រូប​ចម្លាក់​បុរាណ​ខ្មែរ​បញ្ជូន​ពី​សហរដ្ឋ​អាម៉េរិក​នឹង​មក​ដល់​ស្រុក​ខ្មែរ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ

dp212330
ដកស្រង់ពីវិទ្យុអូស្ត្រាលី ABC
ដាក់បញ្ចូលថ្ងៃ 11 June 2013, 17:04 AEST

​រូប​ចម្លាក់​បុរាណ​​កំពុង​តែ​ធ្វើ​ មាតុភូមិ​និវត្តន៍​មក​​ពី​សហរដ្ឋ​ អាម៉េរិក​វិញ​តាម​យន្តហោះ ហើយ​មាន​ការ​រំពឹង​ថា​​នឹង​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ អង្គារ​នេះ។

សារមន្ទីរ​លិល្បៈ​ក្រុង​ញូវ​យ៉ក​បាន​សម្រច​​ប្រគល់​រូប​ចម្លាក់​ ចំនួន​ពីរ​ជា​បដិមា​ទេវរូប ដែល​បាន​គេ​លួច​ពី​ប្រាសាទ​កោះ​កេរ​កាលពី​ដើម​ទសវត្ស​១៩៧០​នោះ​ឲ្យ​មក​ ប្រទេស​កម្ពុជា​វិញ​ក្រោយ​ពី​មាន​ការ​ទាម​ទារ​ពី​រដ្ឋា​ភិបាល​ខ្មែរ ​និង​ការ​ចរចា​គ្នា​អស់​ពេល​មួយ​រយៈ​​ជា​មួយ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក។

លោក ប្រាក់​ សុវណ្ណារ៉ា ជា​អគ្គនាយក​រង​នៃ​នាយក​ដ្ឋាន​បេតិកភណ្ឌ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​បា្រប់ Radio Australia ​នៅ​ព្រឹក​មិញ​នេះ​ថា​រូប​ចម្លាក់សតវត្សរ៍​ទី១០​ទាំង​នេះ​នឹង​ត្រូវ​មក​ អាកាសយដ្ឋាន​អន្តរជាតិភ្នំពេញ​នៅ​វេលា​ម៉ោង​៥​ និង​៣០​នាទី​ ល្ងាច​ថ្ងៃ​អង្គារ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៣​នេះ។

លោក​បណ្ឌិត ចិន្ដ​ ច័ន្ទ​រតនា ប្រធាន​មូលនិធិ​កេរ​តំណែល​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ និង​ជា​អ្នក​ជំនាញ​ខាង​បុរាណ​វិទ្យា និង​ប្រវត្ដិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​បាន​មាន​ប្រសាសន៍​សម្ដែង​នូ​វការ​រំភើប ​ចិត្ត​រីក​រាយ​ និង​ស្វាគមន៍​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​វត្ថុ​បុរាណ​ទាំង​នេះ។

Western gopura of Prasat Chen

លោក ​បាន​ប្រាប់​ Radio Australia ថា​រូប​ចម្លាក់​ទាំង​ពីរ​នឹង​ត្រូវ​​នាំ​ចូល​សារ​មន្ទីរ​ជាតិ​ក្រុង​ភ្នំពេញ ​ដើម្បី​តភ្ជាប់​នឹង​ជើង​ទម្រ​ដើម​ ដែល​យក​​ពី​ប្រាសាទ​កោះ​កេរ រួច​ហើយ​នឹង​រៀប​ចំ​ដាក់​តាំង​នៅ​ក្នុង​អង្គ​ប្រជុំ​កំពូល​របស់​​ គណៈកម្មាធិការ​បេតិភណ្ឌ​ពិភព​លោក​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​ ថ្ងៃ​២៧ ​ខែ​មិថុនា​នេះ​នៅ​កម្ពុជា។

បើ​តាម​របាយការណ៍​ដែល​វិទ្យុ​អូស្រ្ដាលី​ ទទួល​បាន​ រូប​ចម្លាក់​ទាំងពីរ​នេះ​បាន​ត្រូវ​គេ​តាំង​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​ ក្រុង​ញូវយ៉ក​​នៅ​ឆ្នាំ​១៩៩៤៕

02statue-popup

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: