ពិធីបើកសិក្ខាសាលារបស់មូលនិធិកេរដំណែលខ្មែរ

ក្រសួងព័ត៌មាន ជំរុញកូនខ្មែរ បង្កើតអ្វី ដែលថ្មី និងជា របស់ខ្លួនឯង

Saturday, 07 July 2012 11:38 ដោយៈ សៅ ដារ័ត្ននី-Posted : ID-014

ភ្នំពេញ (ដើមអម្ពិល)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឲ្យកូនខ្មែរគ្រប់រូប ត្រូវខិតខំប្រឹងប្រែងបង្កើតអ្វីមួយដែលថ្មី ដែលជារបស់ខ្លួនឯង ដើម្បីឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ទៅមុខ ព្រមទំាងអាចប្រទេសជាតិ ឈានទៅប្រឡូក និងអាចធ្វើការប្រកួតប្រជែង ក្នុងឆាកអន្តរជាតិថែមទៀតផង។

ថ្លែងក្នុងឱកាល សិក្ខាសាលារបស់មូលនិធិ កេរដំណែលខ្មែរ ក្នុងប្រធានបទ «របកគំហើញថ្មី នៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈ នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍» នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១២ ស្របពេលដែលកម្ពុជា ប្រារព្ធខួបលើកទី០៤ ស្តីការការដាក់បញ្ចូល ប្រាសាទព្រះវិហារ ចូលក្នុង បេតិកភណ្ឌពិភពលោក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា លោកមានភាពសប្បាយរីករាយខ្លំាងណាស់ ដែលកូនខ្មែរមានគំនិត បើកនូវសិក្ខាសាលានេះដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយពីកេរមរតករបស់ដូនតាខ្មែរ។

ការអត្ថាធិប្បាយ របស់លោករដ្ឋមន្រ្តី បានធ្វើឡើង នាគ្រាដែលប្រទេសកម្ពុជា រងការរិះគន់ ពីការរំលោភកម្មសិទ្ធិបញ្ញាមួយចំនួន ដោយការលួចចម្លងស្នាដៃគ្នាទៅវិញ ថតចម្លង ដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម និងការលួចផលិតផលិតផលនានា ក្លែងក្លាយផងដែរ។

លោក ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយសមូលនិធិ កេរដំណែលខ្មែរផងដែរនោះ ក៏បានសង្កត់ធ្ងន់ថា ដោយបានស្នើឲ្យមូលនិធិមួយនេះ ខិតខំចងក្រងជា ឯកសារ ថ្មីឡើង មិនថាជាភាសាខ្មែរ ឬអង់គ្លេសនោះទេ ដើម្បីឲ្យសិស្សានុសិស្សខ្មែរទាំងអស់ ព្រមទំាងអ្នកនយោបាយផងដែរ អាចសិក្សាស្រាវជ្រាវ និងទទួលចំណេះដឹងឲ្យ ច្រើនថែមទៀត ទាក់ទងនឹងវប្បធម៌ កេរតំណែលរបស់ខ្មែរ និងជាមូលដ្ឋាន សម្រាប់ការស្រាវជ្រាវទៀតផង។ លោកថា ក្រសួងព័ត៌មាន សុខចិត្តទទួលចេញផ្សាយ ចំពោះការបោះពុម្ពទំាងនោះ។

ទាក់ទិននឹងវប្បធម៌ របស់ខ្មែរនេះផងដែរ ក្នុងនាមក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា លោកសូមអំពាវនាវ ដល់យុវជន ខិតខំរៀនសូត្រ ស្រាវជ្រាវថែមទៀត នូវអ្វីដែលជាជំនាញរបស់ខ្លួន ដើម្បីឲ្យប្រទេសជាតិរបស់ខ្លួន អាចចូលប្រឡូក ក្នុងសហគមន៍អន្តរជាតិបន្ថែមទៀត។

ដោយឡែកលោក ចិន្ត ច័ន្ទរតនា ស្ថាបនិក និងជាប្រធានមូលនិធិកេរដំណែលខ្មែរ បានថ្លែងដែរថា ដើម្បីផ្សព្វផ្សាយ ការពារ និងអភិរក្សវប្បធម៌ កេរដំណែលខ្មែរឲ្យ បានគង់វង្ស ហើយម្យាងទៀត ចង់បំផុសស្មារតីប្រជាជនខ្មែរគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ឲ្យចេះស្រឡាញ់យល់ពីតម្លៃវប្បធម៌ជាតិនោះ លោកក៏បានបង្កើតនូវទស្សនាវដ្តី កេរដំណែលខ្មែរមួយហើយដែរ ដើម្បីចូលរួមលើកស្ទួយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ។

ប្រទេសកម្ពុជា នាអតីតកាល ត្រូវបានគេចាត់ទុកថា ជារៀមច្បងខាងគំនិតច្នៃប្រឌិត ក្នុងកសាងប្រាង្គប្រាសាទរាប់ពាន់ រាប់ទាំងពីលោកដី រហូតដល់លើភ្នំ និងលើកោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: