រកឃើញតំបន់ពាងបុរាណថ្មីមួយទៀតនៅជួរភ្នំក្រវាញ

រកឃើញតំបន់ពាងបុរាណថ្មីមួយទៀតនៅជួរភ្នំក្រវាញភាគខាងត្បូង

ត្រពាំងរូង៖ ថ្មីនេះៗសហគមន៍អេកូទេសចរណ៍ត្រពាំងរូងស្រុកកោះកុង ខេត្តកោះកុង បានកំណត់តំបន់​ទាក់ទាញថ្មីមួយ​ទៀតបន្ថែមលើ​ធនធាន​ធម្មជាតិក្នុងជួរភ្នំក្រវាញ​ភាគខាងត្បូង​ដែលបានរកឃើញកន្លងមក និងកំណត់​នៅចូល​ទៅក្នុងផែន​ទីទេសចរណ៍​សហគមន៍។

តំបន់នោះត្រូវបាន​គេអះអាងថា​ជាតំបន់ពាងបុរាណ។ វាបានត្រូវរកឃើញ​ក្នុងឆ្នាំ២០០៩​ដោយ​ក្រុម​រុករកមួយក្រុមដែលសំដៅការអភិឌ្ឍន៍តំបន់អេកូទេសចរណ៍ត្រពាំងរូង។

ancient jars

ទាក់ទងនឹងពាងបុរាណនេះ លោកគុណ សាវុធ ប្រធានសហគមន៍អេកូទេសចរណ៍ត្រពាំងរូង បាន​ប្រាប់អោយដឹងថា វាមានចំងាយ​ពីភូមិត្រពាំងរូងចូល​ព្រៃជ្រៅឬទៅ​តាមផ្លូវទឹក​ព្រែកស្ទឹង​អារ៉ែងដ៏វែងឆ្ងាយ។ វាចំណាយសរុបគិតតាមចំនុចជីភីអេស ៦៧គីឡូម៉ែត្រពីភូមិត្រពាំងរូង។

លោក ផែន ដែន ជាសមាជិកក្រុមរុករកនោះបានជម្រាបអោយដឹងផងដែរថា ពាងបូរាណ​នេះយើងបានកំណត់ថាជាតំបន់ពាងបុរាណថ្មីដ៏ទាក់ទាញមួយផងដែរមិនចាញ់តំបន់អេកូទេសចរណ៍​នៅជីផាតទេ។ ប៉ុន្តែ គេរកឃើញពាងតែ​ចំនួន៥ ប៉ុណ្ណោះ នៅក្នុង​តំបន់ពាងបុរាណដ៏កម្រមួយនេះ​។ លោក​សង្ឃឹមថានឹងមានអ្នកទេសចរទៅលេង នៅតំបន់ ត្រពាំងរូងនេះកាន់តែ​ច្រើន។ សូមជម្រាប​ថា ពាងបុរាណនេះ ពុំទាន់មានក្រុមអ្នកវិភាគភាជន៍ជំនាញណាមួយ​បានមកវិភាគ​ដូចពាង​បុរាណ​នៅជីផាតឡើយ។ ប៉ុន្តែ មូលហេតុដែលនាំអោយ អ្នកសហគមន៍ត្រពាំងរូងកំណត់ថាជាពាងបុរាណនោះ ដោយសារតែ​ពាងទាំងនេះ មានសណ្ឋានដូចគ្នាបេះបិតនឹងពាងបុរាណនៅភ្នំប៉ែល ក្នុងឃុំជីផាត។​

បុរសម្នាក់ដែលជាអតីតកងទ័ពខ្មែរក្រហម ហើយមានមូលដ្ឋាននៅម្តុំនោះក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង៩០ បាននិយាយថា  កងទ័ពខ្មែរមានច្រើនណាស់នៅម្តុំនោះ ប៉ុន្តែយើងមិនដែលបានប្រទះពាងទាំងនេះទេ។

ពាងបុរាណនេះ ភាគច្រើនបាក់បែក ហើយកប់ទៅក្នុងដី លើចង្កេះភ្នំ ដែលមានកម្ពស់ ជម្រាលភ្នំ​ ៤០ម៉ែត្រ។ តំបន់នេះស្ថិតនៅលើល្អាងក្បាលស្ទឹងអារ៉ែង ដែលជាចំនុចប្រសព្វស្ទឹងតូច៣ ដែល​អ្នកស្រុកភាគច្រើនកំណត់ឈ្មោះថា “អូរចែកដី” ដោយសារតែទីនេះ ស្ថិតនៅជាតំបន់ដ៏អាថ៏កំបាំង និងមានសណ្ឋានដីចែកដាក់ពីគ្នាគឺ ដីមួយផ្នែកខាងពាងបុរាណគឺជាប្រភេទដីក្រហម ចំណែកឯផ្នែកខាងក្រោមជាប្រភេទដីខ្មៅ។

ដោយ ទី ធាវី (កេរដំណែលខ្មែរ)

2 Comments

  1. Tep Sokha said,

    September 18, 2012 at 5:15 pm

    កន្លែងនេះប្រហែលរង់ចាំក្រុមស្រាវជ្រាវពាងបុរាណចុះទៅធ្វើការសិក្សាបែប បុរាណវិទ្យានាពេលណាមួយ នៅពេលអនាគត។ គោលបំណង ជួយអភិរក្សកុលាលភាជន៍ទាំងអស់ ឱ្យមានស្ថេរភាពល្អប្រសើរឡើងវិញ។
    បណ្ឌិត ណាន់ស៊ី ប៊ីវិននឹងបន្តគ្រោងសិក្សាស្រាវ អំពីពាងបុរាណដាក់បញ្ចុះ ឆ្អឹង នៅតាមបណ្តាស្ថានីយផ្សេងៗទៀតនៅពេលអនាគត។

    ពបណក

  2. Pen Sontary said,

    September 18, 2012 at 6:13 pm

    I m very proud to hear the new discovering.I ever been traveled to that area during 1995.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: