យល់​ដឹង​ពី​សាស្រ្ដា​ស្លឹក​រឹត

​អត្ថបទ និង​រូបភាពដកស្រង់ចេញពីកាសែត ភ្នំពេញប៉ុស្តិ៍

ដោយ មែរ ច័ន្ទប៉ូលីដេត និងចេង ប៊ុនឡុង

120718_10ភ្នំពេញ (Phnom Penh Post): កំណត់​ត្រា​សម័យ​ ថ្មី​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​លើ​សៀវភៅ ក្រដាស ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​ទំនើបៗ​។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​កាល​ពី​សម័យ​បុរាណ​របស់​កម្ពុជា​វិញ​ យើង​នឹង​ឃើញ​ថា​មាន​ផ្ទាំង​សិលា សន្លឹក​មាស ជញ្ជាំង​ប្រាសាទ និង សាស្ត្រា​ស្លឹក​រឹត​ប៉ុណ្ណោះ។

«សាស្ត្រា​ស្លឹក​រឹត» គឺ​ជា​ឧបករណ៍​ម្យ៉ាង​របស់​ខ្មែរ​យើង ដែល​ប្រើ​សម្រាប់​ធ្វើ​ការ​កត់ត្រា​នូវ​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ ធម៌​វិន័យ ក្បួន​ច្បាប់ ប្រព័ន្ធ​តុលាការ ក្បួន​សង់​ផ្ទះ ក្បួន​ចម្បាំង និង​ក្បួន​ខ្នាត​ផ្សេង​ៗ នៅ​លើ​សន្លឹក​ស្លឹក​ទ្រាំង ដែល​ត្រូវ​បាន​គេ​គាប និង​រឹត​យ៉ាង​ត្រង់​ស្អាត​មុន​នឹង​យក​មក​ឆ្លាក់។

អ្នក​អភិរក្ស​ស្លឹក​ រឹត​ម្នាក់ លោក គុណ សុភាព អាយុ​៥៨​ឆ្នាំ នៅ​អង្គការ​សិក្សា​ស្រាវជ្រាវ​និង​អភិរក្ស​សាស្ត្រា​ស្លឹក​រឹត​ខ្មែរ ដែល​ដឹក​នាំ​ដោយ​លោក Oliver de Bernon បាន​និយាយ​ថា៖ «សាស្ត្រា​ស្លឹក​រឹត​នេះ​ អាច​ត្រូវ​បាន​ប្រើប្រាស់​តាំង​ពី​ចុង​សម័យ​អង្គរ​មក​ ហើយ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដៃ សម្រាប់​កត់​ត្រា​នូវ​បាលី ធម៌​ទេសនា ពង្សាវតារាជវង្ស ក្បួន​ចម្បាំង និង​ក្បួន​ច្បាប់​តម្រា​ផ្សេងៗ​ជាច្រើន​ទៀត​»។

លោក សុភាព ក៏​បាន​ពន្យល់​ពី​ដំណើរ​ការ​នៃ​ការ​បង្កើត​សាស្ត្រា​ស្លឹករឹត​នេះ​ថា ដំបូង​ឡើយ​ គេ​ត្រូវ​ទៅ​កាត់​ស្លឹក​ទ្រាំង ដែល​ប្រហាក់​ប្រហែល​នឹង​ស្លឹក​ត្នោត មក​គាប និង​រឹត​ឲ្យ​ស្មើ​ល្អ។ បន្ទាប់​មក​យក​ទៅ​ហាល​សន្សើម ​និង​គាប​រោល​ភ្លើង​ឲ្យ​ត្រង់ ស្ងួត​ស្រពាប់​ល្អ មុន​នឹង​យក​ទៅ​គូស​បន្ទាត់។​ ការ​ឆ្លាក់​ស្លឹក​រឹត​ ត្រូវ​ប្រើ​ជាមួយ​ដែក​ចារ​ រួច​លាប​ធ្យូង​ពី​លើ​ ទើប​ជូត​វា​ចេញ​ ពេល​នោះ​យើង​នឹង​ឃើញ​តួ​អក្សរ​ផុស​ពី​លើ​ស្លឹក​រឹត​ជា​មិន​ខាន​។

ដោយ​ ហេតុ​ថា សាស្ត្រា​ស្លឹករឹត ពិបាក​ធ្វើ ហើយ​ប្រទេស​យើង​បាន​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្រ្គាម​ច្រើន​លើក​ច្រើនសា ព្រម​ទាំង​មាន​លំហូរ​ចូល​នៃ​សម្ភារ​សម័យ​ថ្មី ដូចជា​ក្រដាស សៀវភៅ ​និង​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​ទៀត​នោះ សាស្ត្រា​ស្លឹក​រឹត​ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មិន​សូវ យក​ចិត្ត​ទុក​ដាក់​ និង​ប្រើប្រាស់​នោះ​ឡើយ។

ទោះបីជាយ៉ាណា​ក៏​ដោយ លោក សុភាព បាន​អះអាង​ថា៖ «លក្ខណ​ពិសេស​របស់​សាស្ត្រា​ស្លឹក​រឹត​គឺ​ពេល​ចាប់​ផ្តើម​ចារ​វា គេ​ត្រូវ​គិត​ពី​ចំនួន​តួ​អក្សរ​ដែល​ត្រូវ​សរសេរ ហើយ​ប្រសិន​បើ​វា​​ត្រូវ​បាន​គេ​ថែរក្សា​ទុក និង​ប្រើប្រាស់​ឲ្យ​បាន​ល្អ​នោះ​ សាស្ត្រា​ស្លឹករឹត​នេះ​អាច​ទុក​បាន​រហូត​ដល់​រាប់​រយ​ឆ្នាំ​ឯណោះ​»។

ជា ​ចុង​ក្រោយ លោក​បាន​លើក​ឡើង​ថា៖ «ថ្វី​ដ្បិត​តែ​ប្រទេស​កម្ពុជា​ទើប​តែ​អភិវឌ្ឍ​វិស័យ​សំណង់​ក៏​ដោយ បច្ចុប្បន្ន វិស្វករ​ ឬ​មេការ​ដែល​មាន​បទពិសោធ​ពី ៨ ទៅ​១០​ឆ្នាំ ​អាច​ទទួល​បាន​ប្រាក់​ខែ​ដល់​ទៅ​១០០០​ដុល្លារ​អាមេរិក។ ដោយ​សារ​តែ​វិស័យ​នេះ កំពុង​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ ខ្ញុំ​អាច​និយាយ​បាន​ថា​ ខ្ញុំ​មើល​ឃើញ​ពី​ការ​អភិវឌ្ឍ​របស់​វា​កាន់​តែ​រីក​ចម្រើន​នៅ​ពេល​អនាគត ដ៏​ខ្លី​»៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: