រកឃើញសិលាចារិកពីរផ្ទាំងនៅបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

“អ្នកស្រុកថ្មពួកប្រគល់សិលាចារឹកពីរផ្ទាំងឲ្យមកប៉ូលិសបេតិកភណ្ឌ”

ប្រភពពីភ្នំពេញប៉ុស្តិ៍ Thursday, 13 September 2012
សែន ដាវីត

បន្ទាយមានជ័យៈ សិលាចារឹកពីរផ្ទាំង ត្រូវគេប្រគល់ទៅឲ្យអង្គភាពប៉ូលិសបេតិកភណ្ឌនៅប្រាសាទ បន្ទាយឆ្មារ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ បន្ទាប់ពីអ្នកស្រុកពីរនាក់បានជីករកឃើញ។

លោក ស្វាយ វណ្ណៈ អនុប្រធានអង្គភាពប៉ូលិសបេតិកភណ្ឌនៅប្រាសាទបន្ទាយឆ្មារ បាននិយាយកាលពីថ្ងៃអង្គារថា សិលាចារឹក ពីរផ្ទាំងក្នុងសម័យអង្គរ ត្រូវគេប្រគល់ឲ្យទៅអង្គភាពប៉ូលិសបេតិកភណ្ឌដោយមានការចូលរួម ពីមន្រ្តីក្រសួងវប្បធម៌ សារមន្ទីរខេត្ត និងអ្នកស្រុកជាសាក្សីផងដែរ។លោក បញ្ជាក់ថា អ្នកស្រុកបានជីកឃើញជាយូរមកហើយ ប៉ុន្តែបានលាក់ទុកមិនឲ្យប៉ូលិសដឹង។ ផ្ទាំងសិលាចារឹកទី១ ត្រូវកសិករម្នាក់ប្រទះឃើញ កាលពីខែមិថុនា ឆ្នាំនេះ ពេលគាត់បើកគោយន្តភ្ជួរស្រែ។ ផ្ទាំងសិលានេះមានកម្ពស់៤៥សង់ទីម៉ែត្រ ទទឹង ៨០សង់ទីម៉ែត្រ កម្រាស់០,៧សង់ទីម៉ែត្រ។

ផ្ទាំងសិលាចារឹកទី២ ត្រូវកសិករ ម្នាក់រកឃើញកាលពី៣ឆ្នាំមុននៅពេលដែលលោកបានជីកដីតាមក្តី សុបិនរបស់គាត់។ វាមានកម្ពស់១៤៨សង់ទីម៉ែត្រ ទទឹង៣៨សង់ទីម៉ែត្រ កម្រាស់១៨សង់ទីម៉ែត្រ។

លោកបន្តថា៖«សិលា ចារឹកទាំងពីរផ្ទាំងនេះ ជាកេរដំណែលដ៏មានតម្លៃបំផុតពីដូនតារបស់យើងពីសម័យអង្គរ។ ប៉ុន្តែអ្នកស្រុកមិនដឹង។ ពួកគាត់ស្មានថា ជាថ្មធម្មតាវាមានរចនាប័ទ្មសិល្បៈល្អបំផុត។ វាដូចជារចនាប័ទ្មសិល្បៈនៅតាមប្រាសាទបន្ទាយស្រីដែរ»។

លោកថ្លែងបន្តថា ថ្មទាំងនេះ ត្រូវរក្សាទុកនៅអង្គភាពប៉ូលិសបេតិកភណ្ឌ មុនពេលបញ្ជូនទៅរក្សាទុកនៅសារមន្ទីរខេត្ត នៅពេលណាមួយសមស្រប។

លោក ស៊ូ សឿន ប្រធានភូមិក្បាលដំរី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកបានប្រាប់ថា អ្នកស្រុកបានរកឃើញប៉ុន្មានខែមុន និងពីរ-បីឆ្នាំមុន ប៉ុន្តែ មិនបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានទេ ព្រោះគាត់មិនដឹងពីតម្លៃនៃផ្ទាំងសិលាទាំងនេះ។ បន្ទាប់ពីពួកគាត់បានឃើញ បានលាក់នឹងអាជ្ញាធរទៀត។

ទោះជាយ៉ាងណាបន្ទាប់ពីក្រុមជំនាញបានពន្យល់ពួកគេពីតម្លៃនៃបេតិកភណ្ឌរួចមក ពួកគេយល់ព្រមបង្ហាញរបស់ទាំងនេះ។

មេភូមិរូបនេះអះអាងបន្តថា៖«ពួកគេភូតខ្ញុំថា គេបានធ្វើឲ្យផ្ទាំងសិលាចារឹកនេះបែក ព្រោះគេមិនដឹងថា វាមានតម្លៃ។ ម្យ៉ាងគេ មានការភ័យខ្លាច នៅពេលបង្ហាញប្រាប់អាជ្ញាធរ។ ប៉ុន្តែខ្ញុំលួងលោមថា ប្រសិនបើប្រគល់វាឲ្យអាជ្ញាធរ ពួកគេនឹងទទួលបានរង្វាន់។ តែតាមពិតវាមិនខូចខាតអីទេ។ ខ្ញុំ រាយការណ៍ទៅប៉ូលិសបេតិកភណ្ឌនៅបន្ទាយឆ្មារឲ្យមកទទួលយក។

លោក ស៊ីវ សារួន ប្រធានមន្ទីរវប្បធម៌ខេត្ត ប្រាប់ដែរថា អាជ្ញាធរពាក់ព័ន្ធនិងប៉ូលិសបេតិកភណ្ឌ បានថ្លែងអំណរគុណដល់អ្នកភូមិដែលព្រមប្រគល់វត្ថុបុរាណនេះ។

លោក បន្តថា៖«យ៉ាងណាក៏អ្នកស្រុកបង្ហាញពីឆន្ទៈស្រឡាញ់បេតិកភណ្ឌ ជាតិដែរ។ ពួកគេរក្សាវាទុកជាសម្បត្តិរដ្ឋ ដើម្បីរក្សាជាបេតិកភណ្ឌដូនតាយើង»៕ NR

(រូបថតៈ ប្រាសាទបន្ទាយឆ្មារ សេសសល់ពីការបាក់បែក។ By Robert)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: