កម្ពុជា​និង​អូស្រ្តាលី​រួម​គ្នា​រៀប​ចំ​ពិព័រណ៍​ស្ដី​អំពី “ដើម​កំណើត​ចក្រភព​ខ្មែរ” នៅក្រុង​ភ្នំពេញ

វិទ្យុអូស្ត្រាលី ABC : ប្រវត្តិវិទូ​និង​បុរាណ​វិទូ​មាន​សម្ដែង​ ក្ដី​សង្ឃឹម​ថា​​ជុំវិញ​ការ​ស្រាវ​ ជ្រាវ​និង​សិក្សា​អំពី​ដើម​កំណើត​របស់​ជន​ជាតិ​ខ្មែរ​បន្ថែម​ទៀត បន្ទាប់​ពី​មាន​ការ​រក​ឃើញ​នូវ​វត្ថុ​បុរាណ​ជា​បន្តបន្ទាប់​ក្នុង​ ឆ្នាំថ្មីៗកន្លង​មក​នេះ។

Image: Analysis of a fossilised tooth and finger bone led scientists to find they belonged to a young girl who was neither homo sapien nor Neanderthal Image 2010-12-23

រូបភាពឯកសារ​​អំពី​ការ​​រក​ឃើញ​ធ្មេញ​មនុស្ស​នៅ​បុរាណ​ដ្ឋានមួយ​នៅប្រទេស​អឺរ៉ុប (Credit: ABC licensed)
សំឡេង៖ ពិព័រណ៍​ដើម​កំណើត​ចក្រភព​ខ្មែរ

គម្រោង​ស្រាវ​ជ្រាវ​និង​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់អ្នក​នាញ​​ ​ខ្មែរ​និង​អ្នក​ជំនាញ​មក​ពី​ប្រទេស​អូស្រ្តាលី​ដែល​បាន​ធ្វើ​កំណាយ​ដី​​ នៅភូមិ​សូភី ស្រុកអូរ​ជ្រៅ ខេត្ត​បន្ទាយ​មានជ័យ​នោះ នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ជា​​សាធារណៈ​នៅក្នុង​ពិព័រណ៍​ដែល​មួយ​ហៅថា​ “ដើម​កំណើត​ចក្រភព​ខ្មែរ” ចាប់​ពី​រសៀល​ថ្ងៃ​ទី​៩​ខែ​កក្កដានេះ​តទៅ ​សម្រាប់​រយៈពេល​បី​ខែ នៅ​ក្នុង​សារមន្ទីរ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ។

ពីព័រណ៍ ​នេះ​នឹង​បង្ហាញ​អំពី​​​​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​បុព្វបុរស​ ខ្មែរ​មាន​អាយុកាល​ច្រើន​​​​រយ​​ឆ្នាំ​​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​​ ប្រពៃណីកប់​សព​បុរាណ ​វប្បធម៌ និង​ទំនៀម​ទម្លាប់​របស់​បុព្វបុរស​ខ្មែរ​ជំនាន់​នោះ។

លោក ហំ គឹមសុន ជា​ប្រធាន​នៃ​នាយកដ្ឋាន​បុរាណ​វិទ្យា​និង​បុរេប្រវត្តិ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ មានប្រសាសន៍​ថាអ្នក​ស្រាវ​ជ្រាវ​ត្រូវ​ការ​នូវ​ការ​នូវ​ទិន្នន័យជាក់​ស្ដែង​ ​ថ្មីៗ​ទៀត​ បន្ថែម​ទៅលើ​ឯកសារ​បោះពុម្ព​ដើម្បី​បញ្ជាក់​អំពី​ដើម​កំណើត​នៃ​អាណាចក្រ​ ខ្មែរ។

(សំឡេង)

ពិធីសម្ពោធ​បើក​ពិព័រណ៍​ “ដើមកំណើត​ចក្រភព​ខ្មែរ” នឹង​ចាប់​ផ្ដើ​មនៅ​វេលា​ម៉ោង​៥និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ​នេះ​នៅឯ​ សារមន្ទីរ​ជាតិ ក្រោម​អធិបតីភាព​លោក ហ៊ឹម ឆែម រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្ត​សិល្បៈ និង​លោក​ស្រី​ Alison Burrows ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

គម្រោង​ ស្រាវ​ជ្រាវ​ស្ថានីយសូភីនេះ បាន​ដឹក​នាំ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០០៩​និង​២០១០ ក្រោម​កិច្ច​សហការ​វាង​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​របស់​កម្ពុជា​ ជាមួយ​អ្នក​ជំនាញ​ពីសកល​វិទ្យាល័យ​ជាតិ​អូស្រ្តាលី​នៅ​ក្រុង​ Canberra និង​សកល​វិទ្យាល័យ Monash នៅ​ក្រុង​មែល​ប៊ិន។ ការ​តាំង​ពីព័រណ៍​ពី​ថ្ងៃ​ទី​៩​ខែកក្កដា​ ដល់​ថ្ងៃ​ទី​៩​ខែ​កញ្ញា​​នេះ​បាន​ទទួល​ការ​ឧត្ថម្ភ​ដោយ​ក្រុម​​ហ៊ុន​ធនាគា​ ឯកជន​មួយ​របស់​អូស្រ្តាលី​និង​ក្រុម​ប្រឹក្សា​ដើម្បី​ការ​ស្រាវ​ជ្រាវ​របស់​ អូស្រ្តាលី៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: