កិច្ចប្រជុំអ្នកស្រាវជ្រាវលើកទី១ របស់មូលនិធិកេរដំណែលខ្មែរ

ជំរុញយុវជនឲ្យយល់ពីតម្លៃបេតិកភណ្ឌ

ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ kang.chanpanha កាលពី 1 day

ភ្នំពេញ (សប្បាយ – Sabay)៖ដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយវប្បធម៌ និងអរិយធម៌ នៃបេតិកភណ្ឌខ្មែរ ទៅកាន់មហាជន ជាពិសេស សម្រាប់ការសិក្សាស្រាវជ្រាវ របស់សិស្ស និស្សិត បញ្ញវន្តដែលចង់សិក្សាស្រាវជ្រាវបានកាន់តែច្បាស់លាស់ ទស្សនាវដ្ដីមួយ ឈ្មោះ “កេរដំណែលខ្មែរ” ដែលធ្វើការផ្សព្វផ្សាយផ្ដោតលើ សិល្បៈនិងបុរាណវិទ្យាត្រូវបានបង្កើតឡើងតាំងពី២០០៩ មក។

លោក បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិក មូលនិធិ “កេរដំណែលខ្មែរ” បានឲ្យដឹងថា គោលបំណងនៃការបង្កើតទស្សនាវដ្ដីនេះឡើង គឺ ដើម្បីផ្សព្វផ្សាយអំពីការសិក្សាស្រាវជ្រាវ ផ្នែកសិល្បៈបុរាណវិទ្យា និងអរិយធម៌ខ្មែរ ឲ្យកាន់តែទូលំទូលាយ ។ លោក បានបញ្ជាក់បន្ថែមថា ទស្សនាវដ្ដីនេះក៍អាចចាត់ទុកថា ឯកសារសម្រាប់ការសិក្សាស្រាវជ្រាវដែរ ដោយមូលហេតុថា ក្រុមការងាររបស់លោកមិនត្រឹមតែសិក្សាស្រាវជ្រាវបុរាណវត្ថុ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចេញទៅសិក្សានៅបណ្ដាប្រទេសធំៗមួយចំនួនដូចជា៖ ប្រទេស បារាំង សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ដែលជាប្រទេសដែលបានរក្សាទុកវត្ថុបុរាណជាច្រើន។


ម្យ៉ាងទៀតទស្សនាវដ្ដី នេះជំរុញឲ្យយុវជនយល់ច្បាស់ពីវប្បធម៌ខ្មែរឲ្យបានច្បាស់លាស់ ជៀសវាងការទទួលឥទ្ធិពលពីខាងក្រៅមកលាយឡំជាមួយវប្បធម៌ខ្មែរ។ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានបញ្ជាក់ថា ”ខ្ញុំសង្ឃឹមថា កូនខ្មែរពិតជាអាចទទួលបាននូវចំណេះដឹងពីវប្បធម៌ អរិយធម៌ និងបេតិកភណ្ឌខ្មែរ ពីទស្សនាវដ្ដីទាំងនេះ។

លោក បណ្ឌិត ចិន្ត ច័ន្ទរតនា បានបញ្ជាក់ថា ”ដោយមានការជ្រោមជ្រែងពីឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ប្រធានកិត្តិយស មូលនិធិកេរដំណែលខ្មែរ ទស្សនាវដ្ដី នឹងធ្វើការបោះពុម្ពផ្សាយជា៣ភាសាបារាំង ភាសាខ្មែរ ភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យការសិក្សាកាន់តែទូលំទូលាយ”។

អត្ថបទ៖កងចាន់បញ្ញា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: