ជំនួបរវាងប្រធានមូលនិធិកេរដំណែលខ្មែរ និងអ្នកសរសេរអត្ថបទប្រវត្តិតំបន់ក្រវាញ

ភ្នំពេញ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ លោក ចិន្ត ច័ន្ទរតនា

ប្រធានមូលនិធិកេរដំណែលខ្មែរ និង លោក ទីធាវី អ្នកសរសេរអត្ថបទប្រវត្តិតំបន់ភ្នំក្រវាញ

បានណាត់ជួបគ្នានៅ Brown Coffee រាជធានីភ្នំពេញ។​ ក្នុងជំនួបគ្នានោះ លោក ចិន្ត ច័ន្ទរតនា

បានស្នើរសុំអោយលោកទី ធាវី ចូលរួមសកម្មភាពទស្សនាវដ្តីកេរដំណែលខ្មែរ

ចងក្រងអត្ថបទស្រាវជ្រាវបន្ថែមទៀត សំរាប់កេរដំណែលប្រវត្តិសាស្ត្រខ្មែរទុកសម្រាប់ជាទន់រៀនសូត្រដល់

កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាបង្ហាញពីវប្បធ៌ម ទំនៀមទម្លាប់ ដ៏សម្បូរបែបនៃ

ប្រពៃណីតំបន់និមួយៗក្នុងប្រទេសកម្ពុជាអោយអន្តរជាតិបានស្ញើបស្ញែងអំពីប្រវត្តិសាស្ត្រទាំងនេះ។

Professors and Students of Archaeology

ក្នុងជំនួបនេះដែរលោកទី ធាវី បានសន្យាយល់ព្រមចូលរួមយ៉ាងសប្បាយចិត្ត និងបានផ្តល់ជាគំនិតអភិវឌ្ឍន៍

ដោយមានប្រសាសន៍យ៉ាងដូច្នេះថា ‘ជាចាំបាច់ យើងគប្បីត្រូវរៀបចំរចនាសម្ពន្ធ និងលក្ខខន្តិកៈអោយច្បាស់លាស់។

អ្វីដែលជាបទពិសោធន៍របស់ខ្ញុំនោះ គឺចាំបាច់ត្រូវពិនិត្យមើលថាតើក្រុមរបស់យើងមានឆន្ទៈប៉ុណ្ណា

ហើយក្រុមនេះមានជំនាញយ៉ាងណាដែរ។ អ្វីដែលសំខាន់គឺគ្រឹះធនធានមនុស្ស ចៀសវាងបង្កើតហើយបែរជាបរាជ័យទៅវិញ។’

សូមជំរាបថា មូលនិធិកេរដំណែលខ្មែរពុំទាន់មានជំនួយទ្រង់ទ្រាយធំដុំនៅឡើយទេ។

អ្វីដែលអ្វីទស្សនាវដ្តីមួយនេះបានបោះពុម្ភលើកទី១បាននោះ គឺដោយក្រុមស្មគ្រចិត្ត បានស្រាវជ្រាវ និងសរសេរ

ដោយពុំគិតកម្រៃឡើយ។ ម្យ៉ាងវិញទៀតសកម្មភាពកន្លងមកបានប្រមូលថវិកាខ្លះៗផងដែរតាមរយៈបញ្ចាំងភាពយន្តរឿង

ឃ្លាតទៅសែនឆ្ងាយ និងបានចំណូលទុកសម្រាប់ទ្រទ្រងសម្មភាពកេរដំណែរខ្មែរមួយនេះ។ នេះបើតាមលោក ចិន្ត ច័ន្ទរតនា

មានប្រសាសន៍អោយដឹងក្នុងជំនួបនោះ។

ចុងក្រោយ ជំនួបដ៏មានន័យនេះ បានកំណត់ការណែនាំសមាជិកក្រុមកេរដំណែល នៅខណៈប្រហែលជាចុងខែកញ្ញាខាងមុខនេះ។

សង្ឃឹមថាប្រិយមិត្តទាំងអស់នឹងបានចូលរួមចំណែកជាវិភាគទានទោះជាគំនិតឬថវិកាក្តី

ដើម្បីអោយក្រុមកេរ្តិដំណែលខ្មែរមួយនេះមានលទ្ធភាពស្រាវជ្រាវនិងចងក្រងប្រវត្តិគ្រប់ទីតំបន់នៃរាជាណាចក្រកម្ពុជា

ដើម្បីអោយសមទៅនឹងបាវចនាទេសចរណ៍ថា ព្រះរាជាណាចក្រអច្ឆរិយៈ។

ដោយ ៖ ទី ធាវី

Leave a comment