សន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំអ្នកស្រាវជ្រាវ

សន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំអ្នកស្រាវជ្រាវ របស់មូលនិធិកេរដំណែលខ្មែរ

នៅទីស្តីការក្រសួងព័ត៌មាន ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១២

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានកិត្តិយសនៃមូលនិធិ កេរដំណែលខ្មែរ ដែលបានឧបត្ថម្ភជាថវិកាចំនួន ២ លានរៀល (ពីរលានរៀល) បន្ថែមលើប្រាក់ឧបត្ថម្ភលើកទី១ ចំនួន ៣០០ ដុល្លាអាមេរិក (បីរយដុល្លាអាមេរិក) ដល់មូលនិធិ ដើម្បីរៀបចំកម្មវិធី ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១២ ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអនុញ្ញាត្តិ និងផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ក្រុមការងារ កេរដំណែលខ្មែរ ដើម្បីស្រាវជ្រាវ និងផលិតកម្មវិធី និងវីដេអូឯកសារដែលពាក់ព័ន្ធ លើផ្នែកវប្បធម៌ និងអារ្យធម៌ខ្មែរនៅទូទាំងប្រទេស ដើម្បីចាក់ផ្សាយតាមវិទ្យុជាតិ FM 96 MHz និងតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (TVK) នាពេលឆាប់ៗខាងមុខនេះ។ (កេរដំណែលខ្មែរ)
————————
Many thanks to H.E Khieu Kanharith who donated 2 millions Riels (more on first donation 300 USD) to Kerdomnel Khmer Foundation for organizing the big event 07-07-2012. Moreover, he also gave (his permission) any possibilities to Kerdomnel Khmer Team to research and produce documentary of Cambodian Culture and Heritage, for diffusing on National Radio FM 96 MHz and National Television (TVK) in the future time. Kerdomnel Khmer Foundation.

សេចក្តីថ្លែងអំណរគុណរបស់មូលនិធិកេរដំណែលខ្មែរ ជូនដល់ឯកឧត្តម ខៀវ កាញារឹទ្ធ – Acknowledgement of Kerdomnel Khmer Foundation to H.E KHIEU Kanharith ៖

តាងនាមអោយក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានកិត្តិយសនៃមូលនិធិកេរដំណែលខ្មែរ ដែលបានឧបត្ថម្ភជាថវិកាចំនួន ២ លានរៀល (ពីរលានរៀល) បន្ថែមលើប្រាក់ឧបត្ថម្ភលើកទី១ ចំនួន ៣០០ ដុល្លាអាមេរិក (បីរយដុល្លាអាមេរិក) ដល់មូលនិធិ ដើម្បីរៀបចំកម្មវិធី ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១២ ខាងមុខនេះ។ ជាងនេះទៀត ឯកឧត្តមបានផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំអ្នកស្រាវជ្រាវរបស់កេរដំណែលខ្មែរផងដែរ។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានអនុញ្ញាត្តិ និងផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ក្រុមការងារកេរដំណែលខ្មែរ ដើម្បីស្រាវជ្រាវ និងផលិតកម្មវិធី និងវីដេអូឯកសារដែលពាក់ព័ន្ធលើផ្នែកវប្បធម៌ និងអារ្យធម៌ខ្មែរនៅទូទាំងប្រទេស ដើម្បីចាក់ផ្សាយតាមវិទ្យុជាតិ FM 96 MHz និងតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (TVK) នាពេលឆាប់ៗខាងមុខនេះ។

យើងខ្ញុំសូមជូនពរឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១២
ជ.ក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ
ប្រធាន

បណ្ឌិត ចិន្ត ច័ន្ទរតនា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: