ល្ខោននិយាយរឿង “ស្រុកខ្មែរ នេះហើយខ្ញុំ” របស់លោក ហ្សង់បាបទីស ភូ

 

អត្ថបទដកស្រង់ចេញពី​គេហទំព័រ Cambodian Express News

ភ្នំពេញ (CEN): ​រឿងល្ខោន “​ស្រុក​ខ្មែរ នេះហើយ​ខ្ញុំ​” គឺជា​ការដឹកនាំ​សម្ដែង​ដោយ​លោក ភូ ហ្ស​ង់​បាទី​ស្ដ៍ ដែល​ធ្លាប់បាន​សម្ដែង​នៅ​ប្រទេស​បារាំង កាលពី​ឆ្នាំ​២០១១ នៅពេលនេះ បាន​លើកយក​នូវ​ទស្សនីយភាព​ដដែល​នេះ មក​បង្ហាញ​នៅ​កម្ពុជា ដោយ​ក្រុម​អ្នកសិល្បៈ​ចំនួន ៦​នាក់ តម្រូវ​ឲ្យ​និយាយ​ភាសា​បារាំង ហើយក៏​មិនមែនជា​អ្នក ដែលមាន​អាជីព​សម្ដែង​ល្ខោន​ផងដែរ​។

​នៅក្នុង​សន្និសីទ​សារព័ត៌​ស្ដីពី​មហោស្រប​ល្ខោន​លើក​ទី​៦ នៅ​វិទ្យាស្ថាន​ភាសា​បារាំង អ្នកស្រី ឌី សា​វ៉េ​ត ដែលជា​អង្គ​មួយ​ក្នុង​រឿង “​ស្រុក​ខ្មែរ នេះហើយ​ខ្ញុំ​” បាន​និយាយថា អ្នកស្រី​ត្រូវបាន​អ្នកដឹកនាំ​តម្រូវ​ឲ្យ​ដើរតួនាទី ជា​ស្ដ្រី​ឋិត​ក្នុង​ពូជពង្ស​រាជវង្ស ឈ្មោះ​នាង មេត្តា ឋិត​នៅក្នុង​វ័យ​ប្រហែល ៥០​ឆ្នាំ ហើយ​និង​មានចំណេះ​ចេះដឹង​ខ្ពស់​។

​អ្នកស្រី ឌី​សា​វ៉េ​ត បាន​បញ្ជាក់ថា “​យើង​ត្រូវ​ដាក់ចិត្ត​ដាក់​កាយ ដាក់​ទឹកមុខ​ឲ្យ​សម​នឹង​តួអង្គ​ហ្នឹង ហើយ​និង​មាន​ច​រិ​កមួយ គឺថា មិនសូវ​ជា​ចូល​ហ្វូង​ជាមួយ​គេ​បានទេ ពីព្រោះ​យើង​មានការ​អប់រំ​ខ្ពស់ ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជាងគេ ដូច្នេះ​យើង​មិនសូវ​ឡូកឡំ​ជាមួយ​គេ​ទេ គឺ​ត្រូវដាក់​ច​រិ​ក​ហ្នឹង​អ៊ីចឹង​”​។​

​អ្នកស្រី ឌី សា​វ៉េ​ត បានបញ្ជាក់​បន្តថា នេះ គឺជា​លើក​ទី​១ ហើយ ដែល​អ្នកស្រី​សម្ដែង​ជា​អង្គ​ល្ខោន ហើយ​អ្នកស្រី​បាន​ជួប​នូវ​ការលំបាក​ជាងគេ​នោះ គឺ​ការប្រើប្រាស់​ពាក្យពេចន៍​និយាយ ត្រូវ​ចំណាយពេល ១​មួយ​កន្លះ​នៅលើ​ឆាក​រហូត ដែល​នេះ​ជា​អ្វីដែល​ប្លែក​សម្រាប់​អ្នក គឺ​ត្រូវ​អាន​ពាក្យពេចន៍​ឲ្យ​បានច្បាស់លាស់ និង​ត្រូវបាន​ប្រើពេល​ហាត់រៀន រយៈពេល​ជិត ២​ខែ​។​

​អ្នកស្រី​បាន​ឲ្យ​ដឹងថា ក្នុង​សាច់រឿង ស្រុក​ខ្មែរ នេះហើយ​ខ្ញុំ គឺ​ឆ្លុះបញ្ចាំង​ពី​សង្គម​ខ្មែរ​ពី​សម័យមុន​សង្គ្រាម បន្ទាប់មក​មាន​សង្គ្រាម ចប់​សង្គ្រាម និង​បន្ទាប់មកទៀត គឺ​ទៅ​រស់នៅ​ស្រុក​គេ​។

​អ្នកស្រី ឌី សា​វ៉េ​ត បាន​បន្ថែមថា “​នៅក្នុង​ឈុត​ឆាក នៃ​រឿងល្ខោន​នេះ នឹងមាន​ឈុត​ប្រទូស​សារាយ ជជែក​វែកញែក និយាយ​រក​ឈ្នះ​រៀងៗ​ខ្លួន បន្ទាប់ពី​តួអង្គ​បាន​ជួបគ្នា​និយាយ​ពី​រឿងរ៉ាវ ដែលមាន​ការប្រឆាំង​គ្នា​ក្នុង​រឿង​ហ្នឹង ដោយសារ​តែមាន​អ្នកខ្លះ​ទើប​មកដល់​ស្រុក​បារាំង អ្នកខ្លះ​កើត​នៅ​បារាំង អ្នក​ខ្លះទៀត​រស់នៅ​បារាំង​ពី​ក្មេង ដូច្នេះ​ការជួបគ្នា​ម្ដងៗ​មានការ​ជជែក​វែកញែក ប៉ុន្តែ​នៅ​ទីបញ្ចប់​នៃ​សាច់រឿង អ្នក​ទាំងអស់គ្នា បាន​យល់​ស្របគ្នា​ថា នេះ​គឺ​ជីវិត​របស់​មនុស្ស​ដែល​យើង​ជួបប្រទះ​នឹង​សង្គ្រាម​”​។

អ្នកស្រី ឌី សា​វ៉េ​ត បានបញ្ជាក់​ទៀតថា “​រឿងនេះ មានការ​អប់រំ​ដល់​ប្រជាជន​ទូទាំង​ពិភពលោក ធ្វើ​ម៉េច​ចៀសវាង​ពី​សង្គ្រាម កាលណា​មាន​សង្គ្រាម​តែងតែ​បាត់បង់​អាយុជីវិត តែងតែ​មានការ​ព្រៀត​ប្រាស់ តែងតែ​មានការ​ប្រទូស​សារាយ​គ្នា រវាង​អ្នកយក​ត្រូវ​យកខុស​រៀងៗ​ខ្លួន​”​។​

​ជាមួយគ្នានេះ លោក ភូ ហ្ស​ង់​បាទី​ស្ដ៍ បាន​និយាយ រឿងល្ខោន “​ស្រុក​ខ្មែរ នេះហើយ​ខ្ញុំ​” ជា​ល្ខោននិយាយ​បែប​សម័យ គឺ​អ្នកនិពន្ធ​ចង់​ឲ្យ​តួអង្គ​មួយៗ​តំណាង​ឲ្យ​ទស្សនៈ​ខុសៗ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​ទៅ​រស់នៅ​ស្រុក​បារាំង​បានន័យថា ទស្សនៈ​គាត់​ទាំង​បួន​នាក់ យល់​យ៉ាងម៉េច​ដែល​ជន​ខ្មែរ​ទៅ​រស់នៅ​ស្រុក​បារាំង​។ ប្រសិនបើ​យើង​គិត​ទៅ អ្នកខ្លះ​គិតថា​វា​មិន​ប្រយោជន៍​អី​ទេ​ចំពោះ​ស្រុក​ខ្មែរ ព្រោះថា​និយាយ​តែ​ពី​ប្រជាជន​ខ្មែរ ដែល​ចេញទៅ​នៅ​ស្រុក​គេ​តាំងពី​យូរ​មកហើយ​។​យើង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​ទៅ​ទស្សនា​ល្ខោន​ហ្នឹង​ដើម្បី​ឲ្យ​បានឃើញ​នូវ​ជីវិត​ពិត​ភាព​ពិត ពីព្រោះ​មាន​អ្នកខ្លះ​គេ​អត់​ដែល​ស្គាល់​ផង​។​

លោក​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​តួអង្គ​ទាំងនោះ តួអង្គ​មួយៗ​តំណាង​ឲ្យ​ជំនាន់​មួយៗ ហើយ​តំណាង​ឲ្យ​ច​រឹក​ខុសគ្នា ហើយ​នៅក្នុង​រឿង​ហ្នឹង​មាន​បា​រូ​ល​ច្រើនណាស់ មិនមែន​តែ​កាយវិការ​ទេ​ទ្រឹស្តី​ក៏មាន​ច្រើន ដើម្បី​ឲ្យ​ទស្សនិកជន​យល់​កាន់តែច្បាស់ តាមរយៈ​កាយវិការ​បូកផ្សំ​នឹង​សម្តី​របស់​តួអង្គ​។

​លោក ភូ ហ្ស​ង់​បាទី​ស្ដ៍ បាន​លើកឡើងថា “​គេ​(​ទស្សនិកជន​នៅ​បារាំង​) មាននិយាយ​ជម្រាប​ថា ដឹង​ទេ​នៅ​ស្រុក​ខ្មែរ ល្ខោន​មានតែ​ទម្រង់​បែប​កំប្លែង ហើយ​និង​របៀប​ប្រពៃណី​ពី​ដើម​នាំ​រឿង​អ៊ីចឹង​ទៅលេង ឯង​សង្ស័យថា​អត់​មាន​គេ​មើល​ទេ តែ​ខ្ញុំ​គិតថា​ខ្ញុំ​អត់​ជឿ ខ្ញុំ​មក​សាកល្បង​ដោយ​ខ្លួនឯង​តាម​ច​រឹក​ខ្ញុំ​”​។​

​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​ទទួល​ទោះបីជា​ថា អ្វីដែល​ខ្ញុំ​ទទួលបាន​ពី​ទស្សនិកជន ទោះបី​ទស្សនិកជន​ចោទ​ទៅលើ​ល្ខោន​ខ្ញុំ​ថា ខ្ញុំ​មិន​ចង់​មើល​ទេ ព្រោះ​ល្ខោន​ខ្ញុំ​អត់​ល្អមើល​សោះ ក៏​ខ្ញុំ​អត់​មាន​តូចចិត្ត​ដែរ ខ្ញុំ​ចង់​សាកល្បង​នូវ​គំនិត​ខ្ញុំ​ជា​អ្នកដឹកនាំ​រឿង និង​ជា​អ្នកនិពន្ធ​។ ខ្ញុំ​គិតថា បើ​ធ្វើជា​រឿង​កំប្លែង​មួយ​វា​ជា​រឿង​ងាយស្រួល​ណាស់​ខ្ញុំ​អាចធ្វើ​បាន ខ្ញុំ​ធ្វើ​អ្វីមួយ​ដែល​ប្លែក​ហើយ​ថ្មី ដើម្បី​ឲ្យ​ទស្សនិកជន​ខ្មែរ​ទាំងអស់​ក៏​អាច​ទទួលបាន ហើយ​ចេះ​បើក​ជើងមេឃ យល់​ឲ្យ​បាន​ឆ្ងាយ​ជាង​ហ្នឹង​ទៅទៀត ក្រៅពី​រឿង​កំប្លែង​នឹង​អ្វីដែល​យើង​ធ្លាប់​ឃើញ​កន្លងមក​”​។​

​លោក​បានលើកឡើង​ទៀតថា “​អ្វីដែល​នៅក្នុង​នេះ ជា​ទម្រង់​ល្ខោន​ខ្ញុំ បាន​បញ្ចូល​ជា​របាំ​បែប​ប្រពៃណី​បែប​ក្លា​សិ​ក​ទៅជា​របៀប​សម័យ ដើម្បី​ឲ្យ​គេ​មើល​មកនេះ​ជា​បុរាណ​តែ​កាឡៃ​មកជា​សម័យ ដើម្បី​ឲ្យ​អ្នកមើល​នូវ​អ្វីដែល​ថ្មី​”​។​


​សូមជម្រាបថា ឆ្នាំ​២០១១ រឿង “​ស្រុក​ខ្មែរ នេះហើយ​ខ្ញុំ​” បាន​ដើរ​សម្ដែង​ក្នុងឆ្នាំនេះ ទៅតាម​ទីក្រុង​ជាច្រើន នៃ​ប្រទេស​បារាំង ហើយ​អ្នកទស្សនា​មានការ​រំភើបចិត្ត និង​សោមនស្ស​ជាខ្លាំង​។ ក្នុងពេល​ស្នាក់នៅ​រយៈពេល ២​ខែ​មកនេះ លោក ភូ​ហ្ស​ង់​បាទី​ស្ត៍ ជាមួយ​ក្រុម​សិល្បករ ខ្សែ បាន​កែសម្រួល រឿងល្ខោន​នេះ ជា​លើក​ទី​១ ជាមួយនឹង​សិល្បករ​ខ្មែរ​។ ការសម្ដែង​នៅ​កម្ពុជា នាពេល​ខាងមុខនេះ មាន អ្នកស្រី ឌី សា​វ៉េ​ត​, ពុំ​ធារ៉ា ចិន្តា​, កូវ លី​យ៉ាន​, សែម កុសល និង អ៊ឹង សា​កុ​ណា​៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: