កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក

ដកស្រង់ពីវិទ្យុអូស្ត្រាលី
ដាក់បញ្ចូលថ្ងៃ 15 June 2013, 16:33 AEST

ចាប់​ពី​ថ្ងៃ​ស្អែក​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​មិថុនា ខែ​នេះ​ប្រទេស​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣៧​ នៃគណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក (World Heritage Conference) ​ដោយ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​អន្តរ​ ជាតិ​ប្រមាណ​១៣០០​នាក់ ​មក​ពី​១២០ ប្រទេស​ជុំវិញ​ពិភពលោក។

Angkor Wat Temple

ប្រាសាទ​អង្គរវត្ដ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោក​ (Credit: ABC)
សំឡេង៖ កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣៧​នៃ WHC
(Credit: ABC)

គណៈ​ប្រតិ​ភូ​ប្រមាណ​១៣០០​នាក់​មក​ពី​ប្រទេស​ចំនួន​ជាង​១២០​ប្រទេស ដែល​ជា​សមាជិក​អនុ​សញ្ញា​ ឆ្នាំ​១៩៧២ ស្ដី​ពី​ការ​ការ​ពារ​បេតិក​ភណ្ឌ​ពិភព​លោក​វប្បធម៌ និង​ធម្មជាតិ​នៃ​អង្គការ​យូណេស្កូ (UNESCO) នឹង​ចូល​រួម​ក្នុង​ព្រឹត្ដិការណ៍​ជា​សកល​នេះ។

កម្ពុជា​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​៤​នៅ​អាស៊ី​ដែល​មាន​ឱកាស​ធ្វើ​ជា​ប្រធាន និង​ ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៣។ ពីធី​បើក​នឹង​ប្រារឰ​ធ្វើ​ជា​ផ្លូវ​ការ​ នឹង​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​ស្អែក​ទី ១៦​ខែមិថុនា នៅ​វិមាន​សន្តិភាព​ភ្នំពេញ។

នេះ​ជា​កិច្ច​ប្រជុំ​ដ៏​មាន​តម្លៃ​បំផុត​ សម្រាប់​កម្ពុជា​ដើម្បី​ទាញ​យក​ប្រយោជន៍​ជា​ច្រើន​ទាំង​ផ្នែក​វប្បធម៌, ព័ត៌មាន, ការ​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​ជា​ពិសេស គឺ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្បត្តិ​បេតិក​ភណ្ឌ​ជាតិ

តាម​កម្ម​វិធី​ដែល​ចេញ​ផ្សាយ ​ដោយ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​កិច្ច​ប្រជុំ​ចំនួន​ ពីរ​សប្តាហ៍​នេះ​នឹង​ផ្តោត​ទៅ​លើ​ការ​ធ្វើ​អត្ដ​សញ្ញាណ​សម្បត្ដិ​វប្បធម៌ និង​ធម្មជាតិ​ដែល​មាន​តម្លៃ​ជា​សាកល និង​មិន​អាច​កាត់​ ថ្លៃ​បាន​ដោយ​ផ្អែក​លើ​សំណើ​របស់​រដ្ឋ​ភាគី ដើម្បី​ទទួល​បាន​ការ​ការពារ​, អនុលោម​តាម​អនុ​សញ្ញា​ និង​ដើម្បី​ចុះ​ក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​ពិភពលោក។

កិច្ចប្រជុំក៏ ​នឹង​ត្រួត​ពិនិត្យ​ស្ថាន​ភាព​អភិរក្ស​នៃ​សម្បត្ដិ​វប្បធម៌​ដែល​បាន​ចុះ​ បញ្ជី​ជា​បេតិក​ភណ្ឌ​ពិភព​លោក​ដោយ​សហការ​ជា​មួយ​រដ្ឋ​ភាគី និង​សម្រេច​ថា​តើ​មាន​សម្បត្ដិ​វប្បធម៌​ណា​ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិក ​ភណ្ឌ​ពិភព​លោក​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ ឬ​ដក​ចេញ​ពី​បញ្ជី​នេះ ព្រម​ទាំង​សម្រេច​ថា​តើ​ សម្បត្ដិ​វប្បធម៌​ណា​មួយ​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក។

ជា ​មួយ​គ្នា​នេះ​ក៏​នឹង​ពិនិត្យ​មើល​ផង​ដែរ​លើ​សំណើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ អន្ដរ​ជាតិ​ដែល​គាំទ្រ​ថវិកា​ដោយ​មូល​និធិ​បេតិ​កភណ្ឌ​ពិភព​លោក។

លោកបណ្ឌិត ចិន្ត ចាន់​រតនា ប្រធាន​មូល​និធិកេរ​ដំណែល​ខ្មែរ​បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​បង្ហាញ​ពី​សម្បត្តិ​ បេតិក​ភណ្ឌ​លើ​ពិភព​លោក​ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ។

(សំឡេងលោក ចិន្ដ ចាន់​រតនា)

បេតិកភណ្ឌ ​ពិភព​លោក​គឺ​ជា​ការ​កំណត់​ទី​កន្លែង​នៅ​លើ​ផែន​ដី​ដែល​មាន​តម្លៃ​ជា​សកល​ ចំពោះ​មនុស្ស​ជាតិ​ហេតុ​ដូច្នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព ​លោក​ដែល​ត្រូវ​ការ​ពារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ ទី​កន្លែង​ចម្រុះ និង​ពិសេសៗ​ដូច​ជា ពី​រ៉ាមីត​របស់​ប្រទេស​អេហ្ស៊ីប, កោះ Gal Pagos នៅ​អេក្វាឌ័រ, Acropolis នៅ​ក្រិក ឬ​ប្រាសាទ​អង្គរ​វត្ត​នៅ​កម្ពុជា។ បច្ចុប្បន្ន​នេះ​មាន​ទី​កន្លែង​ធម្មជាតិ និង​មរតក​វប្បធម៌​ចំនួន​៩៦២ ដែល​បាន​ចុះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​រួច​ហើយ។

បេតិកភណ្ឌ​ ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ​តែង​ត្រូវ​ទទួល​បាន​នូវ​ការ​ការពារ និង​អត្ថ​ប្រយោជន៍​ជា​ច្រើន។ ការ​ចុះ​បញ្ជី​បេតិក​ភណ្ឌ​ផ្តល់​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរ​ជាតិ​សម្រាប់​តំបន់ ឬ​ទី​តាំង​ ឬ​រតន​សម្បត្តិ​ទាំង​នោះ។ ការ​ចុះ​បញ្ជី​អាច​បង្កើត​មោទន​ភាព​ជាតិ នេះ​ជា​មូល​ហេតុ​ដែល​ត្រូវ​ទទួល​ស្គាល់ និង​ការ​ពារ​តម្លៃ​របស់​វា។ លោក​បណ្ឌិត ចិន្ត ចាន់​រតនា បាន​ថ្លែង​ថា​ដោយ​ឡែក​កម្ពុជា​សម្បត្តិ​បេតិក​ភណ្ឌ​ដែល​បាន​ចុះ​បញ្ជី​រួច​ ហើយ គឺ​មាន​ទាំង​បេតិកភណ្ឌ​រូបិយ និងអរូបិយ។

(សំឡេងលោក​ ចិន្ដ ចាន់​រតនា)

នៅមុនប៉ុន្មានថ្ងៃ ​នៃ​ការ​ចាប់​ផ្តើម​កិច្ច​ប្រជុំ​នេះ សហរដ្ឋអាម៉េរិក​បាន​ធ្វើ​ការ​ប្រគល់​ជា​ផ្លូវ​ការ​នូវ​រូប​បដិមា​បនទវៈ ទាំង​២ (ដែល​ទំនង​មាន​ឈ្មោះ​ថា សហ​ទេព និង​នកុល) ត្រូវ​បាន​កសាង​ឡើង​ដើម្បី​រំលេច​របៀប​ជា​សិល្បៈ​នៃ​ជ័យ​ជម្នះ​របស់​ចក្រ​ភព ​ខ្មែរ​នៅ​សតវត្សរ៍​ទី ១០ របស់​ខ្លួន​នៃ​រាជ​ធានី​កោះ​កេរ។

រូបបដិមា​ ទាំង​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​និមិត្ត​រូប​រំលេច​ឡើង​នូវ​ការ​ប្រយុទ្ធ​គ្នា​រវាង​ភីម (ជា​បង​ប្អូន​បន​ទវៈ​ម្នាក់​ទៀត) និង​រូប​បដិមា ទុរ្យោធនៈ (ជា​ជី​ដូន​មួយ​របស់​គាត់ និង​ជា​មេដឹក​នាំ​គូ​ប្រយុទ្ធ​ត្រកូល​កុរុ)។ ការ​ប្រយុទ្ធ​គ្នា​នេះ​គឺ​ជា​រឿង​និទាន​ដ៏​ល្បី​រន្ទឺ​កើត​ចេញ​ពី​ប្រភព​រឿង ​ព្រេង Mahabharata ដែល​ការ​ប្រយុទ្ធ​នេះ​មាន​សាក្សី ៧​នាក់​រាប់​បញ្ចូល​ទាំង​ព្រះ​គ្រឹស្នា និង​បនទវៈ។

រចនាបទ​ប្រាសាទ​ កោះ​កេរ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​រចនា​បថ​ចម្លាក់​ខ្មែរ​ដ៏​ល្បី​ល្បាញ​បំផុត​ ដោយ​បង្ហាញ​ឱ្យ​ឃើញ​លក្ខណៈ​ពិសេស​នៃ​ចលនា​នៅ​ជុំវិញ​រូប​ចម្លាក់​បង្ហាញ​នូវ ​កាយ​វិការ​សម្តែង​ល្ខោន។

នៅ​ទី​នោះ​ក៏​មាន​រូប​ចម្លាក់ ៩​អង្គ​ដោយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កាយ​វិការ​ឈរ​ទ្រឹង​អស់​រយៈ​ពេល​ជាង ១​ពាន់​ឆ្នាំ​រហូត​ដល់​ពេល​ដែល​រូប​បដិមា​ទាំង​នេះ​ត្រូវ​បាន​គេ​វាយ​បំបែក​ ចេញ​ពី​ជើង​ទម្រ​នៅ​ដើម​ឆ្នាំ ១៩៧០ នៅ​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​សង្រ្គាម​ស៊ីវិល​ ហើយ​រូប​បដិមា​ត្រូវ​បាន​គេ​យក​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ និង​ដាក់​លក់​នៅ​ទីផ្សារ​សិល្បៈ​អន្តរជាតិ។

នៅអំឡុងពាក់កណ្តាល​ទសវត្ស ​១៩៧០ រូប​បដិមា​៧​អង្គ ក្នុង​ចំណោម​រូប​បដិមា​ទាំង ៩​អង្គ​នេះ ​ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ ឬ​នៅ​ក្នុង​សារ​មន្ទីរ​ផ្សេងៗ និង​ជា​ទ្រព្យ​សម្បត្តិ​ឯក​ជន​ជុំវិញ​ពិភព​លោក។

នៅខែ​មេសា ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពាក់​ព័ន្ធ​ប្រវត្តិ​ សាស្ត្រ, វប្បធម៌ និង​ផ្លូវ​ សារ​មន្ទីរ Metropolitan នៅ​ទី​ក្រុង New York បាន​សម្រេច​ចិត្ត​ប្រគល់​មក​ឱ្យ​ប្រទេស​ដើម​វិញ​នូវ​រូប​បដិមា​បនទវៈ ២​អង្គ ដែល​ត្រូវ​បាន​គេ​ផ្តល់​ទៅ​កាន់​សារ​មន្ទីរ​នោះ​ចន្លោះ​ពី​ឆ្នាំ ១៩៨៧ ដល់​ឆ្នាំ ១៩៩២។

(សំឡេងលោក ចិន្ដ​ ចាន់​រតនា)

រូបបដិមា​ ទាំង​ពីរ​នេះ​នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​វិមាន​សន្តិភាព​សម្រាប់​ កិច្ច​ប្រជុំ​បេតិក​ភណ្ឌ​ លើក​ទី​៣៧ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក​នេះ។ ប្រិយ​មិត្ត​អ្នក​ស្តាប់​ដែល​ចង់​សិក្សា​ស្រាវ​ជ្រាវ​ និង​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​រូប​បដិមា​ទាំង​ពីរ​នេះ​អាច​ទៅ​ទស្សនា​នៅ​សារ​ មន្ទីរ​ជាតិ ក្រោយ​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០១៣៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: