជាជំនួយ និង​ទុកជាឯកសារសម្រាប់ការងារ​ស្រាវជ្រាវ​ទៅថ្ងៃក្រោយ។
សូមលោកសាស្ត្រាចារ្យ រៀមច្បង និងមិត្តទាំងអស់ មេត្តាទទួលនូវគោរព និង​រាប់អាន​អំពីខ្ញុំ។
ភ្នំពេញ, ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤
ចិន្ត ច័ន្ទរតនា
ប្រធានមូលនិធិកេរដំណែលខ្មែរ
សូមទាញយកអត្ថបទ ស្រាវ​ជ្រាវខាងក្រោមនេះ
Koh Ker_new updated_29042014 (1)
Koh Ker_The Lost City of Khmer Empire during the reign of King Jayavarman IV
KOH KER

កោះកេរ អច្ឆរិយវត្ថុ ដែលបាត់បង់” តំបន់ប្រវត្តិសាស្រ្តខ្មែរ មិនអាចបំភ្លេចបាន

Saturday, 01 March 2014 14:15 ដោយ​ ៖ ដើមអម្ពិល (DAP) ID- 014

ភ្នំពេញ៖ សិក្ខាសាលា”កោះកេរ អច្ឆរិយវត្ថុ ដែលបាត់បង់” ធ្វើឡើងក្នុងគោលបំណង ដើម្បីរំលែកបទពិសោធន៍ និងផ្សព្វផ្សាយ ចំណេះដឹង ដល់អ្នកស្រាវជ្រាវ និងវាគ្មិនកិត្តិយល ស្តីពី”រាជធានីកោះកេរ និងរាជព្រះបាទជ័យវរ្ម័នទី៤” ត្រូវបានធ្វើឡើង សាល ប្រជុំធំរបស់សាកលវិទ្យាល័យ ហ្សាម៉ាន់ នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៤ នេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកបណ្ឌិត ចិត្ត ច័ន្ទរតនា ប្រធានមូលនិធិ កេរដំណែលខ្មែរ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង និងសាស្រ្តាចារ្យ ជាអ្នក ស្រាវជ្រាវផ្នែកបុរាណវិទ្យា ជាច្រើននាក់ទៀត។

លោក ស៊ន សំណាង ជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត នៅកម្ពុជា បានមានប្រសាសន៍ថា ការសិក្សាផ្នែកបុរាណវិទ្យា និងប្រវត្តិ វិទ្យា ស្ថាបត្យកម្ម សិលាចរិកសិល្បៈ បដិមាសាស្រ្ត និងការស្រាជ្រាវថ្មី ដោយប្រើបច្ចេកវិទ្យា ឡៃដា Lidar ការរៀបចំតំបន់ រមណីយដ្ឋាន និងច្បាប់អន្តរជាតិ ក្នុងការទប់ស្កាត់ក្នុងការ លួចវត្ថុបុរាណ និងការអភិរក្ស ការការពារសម្បត្តិ បេតិកភណ្ឌជាតិ ជូនដល់អ្នកស្រាវជ្រាវនិសិ្សត ព្រមទាំងសិស្សានុសិស្ស ដែលអញ្ជើញចូលរួម នៅក្នុងសិក្ខាសាលានេះ។ ជាពិសេសគឺការ បណ្តុះបណ្ដាលស្មារតី យុវជន យុវតីជំនាន់ក្រោយ ក្នុងការរួមចំណែកសិក្សាស្វែង យល់អំពីប្រវត្តិសាស្រ្តខ្មែរ និងថែរក្សា បេតិកភណ្ឌវប្បធម៌ជាតិ ឲ្យនៅស្ថិតស្ថេរគង់វង្ស។

លោកបានបន្តថា នៅក្នុងប្រវត្តិសាស្រ្ត កម្ពុជាខ្មែរនាសម័យអង្គរ រជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៤(៩២៨-៩៤១គ.ស) គឺមាន ទំនាក់ទំនង គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងតំបន់កោះកេរ ។ ព្រះអង្គបានយាងចេញ ពីរាជធានីទៅកាន់តំបន់ភូមិភាគ ខាងជើង ឈៀងខាងកើត នៃតំបន់អង្គរចម្ងាយ ១២០គីឡូម៉ែត្រ នៅតំបន់ “ឆោកគគ៌្យរ” ដែលបច្ចុប្បន្នមានឈ្មោះថា “កោះកេរ” ។

ក្រោយពីរការសោយទិវង្គត់ របស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ហស៌វរ្ម័នទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤គ.ស ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានយាងត្រឡប់ មកសោយរាជ្យ នៅរាជាធានីអង្គរវិញ ប៉ុន្តែគ្មាននរណាម្នាក់ ពន្យល់ពី មូលហេតុ នៃការវិលត្រឡប់ របស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២បានឡើយ។ ក្រោយពីការបោះបង់ចោលមក តំបន់រាជធានី កោះកេរ នេះមិនសូវមាន ការអភិវឌ្ឍន៍អ្វី គួរឲ្យគត់សម្គាល់ឡើយ។

ម្យ៉ាងទៀត បើសិនជាយើងពិនិត្យមើល លើសំណង់ប្រាសាទ ដែលមានច្រើនស្អេកស្កះ នៅតំបន់កោះកេរ យើងឃើញថា សំណង់ កោះកេរ ភាគច្រើនត្រូវបានកសាង ក្នុងរយៈពេលខ្លី នៃរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី៤ តែប៉ុណ្ណោះ។ ក្រៅពី តំបន់កោះកេរ យើងឃើញមានប្រសាទ មួយចំនួន ដែលសាងសង់ក្នុងរចនាថ ដូចគ្នា នៅតំបន់ផ្សេងៗទៀតដូចជា ប្រាសាទ ក្រវ៉ាន់នៅអង្គរ នាងខ្មៅតាកែវ ជើងអង្គនៅកំពង់ចាម ប្រាសាទមួយចំនួន នៅជើងភ្នំដងរែក នៅក្នុងប្រទេសថៃ បច្ចុប្បន្ន។ នៅក្នុងឆ្នាំ ១៩៧០នៅតំបន់កោះកេរ ព្រមទាំងខេត្តព្រះវិហារទាំងមូល ត្រូវបានដាក់ នៅក្នុងការកាន់កាប់របស់ កងទ័ពខ្មែរ ក្រហម។ រហូតដល់ឆ្នាំ ១៩៩៨ ក្រោយពីសមាហរណកម្ម ខ្មែរក្រហមរបស់រដ្ឋាភិបាល នៅតំបន់កោះកេរ ត្រូវបានបើកជា សាធារណៈឡើងវិញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទំាង ការអភិវឌ្ឍន៍គួរឲ្យគត់សម្គាល់។

ប៉ុន្តែជាអកុសល តំបន់កោះកេរ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិល ជាង៣០ឆ្នាំ(១៩៧០-១៩៩៨) ការ លួចវត្តុបុរាណ ការបំផ្លាញ ចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើង យ៉ាងអនាធិប្បតេយ្យ និងសភាពធ្ងន់ធរបំផុត ដែល ប្រសាទមួយចំនួនធំ ត្រូវបានបាក់រលំ ធា្លក់ដល់ដី។ នៅពេលនេះ ក្រោមការគ្រប់គ្រង របស់អាជ្ញាធរអប្សរា កោះកេរ បាន ក្លាយជាតំបន់ រមណីយដ្ឋាន ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមទស្សនា។ ប៉ុន្តែ នៅតំបន់ កោះកេរ បានប្រែមុខមាត់ថ្មី ពីតំបន់ដែលធ្លាប់តែជាសមរភូមិប្រយុទ្ធ ឥឡូវនេះបានក្លាយទៅជាតំបន់អភិវឌ្ឍន៍ បៃតង៕

that-0010 that-0011 that-0012 that-0013 that-0014

សន្និសីទលើកទី២០នៃសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១២ ដល់១៨ ខែមករា ឆ្នាំ២០១៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

IPPA Siem Reap 2014

The 20th Congress of the Indo-Pacific Prehistory Association (IPPA) 12 to 18 January 2014, Siem Reap, Kingdom of Cambodia.

siem_reap_temple_banteay_kdei2 

The Indo-Pacific Prehistory Association (IPPA) holds international congresses every 3-4 years. We welcome you to Siem Reap, Kingdom of Cambodia, for the 2014 meeting.

Please find here information about the upcoming meeting, and to register for the conference, to select hotel accommodation, and to learn more about the beautiful Siem Reap area and Angkor, the jewel of Khmer heritage.

Past congresses have been held in the Philippines (1985), Japan and Guam (1987), Indonesia (1990), Thailand (1994), Malaysia (1998), Taiwan (2002), Manila (2006) and Hanoi (2009).

 

IPPA also produces the peer-reviewed journal :

The Bulletin of the Indo-Pacific Prehistory Association
 

ស្ថានីយ៍បុរាណនៅក្នុង​តំបន់ប្រាសាទបន្ទាយឆ្មារ

ជុំវិញប្រាសាទបន្ទាយឆ្មារ ជាភូមិស្ដុកស្តម្ភ និងមានមនុស្សច្រើនយូរលង់ហើយ

អត្ថបទ និង​រូបភាពដកស្រង់ចេញគេហទំព័រ Cambodian Express News (CEN)

(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 08:37:AM) | ដោយ: សូផុន

តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ បាន​រកឃើញ​ផ្នូរ​សព​បុព្វបុរស​ខ្មែរ ៣ និង​វត្ថុ​បុរាណ​មានតម្លៃ ជា​បន្លុង​សព កប់​ជាមួយ​ជាច្រើន​ធ្វើ​ពី​កុលាលភាជន៍ លោហធាតុ អង្កាំ

grave-old-ancient_khmer_cen1

បន្ទាយមានជ័យ: ពួក​អ្នក​វប្បធម៌ និង​បុរាណ​វិទ្យា អះអាងថា ជុំវិញ​តំបន់​រមណីយដ្ឋាន​បុរាណ​ប្រាសាទបន្ទាយឆ្មារ ជា​ភូមិឋាន សហគមន៍ ដ៏​ធំ​ស្ដុកស្តម្ភ រុងរឿង និង​មាន​មនុស្ស​រស់នៅ​យ៉ាងច្រើន ពី​យូរលង់​ហើយ ពោល​គឺមាន​ចំណាស់​យ៉ាងយូរ មុន​ប្រាសាទបន្ទាយឆ្មារ ដែលជា​ស្នា​ព្រះហស្ដ​ព្រះបាទ​ជយ​វ​រ័​ន្ម​ទី​៧ ចុង​សតវត្សរ៍​ទី​១២ មកម្ល៉េះ​។​
​    ​
​លោក ហេង សុ​ផា​ឌី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​គេហទំព័រ CEN ថ្ងៃទី​២៥ ធ្នូ នេះ​ថា ភ័ស្តុតាង​ក្រោយ​កំណាយ​សង្គ្រោះនៅ​ស្ថានីយបុរាណ​គោក​ទ្រាស ឦសាន​ជាង​៥​គីឡូម៉ែត្រ តំបន់​ប្រជុំជន​ឃុំ​បន្ទាយឆ្មារ និង​តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ បាន​រកឃើញ​ផ្នូរ​សព​បុព្វបុរស​ខ្មែរ ៣ និង​វត្ថុ​បុរាណ​មានតម្លៃ ជា​បន្លុង​សព កប់​ជាមួយ​ជាច្រើន​ធ្វើ​ពី​កុលាលភាជន៍ លោហធាតុ អង្កាំ​។ វត្ថុ​បុរាណ​ជា​បេតិកភណ្ឌ​ទាំងនោះ មានតម្លៃ​ណាស់​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ចងក្រង​ឯកសារ​បុរាណ ដើម្បី​ការយល់ដឹង​ជា​សាធារណៈ​ទៅ​អនាគត​។​
​    ​
grave-old-ancient_khmer_cen
​លោក ហេង​សុ​ផា​ឌី និយាយ​បន្តថា វត្ថុ​បុរាណ និង​ផ្នូរ​សព​ទាំងនោះ សរ​បញ្ជាក់​ឲ្យឃើញថា តំបន់​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​ជា​ភូមិឋាន​សហគមន៍​ដ៏​ធំ មាន​មនុស្ស​ច្រើន មានទ្រព្យ​ស្តុកស្តម្ភ​ មាន​វិជ្ជា​ផលិត​វត្ថុ​ប្រើប្រាស​វត្ថុ​សក្ការៈ អលង្ការ ពោលគឺ ចាស់​ជាង ឬ​មុន​រាប់រយ​ពាន់​ឆ្នាំ នៃ​ការកសាង​ប្រាសាទបន្ទាយឆ្មារ​។​
​    ​
​តាម​ការប្រៀបធៀប​នូវ​វត្ថុ ​បុរាណ និង​អដ្ឋិធាតុ​ក្នុង​កំណាយ​នេះ ធៀប​នឹង​កំណាយ​នៅ​ភូមិ​ស្នាយ ស្រុក​ព្រះនេត្រព្រះ , នៅ​ភូមិ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​ភូមិ​វិហារ ខេត្តព្រៃវែង នៅ​កំពង់ចាម … គឺ​ផ្នូរ​សព និង​វត្ថុ​បុរាណ​នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ មាន​ចំណាស់​២០០០-២៥០០​ឆ្នាំ​មកហើយ​។ ហេតុនេះ ទាំង​អ្នក​បន្ទាយឆ្មារ និង​អ្នក​ខេត្តបន្ទាយមានជ័យ ត្រូវមាន​មោទនភាព​នឹង​ភាពចំណាស់​និង​អារ្យធម៌​រុងរឿង​ពី​បុរាណ​របស់ខ្លួន ហើយ​រួមគ្នា​ទប់ស្កាត់​បង្ក្រាប​បទ​ល្មើសលួច​ជីក​កកាយ​លួច​ប្លន់​វត្ថុ​ បុរាណ​មានតម្លៃ និង​បំផ្លាញ​អដ្ឋិធាតុ​បុព្វបុរស ដើម្បី​កុំឲ្យ​វិញ្ញាណក្ខន្ធ​បុព្វបុរស ដាក់​បណ្ដាសា និង​កុំឲ្យ​ប្រឈម​នឹង​ច្បាប់​។​
​    ​
​លោក វឿន វុទ្ធី អនុប្រធាននាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិសាស្ត្រ ក្រសួង​វប្បធម៌ ប្រាប់​គេហទំព័រ CEN ដែរ​ថា កំណាយ​សង្គ្រោះ​តាម​បច្ចេកទេស​នៅ​គោក​ទ្រាស ដែលជា​ចំណុច​មួយ ត្រូវ​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៦  វាង​តំបន់​ប្រជុំជន និង​ប្រាសាទបន្ទាយឆ្មារ​ប្រវែង​១១​គីឡូម៉ែត្រ​ឆ្លងកាត់​ពី​ទី​លើ​នោះ ដើម្បី​យក​អដ្ឋិធាតុ និង​អដ្ឋិធាតុ​បុព្វបុរស​ចេញ ហើយ​ចងក្រង​ឯកសារ​ទុក សម្រាប់​ការយល់ដឹង​ជា​សាធារណៈ​ទៅ​អនាគត​។​
​    ​
​គួររម្លឹកថា ចំណុច​គោក​ទ្រាស​នេះ និង​ចំណុច​ទួល​បុរាណ ទួល​កប់​សព​បុព្វបុរស​ច្រើន​កន្លែង​នៅ​ឃុំ​បន្ទាយឆ្មារ , ថ្មពួក , ភូមិ​ថ្មី , គោក​រមៀត ស្រុក​ថ្មពួក នៅ​ឃុំ​សូ​ភី , ឃុំ​សំរោង ​ស្រុក​អូរជ្រៅ , នៅ​ឃុំ​តា​ផូ​រ , ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក , នៅ​ឃុំ​រហាល ​ស្រុក​ព្រះនេត្រព្រះ , នៅ​ឃុំ​ប៉ោយចារ និង​ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក , នៅ​ឃុំ​បេង , ឃុំ​គោក​មន , ឃុំ​អម្ពិល ស្រុក​ឧ​ត្ត​រ​មានជ័យ ធ្លាប់​រង​នូវ​ការ​លួច​ជីក​កកាយ បំផ្លាញ​អដ្ឋិធាតុ និង​លួច​ប្លន់​វត្ថុ​បុរាណ​កប់​ជាមួយ (​បន្លុង​សព​) តាំងពី​ឆ្នាំ​២០០០​មក រហូតដល់​ឆ្នាំ​២០១២ នេះ​ដោយ​អន្លើ​។​
​តែមាន​ការទប់ស្កាត់​ប​ង្ក្រា​ប​បន្តបន្ទាប់​ដែរ ទោះជា​ជន​ទុច្ចរិត​មិន​រាងចាល​ក្ដី​។​
​    ​
grave-old-ancient_khmer_cen3
លោក វ៉ែន សំ​អូន មេឃុំ​បន្ទាយឆ្មារ ប្រាប់​គេហទំព័រ CEN ថា ជន​ទុច្ចរិត​លួច​ជីក​កកាយ​បំផ្លាញ​ឆ្អឹង​ខ្មោច​ដូនតា និង​ប្លន់​វត្ថុ​បុរាណ​បន្លុង​សព​ច្រើន​ធ្វើ​នៅ​ទួល​បុរាណ និង​កប់​សព​ក្នុងព្រៃ​ឆ្ងាយ , នៅពេល​យប់​និង​រដូវវស្សា ដែល​កងកម្លាំងនិង​សមត្ថកិច្ច​ពិបាក​ទប់ស្កាត់ បង្ក្រាប ទើប​ចេះតែមាន​បទល្មើស​លើ​ករណីនេះមាន​បន្តបន្ទាប់​ទៀត​។​
​    ​
​លោក វ៉ែន សំ​អូន អំពាវនាវ​ឲ្យ​គ្រប់គ្នា​ចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​លើ​ទួល​បុរាណ , ទួល​កប់​សព និង​វត្ថុ​បុរាណ ឲ្យបាន​ដាច់ខាត ​ហើយ​អាជ្ញាធរ និង​ពលរដ្ឋ ឃុំ​បន្ទាយឆ្មារ មាន​មោទនភាព​ណាស់​ពេល​ដឹង​បន្ថែមថា នៅ​ជុំវិញ​ប្រជុំជន​ឃុំ និង​តំបន់​ប្រាសាទបន្ទាយឆ្មារ ជា​ភូមិឋាន​ធំ​មនុស្ស​ច្រើន​ស្តុកស្តម្ភ មាន​អារ្យធម៌​រុងរឿង​នោះ ពោលគឺមាន​អំនួត​នឹង​ភាពចំណាស់ និង​វប្បធម៌​សង្គម​ធម៌​របស់ខ្លួន ។​
​    ​
​គួរ​បញ្ជាក់ដែរថា ថ្ងៃទី​២៤ ធ្នូ ប្រតិភូ​ខេត្ត​មួយក្រុម​ដឹកនាំ​ដោយ​លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ , លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​ចុះទៅពិនិត្យ​ការដ្ឋាន​កំណាយ​សង្គ្រោះ នៅ​គោក​ទ្រាស​នោះ ​ហើយ​ចាប់អារម្មណ៍​នូវ​អដ្ឋិធាតុ និង​វត្ថុ​បុរាណ​មានតម្លៃ ហើយ​អំពាវនាវ​ឲ្យ​គ្រប់គ្នា ថែរក្សា​ការពារ​ទួល​កប់​សព​ដទៃទៀត​។​
​    ​
​ ក្រុមការងារ​វប្បធម៌ និង​បុរាណវិទ្យា​នេះ បាន​មូលនិធិ​ពី​រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ​ទូត​ខ្លួន​ប្រចាំ​ក្រុងភ្នំពេញ , សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ និង គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា , ក្រសួង​វប្បធម៌ ទើបបាន​ធ្វើ​កំណាយ​នេះ​។
​    ​
​កំណាយ ៧​រណ្ដៅ (១​រណ្ដៅ​ទំហំ ៨​ម៉ែត្រការ៉េ​) ត្រូវបាន​ជីក​ចំ​ត្រង់​រណ្ដៅ​ចាស់ ក្រហេងក្រហូង ដែល​ជន​ទុច្ចរិត​បាន​លួច​ជីក​កកាយ​ខុសច្បាប់ បន្តបន្ទាប់​កន្លងមក​៕ S​

កន្លែងកប់សពពីសម័យបុរាណចំនួន ៣ កន្លែងត្រូវបានរកឃើញនៅតំបន់បន្ទាយឆ្មារ

កន្លែងកប់សពពីសម័យបុរាណចំនួន ៣ កន្លែង ត្រូវបានគេរកឃើញនៅជិតតំបន់ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។ អាយុកាលប្រហែលពី ២,០០០ ទៅ ២,៥០០ ឆ្នាំ (?)
New 3 necropolis sites found near Banteay Chhmar region, Banteay Mean Chey, CAMBODIA. Dated 2,000 to 2,500 years (?).
Necropolis site near Banteay Chhmar
(ព័ត៌មាន និងរូបភាពពីសារព័ត៌មាន Cambodian Express News – CEN)
=================================រកឃើញផ្នូរ និងសពបុព្វបុរសខ្មែរ៣ និងវត្ថុបូរាណ ពេលកំណាយផ្លូវការ នៅគោកទ្រាស

បន្ទាយមានជ័យ: ក្រុមការងារវប្បធម៌ និងប្រវត្តិសាស្ត្រ បានរកឃើញផ្នូរ និងអដ្ឋិធាតុសពបុព្វបុរសខ្មែរ៣ លើចំណុច ៧ ក្នុងកំណាយផ្លូវការនៅទួលកប់សពបុព្វបុរសគោកទ្រាស ភាគឦសានជាង៥គីឡូម៉ែត្រ ប្រជុំជនឃុំ និងប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក វ៉ែន សំអូន មេឃុំបន្ទាយឆ្មារ ប្រាប់គេហទំព័រ CEN ថ្ងៃទី២៣ ធ្នូ ថា ឃុំមានមោទនភាពនឹងការដែលក្រុមការងារកំណាយផ្លូវការ ស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្ត្រ នៅទួលបូរាណកប់សពគោកទ្រាសក្នុងឃុំ បន្ទាប់ពីទីនោះធ្លាប់រកការគាស់កកាយខុសច្បាប់ពីជនទុច្ចរិតកន្លងមក។

លោក វ៉ែន សំអូន និយាយបន្តថា ឃុំសហការពេញបន្ទុកលើការងារនេះហើយអំពាវនាវអោយគ្រប់គ្នាទប់ស្កាត់បង្ក្រាបបទល្មើស លើវត្ថុបូរាណ រួមទាំងលើផ្នូរបុព្វបុរសខ្មែរនៅភូមិសាស្ត្រឃុំ។

គួររម្លឹកថា កាលពីថ្ងៃទី៣ ធ្នូ ២០១២ កន្លងមក ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , និស្សិត មន្ទីរវប្បធម៌ខេត្ត , អាជ្ញាធរឃុំបន្ទាយឆ្មារ , នគរបាលការពារបេតិកភណ្ឌបន្ទាយឆ្មារ និង មានការចូលរួមពី លោក ហាប់ ទូច អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌក្រសួងវប្បធម៌ បានធ្វើពិធីសែនក្រុងពាលីសុំខមាទោសសុំម្ចាស់ដីទឹក បុព្វបុរស ដើម្បីបើកការដ្ឋានកំណាយផ្លូវការនៅចំណុចគោកទ្រាស ជាទួលកប់សពបុព្វបុរសខ្មែរ។

គោកទ្រាស ស្ថិតលើគម្រោងផ្លូវជាតិលេខ៥៦ថ្មី ដែស្ថាបនារវាងតំបន់ប្រាសាទបន្ទាយឆ្មារ មានប្រវែងសរុប១១គីឡូម៉ែត្រ។ ទីនោះធ្លាប់ត្រូវជនទុច្ចរិតគាស់កកាយខុសច្បាប់ លួចប្លន់វត្ថុបូរាណកប់ជាមួយសពបុព្វបុរស។ ទួលកប់សព ទួលបូរាណ និងប្រាសាទបូរាណ ជាង២០កន្លែងនៅស្រុកថ្មពួក រួមទាំងនៅឃុំបន្ទាយឆ្មារផង បានរងការគាស់កកាយខុសច្បាប់ និងប្លន់យកវត្ថុបូរាណ តាំងពីឆ្នាំ២០០០មក។ រាល់ឆ្នាំតែងមានចលនាជីក ទាំងថ្ងៃទាំងយប់។ ឈ្មួញវត្ថុបូរាណចាំទិញវត្ថុបូរាណ ក្រោយពេលពួកឧបត្ថម្ភទុនឧបករណ៍ និងជីក។

ដោយសារតែគម្រោងផ្លូវជាតិលេខ៥៦ វាងតំបន់ប្រជុំ និងប្រាសាទបន្ទាយឆ្មារកាត់ចំពីលើទួលកប់សពបុព្វបុរសខ្មែរ នៅគោកទ្រាសទើបក្រុមការងារអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបន្ទាយឆ្មារ នៃក្រសួងវប្បធម៌ បានស្នើទៅរដ្ឋមន្ត្រីខ្លួន និងស្នើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រថវិកា ធ្វើកំណាយផ្លូវការ យកអដ្ឋិធាតុនិងសពបុព្វបុរស , វត្ថុបូរាណបន្លុងសព ចេញ។

លោក ហេង សុផាឌី អគ្គនាយករង អគ្គនាយកដ្ឋាន បេតិកភណ្ឌក្រសួងវប្បធម៌ ប្រាប់គេហទំព័រ CEN ថា ក្រុមការងារបានជីកកកាយនៅ៧ទីតាំង ៧កន្លែង។ ក្នុងមួយទីតាំងទំហំ២ម៉ែត្រគុណនឹង៤ម៉ែត្រ។ គេបានរកឃើញផ្នូរ និងអដ្ឋិធាតុសពបុរស ៣ ដែលក្នុងផ្នូរនីមួយៗ ផ្នូរខ្លះមានកាប់បន្លុងសពដូចជា ផ្នូរមានកប់ក្អម៥អម។ ផ្នូរមួយទៀតមានកប់ឧបករណ៍ពីលោហធាតុ(កាំបិត ជំនីក) និងផ្នូរមួយទៀតមានកប់ក្អម៥ និង ជាប់ជាមួយនូវឧបករណ៍ពីដែកមានកណ្ដៀវ , លំពែង តែបានពុកផុយ។

អគ្គនាយករង អគ្គនាយដ្ឋានបេតិកភណ្ឌ លោក ហេង សុផាឌី និយាយថា “វត្ថុតាងក្នុងកំណាយផ្នូរសពបុព្វបុរសខ្មែរ នៅគោកទ្រាសនេះ មានតម្លៃខ្លាំងណាស់ ខាងការសិក្សាស្រាវជ្រាវ”។ ប៉ុន្តែមន្ត្រីវប្បធម៌រូបនេះ ពុំទាន់ហ៊ានសន្និដ្ឋានថា ផ្នូរសព និងផ្នូរបូរាណ មានចំណាស់កាលប៉ុណ្ណាទេ។ ទោះយ៉ាងណាលោក បង្ហើបថា បើប្រៀបធៀបនឹងស្ថានីយ៍កំណាយដទៃកន្លងមក ផ្នូរសព និងវត្ថុបូរាណនេះ អាចមានអាយុពី ២០០០ទៅ ២៥០០ឆ្នាំ ហើយ៕

corpse-ancient-old_cen corpse-ancient-old_cen1 corpse-ancient-old_cen2

គម្រោងស្តីពីការថតខ្សែវីដេអូឯកសារ “កោះកេរ និង​រាជព្រះបាទជ័យវរ្ម័នទី៤” នៅឆ្នាំ ២០១៣ – Koh Ker and Jayavarman IV documentary film’s project in 2013

សេចក្តីជូនដំណឹង

KFF_KOH KER_low resolution

ដោយបានទទួលការគាំទ្រពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិតិ្តយសនៃមូលនិធិកេរដំណែលខ្មែរ យើងខ្ញុំបានបង្កើតគម្រោងថតខ្សែវីដេអូឯកសារខ្នាតធំស្តីពី “រាជធានីកោះកេរ និងរាជ្រព្រះបាទជ័យវរ្ម័នទី៤” នៅក្នុងឆ្នាំ ២០១៣។ សម្រាប់ការថតវីដេអូឯកសារនេះ នឹងមានការចូលរួមពី ៣ ស្ថាប័នគឺ ក្រសួងព័តមាន មូលនិធិកេរដំណែលខ្មែរ មូលនិធិភាពយន្តខ្មែរ ហើយយើងនឹងស្នើសុំទៅដល់ក្រសួងវប្បធម៌ និងវិចិត្រ

សិល្បៈ អាជ្ញាធរជាតិអប្សរា និងក្រុមការងារផលិត BlueMedia ដើម្បីសហការក្នុងផលិតឯកសារខ្នាតធំនេះ។

នៅពេលនេះ យើងខ្ញុំកំពុងតែស្វែងរកប្រភពថវិកាពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តគម្រោងនេះ។ បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមឧបត្ថម្ភដល់គម្រោងផលិតនេះ សូមទំនាក់ទំនងជាមួយលោក ស៊ុំ ស៊ីថែន ប្រធានក្រុមមូលនិធិភាពយន្តខ្មែរ តាមរយៈទូរស័ព្ទលេខ ០១២ ៦៨ ៤៩ ៥៥ ឬតាមរយៈអ៊ីមែល៖ konkhmerkounkhmer@yahoo.com

សូមអរគុណទុកជាមុន ចំពោះការចូលរួមឧបត្ថម្ភរបស់លោកអ្នក។

មូលនិធិកេរដំណែលខ្មែរ
មូលនិធិភាពយន្តខ្មែរ

គម្រោងថតខ្សែភាពយន្ត ៖ កោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤
អ្នកដឹកនាំ ៖ លោក ឆាយ បូរ៉ា
ខ្សែរឿង ៖ បណ្ឌិត ចិន្ត ច័ន្ទរតនា
ផលិត ៖ មូលនិធិភាពយន្តខ្មែរ
សហការ ៖ ក្រសួងព័ត៌មាន និងមូលនិធិកេរដំណែលខ្មែរ
គ្រោងផលិត៖ ២០១៣

————————
By the support from H.E Khieu Kanharith, minister of Information, and honorary president of Kerdomnel Khmer Foundation, Khmer Film Fundation (KFF) will cooperate with Ministry of Information and Kerdomnel Khmer Foundation for producing a documentary film about “Koh Ker and King Jayavarman IV” in 2013. We are now seeking for any sponsors and donors to support this project. For those who are interested this project, please contact to Mr. Sithen SUM, tel: 012 684955, or e-mail: konkhmerkounkhmer@yahoo.com.
This is the first project of film which initiated and will be realized by Koun Khmer (Khmer young generation).

Documentary: KOH KER and KING JAYAVARMAN IV
Directed by: Prof. CHHAY Bora
Story by: Dr. CHEN Chanratana
Produced by: Khmer Film Foundation
Co-produced by: Ministry of Information and Kerdomnel Khmer Foundation

បដិមាសាស្ត្រនៅក្នុង​រចនាបថកោះកេរ

ការ​ឆ្លាក់​ព្រះ​បដិមា​ដាក់​ក្នុង​ប្រសាទ​នានា​នៅ​រាជ​ធានី​កោះ​កេរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៤​ ​

ដាក់បញ្ចូលថ្ងៃ 4 October 2012, 10:22 AEST

កោះកេរ (វិទ្យុអូស្រ្តាលី)៖

លោក​អ្នក​នាង​ជាទី​មេត្រី ​នៅ​​សប្តាហ៍​កន្ល​ទៅ​នេះ ​ក្នុង​បទ​សន្ទនា​មតិ​សម្រាប់​នាទី​​វិទ្យា​សាស្រ្ត​លោក​អ្នក​​បាន​​ស្តាប់​ ការ​​ពន្យល់​របស់​លោក​ចិន្ត ​ច័ន្ទរតនា​ បណ្ឌិត​ផ្នែក​បុរាណ​​វិទ្យា ​និង​សិល្បៈ​អាស៊ី​អាគ្នេយ៍ ​អំពីអក្សរ​សិល្ប៍​​​ខ្មែរ​ដោយ​បាន​បរិយាយ​​រឿង​រ៉ាវ​​ជា​ច្រើន​ពាក់​ព័ន្ធ​ នឹង​ធានី​កោះ​កេរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័នទី៤​។​

សំឡេង៖ KHM-science-20121004

នៅ​​ថ្ងៃនេះ ​លោក​​បណ្ឌិត​​ចិន្ត ច័ន្ទ​រតនា​ នឹង​អ​ធិប្បាយ​អំពី​ព្រះ​បដិមា​នា​សម័យ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​បាទ ​ជ័យ​វរ្ម័នទី៤។​

លោក​បណ្ឌិត​ឲ្យ​ដឹង​ថា​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័នទី៤​ គេ​ឃើញ​មាន​ព្រះបដិមា​ ជា​​ច្រើន​​ដែល​គេ​បាន​ឆ្លាក់​ដាក់​នៅ​​តាម​ប្រា​សាទ​នានា​ ក្នុង​សម័យ​នោះ ​​ហើយ​​រហូត​​មក​ដល់​​សម័យ​ក្រោយៗ​មក​ទៀត គេ​ក៏​ឃើញ​មាន​ព្រះ​បដិមា​ទាំង​នោះ​​នៅ​​ក្នុង​​ប្រាសាទ​អង្គរ​វត្តផង​ដែរ​។ ​

​តើ​ការ​ឆ្លាក់​ព្រះ​បដិមា​​​ដាក់​នៅ​តាម​​ប្រា​សាទ​នានា ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យវរ្ម័នទី៤​ ​ធ្វើឡើង​ក្នុង​គោល​បំណង​ធ្វីដែរ? ​​និង​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​​ប្រជា​នុរាស្រ្ត​នា​សម័យ​នោះ? ។​​

សូម​តាម​ស្តាប់​ការ​បក​ស្រាយ​របស់​បណ្ឌិត ​ចិន្ត ​ច័ន្ទ ​រតនា ​ដូច​ត​ទៅ​៕

រឿង​​​កូ​រ​សមុ​ទ្ទទឹ​កដោះ​ក្នុងរជ្ជ​កាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៤

វិទ្យុអូស្ត្រាលី៖ លោក​អ្នក​នាង​ជាទីមេត្រី ​នៅ​​សប្តាហ៍​កន្ល​ទៅ​នេះ ​ក្នុងបទ​សន្ទនា​មតិ​សម្រាប់​នាទី​​វិទ្យា​សាស្រ្ត​លោក​អ្នក​​បាន​​ស្តាប់​ ការ​​ពន្យល់​របស់​លោក​ចិន្ត ​ច័ន្ទរតនា​ បណ្ឌិត​ផ្នែក​បុរាណ​​វិទ្យា ​និង​សិល្បៈ​អាស៊ី​អាគ្នេយ៍ ​អំពីអក្សរ​សិល្ប៍​​ខ្មែរ​ដោយ​បាន​លើក​យក​រឿង​រាម​កេរ្តិ៍មក​អធិប្បាយ។​

This photo is one of the temple in Koh ker

ក្នុង​ការ​អធិប្បាយ​នោះ​​លោក​បាន​រៀបរាប់​អំពីរឿង​រាមកេរ្តិ៍ក្នុង​ រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ​ដោយ​លោក​ផ្តល់​យោ​បល់​ថាសាច់​រឿងរាមកេរ្តិ័​ផ្តោតជា​សំខាន់ទៅលើ​ជីវភាព​រស់ ​នៅរបស់​មនុស្ស​។​ហើយ​នៅ​​ថ្ងៃនេះ ​លោក​​បណ្ឌិត​​ចិន្ត ច័ន្ទ​រតនា​ អធិប្បាយ​អំពី​រឿង​​កូរសមុទ្ទទឹកដោះ ​ដែល​ជា​រឿង​មួយ​ក្នុង​ចំណោម​​រឿង​​សំខាន់​ដទៃទៀត ដែល​គេ​ឃើញមាន​រូបចម្លាក់អំពី​រឿងនេះ​តាម​ជញ្ជាំង​នៃ​​ប្រាសាទ​អង្គរវត្ត។

លោក ​បណ្ឌិត​ឲ្យដឹង​ថា​​រឿង​​កូរ​សមុទ្ទ​ទឹកដោះ​​បង្ហាញ​អំពី​សេចក្តី​ប្រឹង​ ប្រែង​ព្យាយាម​​ដើម្បី​​បាន​សម្រេច​អ្វី​មួយ។​​ក្នុង​សាច់​រឿងនោះ បាន​បង្ហាញថា​​អ្វីៗ ទាំងអស់​មិន​មែន​បាន​មក​ដោយ​ងាយៗ​នោះ​ទេ ​ត្រូវ​តែមាន​ការ​ព្យាយាម​តស៊ូ។

រឿងកូរ​សមុទ្ទ​ទឹក​ដោះ​នេះ ​​ត្រូវ​បាន​​ក្រសួង​​វប្បធម៌​​និង​​វិចិត្រ​សិល្បៈរបស់​ប្រទេស​​កម្ពុជា ​យកទៅ​​សំដែង​ជា​ញឹក​ញាប់រាល់​ពេល​មាន​​មហោស្រពធំៗ​ជា​ពិសេស​នៅ​​តំបន់​ អង្គរ​កាលពី​​ប៉ុន្មាន​​ឆ្នាំមុន​រហូត​មកដល់​ពេល​​បច្ចុប្បន្ននៅតែមាន​​ ការសម្តែង ​។ តើមូលអ្វី?​ ​សូម​តាម​​ដាន​ស្តាប់ការ​បក​ស្រាយ​របស់​​លោក​​បណ្ឌិត ចិន្ត ​ច័ន្ទ​​រតនា​​ដូច​តទៅ៕

សៀវភៅ “រាជធានីកោះកេរ និង​ព្រះបាទជ័យវរ្ម័នទី៤” មាន​លក់នៅលើទីផ្សារអន្តរជាតិហើយ

ទីបំផុត​ សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកេរ​ និង​រាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និង​បុរាណវិទ្យា​ – Le site de Koh Ker et le r—gne de Jayavaraman IV, Histoire, art et arch–ologie ជាភាសាបារាំង ត្រូវបោះពុម្ព និង​ដាក់ជាផ្លូវការនៅលើទីផ្សារអន្តរជាតិ និង​គេ​ហទំព័រ កាលពី​ថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ២០១២​  ដោយរោង​ពុម្ព Presses Acadmiques Francophones នៅប្រទេសអាល្លឺម៉ង់។
អាល្លឺម៉ង់៖ សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា” គឺជាស្នាដៃដំបូងគេរបស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិកមូលនិធិកេរដំណែលខ្មែរ ដែលត្រូវបានរោងពុម្ពរបស់ប្រទេសលោកខាងលិចមួយនេះ បានជ្រើសរើសបោះពុម្ពជាសាធារណៈ ក្នុងចំណោមនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតចំនួន ៦ (ដែលសិក្សាប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យានៅប្រទេសកម្ពុជា) របស់សាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) កាលពីចុងឆ្នាំ ២០១១ និង​ដើមឆ្នាំ ២០១២ កន្លងទៅនេះ។

Mr. Quang Duc Ta, lives in Paris, with the book of Koh Ker
នៅក្នុងសៀវភៅដែលមានកម្រាស់ ៥៩៦ ទំព័រ និងសរសេរជាភាសាបារាំងនេះ អ្នកនិពន្ធបានបង្ហាញអំពីប្រវត្តិសាស្ត្រ ទិដ្ឋភាពសង្គម សាសនា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ផ្លូវគមនាគមន៍ អក្សរសាស្ត្រ សិល្បៈ ស្ថាបត្យកម្ម សិលាចារឹក បដិមាសាស្ត្រ និងរឿងរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងស.វទី១០នៃគ.ស ជាពិសេសគឺក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីរបស់ព្រះអង្គឈ្មោះ ឆោក គគីរ (ព្រៃគគីរ) ឬ លឹង្គបុរៈ (កោះកេរ)។ ជាងនេះទៅទៀត អ្នកនិពន្ធក៏បានបង្ហាញផងដែរនូវសមត្ថកម្មមួយចំនួនដែលពាក់ព័ន្ធនឹងមូលហេតុនៃការផ្លាស់រាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ពីតំបន់អង្គរទៅតំបន់កោះកេរ នៅក្នុងឆ្នាំ៩២១ នៅក្នុងការកសាងពង្រីកទីក្រុងទៅតាមដំណាក់កាលនីមួយៗ ដោយការសិក្សានេះ គឺផ្នែកលើការវិភាគទិន្នន័យនៃការស្រាវជ្រាវចុងក្រោយបំផុត ដែលធ្វើឡើងអ្នកនិពន្ធ ព្រមទាំងស្ថាប័នដ៏ទៃទៀតដូចជា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា សាលាបារាំងចុងបូព៌ា ក្រុមស្រាវជ្រាវរបស់ជប៉ុន និងហុងគ្រីជាដើម។ល។
សៀវភៅនេះ គឺជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតនៃការស្រាវជ្រាវរបស់កូនខ្មែរជំនាន់ក្រោយមួយរូប ស្តីអំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ ដែលអ្នកស្រាវជ្រាវជំនាន់មុនបានប្រសិទ្ធនាមព្រះអង្គ (ជ័យវរ្ម័នទី៤) ថាជា “ស្តេចជ្រែករាជ្យ” ហើយគេហាក់ដូចជាបានបំភ្លេចចោលទាំងអស់ នូវស្នាព្រះហស្ថរបស់ព្រះអង្គដែលបានកសាងនៅក្នុងរាជធានីកោះកេរ ក្នុងរយៈពេលជាង២០ឆ្នាំ (៩២១-៩៤១)។ យោងតាមការសិក្សាស្រាវជ្រាវ អ្នកនិពន្ធបានអះអាងថា ព្រះបាទជ័យវរ្ម័នទី៤ គឺមិនមែនជាស្តេចជ្រែករាជ្យ ដូចអ្វីដែលគេបានពោលពីជំនាន់មុនឡើយ។
Mr. Harald Grebner and his son, lives in Germany, with the book of Koh Kerការសិក្សារបស់អ្នកនិពន្ធនៅក្នុងសៀវភៅនេះគឺបែងចែកជាបួនជំពូក៖ ទី១ គឺសិក្សាទៅលើប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានៅក្នុងស.វទី១០ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤។ ទី២ គឺរៀបរាប់អំពី ស្ថាបត្យកម្មដែលបានកសាងនៅក្នុងរាជធានីកោះកេរ និងដំណាក់កាលនៃការពង្រីកទីក្រុងនាសម័យនោះ។ ទី៣ គឺសិក្សាទៅលើសិល្បៈ និងការតុបតែងលំអស្ថាបត្យកម្មនៅលើប្រាសាទនៅក្នុងរចនាបថកោះកេរ ចំណែកឯជំពូកចុងក្រោយគឺផ្តោតទៅលើបដិមាសាស្ត្រ នៅក្នុងរចនាបថកោះកេរ។

សៀវភៅស្តីពីកោះកែរ​ និង​ព្រះបាទជ័យវរ្ម័នទី៤នេះ នឹងមានបោះពុម្ពផ្សាយជាភាសាខ្មែរ នៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ សម្រាប់ជាប្រយោជន៍ដល់កូនចៅខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាស្វែងយល់អំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ។

 

គួរ​រំលឹកផងដែរ​ថា​ តំបន់កោះកែរ ឬ​កោះកេរ បច្ចុប្បន្នគឺស្ថិតនៅក្នុង​ភូមិ កោះកេរ ឃុំស្រយ៉ង់ជើង ស្រុកគូលេន​ ខេត្ត​ព្រះវិហារ នៅ​ភាគខាងជើងក្រុងសៀមរាប (ចម្ងាយប្រហែល​ ១២០ គ.ម) តាមបណ្តោយផ្លូវពីដំដែកឆ្ពោះទៅកាន់ស្រុកគូលេនខេត្តព្រះវិហារ។ នៅទីនេះ យើង​ឃើញមានសំណល់ប្រាសាទធ្វើពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម (ចំនួន​ជាង​ ៧០) និង​ទីទួលបុរាណជាច្រើន ព្រមទាំងរហាល និងប្រព័ន្ធធារាសាស្ត្រផ្សេងៗទៀត។ ប្រាសាទសំខាន់ៗរួមមាន ប្រាសាទធំ ប្រាង្គ (រាងជា​ពីរ៉ាមីត ៧ថ្នាក់) ប្រាសាទក្រហម ចិន ច្រាប បេង​ ខ្នា ស្រឡៅ ក្រចាប់ ដំរី ប្រាំ នាងខ្មៅ និងប្រាសាទលឹង្គជាដើម។ល។ អស់រយៈកាលជាងពីរទសវត្សរ៍ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) តំបន់នេះត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុង គំរោងសម្រាប់ការការពារ និងអភិរក្សតំបន់កោះកែរនៅខេត្ដព្រះវិហារ ដោយសហការជាមួយអង្គការយូណេស្កូ និងដៃគូរអភិវឌ្ឍនផ្សេងទៀត។ នៅក្នុងឆ្នាំ ២០០៣ កោះកែរបានក្លាយជាតំបន់ទេសចរណ៍ ដោយទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជនក្នុងស្រុកមួយសម្រាប់បម្រើដល់វិស័យនេះ។ ចាប់តាំងពីពេលនោះមក ផ្លូវធ្វើដំណើរពីតំបន់អង្គរទៅកាន់កោះកែរត្រូវបានកសាង និងជួសជុលឡើងវិញហើយក្រុមដោះមីននៃអាជ្ញាធរជាតិសំអាតមីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ ក៏បានចាប់ផ្ដើមការងារដោះមីននៅក្នុងតំបន់កោះកែរទាំងមូល។ នៅក្នុងឆ្នាំ ២០០៥ តំបន់នេះត្រូវបានកំណត់ជាតំបន់រមណីយដ្ឋានប្រវត្ដិសាស្ដ្រ និងជាសម្បត្ដិបេតិកភណ្ឌជាតិដោយព្រះរាជក្រឹត្យ ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៩ គីឡូម៉ែត្របួនជ្រុង ដែលបច្ចុប្បន្នគ្រប់គ្រងដោយអាជ្ញាធរអប្សរា។
—————————
អំពីប្រវត្តិរបស់អ្នកនិពន្ធ៖
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា កើតនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ។ លោកបានសិក្សានៅមហាវិទ្យាបុរាណវិទ្យា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅក្នុងឆ្នាំ១៩៩៩ និងបានបញ្ចប់ថ្នាក់បរិញ្ញាផ្នែកបុរាណវិទ្យា នៅក្នុងឆ្នាំ២០០៤។ នៅក្នុងឆ្នាំ ២០០៥ លោកបានទទួលអាហារូបករណ៍ពីស្ថានទូតបារាំង ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ័ នៅសាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) ហើយនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១១ លោកបានការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ (លោកគឺជានិស្សិតខ្មែរដំបូងគេ ដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) គិតចាប់តាំងពីពេលចប់​  សង្គ្រាម ១៩៧៥-១៩៧៩។ បច្ចុប្បន្នលោកគឺជាមន្ត្រីរាជការបម្រើការងារនៅក្នុងវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ជាសាស្ត្រាចារ្យនៅផ្នែកវប្បធម៌ខ្មែរ ប្រវត្តិសិល្បៈ និងបុរាណវិទ្យា នៅក្នុងសាកលវិទ្យាល័យហ្សាម៉ាន់ នាទីក្រុងភ្នំពេញ។ ជាងនេះទៅទៀត លោកគឺជាប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ ដែលធ្វើការក្នុងបេសកកម្មលើកស្ទួយ ថែរក្សា ការពារសម្បត្តិបេតកភណ្ឌជាតិខ្មែរ។

 

(ដោយកេរដំណែលខ្មែរ – រូបថត គម្រូសៀវភៅ “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ដែលទើបនឹងបោះពុម្ពផ្សាយនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១២ ដោយរោងពុម្ពនៅប្រទេសអាល្លឺម៉ង់)។ បើលោកអ្ន្កកមានបំណងចង់ទិញសៀវភៅ សូមចូលទៅកាន់គេហទំព័រនេះ www.morebookds.de

(https://www.morebooks.de/store/fr/book/le-site-de-koh-ker-et-le-r%C3%A8gne-de-jayavarman-iv/isbn/978-3-8381-8928-4)

ឬគេហទំព័រ http://www.amazon.fr http://www.amazon.fr/site-Koh-Ker-r%C3%A8gne-Jayavarman/dp/3838189280/ref=sr_1_1?ie=UTF8&qid=1347857742&sr=8-1

Le site de Koh Ker et le règne de Jayavarman IV

Histoire, art et archéologie

Presses Académiques Francophones (2012-09-03)

ISBN-13: 978-3-8381-8928-4

ISBN-10: 3838189280

EAN: 9783838189284

Book language: French

Blurb/Shorttext:

Le règne de Jayavarman IV est traditionnellement associé au site de Koh Ker dans l’histoire du Cambodge ancien. Ce souverain aurait abandonné la capitale angkorienne pour installer le siège de son pouvoir (921-941) à quelque cent vingt kilomètres plus à l’est, dans un lieu certainement peu peuplé – Chok Gargyar –, connu aujourd’hui sous le nom de Koh Ker. A sa mort et son fils, Harsavarman II, vers 944, son successeur Rājendravarman réinstalle la capitale à Angkor sans qu’on puisse vraiment expliquer ce retour : Koh Ker, dès lors abandonné par les rois,semblerait n’avoir pas survécu à cet abandon. Cependant, le nombre, l’importance et la diversité des monuments de la capitale de Jayavarman IV dépassent la période de règne et de construction de ce monarque. Il est donc permis d’admettre que l’abandon total – et immédiat – de Koh Ker par la population, après la disparition du roi, est peu vraisemblable. Son existence, au-delà des deux décennies de règne, semble confirmée par le témoignage de certains monuments dits du « style de Koh Ker », construits loin de l’éphémère capitale, tels le prasat Kravan à Angkor ou le prasat Neang Khmau dans la province de Takeo…etc.

Publishing house: Presses Académiques Francophones

By (author) : Chanratana Chen

Number of pages: 596

Published on: 2012-09-03

Stock: In stock

Category: History of art

Price: 98.00 €

Keywords: histoire, Koh Ker, Jayavarman IV, art et archéologie.

រឿង​រាមកេរ្តិ៍​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៤​ និង​សម័យ​ក្រោយៗ​មក​ទៀត​

វិទ្យុអូស្ត្រាលី៖ លោក​អ្នក​នាង​ជាទីមេត្រី ​នៅ​​សប្តាហ៍​កន្ល​ទៅ​នេះ ​ក្នុងបទ​សន្ទនា​មតិ​សម្រាប់​នាទី​​វិទ្យា​សាស្រ្ត​លោក​អ្នក​​បាន​​ស្តាប់​ ការ​​ពន្យល់​របស់​លោក​ចិន្ត ​ច័ន្ទរតនា​ បណ្ឌិត​ផ្នែក​បុរាណ​​វិទ្យា ​និង​សិល្បៈ​អាស៊ី​អាគ្នេយ៍ ​អំពីអក្សរ​សិល្ប៍​​ខ្មែរ​ដោយ​បាន​លើក​យក​រឿង​មហាភារតៈ​មក​អធិប្បាយ។​

ក្នុង​ការ​អធិប្បាយ​នោះ​​លោក​បាន​រៀបរាប់​មូល​ហេតុនាំឲ្យ​រឿង​​ មហាភារតៈក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ​ដោយ​លោក​ផ្តល់​យោ​បល់​ថាសាច់​រឿង​មហា​ភារតៈ​ផ្តោតជា​សំខាន់​ទៅលើ​ផ្នែក​ ចម្បាំងរាំងជល់។​ហើយ​នៅ​​ថ្ងៃនេះ ​លោក​​បណ្ឌិត​​ចិន្ត ច័ន្ទ​រតនា​ អធិប្បាយ​អំពី​រាមកេរ្តិ៍នា​សម័យ​ក្រោម​ការ​គ្រប់​គ្រង​របស់ព្រះ​បាទ​ជ័យ​ វរ្ម័នទី៤។

លោក​បណ្ឌិត​ឲ្យដឹង​ថា​អក្សរសិល្ប៍​ក្នុង​រជ្ជកាល ​ព្រះបាទ​ជ័យវរ្ម័ន​ទី៤​ ​​រឿង​រាម​កេរ្តិ៍មិន​មាន​ប្រជា​ប្រិយភាព​​ដូច​រឿង​មហា​ភារតៈទេ ​ប៉ុន្តែ​​រឿង​រាម​កេរ្តិ៍ ​នៅមាន​​ឈ្មោះក្នុង​​អក្សរ​សិល្ប៍ខ្មែរ​​រហូត​មក​ទល់​សព្វ​ថ្ងៃ។​

​តើ ​មូល​ហេតុអ្វី ​បាន​ជា​​រឿង​មហាភារតៈ​មិនមាន​​ឈ្មោះ​បោះ​​សំឡេង​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​ ​នា​ពេល​បច្ចុប្បន្ន?​ បែរ​ជារឿង​​រាមកេរ្តិ៍​ទៅវិញ។​

សូម​តាម​ស្តាប់​ការ​បក​ស្រាយ​របស់​បណ្ឌិត ​ចិន្ត ​ច័ន្ទ ​រតនា ​ដូចតទៅ​៕

« Older entries

%d bloggers like this: