កិច្ចប្រជុំអ្នកស្រាវជ្រាវរបស់មូលនិធិកេរដំណែលខ្មែរ

អត្ថបទដកស្រង់ពីគេហទំព័រ សារព័ត៌មាននគរវត្ត

របកគំហើញថ្មីៗនៃកេរដំណែលខ្មែរនឹងត្រូវបង្ហាញជាលើកដំបូងនៅដើមខែកក្កដានេះ

ដោយ ៖ វ៉ាង ភក្ដី ថ្ងៃទី 30 មិថុនា 2012ម៉ោង 14:11:19

ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវនៃមូល និធិកេរដំណែលខ្មែរនឹងរៀបចំកិច្ចប្រជុំ ក្រុមអ្នកស្រាវជ្រាវលើកដំបូងរបស់ ក្រុមការងារកេរដំណែលខ្មែរស្ដីពីរបក គំហើញថ្មីៗនៃការស្រាវជ្រាវផ្នែកបុរាណ វិទ្យានិងប្រវត្ដិសិល្បៈ នៅក្នុងប្រទេស កម្ពុជានិងអាស៊ីអាគ្នេយ៍។ កិច្ចប្រជុំក្រុម អ្នកស្រាវជ្រាវជាលើកដំបូងនេះនឹងប្រព្រឹត្ដ ទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ។

ការជួបជុំគ្នារបស់អ្នក ស្រាវជ្រាវនេះ  ធ្វើឡើងក្នុងគោលបំណងរក្សាការពារ កេរដំណែល និងវប្បធម៌ខ្មែរ ព្រមទាំង បណ្ដុះគំនិតដល់ប្រជាពលរដ្ឋនិងយុវជន ឱ្យយល់ដឹងពីវប្បធម៌កាន់តែជ្រៅជ្រះ បន្ថែមទៀត។ មួយផ្នែកទៀត ក៏ដើម្បី រំលេចឱ្យឃើញនូវភាពសម្បូរបែបនៃ មរតកវប្បធម៌ខ្មែរនិងផ្ដល់គំនិត ទស្សនៈលើការងារអភិរក្សបេតិកភណ្ឌវប្បធម៌ ទាំងនោះ ឱ្យបានគង់វង្ស។

សន្និសីទកាសែត ស្ដីពីកេរដំណែល ខ្មែរនៅទីស្ដីការក្រសួងព័ត៌មាន កាលពី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ តំណាងក្រុមស្ថាបនិកនៃមូលនិធិកេរ ដំណែលខ្មែរបានប្រកាសថា កិច្ចប្រជុំនោះនឹងមានក្រុមអ្នកស្រាវជ្រាវជាតិ  អន្ដរជាតិចំនួន១២នាក់ធ្វើបទបង្ហាញ ពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវផ្នែក បុរាណវិទ្យានិងប្រវត្ដិសិល្បៈនៅប្រទេស កម្ពុជានិងអាស៊ីអាគ្នេយ៍។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មានបានមានប្រសាសន៍ថា ការរៀប ចំកិច្ចប្រជុំនេះ ដើម្បីចូលរួមអបអរ សារទរខួបលើកទី៤ឆ្នាំនៃថ្ងៃបញ្ចូល ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២។ លោករដ្ឋមន្ដ្រីបានបន្ដថា ពិតមែនតែ កម្ពុជា មានមោទនភាពនឹងអង្គរវត្ដ ក៏ដោយ ក៏ការយល់ឃើញឱ្យបានជ្រៅ ជ្រះអំពីអរិយធម៌ខ្មែរ នៅតែជួបផល លំបាក ខណៈប្រជាពលរដ្ឋមិនទាន់ យល់ដឹងឱ្យបានល្អិតល្អន់ពីអាថ៌កំបាំង នូវអ្វីដែលខ្លួនមាន។ លោក ខៀវ កាញា  រីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងត្រូវ ស្រាវជ្រាវយល់អំពីចំណុចខ្លាំងចំណុច ខ្សោយរបស់យើង ព្រោះអាថ៌កំបាំងវា នៅមានច្រើនណាស់”។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់បន្ថែមថា ក្រសួង ព័ត៌មាន នឹងខិតខំជំរុញដើម្បីធ្វើយ៉ាង ណាឱ្យកេរដំណែលខ្មែរបន្ដរស់រានមាន ជីវិតកាន់តែកាន់ប្រសើរឡើង។ ពោលគឺ កាន់តែមានភាពរីកធំធាត់បន្ថែមទៀត ដើម្បីជាប្រយោជន៍ឱ្យយុវជនខ្មែរមាន លទ្ធភាពស្រាវជ្រាវបន្ដទៀត។

លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា ប្រធាន ក្រុមស្ថាបនិកនៃមូលនិធិកេរដំណែល ខ្មែរបានឱ្យដឹងថា គោលបំណងនៃកម្ម វិធី គឺជាជំហានដំបូងនៃការអញ្ជើញ អ្នកស្រាវជ្រាវជំនាន់ថ្មី ទាំងជនជាតិខ្មែរ និងបរទេស ដែលបានសិក្សាអំពីខ្មែរ មកជួបជុំគ្នាដើម្បីមកធ្វើបទបង្ហាញអំពីការងារ និងលទ្ធផលស្រាវជ្រាវរបស់ខ្លួន ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នា ទៅវិញទៅមក លើការងារសិក្សាផ្នែក បុរាណវិទ្យានិងប្រវត្ដិសាស្ដ្រ ជាតិពន្ធុ វិទ្យា និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដែល ទាក់ទងនឹងបេតិកភណ្ឌវប្បធម៌របស់ ប្រទេសកម្ពុជា។

លោក ចិន្ដ ច័ន្ទរតនា បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវជាតិអន្ដរជាតិចំនួន ១២រូបមកពីស្ថាប័នស្រាវជ្រាវផ្សេងៗ គ្នារួមមាន កម្ពុជា អាមេរិក អូស្ដ្រាលី បារាំង អ៊ីតាលី សឹង្ហបូរី និងថៃ នឹងមក ចូលរួមនៅក្នុងកិច្ចពិភាក្សានោះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: