កន្លែងកប់សពពីសម័យបុរាណចំនួន ៣ កន្លែងត្រូវបានរកឃើញនៅតំបន់បន្ទាយឆ្មារ

កន្លែងកប់សពពីសម័យបុរាណចំនួន ៣ កន្លែង ត្រូវបានគេរកឃើញនៅជិតតំបន់ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។ អាយុកាលប្រហែលពី ២,០០០ ទៅ ២,៥០០ ឆ្នាំ (?)
New 3 necropolis sites found near Banteay Chhmar region, Banteay Mean Chey, CAMBODIA. Dated 2,000 to 2,500 years (?).
Necropolis site near Banteay Chhmar
(ព័ត៌មាន និងរូបភាពពីសារព័ត៌មាន Cambodian Express News – CEN)
=================================រកឃើញផ្នូរ និងសពបុព្វបុរសខ្មែរ៣ និងវត្ថុបូរាណ ពេលកំណាយផ្លូវការ នៅគោកទ្រាស

បន្ទាយមានជ័យ: ក្រុមការងារវប្បធម៌ និងប្រវត្តិសាស្ត្រ បានរកឃើញផ្នូរ និងអដ្ឋិធាតុសពបុព្វបុរសខ្មែរ៣ លើចំណុច ៧ ក្នុងកំណាយផ្លូវការនៅទួលកប់សពបុព្វបុរសគោកទ្រាស ភាគឦសានជាង៥គីឡូម៉ែត្រ ប្រជុំជនឃុំ និងប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក វ៉ែន សំអូន មេឃុំបន្ទាយឆ្មារ ប្រាប់គេហទំព័រ CEN ថ្ងៃទី២៣ ធ្នូ ថា ឃុំមានមោទនភាពនឹងការដែលក្រុមការងារកំណាយផ្លូវការ ស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្ត្រ នៅទួលបូរាណកប់សពគោកទ្រាសក្នុងឃុំ បន្ទាប់ពីទីនោះធ្លាប់រកការគាស់កកាយខុសច្បាប់ពីជនទុច្ចរិតកន្លងមក។

លោក វ៉ែន សំអូន និយាយបន្តថា ឃុំសហការពេញបន្ទុកលើការងារនេះហើយអំពាវនាវអោយគ្រប់គ្នាទប់ស្កាត់បង្ក្រាបបទល្មើស លើវត្ថុបូរាណ រួមទាំងលើផ្នូរបុព្វបុរសខ្មែរនៅភូមិសាស្ត្រឃុំ។

គួររម្លឹកថា កាលពីថ្ងៃទី៣ ធ្នូ ២០១២ កន្លងមក ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , និស្សិត មន្ទីរវប្បធម៌ខេត្ត , អាជ្ញាធរឃុំបន្ទាយឆ្មារ , នគរបាលការពារបេតិកភណ្ឌបន្ទាយឆ្មារ និង មានការចូលរួមពី លោក ហាប់ ទូច អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌក្រសួងវប្បធម៌ បានធ្វើពិធីសែនក្រុងពាលីសុំខមាទោសសុំម្ចាស់ដីទឹក បុព្វបុរស ដើម្បីបើកការដ្ឋានកំណាយផ្លូវការនៅចំណុចគោកទ្រាស ជាទួលកប់សពបុព្វបុរសខ្មែរ។

គោកទ្រាស ស្ថិតលើគម្រោងផ្លូវជាតិលេខ៥៦ថ្មី ដែស្ថាបនារវាងតំបន់ប្រាសាទបន្ទាយឆ្មារ មានប្រវែងសរុប១១គីឡូម៉ែត្រ។ ទីនោះធ្លាប់ត្រូវជនទុច្ចរិតគាស់កកាយខុសច្បាប់ លួចប្លន់វត្ថុបូរាណកប់ជាមួយសពបុព្វបុរស។ ទួលកប់សព ទួលបូរាណ និងប្រាសាទបូរាណ ជាង២០កន្លែងនៅស្រុកថ្មពួក រួមទាំងនៅឃុំបន្ទាយឆ្មារផង បានរងការគាស់កកាយខុសច្បាប់ និងប្លន់យកវត្ថុបូរាណ តាំងពីឆ្នាំ២០០០មក។ រាល់ឆ្នាំតែងមានចលនាជីក ទាំងថ្ងៃទាំងយប់។ ឈ្មួញវត្ថុបូរាណចាំទិញវត្ថុបូរាណ ក្រោយពេលពួកឧបត្ថម្ភទុនឧបករណ៍ និងជីក។

ដោយសារតែគម្រោងផ្លូវជាតិលេខ៥៦ វាងតំបន់ប្រជុំ និងប្រាសាទបន្ទាយឆ្មារកាត់ចំពីលើទួលកប់សពបុព្វបុរសខ្មែរ នៅគោកទ្រាសទើបក្រុមការងារអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបន្ទាយឆ្មារ នៃក្រសួងវប្បធម៌ បានស្នើទៅរដ្ឋមន្ត្រីខ្លួន និងស្នើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រថវិកា ធ្វើកំណាយផ្លូវការ យកអដ្ឋិធាតុនិងសពបុព្វបុរស , វត្ថុបូរាណបន្លុងសព ចេញ។

លោក ហេង សុផាឌី អគ្គនាយករង អគ្គនាយកដ្ឋាន បេតិកភណ្ឌក្រសួងវប្បធម៌ ប្រាប់គេហទំព័រ CEN ថា ក្រុមការងារបានជីកកកាយនៅ៧ទីតាំង ៧កន្លែង។ ក្នុងមួយទីតាំងទំហំ២ម៉ែត្រគុណនឹង៤ម៉ែត្រ។ គេបានរកឃើញផ្នូរ និងអដ្ឋិធាតុសពបុរស ៣ ដែលក្នុងផ្នូរនីមួយៗ ផ្នូរខ្លះមានកាប់បន្លុងសពដូចជា ផ្នូរមានកប់ក្អម៥អម។ ផ្នូរមួយទៀតមានកប់ឧបករណ៍ពីលោហធាតុ(កាំបិត ជំនីក) និងផ្នូរមួយទៀតមានកប់ក្អម៥ និង ជាប់ជាមួយនូវឧបករណ៍ពីដែកមានកណ្ដៀវ , លំពែង តែបានពុកផុយ។

អគ្គនាយករង អគ្គនាយដ្ឋានបេតិកភណ្ឌ លោក ហេង សុផាឌី និយាយថា “វត្ថុតាងក្នុងកំណាយផ្នូរសពបុព្វបុរសខ្មែរ នៅគោកទ្រាសនេះ មានតម្លៃខ្លាំងណាស់ ខាងការសិក្សាស្រាវជ្រាវ”។ ប៉ុន្តែមន្ត្រីវប្បធម៌រូបនេះ ពុំទាន់ហ៊ានសន្និដ្ឋានថា ផ្នូរសព និងផ្នូរបូរាណ មានចំណាស់កាលប៉ុណ្ណាទេ។ ទោះយ៉ាងណាលោក បង្ហើបថា បើប្រៀបធៀបនឹងស្ថានីយ៍កំណាយដទៃកន្លងមក ផ្នូរសព និងវត្ថុបូរាណនេះ អាចមានអាយុពី ២០០០ទៅ ២៥០០ឆ្នាំ ហើយ៕

corpse-ancient-old_cen corpse-ancient-old_cen1 corpse-ancient-old_cen2

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: