សេច​ក្តីថ្លែងអំណរគុណរបស់មូលនិធិកេរដំណែលខ្មែរ និង​ភាពយន្តខ្មែរ

សេចក្តីថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបរិច្ចាកថវិកាជួយទ្រទ្រង់ដល់
មូលនិធិកេរដំណែលខ្មែរ និងមូលនិធិភាពយន្តខ្មែរ៖ថវិកាដែលទទួលបានពីការឧបត្ថម្ភរបស់សប្បុរសជនតាមរយៈ
ការចាក់បញ្ចាំងខ្សែភាពយន្តរឿង “ឃ្លាតទៅសែនឆ្ងាយ” កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ មានចំនួនសរុប
១២៧០ ដុល្លាអាមេរិក (1270 USD) និង ១,៩៣៤,១០០ រៀល (មួយលានប្រាំបួនសែនបីម៉ឺនបួនពាន់មួយរយរៀល)។
យើងខ្ញុំនឹងធ្វើការបែងចែកទៅដល់មូលនិធិកេរដំណែលខ្មែរ និងមូលនិធិភាពយន្តខ្មែរ
ក្នុងការបន្ត និងបង្កើតសកម្មភាពផ្សេងៗដែលផ្សព្វផ្សាយលើវប្បធម៌ខ្មែរ និងការផលិតខ្សែភាពយន្តដើម្បីយុវវ័យជំនាន់ក្រោយ។តាងនាមអោយក្រុមការងារទាំងអស់ យើងខ្ញុំសូមសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម អ្នកឧកញ៉ា
លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនទាំងអស់ដែលតែងតែគាំទ្រដល់សកម្មភាពទាំងឡាយរបស់ក្រុមការងារ
កេរដំណែលខ្មែរ និងក្រុមការងារភាពយន្តខ្មែរ។ ទឹកចិត្តដ៏សប្បុរសរបស់លោកអ្នកទាំងអស់គ្នា ពិតជាបានចូលរួមចំណែក និងលើកទឹកចិត្តដល់ក្រុមការងារយើងខ្ញុំ ក្នុងបន្តការងារសម្រាប់ការអភិវឌ្ឍន៍ និងអភិរក្សដល់វប្បធម៌ជាតិ។ យើងខ្ញុំសូមជូនពរដល់សប្បុរសជនទាំងអស់ (ទាំងក្នុង និងក្រៅប្រទេស) សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមលោកអ្នកទទួលនូវការគោរព និងរាប់អានដ៍ស្មោះស្ម័គ្រអំពីយើងខ្ញុំ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១២
ជ.ក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ និងភាពយន្តខ្មែរ

បណ្ឌិត ចិន្ត ច័ន្ទរតនា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: