ប្រវត្តិសង្ខេបរបស់លោកសាស្ត្រាចារ្យ បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ

IMG_056

កើត៖ ០៩ មេសា ១៩៨០
នៅសង្កាត់លេខ៦ ក្រុងភ្នំពេញ
ឳពុក៖ ចិន្ត នាគ (ស្លាប់) ជាសាស្ត្រាចារ្យល្ខោន អ្នកនិពន្ធ និងអ្នកដឹកនាំរឿង
ម្តាយ៖ ម៉ិញ យុន ជាអតីតគ្រួបង្ហាត់សូត្រកំណាព្យ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
បងប្អូន៖ ១. ចិន្ត ច័ន្ទរដ្ឋា (ស្លាប់), ២. ចិន្ត ច័ន្ទធីតា (ស្លាប់), ៣. ចិន្ត ច័ន្ទរតនា, និង៤. ចិន្ត ច័ន្ទស៊ុដា (សាស្ត្រាចារ្យផ្នែករបាំបុរាណ និងជាអ្នកនិពន្ធ ដឹកនាំរឿង…)

តួនាទីបច្ចុប្បន្ន៖
មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
ប្រធានក្រុមការងារស្រាវជ្រាវនៃមូលនិធិកេរដំណែលខ្មែរ
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ, សិក្សាខ្មែរ, ជាតិពន្ធុវិទ្យា, សង្គមវិទ្យា, ទ្រឹស្តីសង្គម, បុរាណវិទ្យា និងប្រវត្តិសិល្បៈខ្មែរ និងអាស៊ីអាគ្នេយ៍
(នៅសាកលវិទ្យាល័យហ្សាម៉ាន់ និងសាកលវិទ្យាល័យកម្ពុជា)

ប្រវត្តិនៃការសិក្សា៖

២០១១៖ បញ្ចប់ថ្នាក់បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យស៊័រប៊នប៉ារីស៍ទី៣ – Sorbonne-Nouvelle Paris 3 (និកេ្ខបបទ៖ រាជធានីកោះកេរ និងព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា)

២០០៦៖ អនុបណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យស៊័រប៊នប៉ារីស៍ទី៣ (សារណា៖ ការសិក្សាលើចម្លាក់ប្រាសាទអណ្តែត ឆ្លាក់លើជញ្ជាំងប្រាសាទសម័យបុរេអង្គរ)

២០០៤៖ បរិញ្ញាប័ត្រផ្នែកបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ភ្នំពេញ) សារណា៖ ការសិក្សាលើបចេ្ចកទេសជួសជុល និងអភិរក្សកុលាលភាជន៍

១៩៩៦៖ សញ្ញាប័ត្រទុតិយភូមិ (វិទ្យាល័យបឹងត្របែក)

១៩៩៣ ៖ សញ្ញាប័ត្របឋមភូមិ (អនុវិទ្យាល័យបណ្តុះវិជ្ជា បច្ចុប្បន្នសាលាសុធារស)

ប្រវត្តិ ស្នាដៃ និងបទពិសោធន៍ការងារ៖
ស្រាវជ្រាវលើផ្នែកវប្បធម៌ និងអារ្យធម៌ខ្មែរ បុរាណវិទ្យា ប្រវត្តិសិល្បៈ និងស្ថាបត្យកម្ម…។ល។

ផលិតករកម្មវិធីទូរទស្សន៍អាស៊ីអាគ្នេយ៍ (សិល្បៈ និងទស្សនីយភាព, អប់រំ និងសិល្បៈ, ព័ត៌មានវិទ្យា, ឯកសារ និងការស្រាវជ្រាវ….)

បោះពុម្ពសៀវភៅ៖ Le site de Koh Ker et le règne de Jayavarman IV, histoire, art et archéologie
មគ្គុទេសក៍វិមានរដ្ឋសភា

ដឹកនាំការថតខ្សែវីដេអូឯកសារស្តីអំពី “ព្រះរាជពិធីសម្ពោធវិមានរដ្ឋសភា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៧”
ផលិតខ្សែវីដេអូឯកសារស្តីពី “ប្រវត្តិនៃការកសាងវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា”
ព្រមទាំងការងារសំខាន់មួយចំនួនទៀត….។ល។
ដឹកនាំថតខ្សែវីដេអូផ្សព្វផ្សាយអំពីតំបន់កោះកេរ….

ផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍
ធ្វើបទបង្ហាញស្តីពីការស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រវត្តិសិល្បៈ បេតិកភណ្ឌវប្បធម៌ជាតិ នៅតាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងក្នុង និងក្រៅប្រទេស…

សិក្ខាសាលារបស់កេរដំណែលខ្មែរ៖
សិក្ខាសាលាស្តីពី “របកគំហើញថ្មីៗនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រសិល្បៈនៅអាស៊ីអាគ្នេយ៍” (០៧ កក្កដា ២០១២)

សិក្ខាសាលាស្តីពី “កោះកេរ អច្ឆរិយវត្ថុដែលបាត់បង់” (០១ មីនា ២០១៤)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: