វាសនាវត្ថុបុរាណខ្មែរនៅឯនាយសមុទ្រ

ការទាមទារ​វត្ថុខ្មែរ​ពីសារមន្ទីរ​អាមេរិក​ទាញ​ចំណាប់​អារម្មណ៍​ពីអ្នក​អភិរក្ស​វប្បធម៌​អន្តរជាតិ​

សារមន្ទីរ​ដែល​ មាន​តាំង​រូប​ចម្លាក់​ខ្មែរ​បុរាណ​គឺមាន​នៅ Norton Simon Museum ​​មាន​រូប​ចម្លាក់​មួយ​ទៀត​ដែល​បាន​លួច​ពី​ប្រាសាទ​កោះកែរ​។​

ទីក្រុង ​Long Beach រដ្ឋ California (VOA)៖ ​ជើង​ចម្លាក់​បាក់បែក​ទាំង​នេះ​នៅ​ឯប្រាសាទ កោះកែរ ខែត្រ​សៀមរាប​ជា​សញ្ញា​នៃ​សមរភូមិ​មួយ​ដែល​នៅ​មាន​ភាព​ស្រពិច​ស្រពិល​ សម្រាប់​សារមន្ទីរ​​នៃ​បស្ចឹម​ប្រទេស។​

នេះ​ព្រោះតែ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នៅ​ សហរដ្ឋ​អាមេរិក​ដើម្បី​យក​មក​វិញ​នូវ​រូប​ចម្លាក់​ដែល​បាន​លួច​ចេញ​ពី​ ប្រាសាទ​ ហើយ​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​នៅ​ឯ​កន្លែង​លក់​ដេញថ្លៃ​ដ៏​ធំមួយ​គឺ​ Sotheby’s។​ ហើយ​ឥឡូវ​នេះ​ មន្រ្តី​រាជរដ្ឋាភិបាល​កម្ពុជា​​និយាយ​ថា​ ពួកគេ​កំពុងតែ​ពិចារណា​សូម​ឲ្យ​សារមន្ទីរ​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​ប្រគល់ ​ត្រឡប់​មកវិញ​នៃវត្ថុ​បុរាណ​ដែល​ត្រូវ​បាន​គេ​លួច។​

លោក​ Jason Felch ​ជាអ្នក​កាសែត​ខាង​ស៊ើបអង្កេត​នៃ​សារព័ត៌មាន Los Angeles Times និង​ជា​អ្នកនិពន្ធ​នៃ​សៀវភៅ​មួយ​ដែល​សរសេរ​​អំពី​ជំនួញ​វត្ថុបុរាណ​និយាយ​ថា ករណី​នេះ​ចាប់ផ្តើម​ឲ្យ​ឃើញ​នូវ​គូ​ប្រយុទ្ធ​ទាំង​សងខាង។​

«ម្ខាង​យើង​ឃើញ​មាន​នូវ​សារមន្ទីរ​ និង​អ្នក​ថែរក្សា​ជា​លក្ខណៈ​ឯកជន ដែល​អះអាង​​យ៉ាងខ្លាំង​ថា ជា​ការ​ប្រសើរ​ក្នុង​ការ​ទុក​វត្ថុ​ទាំងអស់​នេះ​នៅ​ឯ​សារមន្ទីរ​ធំៗ​ដើម្បី​ ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​មាន​ភាព​ងាយស្រួល។ ប៉ុន្តែ​ម្ខាង​ទៀត​យើង​មាន​ប្រទេស​ម្ចាស់​ដើម​​របស់​រូប​ចម្លាក់​ដែល​ ត្រូវបាន​គេ​លួច​វត្ថុ​បុរាណ​ជាច្រើន ហើយបាន​បាត់បង់​កេរដំណែល​វប្បធម៌។​ ហើយ​គេ​អាច​និយាយ​បាន​ថា សារមន្ទីរ​របស់​អ្នក​គឺ​ជា​លទ្ធផល​នៃ​ការ​លួច​របស់​ពីយើង។​ ដូច្នេះ​យើង​ចង់បាន​របស់​នោះ​មក​វិញ»។​

សារមន្ទីរ​ដែល​មាន​តាំង​រូប​ចម្លាក់​ខ្មែរ​បុរាណ​គឺមាន​សារមន្ទីរ​ Norton Simon Museum ​នៅទីក្រុង ​Pasadena, រដ្ឋកាលីហ្វញ៉ា ដែល​មាន​រូប​ចម្លាក់​មួយ​ទៀត​ដែល​បាន​លួច​ពី​ប្រាសាទ​កោះកែរ​ និង​សារមន្ទីរ​ Metropolitan Museum of New York​ ដែល​មាន​រូប​ចម្លាក់​ខ្មែរ​ជាច្រើន​ទៀត។​

អ្វី​ដែល​ត្រូវចោទ​សួរនោះ​គឺ​ថា​ តើវត្ថុ​ទាំងនេះ​ត្រូវ​បាន​លួច​ពី​ប្រទេស​ម្ចាស់​ដើម​មុនពេល​មាន​ច្បាប់​ដែល ​តម្រូវ​ឲ្យ​មាន​ការ​ប្រគល់​ត្រឡប់​វិញ​ឬ​យ៉ាងណា។ សារមន្ទីរ​ទាំងពីរ​ខាង​លើនិង Sotheby បាន​បញ្ជាក់​ថា​ មិនមាន​ការ​បរិច្ឆេទ​ច្បាស់លាស់​ពីពេល​ដែល​វត្ថុ​ទាំងនេះ​បាត់​ទេ។​
ប្រទេស​កម្ពុជា​ជឿជាក់​ថា​ គេមាន​ភត្តុតាង​រឹងមាំ​ក្នុង​ការ​ទាមទារ​យកមក​វិញ​នៃ​រូប​ចម្លាក់​កោះកែរ ពី ​Sotheby។​

មន្ត្រី​ក្រសួង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន New Yor​k Times កាល​ពីខែមិថុនា​ថា​ពួកគេ នឹង​អាច​សុំឲ្យ​មាន​ការ​ប្រគល់​ត្រឡប់​មកវិញ​នូវ​រូប​ចម្លាក់​មួយ​គូ​ពី​ សារមន្ទីរ​Metropolitan ​នៃ​ទីក្រុង New York។​

ប្រទេស​កម្ពុជា​មើល​ឃើញថា​ ​ការ​វិល​ត្រឡប់​នៃ​វត្ថុ​ទាំងនេះ​​ ជា​ការ​ប្រគល់​មក​វិញ​នូវ​កេរ​ដំណែល​ដែល​បាន​បាត់បង់។​

«ប៉ុន្តែ ខាង​សារមន្ទីរ​អាច​នឹង​យល់​ថា​ នេះជា​ការវាយ​ប្រហារ​មក​លើ​បេសកកម្ម​របស់​គេ​ក្នុង​ការ​ប្រមូល​វត្ថុ​ ទាំងនេះ​មក​ទុក​ក្នុង​ដំបូល​តែមួយ និង​ក្នុង​ការ​ជំរុញ​ឲ្យ​យើង​គិត​ពី​វប្បធម៌​ដទៃ​ទៀត»។​

ជាមួយ​នឹង​ចំនួន​អ្នក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​កើន​ឡើង​ដ៏​ច្រើនកុះករ ប្រទេស​កម្ពុជា​ក៏​មាន​គោល​បំណង​ផ្ទាល់​ខ្លួន​មួយ​ដែរ។​

«ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ភ្នំពេញ​ទៅ​កាន់​សារមន្ទីរ​ជាតិ​ដើម្បី​ទស្សនា​រូប​បដិមា​នៃ​វប្បធម៌​ខ្មែរ​ ពិតៗ​ ជា​ជាង​ឲ្យ​អ្នក​ទស្សនា​ធ្វើ​ដំណើរ​ទៅ​ទីក្រុង New York ​ដើម្បី​មើល​វត្ថុ​បុរាណ​ទាំង​នេះ»។​

ឥឡូវ​នេះគេ​នៅ​បន្ត​ចាំមើល​ ថា​តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​តាម​ទាមទារ​យករូប​ចម្លាក់​នៅ Metroplitan ​Norton Simon Museum ឬ សារមន្ទីរ​របស់​បច្ចឹម​ប្រទេស​ផ្សេងៗ​ទៀត​ឬ​យ៉ាងណា។​

សារមន្ទីរ​ទាំង​ពីរ​បាន​ការពារ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ថែ​រក្សា​ទុក​នូវ​វត្ថុ​បុរាណ​របស់​ខ្មែរ។​
យ៉ាងណាក៏ដោយ​ ក៏​ប្រទេស​កម្ពុជា​បាន​ចង្អុល​បង្ហាញ​នូវ​ចំណុច​មួយ​ទៀត​គឺ​ជំនួញ​វត្ថុ​បុរាណ។​

«អ្វីដែល​ច្បាស់លាស់​នោះ​គឺសារមន្ទីរ​ធ្វើការ​រកស៊ី​ជាមួយ​ទីផ្សារ​ងងឹត​តាម ​រយៈ​ការ​ជំរុញ​ឲ្យ​មាន​ទីផ្សារ និង​តាម​រយៈ​ការ​ផ្តល់​តម្លៃ​យ៉ាងខ្ពស់​ដើម្បីទិញ​​វត្ថុ​ទាំង​នោះ»។​

នៅក្នុង​ករណី​របស់ Sotheby ​ ប្រទេស​កម្ពុជា​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក​រឹបអូស​យក​រូប​ចម្លាក់​កោះកែរ ​ហើយ​បញ្ឈប់​ការ​លក់​វត្ថុ​បុរាណ។ រឿង​នេះបាន​ឡើងទៅ​ដល់​តុលាការ​អាមេរិក​​ ហើយ​អាច​នឹង​ប្រើ​ពេល​យូរ​ដើម្បី​ដោះស្រាយ។​

Tess Davis ​ជា​អ្នក​អភិរក្ស ម្នាក់​ដែល​ធ្លាប់​បាន​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​វត្ថុ​ទាំងនោះ​ត្រឡប់​មក​វិញ។​

«ករណី​នេះ​វា​មិន​ងាយ​នឹងចប់​នោះ​ទេ។ វាអាច​នឹង​ដោះស្រាយ​បាន​ក្នុង​ពេលខ្លី តែ​ក៏អាច​នឹងប្រើពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ដោះស្រាយ។ ប៉ុន្តែ​ទោះ​ក្នុងវិធី​ណា​ក៏ដោយ​ ក៏​ខ្ញុំ​គិត​ថា​ នេះ​ជា​ជំហាន​ឈាន​ទៅមុខ​ដ៏ធំមួយ​សម្រាប់​កម្ពុជា មិន​ថា​ ទោះជា​មាន​លទ្ធផល​ជា​យ៉ាងណា​ក៏ដោយ។​ វា​បាន​ទាញ​ចំណាប់​អារម្មណ៍​អំពី​ជំនួញ​ជួញ​ដូរ​ខុសច្បាប់​នូវ​វត្ថុ​ បុរាណខ្មែរ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​សេចក្តី​ក្លាហាន​យ៉ាង​ពិតៗ ​ក្នុងការ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​អំណាចធំ»។​

លុះត្រា​តែរឿងក្តី​នេះ​និង​រឿង​ដទៃ​ទៀត​ត្រូវ​បាន​បញ្ចប់  បើមិនអញ្ចឹងទេ ប្រាសាទ​ទាំងនោះ​នឹង​នៅតែ​បន្ត​គ្មាន​អ្នក​ថែរក្សា៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: