កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ថ្ងៃ​ទី​២

ដកស្រង់ចេញពីគេហទំព័រវិទ្យុអាស៊ីសេរី

(រូបភាព៖ អ៊ីនធឺណែត)
cérémonie d’ouverture
នៅ​ពេល​នេះ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​កំពុង​បើក​កិច្ច​ប្រជុំ​លើក​ទី​៣៧ របស់​ខ្លួន នៅ​រាជ​ធានី​ភ្នំពេញ។ កិច្ច​ប្រជុំ​ដែល​មាន​រយៈ​ពេល ១២ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២៧ ខែ​មិថុនា សមាជិក​ប្រទេស​កម្ពុជា ត្រូវ​បាន​គណៈកម្មាធិការ​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​ប្រធាន។ មន្ត្រី​កម្ពុជា វាយ​តម្លៃ​ជំហាន​ដំបូង​ថា បាន​ជោគជ័យ​ដោយសារ​អ្នក​ចូលរួម​មាន​ចំនួន​ច្រើន។
ដោយ ឡេង ម៉ាលី
2013-06-17
 968933_10101543190056560_994011148_n

កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក លើក​ទី​៣៧ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​យូណេស្កូ (UNESCO) ហើយ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ បន្ទាប់​ពី​បាន​ស្វាគមន៍ និង​ប្រកាស​បើក​ដោយ​ប្រធាន​នៃ​កិច្ច​ប្រជុំ គឺ​លោក សុខ អាន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៣។

ប៉ុន្តែ​កិច្ច​ប្រជុំ​ពេញ​អង្គ​ទើប​តែ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៧ មិថុនា នេះ​ទេ ហើយ​អង្គ​ប្រជុំ​បាន​ពិភាក្សា​ជា​សំខាន់ គឺ​ផ្ដោត​លើ​សារសំខាន់​នៃ​បេតិកភណ្ឌ​ការ​ការពារ ការ​ថែរក្សា​បេតិកភណ្ឌ និង​បញ្ហា​ថវិកា​សម្រាប់​ទ្រទ្រង់​ការងារ​ការពារ និង​អភិវឌ្ឍន៍​ចិរភាព​នៃ​បេតិកភណ្ឌ​ពិភព​លោក។

ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លើក​ទី​៣៧ គឺ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ដោយ​វាយ​តម្លៃ​នៅ​ថ្ងៃ​ប្រជុំ​ពេញអង្គ នៅ​ថ្ងៃ​ទី​១៧ មិថុនា ថា បើ​ប្រៀបធៀប​ចំនួន​សមាជិក​ចូលរួម​កាល​ពី​លើក​មុនៗ និង​ចំនួន​ពេល​នេះ គឺ​ជា​ជោគជ័យ​ជំហាន​ដំបូង​ដែល​កម្ពុជា ទទួល​បាន។

KHM Cambodia Sok An Deputy PM Cambodia opens World Heritage 37 meeting_Sovannara

​លោក សុខ អាន ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន ១២៨ ដែល​បាន​ចុះ​ឈ្មោះ ហើយ​មក​ដល់​ប្រទេស​កម្ពុជា និង​មាន​សមាជិក​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​រហូត​ចំនួន ១.៤៦៥​នាក់។

លោក​បន្ត​ថា ចំនួន​នេះ​នឹង​កើន​ឡើង​នៅ​ថ្ងៃ​បន្ត​បន្ទាប់ ដោយសារ​សមាជិក​ប្រទេស​ខ្លះ​ទើប​នឹង​មក​ដល់។ ដោយ​ឡែក​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មាន​ចំនួន ៥៦៧​នាក់។

អគ្គនាយក​អង្គការ​យូណេស្កូ អ៊ីរីណា បូកូវ៉ា (Irina Bokova) មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន ១២១ ប្រទេស មាន​សារសំខាន់ និង​បាន​ពិភាក្សា​​ផ្លាស់​ប្ដូរ​យោបល់​គ្នា​អំពី​សារសំខាន់​នៃ​បេតិកភណ្ឌ និង​ការ​ការពារ​ទាំង​បេតិកភណ្ឌ និង​ធម្មជាតិ។

អ្នក​នាំ​ពាក្យ​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក លើក​ទី​៣៧ គឺ​អ្នកស្រី ចៅ ស៊ុនកិរិយា មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​ថវិកា​ដែល​អង្គ​ប្រជុំ​បាន​ជជែក​ពិភាក្សា គឺ​ជា​ថវិកា​សម្រាប់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ទាំង​មូល គឺ​មិន​មែន​សម្រាប់​គម្រោង​ប្រទេស​ណា​មួយ​ដាច់​ដោយ​ឡែកៗ​ទេ។

អ្នក​នាំ​ពាក្យ​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក អ្នកស្រី ចៅ ស៊ុនកិរិយា បញ្ជាក់​ថា កិច្ច​ប្រជុំ​លើក​ទី​៣៧ គឺ​ជា​កិច្ច​ប្រជុំ​ពិភាក្សា ដើម្បី​ពង្រឹង​ការ​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ ឆ្នាំ​១៩៧២ ស្ដីពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ។ ប្រទេស​កម្ពុជា មក​ដល់​ពេល​នេះ បាន​ដាក់​បេតិកភណ្ឌ​របស់​ខ្លួន​ចំនួន ៤ ហើយ គឺ​ប្រាសាទ​ព្រះវិហារ អង្គរវត្ត របាំ​ព្រះរាជទ្រព្យ និង​ល្ខោន​ស្បែក​ធំ។ នៅ​ពេល​ខាង​មុខ កម្ពុជា​គ្រោង​ដាក់​ប្រាសាទ​ចំនួន ២​ទៀត ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក គឺ​ប្រាសាទ​កោះកែ និង​ប្រាសាទ​សម្បូរ​ព្រៃ​គុក។

CAMBODIA-PHNOM PENH-WORLD HERITAGE COMMITTEE

កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក លើក​ទី​៣៧ រយៈ​ពេល ១១ ថ្ងៃ គឺ​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​ខាង​ក្នុង​បន្ទប់​ប្រជុំ។ ទោះ​ជា​បែប​នេះ​ក្ដី អ្នក​រៀបចំ​កម្មវិធី​បាន​រៀបចំ​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព​វីដេអូ មក​ខាង​ក្រៅ និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ឱ្យ​សាធារណជន​អាច​តាម​ដាន​កិច្ច​ប្រជុំ​នេះ​បាន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: