ការចាប់ផ្តើម​ប្រារព្ធ​មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ ​ការចងចាំ

ដកស្រង់ចេញពី​គេហទំព័រវិទ្យុអូស្ត្រាលី
ដាក់បញ្ចូលថ្ងៃ 1 June 2013, 18:00 AEST

មហោ​ស្រព​បេតិកភណ្ឌ​ភាព​យន្ត​អន្តរជាតិ​ ដែល​មាន​ឈ្មោះ​ថា​ការចងចាំ​បានចាប់ផ្តើម​ហើយ​នៅថ្ងៃទី ១ ខែ​មិថុនា​នេះ ។ មហោស្រព​នេះប្រារព្ធ​ធ្វើឡើង​រយះពេល​៩ថ្ងៃចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៩ ខែ​មិថុនា ដោយ​មាន​ការចាក់​បញ្ចាំង​នូវខ្សែ​ភាពយន្ត​ល្បីៗ​ចំនួន​៤០រឿង​ជុំវិញ​ពិភព​ លោក ហើយ​ក្នុង​នោះ​ក៏មាន ខ្សែភាពយន្ត​ដែលជាព្រះរាជនិពន្ធ​​របស់​ព្រះបរមរតនៈកោដ្ឋ​ចំនួន​ពីររឿង​ផង​ ដែរ គឺរឿងអប្សរា និង រឿង​រស់​ដោយ​សប្បាយ។

MOvie Hobbit New LINE CINEMA

រួប​ភាព​ឯកសារ៖ ឈុត​មួយ​ក្នុង​ភាព​យន្ត​បរទេស​រឿង The Hobbit
សំឡេង៖ ការចាប់ផ្តើម​ប្រារព្ធ​មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ ​”ការចងចាំ”

ខ្សែ​ភាពយន្តបុរាណ​ល្បីៗ​ចំនួន​៤០រឿង នឹង​ត្រូវចាក់​បញ្ចាំង​ដោយ​ឥតគិត​ថ្លៃដល់​អ្នក​ទស្សនា នៅក្នុង​ព្រឹត្តិការណ៍​​ដ៏កម្រ​ នៅ​ក្នុង​មហោស្រព​បេតិកភណ្ឌភាពយន្ត​អន្តរជាតិ​ការចងចាំ​ដែលចាប់​ផ្តើម​ ចាប់ពី ថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៣នេះ។

ការចងចាំ​គឺជា​ មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​ដំបូង​បង្អស់​នៅ​អាស៊ី ហើយ​ដែល​បាន​ប្រារព្ធ​ធ្វើ ឡើង​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីអ្នក​សិល្បៈ​ ភាពយន្ត​ទូទាំង​ពិភព​លោក​ឲ្យងាក​មក​យក​ចិត្តទុកដាក់ចំពោះ​សក្តានុពល​ ផ្នែកវប្បធម៍​និង​សិល្បៈ​របស់​ពលរដ្ឋ​កម្ពុជា។

មហោស្រព​នេះ​ត្រូវ​បាន ​រៀបចំ​ឡើង​ដោយ​អង្គការ​ធំៗ​ដែល​ធ្វើ​ការងារ​ជាមួយ​វិស័យ​ភាពយន្តចំនួន​ ពីរគឺ មជ្ឈមណ្ឌល​បុប្ផាណា និង​មូលនិធិ Technicolor។

លោក គុជ ភារុន មន្ត្រី​ព័ត៌មាន ​នៃមហោ​ស្រព​បេតិកភណ្ឌ​ពិភពលោក​អន្តរជាតិ បាន​ថ្លែង​ថា គោល​បំណង​សំខាន់​នៃ​មហោស្រព​នេះគឺ ការដាក់​បញ្ចាំង​ភាព​យន្ត​ល្បីៗ​នៅក្នុងប្រវត្តិសាស្ត្រ​ភាពយន្ត មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ជូន​ដល់​អ្នក​ទស្សនា។ ជាមួយ​គ្នា​នេះ​ក៏​ដើម្បី​បង្កើត​ឲ្យ​មាន​ការជួប​ពិភាក្សា រវាង​អ្នកជំនាញ​ផ្នែកភាពយន្ត​រួមមាន​សិល្បករ សិស្ស និស្សិត​មកពី​ស្ថាប័ន​សាធារណៈ​ផងដែរ។

គោល​បំណង​សំខាន់​មួយទៀត​គឺពិភាក្សា​វិធីសាស្ត្រ​ដែលមាន សម្រាប់​ការអភិរក្ស​មរតក
ភាពយន្ត ចែក​រំលែក​បទពិសោធន៍ នៅ​ក្នុង​វិស័យ​នេះ​បង្កើត​យុទ្ធសាស្ត្រ​ថ្មីៗ​និងជំរុញ​កិច្ចប្រឹងប្រែង រួមមួយ​ដើម្បី​សង្គ្រោះ​សម្បត្តិ​បេតិកភណ្ឌ​រួម​ហើយ​អ្វី​ដែល​សំខាន់​បំផុត​ នោះ​គឺការដាក់​កេរមរតក ភាពយន្ត​ទាំងនោះ​ឲ្យពលរដ្ឋ​បាន​ទស្សនា។

លោក គុជ ភារុនបាន​បន្ថែម​ថា មហោ​ស្រពភាពយន្ត​នេះ​ទៀតសោត ក៏នឹង​ជួយ​ពលរដ្ឋ​ឲ្យ​ទទួល​បាន​​បទពិសោធថ្មី​ជាមួយ​នឹង​រូបភាព​លើផ្ទាំង​ សំពត់​សពិត​ប្រាកដ​ពីព្រោះ​បច្ចុប្បន្ន​នេះ​ពួកគេ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ បច្ចេកវិទ្យា​ថ្មី​ដូច្នេះ​ហើយ​ទើប​មហោស្រព​នេះ​ចង់​ឲ្យ​ពួកគេ​បានមើល​ឃើញ សោភណភាពមួយផ្សេង​ទៀត​ដែល​ខុសពី​សម័យកាល​នេះ។

(សំឡេង)

លោក គុជ ភារុន បាន​បន្ថែមថា​នៅក្នុង​កម្មវិធីសំខាន់ៗ​ទាំង៩​ថ្ងៃនៃការប្រារព្ធ​មហោស្រព​ បេតិក​ភណ្ឌភាពយន្ត​អន្តរជាតិ​នេះ​រួម​មានការ បញ្ចាំង​ភាពយន្ត ការធ្វើសន្និសីទ​សារព័ត៌មាន និង​ការតាំងពិព័រណ៍​ជាដើម។

(សំឡេង)

បន្ថែម ​លើ​ប្រសាសន៍​របស់លោក គុជ ភារុន លោក ជា សុភាព អ្នកស្រាវ​ជ្រាវ​នៃមជ្ឈមណ្ឌល​បុប្ផាណា ​បានថ្លែងថា​មហោស្រពភាពយន្ត​នេះនឹងប្រមូលផ្តុំ​នូវខ្សែភាពយន្ត​លំដាប់លេខ១​ លើពិភពលោក ដូច្នេះហើយ​លោកសង្ឃឹមថា​ពលរដ្ឋ​ជាពិសេសយុវវ័យ​នឹងចូលរួមទស្សនា​ឲ្យបាន​ ច្រើនដើម្បី ស្វែង​យល់ពី​មូលហេតុ​ជោគជ័យ​នៃខ្សែ​ភាពយន្ត​ទាំងនោះ។ លោកជា សុភាពបានបញ្ជាក់ថា​ មហោស្រព​នេះមិនមែន​ជាការប្រកួតប្រជែង​ខ្សែភាពយន្ត​នោះទេ។

(សំឡេង)

សេចក្តីថ្លែងការណ៍ ​​របស់​មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ​បានបញ្ជាក់​ថា ឆន្ទៈ នៃការបង្កើត​ព្រឹត្តិការណ៍​ដ៏ពិសេសនេះ គឺដោយសារ​គេបានមើលឃើញ​ពីសារៈសំខាន់ នៃការថែរក្សា​ការចងចាំ និងការផ្តល់លទ្ធភាព​ឲ្យគ្រប់គ្នា​អាចទទួល​បាន​កេរមរតក​នេះ។

សេចក្តីថ្លែងការណ៍ ​បានបន្ថែមថា ភាពយន្ត​កំពុង​ទទួលរង​នូវការខូចខាត​និងបាត់បង់​គ្រប់​ទី​កន្លែង​នៅជុំវិញ​ ពិភពលោក។ ជាង៩០%​នៃភាពយន្ត​ដែល​ផលិត​នៅមុន​ឆ្នាំ១៩២៩​នៅជុំវិញ​ពិភព​លោក​ត្រូវបាត់បង់ ​អស់​ទៅ​ហើយ ហើយ​ភាពយន្ត​អាម៉េរិកកាំង​ដែលផលិត​នៅមុន​ឆ្នាំ១៩៥០ ចំនួន​ពាក់កណ្តាល​ក៏ត្រូវ​បាត់បង់​អស់ដូចគ្នា។ ដោយសារ​តែ​ភាពយន្ត​គឺជាផ្នែកមួយ​នៃការចងចាំ​នៃ ជាតិសាសន៍​និងមនុស្សជាតិ ដូច្នេះ​ហើយភាព​យន្តត្រូវ​តែទទួល​បាន​នូវការ​ថែទាំ​ឲ្យបាន​ល្អ គឺ​មាន​ន័យ​ថា ត្រូវតែ​ប្រមូល ស្វែង​រកភាពយន្ត​ទាំងនោះ​នៅកន្លែង​ដែលមាន​សុវត្ថិភាព។

លោក គុជ ភិរុន បានថ្លែងថា មហោស្រព​បេតិកភណ្ឌភាពយន្ត​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​អភិរក្ស ជាមួយគ្នា​នឹងការបើកឱកាស​ និងចែករំលែក​បេតិកភណ្ឌ​ភាពយន្ត​ដល់​ពលរដ្ឋ ឲ្យ​បានច្រើន​បំផុត​តាមដែលអាច​ធ្វើ​ទៅបាន។

លោក​បាន​បន្តថា មហោស្រព​នេះ​អាចដំណើរការ​ទៅបាន​ក៏ស្ថិត​ក្រោម​ការប្រឹងប្រែង​យ៉ាងខ្លាំង ពីព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

(សំឡេង)

លោកគុជ ភិរុន​បានបន្ថែមថា​មហោស្រព​ខ្សែ​ភាពយន្ត​នេះ​នឹង​បើកទូលាយ​ដល់
សាធារណជន​ទូទៅ​ក្នុងគោល​បំណង​ឲ្យមាន​ការចូលរួម​របស់​សាធារណជន​ឲ្យបាន​ច្រើនជា
ពិសេស​យុវជន​ដើម្បី​ឲ្យយល់​ពីសារសំខាន់​នៃការ អភិរក្ស​កេរមរតក​ភាពយន្ត។

(សំឡេង)

មិត្ត ​អ្នកស្តាប់​ ដែលចង់​ចូលរួម​ទស្សនា ខ្សែ​ភាពយន្ត​ល្បីៗ​ទាំង៤០​លើពិភពលោក អាច​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ដោយ​ឥតគិត​ថ្លៃនៅ​សាលមហោស្រព​ចតុមុខ ទៅ​តាម​កាលវិភាគ និង ម៉ោង​ពេល​ដែល​បាន​កំណត់​ក្នុងការចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ទាំងនោះ។ សូមអរគុណ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: