ពិធីអបអរសាទរ ការបង្កើតសមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជា ថ្ងៃសុក្រទី៥ កក្កដា ២០១៣

DSC_6243

ភ្នំពេញ៖ កាលពីថ្ងៃសុក្រ​ ទី០៥​ ខែ​កក្កដា ឆ្នាំ២០១៣​ ប្រវត្តិវិទូ បុរាណវិទូ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និសិ្សត និងសិស្សជាច្រើនរូប បានចូលរួមក្នុង​ពិធីសម្ពោធ “សមា​គមអ្នកប្រវត្តិសាស្ត្រកម្ពុជា” ដែលមានទីស្នាក់ការនៅក្នុង​វិទ្យា​ស្ថានអប់រំអន្តរជាតិ ហៅកាត់ថា “អ៊ីន​ធឺរេត – InterED Institute”។ គណៈអធិបតី​ដែលបានអញ្ជើញចូលរួមនៅក្នុង​ពិធីនោះមាន៖ ឯកឧត្តម​ អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាទីប្រឹក្សាសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា សាស្ត្រាចារ្យបណ្ឌិត ស៊ន សំណាង (ប្រធានសមាគម) សាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន (អនុប្រធាន) លោកសាស្ត្រាចារ្យ វង់ សុធារ៉ា (អនុប្រធាន) និង​លោកសាស្ត្រាចារ្យ ប៉ាត់ ស៊ុយគ្រី (ទីប្រឹក្សាសមាគម)។

ខាងក្រោមនេះគឺ​ជាអត្ថ​បទសង្ខេបនៃការបង្កើតសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា (Cambodian Historians Association – CHA)

ព័ត៌មានសង្ខេបស្តីអំពី សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា

ឈ្មោះនិងការអនុញ្ញាត

សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា (ស.ប.ក) ហៅជាភាសា​អង់គ្លេសថា Cambodian Historians Association (CHA) និងជាភាសាបារាំងថា Association des Historiens du  Cambodge (AHC) បានទទួលការអនុញ្ញាតជាផ្លូវការ ពីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ មិថុនា ២០១៣​។

អាសយដ្ឋាន

ស.ប.ក មានទីស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ  អគារលេខ៨ ផ្លូវ១៧៣  សង្កាត់អូឡាំពិក ខណ្ឌចំការមន។ ស.ប.ក អាចមានសាខា នៅតាមខេត្តនានា។

គោលបំណង

ស.ប.ក មានគោលបំណង ដូចតទៅ៖

១.      ស្ថាបនានិងបង្កើនទំនាក់ទំនងជិតស្និទ្ធ ក្នុងចំណោមអ្នកប្រវត្តិសាស្ត្រកម្ពុជា

ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងវឌ្ឍនភាពរួម។

២.      ធ្វើឲ្យប្រសើរឡើង ចំពោះការងារ​របស់អ្នកប្រវត្តិសាស្ត្រកម្ពុជា ក្នុងការបង្រៀន

ការស្រាវជ្រាវ និង​សេវាកម្ម តាមរយៈការបណ្តុះបណ្តាល និងវិក្រឹតការ។

៣.      បង្កើនការស្រាវជ្រាវអំពី ប្រវត្តិសាស្ត្រសាធារណៈ និងការសិក្សាសង្គម។

៤.      ផ្សព្វផ្សាយកាសែត ព្រឹត្តិប័ត្រ ឬទស្សនាវដ្តី ដែលទាក់ទងនឹងប្រវត្តិសាស្ត្រ

ការអភិវឌ្ឍខាងស្មារតី និងការកសាងវប្បធម៌សន្តិភាព។

៥.      បង្កើនការស្រាវជ្រាវ និងបកប្រែ អំពីបុរេប្រវត្តិសាស្ត្រ ប្រវត្តិសាស្ត្រ បុរាណវិទ្យា

វប្បធម៌ និងសិល្បៈ នៃប្រទេសកម្ពុជា តំបន់ និងពិភពលោក សម្រាប់ការផ្សព្វផ្សាយ។

៦.      រៀបចំសន្និសីទ សិក្ខាសាលា វេទិកា ឬកិច្ចប្រជុំនានា ស្តីអំពីបណ្តាបញ្ហាដែល​ពាក់ព័ន្ធ។

៧.      ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការជាមួយ ស្ថាប័ន អង្គការ មូលនិធិ

និងទីភ្នាក់ងារជាតិ និង​អន្តរជាតិ ដើម្បីធ្វើឲ្យសម្រេចគោលបំណងខាងលើ។

ទិសដៅ

ស.ប.ក មានទិសដៅ​ បង្កើនការយល់ដឹងអំពីអតីតកាល នៃប្រទេសកម្ពុជា តំបន់ និង​ពិភពលោក  ដើម្បីរួមចំណែកចំពោះសន្តិភាព វិបុលភាព និងវឌ្ឍនភាព។

សមាជិកភាព

សមាគមនេះមានសមាជិកមានបួនប្រភេទគឺ៖ សមាជិកពេញសិទ្ធិ សមាជិកកិត្តិយស

សមាជិកឆ្លើយឆ្លង​ និងសមា​ជិក​ជានិស្សិត។

១.      អ្នកដែលអាចចូលជាសមាជិកពេញសិទ្ធិបាន គឺអ្នកគាំទ្រគោលបំណងនៃសមាគម​នេះ។

២.      អ្នកដែលអាចចូលជាសមាជិកកិត្តិយសបាន គឺអ្នកគាំទ្រគោលបំណងនៃសមាគម

និងជួយឧបត្ថម្ភ​ដើម្បីអភិវឌ្ឍសមាគម ចាប់ពីទឹកប្រាក់ពី ២០០.០០០រៀលឡើងទៅ ក្នុង១ឆ្នាំ។

៣.      អ្នកដែលអាចចូលជាសមាជិកឆ្លើយឆ្លងបាន គឺអ្នកគាំទ្រគោលបំណងនៃសមាគម

និងជួយស្ថាបនាទំនាក់ទំនងរបស់សមាគមជាមួយស្ថាប័ន អង្គការ មូលនិធិ និង​

ទីភ្នាក់ងារជាតិ និងអន្តរជាតិ។

៤.      អ្នកដែលអាចចូលជាសមាជិកជានិស្សិតបាន គឺអ្នកគាំទ្រគោលបំណងនៃសមាគមនេះ

និងកំពុង​បន្ត​ការ​សិក្សាយ៉ាង​សកម្ម នៅក្នុងស្ថាប័នឧត្តមសិក្សាណាមួយ។

គណៈទីប្រឹក្សា

គណៈទីប្រឹក្សារបស់សមាគម ជាបណ្តាជនដែលមានការចូលចិត្តពិតប្រាកដ ចំពោះ​ប្រវត្តិសាស្ត្រ បុរាណវិទ្យា វប្បធម៌ និង​សិល្បៈ និងដែលអាចចែករំលែកការពិសោធន៍ ទស្សនវិស័យ និងភាពជំនាញ ព្រមទាំងអាចផ្តល់នូវអនុសាសន៍ និងការគាំទ្រ ដើម្បី​អភិវឌ្ឍសមាគម។

គម្រោងសកម្មភាពចំពោះមុខ

១-ការរៀបចំសន្និសីទស្តីអំពី «ទំនាក់ទំនងបារាំង-ខែ្មរ ១៥០ឆ្នាំក្រោយសន្ធិសញ្ញាអាណាព្យាបាល»

នៅរាជធានីភ្នំពេញ ថ្ងៃទី​ ៩ សីហា ២០១៣។

២-ការស្ថាបនាទំនាក់ទំនងជិតស្និទ្ធ ក្នុងចំណោមអ្នកប្រវត្តិសាស្ត្រកម្ពុជា ដើម្បីការអភិវឌ្ឍធនធាន

មនុស្ស និងវឌ្ឍនភាពរួម។

៣-ការស្រាវជ្រាវអំពី ប្រវត្តិវិទ្យាល័យ នៅប្រទេសកម្ពុជា ដោយសហការជាមួយគណៈគ្រប់គ្រង។

រាជធានីភ្នំពេញ ថ្ងៃទី​ ៥ កក្កដា ២០១៣

បណ្ឌិត ស៊ន សំណាង

ប្រធានសមាគមអ្នកប្រវត្តិសាស្រ្តកម្ពុជា

E-mail: chasecretariat@hotmail.com

Tel:   012 838 010

DSC_6190 DSC_6213 DSC_6219 DSC_6229 DSC_6233 DSC_6241

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: