មោទនៈភាពរបស់ជាតិខ្មែរនៅក្នុងឆ្នាំ២០១៣

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រដើមអម្ពឹល (DAP)

កម្ពុជាធ្វើជាប្រធាន គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១៣

Thursday, 05 July 2012 23:02 ដោយៈ វ៉ាន់ សារាយ-Posted: ID-009

ភ្នំពេញៈ គណៈកម្មាធិការបេតិភណ្ឌពិភពលោក បានសម្រេចឲ្យកម្ពុជាធ្វើជាប្រធានគណៈកម្មការបេតិ កភណ្ឌពិភពលោកនៅឆ្នាំ២០១៣ ព្រមទាំងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភព លោកលើកទី៣៧ផងដែរ។

សេចក្តីសម្រេច ក៏ដូចជាការផ្តល់នូវទំនុកចិត្ត និងកិត្តិយសដល់កម្ពុជា របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិក ភណ្ឌពិភពលោកលើកទី៣៦ នៅទីក្រុង St. Petters burg ប្រទេសរុស្ស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការយូណេស្កូកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលទទួលបាននៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា បានឲ្យដឹងថា ការកំណត់យករាជធានីភ្នំពេញ និងក្រុងសៀមរាបជាទីកន្លែង សម្រាប់រៀបចំកិច្ចប្រជុំគណៈកម្មាធិការពិភពលោកលើកទី៣៧ បន្ទាប់ពីទី ក្រុងបា្រស៊ីលយ៉ា ទីក្រុងប៉ារីស និងទីក្រុង St. Petersburg មានន័យថា គណៈកម្មាធិការ បានផ្តល់កិត្តិ យសដ៏ធំធេងដល់ប្រទេសកម្ពុជា និងផ្តល់តម្លៃដ៏ថ្លៃថ្លា ដល់អារ្យធម៌របស់កម្ពុជា ដែលមានអាយុកាលរាប់ ពាន់ឆ្នាំមកហើយ។ នេះគឺជានិមិត្តរូបដ៏មានសារសំខាន់បំផុត ដែលចូលរួមចំណែកពង្រឹង និងពង្រីកកិត្យា នុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយនេះ បានបន្តទៀតថា សេចក្តីសម្រេចនេះ គឺជាការបញ្ជាក់ឡើង វិញ នូវការទទួលស្គាល់ដល់៖

១. កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ និងការការពារបេតិកភណ្ឌវប្បធម៌ ជាពិសេស តំបន់បេតិកភណ្ឌអង្គរ និងព្រះវិហារ។

២. តួនាទីយ៉ាងសកម្មរបស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិ ជាពិសេសក្នុងការងារអង្គការយូណេស្កូ និង គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលកម្ពុជាបានចូលជាសមាជិកអស់រយៈពេល៣ឆ្នាំកន្លងមក។

៣. សមត្ថភាពរបស់កម្ពុជាលើការថែរក្សាស្ថិរភាពនយោបាយ និងការងារការពារសន្តិសុខ និងសុវត្ថិភាព ក្នុងការរៀបចំសន្និសីទកម្រិតអន្តរជាតិ និងការទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវអន្តរជាតិ។

ជាងនេះទៅទៀត ការសម្រេចផ្តល់កិត្តិយសដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការបញ្ជាក់នូវជំនឿទុកចិត្តរបស់ សហគមន៍អន្តរជាតិមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ឋ ផលដ៏ធំធេងលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

សេចក្តីប្រកាសព័ត៌មានបន្តទៀតថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៧ របស់គណៈកម្មាធិការបេតិ កភណ្ឌពិភពលោកនេះ កម្ពុជានឹងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិប្រហែល ៨០០នាក់ រួមមានអ្នកការទូត និងអ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដែលមកពីទ្វីបទាំង៥ នៃពិភពលោក តំណាងឲ្យវប្ប ធម៌ នៃបណ្តាប្រទេស ១៨៩  ដែលជារដ្ឋសមាជិកអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្ប ធម៌ និងធម្មជាតិពិភពលោក ក្នុងចំណោមសមាជិកទាំង១៩៥ នៃអង្គការយូណេស្កូ។

នេះ គឺជាអង្គពិធីជាសាកលមួយ ដែលប្រជាជាតិ នៃពិភពលោកទាំងមូលជួបជុំគ្នា ដើម្បីពិភាក្សា និងផ្លាស់ ប្តូរទស្សនៈ និងបទពិសោធន៍គ្នា សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចេរភាព និង សម្តែងនូវការគោរពដល់បេតិកភណ្ឌរបស់មនុស្សជាតិ។

គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាមួយក្រុម នៃគណៈកម្មការយូណេស្កូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គលើកទី៣៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុង St. Petersburg សហព័ន្ឋរុស្ស៊ី។ ក្នុង ឱកាសសម័យប្រជុំនេះ គណៈប្រតិភូបានជួបពិគ្រោះយោបល់ជាមួយលោក ជំទាវ Eleonora Mitrofano va ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងបានពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូ និងឯកអគ្គរដ្ឋទូតទាំងអស់ នៃបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការ និងគណៈប្រតិភូសំខាន់ៗមួយ ចំនួនទៀត ដែលមិនមែនជាសមាជិកគណៈកម្មាធិការ ព្រមទាំងគណៈប្រតិភូតំណាងឲ្យស្ថាប័នសំខាន់ៗ របស់យូណេស្កូ ដើម្បីស្វែងរកការគាំទ្រជាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មា ធិការបេតិកភណ្ឌពិភពលោក៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: