សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា” ចេញលក់នៅលើទីផ្សារអន្តរជាតិហើយ !!!

សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា” ចេញលក់នៅលើទីផ្សារអន្តរជាតិហើយ !!!

The book about “Koh Ker and King Jayavarman IV, History, art and archaeology” (in French version), is

 now available on international market and bookstores around the World…!
អាល្លឺម៉ង់៖ សៀវភៅដែលមានចំណងជើងថា “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា” គឺជាស្នាដៃដំបូងគេរបស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិកមូលនិធិកេរដំណែលខ្មែរ ដែលត្រូវបានរោងពុម្ពឈ្មោះ Presses Académiques Francophones – PAF នៅក្នុងប្រទេសអាល្លឺម៉ង់ជ្រើសរើសបោះពុម្ពជាសាធារណៈ ក្នុងចំណោមនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតចំនួន ៧ (ដែលសិក្សាប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យានៅប្រទេសកម្ពុជា) របស់សាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) កាលពីចុងឆ្នាំ ២០១១ កន្លងទៅនេះ។
នៅក្នុងសៀវភៅដែលមាន ៥៩៨ ទំព័រ ដែលសរសេរជាភាសាបារាំងនេះ អ្នកនិពន្ធបានបង្ហាញអំពីប្រវត្តិសាស្ត្រ ទិដ្ឋភាពសង្គម សាសនា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ផ្លូវគមនាគមន៍ អក្សរសាស្ត្រ សិល្បៈ ស្ថាបត្យកម្ម សិលាចារឹក បដិមាសាស្ត្រ និងរឿងរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងស.វទី១០នៃគ.ស ជាពិសេសគឺក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីរបស់ព្រះអង្គឈ្មោះ ឆោក គគិរ (ព្រៃគគីរ) ឬ លឹង្គបុរៈ (កោះកេរ)។ ជាងនេះទៅទៀត អ្នកនិពន្ធក៏បានបង្ហាញផងដែរនូវសមត្ថកម្មមួយចំនួនដែលពាក់ព័ន្ធនឹងមូលហេតុនៃការផ្លាស់រាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ពីតំបន់អង្គរទៅតំបន់កោះកេរ នៅក្នុងឆ្នាំ៩២១ និងការកសាងពង្រីកទីក្រុងទៅតាមដំណាក់កាលនីមួយៗ ដោយការសិក្សានេះ គឺផ្នែកលើការវិភាគទិន្នន័យនៃការស្រាវជ្រាវចុងក្រោយបំផុត ដែលធ្វើឡើងអ្នកនិពន្ធ ព្រមទាំងស្ថាប័នដ៏ទៃទៀតដូចជា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា សាលាបារាំងចុងបូព៌ា ក្រុមស្រាវជ្រាវរបស់ជប៉ុន និងហុងគ្រីជាដើម។ល។សៀវភៅនេះ គឺជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតនៃការស្រាវជ្រាវរបស់កូនខ្មែរជំនាន់ក្រោយមួយរូប ស្តីអំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ ដែលអ្នកស្រាវជ្រាវជំនាន់មុនបានប្រសិទ្ធនាមព្រះអង្គ (ជ័យវរ្ម័នទី៤) ថាជា “ស្តេចជ្រែករាជ្យ” ហើយគេហាក់ដូចជាបានបំភ្លេចនូវស្នាព្រះហស្ថរបស់ព្រះអង្គដែលបានកសាងនៅក្នុងរាជធានីកោះកេរ ក្នុងរយៈពេលជាង២០ឆ្នាំ។ យោងតាមការសិក្សាស្រាវជ្រាវ អ្នកនិពន្ធបានអះអាងថា ព្រះបាទជ័យវរ្ម័នទី៤ គឺមិនមែនជាស្តេចជ្រែករាជ្យ ដូចអ្វីដែលគេបានពោលពីជំនាន់មុនឡើយ។ការសិក្សារបស់អ្នកនិពន្ធនៅក្នុងសៀវភៅនេះគឺបែងចែកជាបួនជំពូក៖ ទី១ គឺសិក្សាទៅលើប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានៅក្នុងស.វទី១០ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤។ ទី២ គឺរៀបរាប់អំពី ស្ថាបត្យកម្មដែលបានកសាងនៅក្នុងរាជធានីកោះកេរ និងដំណាក់កាលនៃការពង្រីកទីក្រុងនាសម័យនោះ។ ទី៣ គឺសិក្សាទៅលើសិល្បៈ និងការតុបតែងលំអស្ថាបត្យកម្មនៅលើប្រាសាទនៅក្នុងរចនាបថកោះកេរ ចំណែកឯជំពូកចុងក្រោយគឺផ្តោតទៅលើបដិមាសាស្ត្រ នៅក្នុងរចនាបថកោះកេរ។

គួរបញ្ជាក់ផងដែរថា សៀវភៅនេះនឹងមានបោះពុម្ពផ្សាយជាភាសាខ្មែរ នៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ សម្រាប់ជាប្រយោជន៍ដល់កូនចៅខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាស្វែងយល់អំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ។
—————————

អំពីប្រវត្តិរបស់អ្នកនិពន្ធ៖
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា កើតនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ។ លោកបានសិក្សានៅមហាវិទ្យាបុរាណវិទ្យា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅក្នុងឆ្នាំ១៩៩៩ និងបានបញ្ចប់ថ្នាក់បរិញ្ញាផ្នែកបុរាណវិទ្យា នៅក្នុងឆ្នាំ២០០៤។ នៅក្នុងឆ្នាំ ២០០៥ លោកបានទទួលអាហារូបករណ៍ពីស្ថានទូតបារាំង ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ័ នៅសាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) ហើយនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១១ លោកបានការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ (លោកគឺជានិស្សិតខ្មែរដំបូងគេ ដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យស៊័រប៊ន ប៉ារីស៍ (Université Sorbonne Nouvelle-Paris 3) គិតចាប់តាំងពីពេលចប់សង្គ្រាម ១៩៧៥-១៩៧៩។
បច្ចុប្បន្នលោកគឺជាមន្ត្រីរាជការបម្រើការងារនៅក្នុងវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ជាសាស្ត្រាចារ្យនៅផ្នែកវប្បធម៌ខ្មែរ ប្រវត្តិសិល្បៈ និងបុរាណវិទ្យា នៅក្នុងសាកលវិទ្យាល័យហ្សាម៉ាន់ នាទីក្រុងភ្នំពេញ។ ជាងនេះទៅទៀត លោកគឺជាប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ ដែលធ្វើការក្នុងបេសកកម្មលើកស្ទួយ ថែរក្សា ការពារសម្បត្តិបេតកភណ្ឌជាតិខ្មែរ។

(ដោយកេរដំណែលខ្មែរ – រូបថត គម្រូសៀវភៅ “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ដែលទើបនឹងបោះពុម្ពផ្សាយនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១២ ដោយរោងពុម្ពនៅប្រទេសអាល្លឺម៉ង់)។

បើលោកអ្ន្កកមានបំណងចង់ទិញសៀវភៅ សូមចូលទៅកាន់គេហទំព័រនេះhttps://www.morebooks.de/store/fr/book/le-site-de-koh-ker-et-le-r%C3%A8gne-de-jayavarman-iv/isbn/978-3-8381-8928-4

2 Comments

  1. LONG Ton said,

    August 28, 2013 at 5:01 pm

    ជម្រាបសួរ​លោក ចិន្ត ច័ន្ទរតនា
    ទាក់ទងនឹងពាក្យ “ឆោក-គគ៌្យរ” នៅក្នុងសៀវភៅរបស់លោក មានន័យថា​”ព្រៃគគីរ” តែខ្ញុំបានអានសៀវភៅខ្លះទៀត (អង្គរ ៖ អតីត​ – បច្ចុប្បន្ន – អនាគត) បោះពុម្ពឆ្នាំ១៩៩៨ ទំព័រ៤៩ (ដែលច្បាប់ដើមជាភាសាអង់គ្លេស ឆ្នាំ១៩៩៦) ប្រែថា “ស្រះគគីរ” ។ តើគួរប្រើ​មួយណាអោយប្រាកដ ?
    សូមអរគុណ និងជូនពរក្រុមការងារ”កេរដំណែលខ្មែរ”ទទួលជោគជ័យ​គ្រប់ពេល ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: