រកឃើញកាំភ្លើង សម័យបុរាណ ពីរដើម នៅស្រុកមេមត់

រកឃើញកាំភ្លើង សម័យបុរាណ ពីរដើម នៅស្រុកមេមត់

Two ancient guns found in Memot District, Kg. Cham province, CAMBODIA.

gun_ancient-old_cen

(រូបថត ៖ កាំភ្លើងបុរាណចំនួន ពីរ ដើម ផលិតនៅចន្លោះសតវត្សរ៍ទី១៥-១៦ មានទម្ងន់សរុបជាងមួយហាប ក្នុងចម្ការក្បែរវត្តឈូក ឃុំកំពាន់។ ព័ត៌មាន និងរូបភាពពីសារព័ត៌មាន Cambodian Express News – CEN)
=================================
កំពង់ចាម: ប្រជាពលរដ្ឋជាអ្នកដាំដំឡូងមី បានប្រទះឃើញកាំភ្លើងសម័យបុរាណចំនួន ពីរ ដើម ដែលផលិតឡើងពីលោហៈ ជាស្ពាន់លាយជាមួយដែក ដែលមានអាយុកាលពីចន្លោះសតវត្សរ៍ទី១៥-១៦ របស់ប្រទេសព័រទុហ្គាល និងមានចរិតជាភាសាបាលីរបស់ខ្មែរ នៅលើតួកាំភ្លើងនោះ។ កាំភ្លើងសម័យបុរាណនេះ ត្រូវបានគេរកឃើញតាំងពីដើមខែធ្នូ ឆ្នាំ២០១២ កន្លងមកនេះ។

បច្ចុប្បន្នកាំភ្លើងបុរាណទាំងពីរដើមខាងលើ កំពុងរក្សាទុកនៅផ្ទះលោកទេព សុភារៈ ប្រធានមូលដ្ឋានចម្ការកៅស៊ូមេមត់-កន្ទ្រោយ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីរង់ចាំខាងជំនាញទៅទទួលយក។

លោក ទេព សុភារៈ បានប្រាប់គេហទំព័រ CEN កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ ថា កាំភ្លើងបុរាណពីរដើមនេះ គឺប្រជាពលរដ្ឋជាអ្នកដាំដំឡូងមីឈូក ឃុំកំពាន់ ស្រុកមេមត់ បានប្រទះឃើញនៅក្នុងចម្ការកប់ដីជម្រៅប្រហែល មួយ ម៉ែត្រ គឺនៅក្បែរវត្តបុរាណមួយ ចម្ងាយពីទីរួមស្រុកនេះប្រមាណជិត ២០ គីឡូម៉ែត្រ ប៉ុន្តែលោកនៅមិនទាន់បានទៅពិនិត្យរណ្តៅដែលអ្នកស្រុកជីកបាននោះទេ។

លោកប្រធានមូលដ្ឋានបានឲ្យដឹងទៀតថា បច្ចុប្បន្នលោកកំពុងរង់ចាំលោក ហ៊ុន ម៉ាណែត និងខាងជំនាញបេតិកភណ្ឌមកទទួលយក ដើម្បីរក្សាទុកនៅសារមន្ទីរជាតិប៉ុន្តែកន្លងមកខាងអាជ្ញាធរ និងខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានចុះមកពិនិត្យមួយជំហានហើយ។

លោក យិន វ៉ាន់ធឿន ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានឲ្យដឹងថា កាំភ្លើងបុរាណពីរដើម ដែលពលរដ្ឋបានរកឃើញនោះ គឺមួយដើមមានទម្ងន់ ៣៩ គីឡូក្រាម ប្រវែង ១,៥ ម៉ែត្រ និងមុខកាត់កាណុង ១ ដេស៊ីម៉ែត្រ។ ចំណែក មួយ ដើមទៀតមានទម្ងន់ ៣១ គីឡូក្រាម ប្រវែង ១,៣ ម៉ែត្រ និង មុខកាត់កាណុង ០,៩០ ដេស៊ីម៉ែត្រ។

លោកប្រធានការិយាល័យ បានឲ្យដឹងទៀតថា អាវុធបុរាណទាំង ពីរ ដើមនេះមានចរិតជាអក្សរបាលីរបស់ខ្មែរ លើតួរបស់វា (កាំភ្លើង) ដែលផលិតឡើងលោ ហធាតុ ដែកលាយជាស្ពាន់នាសម័យចន្លោះសតវត្សរ៍ទី១៥-១៦ ទំនងបុព្វបុរសយើងបានកំម៉ង់ទិញពីប្រទេសព័រទុយហ្គាល កាលសម័យនោះ៕

2 Comments

  1. Sytha Pheng said,

    December 26, 2012 at 6:34 am

    អរគុណជាអនេកសម្រាប់ការផ្តល់ជាពត៌មានទាក់ទងទៅនិងរបកគំហើញនៃអាវុធពីរដើមនេះ។ ប៉ុន្តែខ្ញុំឆ្ងល់ថាហេតុដូចម្តេចទើបបានជាហ៊ានអះអាងថាជា កាំភ្លើងនោះផលិតនៅប្រទេសពរ័ទុយហ្គាល់និងនាំចូលមកកម្ពុជានាសតវត្សទី១៥និង១៦នោះ? ហើយហេតុដូចម្តេចទើបគេសរសេរភាសាបាលីនៅលើកាំភ្លើងនោះ? វាជាភាសាបាលីមែនទែនឬគ្រាន់តែជាភាសាខ្មែរតែពិបាកអាន?

    • SOPHEAK NOV said,

      December 28, 2012 at 1:23 pm

      មកដល់កេរដំណែលខ្មែរជាទីគោរព តាមរយៈចំណងជើងនៃអត្ថបទនេះ ខ្ញុំបាទយល់ថា ដូចជាប្រើសង្តត់ធ្ងន់ពេកទៅលើសម័យបុរាណ។ បើតាមគំនិតខ្ញុំ បើយើងដឹងច្បាស់ថានៅសម័យណាហើយ គួរតែប្រើឱ្យចំៗតែម្តង ម្លោះហើយ អត្ថបទនេះ អាចប្រើចំណងជើងថា ”រកឃើញកាំភ្លើង សម័យអាណាព្យាបាលបារាំង នៅស្រុកមេមត់”


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: