កេរដំណែលខ្មែររៀបចំបញ្ចាំងខ្សែភាពយន្តស្វែងរកការគាំទ្រ

យុទ្ធនាការចាក់បញ្ចាំងខ្សែភាពយន្តរឿង “ឃ្លាតទៅសែនឆ្ងាយ” របស់ក្រុមការងារកេរដំណែលខ្មែរ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២ នៅសាលចតុមុខ៖
——————–
The campaign for big screening of “Lost Loves” movie on Friday 17th August 2012, at Chaktomuk Conference, for fundraising to support Cambodian Filmmaker and Cambodian culture and heritage.

ភ្នំពេញ៖ វាគឺជាព្រឹត្តិការណ៍ថ្មីមួយទៀតរបស់ក្រុមការងារកេរដំណែលខ្មែរ ដែលបានសហការជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមកុនខ្មែរកូនខ្មែរ ផលិតកម្មដើមត្នោត ក្រុមអាណាចក្រខ្មែរ Small World នៅក្នុងយុទ្ធនាការចាក់បញ្ចាំងខ្សែភាពយន្តដើម្បីស្វែងរកជំនួយពីសប្បុរសជន នាថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ ២០១២ នៅសាលចតុមុខ រយៈពេលពេញមួយថ្ងៃ។

ដោយបានការឧបត្ថម្ភពីសំណាក់ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិតិ្តយសមូលនិធិកេរដំណែលខ្មែរ ព្រមទាំងបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរ នឹងរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តរឿង “ឃ្លាតទៅសែនឆ្ងាយ” ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី ក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ក្រសួងអភិវឌ្ឍជនបទ ស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ព្រមទាំងសិស្សនុសិស្ស មហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីប្រមូលថវិកាជួយដល់មូលនិធិកេរដំណែលខ្មែរ និងមូលនិធិភាពយន្តខ្មែរ។ កម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តនេះនឹងរៀបចំឡើងនៅថ្ងៃសុក្រទី ១៧ ខែសីហា ឆ្នាំ២០១២ ខាងមុខនេះ ដែលយើងខ្ញុំនឹងចាក់បញ្ចាំងចំនួន៣លើកគឺ៖ លើកទី១ នៅវេលាម៉ោង ៩ម៉៣០នាទីព្រឹក (លក់សំបុត្រជូនមហាជនទូទៅ) លើកទី២ វេលាម៉ោង ៣ម៉០០ រសៀល (សម្រាប់ជូនថ្នាក់ដឹកនាំស្ថាប័៍នរដ្ឋ និងឯកជន) និងលើកទី៣ វេលាម៉ោង ១៨ម៉៣០នាទីល្ងាច (លក់សំបុត្រជូនមហាជន)។ ចំពោះសំបុត្រចូលទស្សនាខ្សែភាពយន្តនេះ យើងខ្ញុំនឹងលក់ជូនក្នុងតម្លៃពិសេស ហើយថវិកាដែលបានពីការលក់សំបុត្រនេះ នឹងដាក់ចូលទៅក្នុងមូលនិធិកេរដំណែលខ្មែរ សម្រាប់ការងារលើគម្រោងលើកស្ទួយ ថែរក្សា ការពារសម្បតិ្តវប្បធម៌បេតិកភណ្ឌជាតិ។ នេះគឺជាលើកទី២ សម្រាប់យុទ្ធនាការរបស់ក្រុមការងារកេរដំណែលខ្មែរ ក្នុងការងារផ្សព្វផ្សាយអំពីការថែរក្សា និងលើកកំពស់ដល់សិល្បៈទី៧ (ភាពយន្ត) របស់ខ្មែរ បន្ទាប់ពីបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំអ្នកស្រាវជ្រាវជាប្រវត្តិសាស្ត្ររបស់ក្រុមកេរដំណែលខ្មែរ កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០១២។
យើងខ្ញុំកំពុងស្វែងរកអ្នកឧបត្ថម្ភ និងសប្បុរសជននានាផងដែរ ដើម្បីជួយឧបត្ថម្ភក្នុងការរៀបចំនូវកម្មវិធីនេះ និងដើម្បីលើកទឹកចិត្តដល់ក្រុមយុវជនខ្មែរ ដែលស្រឡាញ់ និងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីវប្បធម៌ជាតិ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: