កូន​ខ្មែរ​ធ្វើ​ឲ្យ​កិត្តិនាម​​ប្រាសាទ​​កោះ​កេរ​​​​​​​​កម្រើក​​រំពើក​​​លើ​​​ Youtube

ដកស្រង់ចេញពីគេហទំព័រ សប្បាយ

ដោយ meas.roth

ភ្នំពេញ៖ អ្នក​ផលិត​ភាព​យន្ត​មួយ​ក្រុម​កំពុង​ព្យាយាម​នាំ​យក ទិដ្ឋភាព​ប្រាសាទ​កោះ​កេរ ដែល​លាក់​កំបាំង​ក្នុង​ព្រៃ​អស់​ជា​ច្រើន​ទសវត្សរ៍​ មក​បង្ហាញ​ជូន​ប្រជាជន​ទូទាំង​សាកល​លោក​បាន​ទស្សនា​ តាម​រយៈ​ភាព​យន្ត​ផ្សាព្វ​ផ្សាយ​របស់​ខ្លួន។

វីដេអូ​​ផ្សព្វ​ផ្សាយ​ ជំហាន​ដំបូង​មាន​រយៈ​ពេល​៣​នាទី​កន្លះ​​ ដែល​បាន​ដឹក​នាំ​ថត​ដោយ​ប្រធាន​ក្រុម​កេរ​តំណែល​ខ្មែរ​ លោក​ ចិន្ត ច័ន្ទរតនា​ មាន​ចំណង​ជើង​ថា​ “Koh Ker the Lost Wonder” ឬ​ “អច្ឆរិយៈ​​ដែល​បាត់​ប​ង់” ទទួល​បាន​អ្នក​ចូល​ទស្សនា​ជា​ច្រើន​នាក់ គ្រាន់​តែ​បង្ហោះ​លើ ​​Youtube ​ត្រឹម​​​​៣ថ្ងៃ​​កន្លង​ទៅ​សោះ។ វីដេអូ​នេះ​ត្រូវ​បាន​ក្រុម​របស់​លោក​ ដែល​មាន​គ្នា​១១​នាក់​​ ​ចុះ​ទៅ​ថត​នៅ​ប្រាសាទ​កោះ​កេរ​នោះ​ កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ។

លោក ​ ចិន្ត ច័ន្ទរតនា បាន​​ឲ្យ​ដឹង​ថា៖ “ប្រាសាទ​កោះ​កេរ​នេះ​ត្រូវ​បាន​គេ​មើល​រំលង​រហូត​ ម្ល៉ោះ​ហើយ​យើង​ផលិត​វិដេអូ​នេះ​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​វា​ឲ្យ​ប្រជាជន​ បាន​ស្គាល់។ ការងារ​នេះ​ គឺ​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ទៅ​លើ​ផ្នែក​ទេសចរណ៍​ផង​ និង​​លើ​ផ្នែក​វប្បធម៌​ផង”។

ទន្ទឹម​នឹង​​ការ​ផ្សព្វ​ផ្សាយ​នេះ​ លោក​ក៏​ចង់​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​កោះ​កេរ​ ស្ថិត​ក្នុង​ព្រៃ​នៃ​ខេត្ត​ព្រះវិហារ​ ដែល​ត្រូវ​បាន​បាក់​បែក​ ដោយ​ការ​ជីក​គាស់​ ឬ​កាច់​បំបាក់​ដោយ​ស្នាដៃ​មនុស្ស និង​ការ​បំផ្លិច​បំផ្លាញ​ដោយ​កត្តា​ធម្មជាតិ។ ប៉ុន្តែ​ក្នុង​នោះ​ផង​ដែរ​​ លោក​ក៏​ចង់​បង្ហាញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​​ក្រុង​បុរាណ​នេះ​ ដែល​មាន​ប្រាសាទ​ជាង​៧០​ ជាពិសេស​ប្រាសាទ​រាង​​ពីរ៉ាមីត​ដ៏​ស្រស់​ស្អាត​ ឲ្យ​​ប្រជាជន​បាន​ទស្សនា។

លោក​ ចិន្ត ច័ន្ទរតនា​​ បាន​បន្ថែម​ថា​៖ “នៅ​តំបន់​កោះ​កេរ​នេះ​ មាន​ប្រាសាទ​ច្រើន​ តែ​ភាគ​ច្រើន​បែក​បាក់​សេស​សល់​តែ​៣០​ភាគ​រយ​ប៉ុណ្ណោះ​ លើក​លែង​តែ​ប្រាសាទ​ដែល​មាន​រាង​ជា​ពីរ៉ាមីត​ មាន​តែ​មួយ​គត់​ក្នុង​ស្រុក​ខ្មែរ។ ក្រៅ​ពី​នេះ​ ក៏​មាន​បារាយ​ដ៏​ស្រស់​ស្អាត​​មួយ​ដែរ”។

ក្រុម​របស់​លោក​គ្រោង​នឹង​ ចុះ​ទៅ​តំបន់​នោះ​សា​ជា​ថ្មី​ ដើម្បី​ផលិត​ភាពយន្ត​ឯកសារ​ជំហាន​​បន្ទាប់​ ដែល​មាន​រយៈ​ពេល​ពី​មួយ​ម៉ោង​កន្លះ​ឡើង​ទៅ​ នៅ​ពេល​ខាង​មុខ​នេះ។

លោក​ បន្ថែម​ទៀត​ថា៖ “ក្រោយ​ពី​ការ​ផ្សព្វ​ផ្សាយ​ [វីដេអូ​​ជំហាន​ដំបូង] ហើយ​ ប្រជាជន​ខ្មែរ​​មាន​ចំណាប់​អារម្មណ៍​ចង់​ដឹង​ថា​ មាន​អ្វី​ទៀត​នៅ​ប្រាសាទ​កោះ​កេរ​នេះ។ អីចឹង​ទើប​ គោល​បំណង​របស់​យើង​ឆ្ពោះ​ទៅ​បង្កើត​ភាព​យន្ត​ឯកសារ​ខ្នាត​ធំ​ ដើម្បី​ឲ្យ​គេ​ស្រឡាញ់​វត្ថុ​ទាំង​អស់​ហ្នឹង”។

សូម​ទស្សនា​វីដេអូ​ផ្សព្វ​ផ្សាយ​ជំហាន​ដំបូង​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ មាស រ័ត្ន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: