រកឃើញស្ថានីយ៍បញ្ចុះសពកាលពីសម័យបុរាណមួយទៀត នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

រកឃើញស្ថានីយ៍បញ្ចុះសពកាលពីសម័យបុរាណមួយទៀតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

(?)Another new burial site at the ancient time found at Thalabarivat district, Stoeung Treng Province….(?)

(ប្រភពពីកោះសន្តិភាព ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១២)
ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋក្នុងភូមិអូរត្រែល ឃុំថាឡាបបរិវ៉ាត់ ស្រុកថាឡាបបរិវ៉ាត់
រាប់រយនាក់បានផ្អើលនាំគ្នាទៅជីកលុងរណ្តៅយកដីទៅលាងទឹកដើម្បីរកមាសដែលគេអះអាងថា
ជាមាសបន្សល់ទុកពីសម័យបុរាណ ហើយអ្នកខ្លះមានលាភសំណាងក៏រកបានរហូតដល់រាប់តម្លឹង
ឯអ្នកខ្លះបានតែបន្តិចបន្តួច ។
ការផ្អើលនាំគ្នាទៅជីកដី លុងជារណ្តៅជ្រៅៗនោះ គេមិនបានឃើញសមត្ថកិច្ច ឬអាជ្ញាធរទៅហាមឃាត់ទេ ។
តំបន់ដែលប្រជាពលរដ្ឋផ្អើលទៅជីកយកអាចម៍ដីទៅលាងរកមាសនោះ ជាតំបន់ដែលប្រជាពលរដ្ឋ
រស់នៅយូរឆ្នាំមកហើយ ។
អ្នកភូមិអូរត្រែល និយាយប្រហាក់ប្រហែលគ្នាថា ជារៀងរាល់ឆ្នាំ នៅពេលរដូវទឹកស្រុក
អ្នករស់នៅក្នុងភូមិនេះ តែងនាំគ្នាជីកដីលុងជារណ្តៅដូចរន្ធបាយខុមដែលរណ្តៅខ្លះមានជម្រៅ
ជាងមួយម៉ែត្រចុះទៅក្រោម ដោយការយកអាចម៍ដីទៅរែងក្នុងទឹកទន្លេ ។ ក្នុងការកាប់ និងជីក
ក្រោមកម្តៅថ្ងៃរបស់ពួកគាត់ អ្នកខ្លះក៏មានភ័ព្វសំណាងបានមាសរាប់តម្លឹង ចំណែកអ្នកខ្លះទៀត

បានតិចតួចប៉ុណ្ណោះ ។ជាក់ស្តែងថ្មីៗនេះ មានអ្នកភូមិអូរត្រែលបានជីកដីយកទៅលាងក៏បានចិញ្ចៀន២វង់

និងគ្រាប់អង្កាំមួយគ្រាប់មានទម្ងន់ជិត២តម្លឹងមាស ដែលមានក្បាច់រចនាពីសម័យបុរាណ

ហើយយកទៅលក់ឱ្យអ្នកលក់មាសនៅផ្សារស្ទឹងត្រែងបានប្រាក់ចំនួន12.800.000រៀល(ដប់ពីរលានប៉ែតសិបម៉ឺនរៀល) ។

ការមានភ័ព្វសំណាងរបស់អ្នកភូមិនោះ បានជំរុញឱ្យ

អ្នកភូមិដទៃទៀតភ្លូកទឹកភ្លូកដីដណ្តើមគ្នាជីកយកអាចម៍ដីច្រកក្នុងការ៉ុង យកទៅលាងនៅមាត់ទន្លេយ៉ាងពពាក់ពពូន ។

ដោយសារនៅចំណុចនោះជាការដ្ឋានសាងសង់ស្ពាន ក្រុមហ៊ុនចិនបានហាម

ឃាត់អ្នកភូមិដែលកាយយកអាចម៍ដីត្រូវលុបវិញ តែពួកគាត់មិនលុបបែរជាជីកនៅកន្លែងផ្សេងទៀត ។

អ្នកភូមិម្នាក់ដែលកំពុងអង្គុយលាងអាចម៍ដីនៅមាត់ទន្លេ បាននិយាយថា ទីកន្លែងនោះមិនមាន

ប្រភពរ៉ែមាស រ៉ែប្រាក់ អ្វីទេ ដោយមាសដែលពួកគាត់រែងបានភាគច្រើនជាគ្រឿងអលង្ការសល់ពីសម័យបុរាណ

មានដូចជា ចិញ្ចៀន គ្រាប់អង្កាំ កងដៃ កងជើងជាដើម ព្រោះទីនោះ កាលពីសម័យបុរាណជាកន្លែងបញ្ចុះសាកសព ។

អ្នកភូមិប្រាប់ថា ពេលពួកគាត់ជីកដីតែងប្រទះឃើញឆ្អឹង និងលលាដ៍ក្បាលមនុស្សធំៗជាងបាត្រលោកសង្ឃទៅទៀត

តែឆ្អឹងទាំងនោះ គ្រាន់តែកាន់ក៏ផុយរលួយដែរ ពេលខ្លះប្រទះឃើញបំណែក ផើង ក្អម ដែលធ្វើកាលពីសម័យបុរាណ។

ដូច្នេះចាស់ៗនៅក្នុងភូមិនោះគិតថា មាសដែលគេរែងបាននោះ ជាមាសដែលជាប់ខ្លួនសាកសពមនុស្សបុរាណ

ត្រូវគេបញ្ចុះជាមួយសពកាលពីសម័យដ៏យូរលង់មកហើយ ។

ប្រភពបន្តថា នៅមិនឆ្ងាយពីកន្លែងអ្នកភូមិជីកដីនោះ ពីមុនមានប្រាសាទមួយតែពួកគាត់មិនស្គាល់ថាប្រាសាទនោះឈ្មោះអ្វីឡើយ

និងបែកបាក់ខ្ទេចខ្ទីអស់ទៅហើយនៅសល់តែបំណែកចម្លាក់ថ្មខ្លះៗដែលបន្សល់ទុកក្បែរនោះ ។

តាមអំណះអំណាងមិនច្បាស់លាស់និយាយថា

ប្រាសាទនោះកាលពីមុនមកត្រូវជនបរទេសមានបារាំងនិងថៃចូលទៅមើលនិងកាយដីក្បែរគ្រឹះប្រាសាទយកផ្ទាំងថ្មបុរាណដែល

មានចម្លាក់រចនាបថពីសម័យបុរាណនោះអស់ជាច្រើនផ្ទាំង

ហើយនៅក្នុងបរិវេណប្រាសាទផ្នែកខាងក្រោមមានរូបចម្លាក់វត្ថុបុរាណជាច្រើនក៏ត្រូវពួកបារាំងនិងថៃប្រមូលយកទៅអស់ដែរ ។

តែនៅមានចម្លាក់ថ្មមួយផ្ទាំងមិនក្រាសប៉ុន្មានទេត្រូវពួកបារាំងនិងថៃកប់ទុកក្នុងដីរហូតដល់បច្ចុប្បន្ននេះ ។

តាមសម្តីអ្នកភូមិដដែលនិងយាយបន្ថែមថា កាលនោះចម្លាក់ថ្ម

និងអក្សរលើសិលាចារឹកពួកបារាំងនិងថៃខំប្រឹងថតយ៉ាងណាក៏ថតមិនជាប់ដែរទើបពួកគេ

ជីកកាយលើកទាំងផ្ទាំងយកទៅអស់រលីងនៅសល់តែមួយផ្ទាំងប៉ុណ្ណោះ។ ដោយឡែកចាស់ៗដែល

បានដឹងតគ្នាមកបាននិយាយថា

ប្រាសាទនោះសាងសង់អំពីដីឥដ្ឋនិងថ្មភក់ប្រហែលនៅសតវត្សទី៦ មុនសម័យអង្គរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: