សៀវភៅ “រាជធានីកោះកេរ និង​ព្រះបាទជ័យវរ្ម័នទី៤” មាន​លក់នៅលើទីផ្សារអន្តរជាតិហើយ

ទីបំផុត​ សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកេរ​ និង​រាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និង​បុរាណវិទ្យា​ – Le site de Koh Ker et le r—gne de Jayavaraman IV, Histoire, art et arch–ologie ជាភាសាបារាំង ត្រូវបោះពុម្ព និង​ដាក់ជាផ្លូវការនៅលើទីផ្សារអន្តរជាតិ និង​គេ​ហទំព័រ កាលពី​ថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ២០១២​  ដោយរោង​ពុម្ព Presses Acadmiques Francophones នៅប្រទេសអាល្លឺម៉ង់។
អាល្លឺម៉ង់៖ សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា” គឺជាស្នាដៃដំបូងគេរបស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិកមូលនិធិកេរដំណែលខ្មែរ ដែលត្រូវបានរោងពុម្ពរបស់ប្រទេសលោកខាងលិចមួយនេះ បានជ្រើសរើសបោះពុម្ពជាសាធារណៈ ក្នុងចំណោមនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតចំនួន ៦ (ដែលសិក្សាប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យានៅប្រទេសកម្ពុជា) របស់សាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) កាលពីចុងឆ្នាំ ២០១១ និង​ដើមឆ្នាំ ២០១២ កន្លងទៅនេះ។

Mr. Quang Duc Ta, lives in Paris, with the book of Koh Ker
នៅក្នុងសៀវភៅដែលមានកម្រាស់ ៥៩៦ ទំព័រ និងសរសេរជាភាសាបារាំងនេះ អ្នកនិពន្ធបានបង្ហាញអំពីប្រវត្តិសាស្ត្រ ទិដ្ឋភាពសង្គម សាសនា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ផ្លូវគមនាគមន៍ អក្សរសាស្ត្រ សិល្បៈ ស្ថាបត្យកម្ម សិលាចារឹក បដិមាសាស្ត្រ និងរឿងរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងស.វទី១០នៃគ.ស ជាពិសេសគឺក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីរបស់ព្រះអង្គឈ្មោះ ឆោក គគីរ (ព្រៃគគីរ) ឬ លឹង្គបុរៈ (កោះកេរ)។ ជាងនេះទៅទៀត អ្នកនិពន្ធក៏បានបង្ហាញផងដែរនូវសមត្ថកម្មមួយចំនួនដែលពាក់ព័ន្ធនឹងមូលហេតុនៃការផ្លាស់រាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ពីតំបន់អង្គរទៅតំបន់កោះកេរ នៅក្នុងឆ្នាំ៩២១ នៅក្នុងការកសាងពង្រីកទីក្រុងទៅតាមដំណាក់កាលនីមួយៗ ដោយការសិក្សានេះ គឺផ្នែកលើការវិភាគទិន្នន័យនៃការស្រាវជ្រាវចុងក្រោយបំផុត ដែលធ្វើឡើងអ្នកនិពន្ធ ព្រមទាំងស្ថាប័នដ៏ទៃទៀតដូចជា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា សាលាបារាំងចុងបូព៌ា ក្រុមស្រាវជ្រាវរបស់ជប៉ុន និងហុងគ្រីជាដើម។ល។
សៀវភៅនេះ គឺជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតនៃការស្រាវជ្រាវរបស់កូនខ្មែរជំនាន់ក្រោយមួយរូប ស្តីអំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ ដែលអ្នកស្រាវជ្រាវជំនាន់មុនបានប្រសិទ្ធនាមព្រះអង្គ (ជ័យវរ្ម័នទី៤) ថាជា “ស្តេចជ្រែករាជ្យ” ហើយគេហាក់ដូចជាបានបំភ្លេចចោលទាំងអស់ នូវស្នាព្រះហស្ថរបស់ព្រះអង្គដែលបានកសាងនៅក្នុងរាជធានីកោះកេរ ក្នុងរយៈពេលជាង២០ឆ្នាំ (៩២១-៩៤១)។ យោងតាមការសិក្សាស្រាវជ្រាវ អ្នកនិពន្ធបានអះអាងថា ព្រះបាទជ័យវរ្ម័នទី៤ គឺមិនមែនជាស្តេចជ្រែករាជ្យ ដូចអ្វីដែលគេបានពោលពីជំនាន់មុនឡើយ។
Mr. Harald Grebner and his son, lives in Germany, with the book of Koh Kerការសិក្សារបស់អ្នកនិពន្ធនៅក្នុងសៀវភៅនេះគឺបែងចែកជាបួនជំពូក៖ ទី១ គឺសិក្សាទៅលើប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានៅក្នុងស.វទី១០ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤។ ទី២ គឺរៀបរាប់អំពី ស្ថាបត្យកម្មដែលបានកសាងនៅក្នុងរាជធានីកោះកេរ និងដំណាក់កាលនៃការពង្រីកទីក្រុងនាសម័យនោះ។ ទី៣ គឺសិក្សាទៅលើសិល្បៈ និងការតុបតែងលំអស្ថាបត្យកម្មនៅលើប្រាសាទនៅក្នុងរចនាបថកោះកេរ ចំណែកឯជំពូកចុងក្រោយគឺផ្តោតទៅលើបដិមាសាស្ត្រ នៅក្នុងរចនាបថកោះកេរ។

សៀវភៅស្តីពីកោះកែរ​ និង​ព្រះបាទជ័យវរ្ម័នទី៤នេះ នឹងមានបោះពុម្ពផ្សាយជាភាសាខ្មែរ នៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ សម្រាប់ជាប្រយោជន៍ដល់កូនចៅខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាស្វែងយល់អំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ។

 

គួរ​រំលឹកផងដែរ​ថា​ តំបន់កោះកែរ ឬ​កោះកេរ បច្ចុប្បន្នគឺស្ថិតនៅក្នុង​ភូមិ កោះកេរ ឃុំស្រយ៉ង់ជើង ស្រុកគូលេន​ ខេត្ត​ព្រះវិហារ នៅ​ភាគខាងជើងក្រុងសៀមរាប (ចម្ងាយប្រហែល​ ១២០ គ.ម) តាមបណ្តោយផ្លូវពីដំដែកឆ្ពោះទៅកាន់ស្រុកគូលេនខេត្តព្រះវិហារ។ នៅទីនេះ យើង​ឃើញមានសំណល់ប្រាសាទធ្វើពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម (ចំនួន​ជាង​ ៧០) និង​ទីទួលបុរាណជាច្រើន ព្រមទាំងរហាល និងប្រព័ន្ធធារាសាស្ត្រផ្សេងៗទៀត។ ប្រាសាទសំខាន់ៗរួមមាន ប្រាសាទធំ ប្រាង្គ (រាងជា​ពីរ៉ាមីត ៧ថ្នាក់) ប្រាសាទក្រហម ចិន ច្រាប បេង​ ខ្នា ស្រឡៅ ក្រចាប់ ដំរី ប្រាំ នាងខ្មៅ និងប្រាសាទលឹង្គជាដើម។ល។ អស់រយៈកាលជាងពីរទសវត្សរ៍ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) តំបន់នេះត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុង គំរោងសម្រាប់ការការពារ និងអភិរក្សតំបន់កោះកែរនៅខេត្ដព្រះវិហារ ដោយសហការជាមួយអង្គការយូណេស្កូ និងដៃគូរអភិវឌ្ឍនផ្សេងទៀត។ នៅក្នុងឆ្នាំ ២០០៣ កោះកែរបានក្លាយជាតំបន់ទេសចរណ៍ ដោយទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជនក្នុងស្រុកមួយសម្រាប់បម្រើដល់វិស័យនេះ។ ចាប់តាំងពីពេលនោះមក ផ្លូវធ្វើដំណើរពីតំបន់អង្គរទៅកាន់កោះកែរត្រូវបានកសាង និងជួសជុលឡើងវិញហើយក្រុមដោះមីននៃអាជ្ញាធរជាតិសំអាតមីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ ក៏បានចាប់ផ្ដើមការងារដោះមីននៅក្នុងតំបន់កោះកែរទាំងមូល។ នៅក្នុងឆ្នាំ ២០០៥ តំបន់នេះត្រូវបានកំណត់ជាតំបន់រមណីយដ្ឋានប្រវត្ដិសាស្ដ្រ និងជាសម្បត្ដិបេតិកភណ្ឌជាតិដោយព្រះរាជក្រឹត្យ ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៩ គីឡូម៉ែត្របួនជ្រុង ដែលបច្ចុប្បន្នគ្រប់គ្រងដោយអាជ្ញាធរអប្សរា។
—————————
អំពីប្រវត្តិរបស់អ្នកនិពន្ធ៖
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា កើតនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ។ លោកបានសិក្សានៅមហាវិទ្យាបុរាណវិទ្យា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅក្នុងឆ្នាំ១៩៩៩ និងបានបញ្ចប់ថ្នាក់បរិញ្ញាផ្នែកបុរាណវិទ្យា នៅក្នុងឆ្នាំ២០០៤។ នៅក្នុងឆ្នាំ ២០០៥ លោកបានទទួលអាហារូបករណ៍ពីស្ថានទូតបារាំង ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ័ នៅសាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) ហើយនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១១ លោកបានការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ (លោកគឺជានិស្សិតខ្មែរដំបូងគេ ដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) គិតចាប់តាំងពីពេលចប់​  សង្គ្រាម ១៩៧៥-១៩៧៩។ បច្ចុប្បន្នលោកគឺជាមន្ត្រីរាជការបម្រើការងារនៅក្នុងវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ជាសាស្ត្រាចារ្យនៅផ្នែកវប្បធម៌ខ្មែរ ប្រវត្តិសិល្បៈ និងបុរាណវិទ្យា នៅក្នុងសាកលវិទ្យាល័យហ្សាម៉ាន់ នាទីក្រុងភ្នំពេញ។ ជាងនេះទៅទៀត លោកគឺជាប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ ដែលធ្វើការក្នុងបេសកកម្មលើកស្ទួយ ថែរក្សា ការពារសម្បត្តិបេតកភណ្ឌជាតិខ្មែរ។

 

(ដោយកេរដំណែលខ្មែរ – រូបថត គម្រូសៀវភៅ “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ដែលទើបនឹងបោះពុម្ពផ្សាយនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១២ ដោយរោងពុម្ពនៅប្រទេសអាល្លឺម៉ង់)។ បើលោកអ្ន្កកមានបំណងចង់ទិញសៀវភៅ សូមចូលទៅកាន់គេហទំព័រនេះ www.morebookds.de

(https://www.morebooks.de/store/fr/book/le-site-de-koh-ker-et-le-r%C3%A8gne-de-jayavarman-iv/isbn/978-3-8381-8928-4)

ឬគេហទំព័រ http://www.amazon.fr http://www.amazon.fr/site-Koh-Ker-r%C3%A8gne-Jayavarman/dp/3838189280/ref=sr_1_1?ie=UTF8&qid=1347857742&sr=8-1

Le site de Koh Ker et le règne de Jayavarman IV

Histoire, art et archéologie

Presses Académiques Francophones (2012-09-03)

ISBN-13: 978-3-8381-8928-4

ISBN-10: 3838189280

EAN: 9783838189284

Book language: French

Blurb/Shorttext:

Le règne de Jayavarman IV est traditionnellement associé au site de Koh Ker dans l’histoire du Cambodge ancien. Ce souverain aurait abandonné la capitale angkorienne pour installer le siège de son pouvoir (921-941) à quelque cent vingt kilomètres plus à l’est, dans un lieu certainement peu peuplé – Chok Gargyar –, connu aujourd’hui sous le nom de Koh Ker. A sa mort et son fils, Harsavarman II, vers 944, son successeur Rājendravarman réinstalle la capitale à Angkor sans qu’on puisse vraiment expliquer ce retour : Koh Ker, dès lors abandonné par les rois,semblerait n’avoir pas survécu à cet abandon. Cependant, le nombre, l’importance et la diversité des monuments de la capitale de Jayavarman IV dépassent la période de règne et de construction de ce monarque. Il est donc permis d’admettre que l’abandon total – et immédiat – de Koh Ker par la population, après la disparition du roi, est peu vraisemblable. Son existence, au-delà des deux décennies de règne, semble confirmée par le témoignage de certains monuments dits du « style de Koh Ker », construits loin de l’éphémère capitale, tels le prasat Kravan à Angkor ou le prasat Neang Khmau dans la province de Takeo…etc.

Publishing house: Presses Académiques Francophones

By (author) : Chanratana Chen

Number of pages: 596

Published on: 2012-09-03

Stock: In stock

Category: History of art

Price: 98.00 €

Keywords: histoire, Koh Ker, Jayavarman IV, art et archéologie.

1 Comment

  1. Qin Fen Zhou said,

    September 18, 2012 at 5:29 am

    Livre que je recommande à tous pour mieux connaitre l’histoire/culture khmer… Il vaut bien plus que le prix demandé…😉 Qin Fen ZHOU from Paris…


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: