សារមន្ទីរសិល្បៈអាស៊ីអាគ្នេយ៍ហ្គីមេ (Guimet) នឹងរៀបចំការតាំងពិព័ណ៌អំពីវត្ថុសិល្បៈរបស់ខ្មែរ នៅក្នុងខែតុលា ឆ្នាំ២០១៣ នៅប្រទេសបារាំង

សារមន្ទីរសិល្បៈអាស៊ីអាគ្នេយ៍ហ្គីមេ (Guimet) នឹងរៀបចំការតាំងពិព័ណ៌អំពីវត្ថុសិល្បៈរបស់ខ្មែរនៅក្នុងខែតុលា ឆ្នាំ២០១៣ នៅប្រទេសបារាំង – Museum of S.E Asian Art, Guimet, will organizes an Exhibition of Khmer Art antiquities in October 2013.
ភ្នំពេញ៖វត្ថុចម្លង (ធ្វើពីម្នាងសិលា) ពីផ្នែកសំខាន់ៗនៃស្ថាបត្យកម្ម វត្ថុសិល្បៈ រូបគំនូរ និងប្លង់ប្រាសាទមួយចំនួនរបស់ខ្មែរ ដែលបានផលិត ថត និងគូរឡើង នៅក្នុងចន្លោះដើម ដល់ពាក់កណ្តាលស.វទី១៩ នឹងត្រូវយកមកដាក់តាំងបង្ហាញឡើងវិញ នៅក្នុងកម្មវិធីតាំងពិព័ណ៌មួយនៅក្នុងខែតុលា ឆ្នាំ២០១៣ នៅសារមន្ទីរហ្គីមេ (Guimet) នៅក្នុងប្រទេសបារាំង។

លោក ព្យែរ បាបទីស្ត៍ (Pierre Baptiste) នាយកខាងផ្នែកអភិរក្ស និងបុរាណវិទ្យារបស់សារមន្ទីរសិល្បៈហ្គីមេ និងជាអ្នកដឹកនាំ និងរៀបចំមួយរូបក្នុងគម្រោង បានមានប្រសាសន៍ប្រាប់កេរដំណែលខ្មែរថា៖ មន្ត្រីជំនាញ ក៏ដូចជាថ្នាក់ដឹកនាំរបស់សារមន្ទីរ បានជ្រើសរើសយករូបល្អៗមួយចំនួនដើម្បីតាំង ដែលរូប ឬវត្ថុចម្លងទាំងនោះភាគច្រើន ត្រូវបានគេផលិតនៅដើមស.វទី១៩ ដើម្បីចូលរួមការតាំងពិព័ណ៌ប្រទេសអាណានិគម (Exposition Colonial) នៅទីក្រុងប៉ារីស៍នៅក្នុងឆ្នាំ ១៩៣១ ហើយកាលនោះគឺលោក ល្វីស ដឺឡាព័រ (Louis Delaporte) គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ ត្រួតពិនិត្យរាល់វត្ថុសិល្បៈរបស់ប្រទេសនៅឥណ្ឌូចិន។ ជាងនេះទៅទៀត លោកគឺជាអ្នកដែលបានគូរប្លង់ប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ និងតំបន់ជុំវិញនោះដូចជា អង្គរវត្ត បាយ័ន បន្ទាយក្តី ព្រះខាន់ តាព្រហ្ម កោះកែរជាដើម។ល។ ក្នុងកំឡុងពេលដែលលោកមកស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា នៅកំឡុងឆ្នាំ ១៨៧៥ ហើយលោកបានរូបគំនូរ និងស្នាដៃរបស់លោកនៅក្នុងសៀវភៅមួយឈ្មោះថា “ការធ្វើដំណើរទៅប្រទេសកម្ពុជា និងស្ថាបត្យកម្មខ្មែរ – Le Voyage au Cambodge, L’architecture Khmer” នៅក្នុងឆ្នាំ ១៨៨០។

រយៈកាលជិតមួយសតវត្សរ៍ ដែលវត្ថុតាំងចម្លងទាំងនោះត្រូវបានគេទុកចោលនៅក្នុងឃ្លាំង ក្រោយពីការតាំងពិព័ណ៌ចុងក្រោយនៅក្នុងឆ្នាំ១៩៣៩ នៅក្នុងសារមន្ទីរឥណ្ឌូចិន (បច្ចុប្បន្នជាផ្នែកមួយនៃសារមន្ទីរត្រូកាដេរ៉ូ – Trocadéro Museum) មុននឹងវត្ថុសិល្បៈ និងរូបចម្លងទាំងអស់នោះត្រូវបានគេរើទៅដាក់តាំងនៅសារមន្ទីរហ្គីមេ។ដូច្នេះ ការរៀបចំតាំងពិព័ណ៌នៅក្នុងឆ្នាំ ២០១៣ គឺការរំលឹកទៅដល់ស្នាដៃរបស់លោកល្វីស ដឺឡាព័រ ដែលបានពុះពារគ្រប់បែបយ៉ាងក្នុងជំរុញដល់ប្រទេសនៅអឺរ៉ុបកាលពីសម័យនោះ (ដើមស.វទី១៩) ចាប់អារម្មណ៍ និងសិក្សាអំពីវប្បធម៌ និងអារ្យធម៌របស់ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ជាពិសេសគឺកម្ពុជា តាមរយៈការតាំងពិព័ណ៌ស្នាដៃ និងវត្ថុសិល្បៈរបស់ប្រទេសទាំងនោះ។នៅក្នុងការតាំងពិព័ណ៌នៅក្នុងឆ្នាំ២០១៣ខាងមុខ សារមន្ទីរក៏ត្រៀមរៀបចំបោះពុម្ពសៀវភៅកាតាឡុក ដែលបង្ហាញពីស្នាដៃរបស់លោក ល្វីស និងប្រវត្តិនៃការផលិត ការរៀបចំដាក់តាំងវត្ថុសិល្បៈកាលពីដើមស.វទី១៩។ ជាងនេះទៀតទៅ វត្ថុសិល្បៈមួយចំនួននៅក្នុងសារមន្ទីរជាតិភ្នំពេញ ក៏នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរហ្គីមេផងដែរ ដើម្បីជាការផ្សព្វផ្សាយដល់សហគមន៍អន្តរជាតិ អំពីវប្បធម៌ និងអារ្យធម៌របស់ខ្មែរ។
(ដោយកេរដំណែលខ្មែរ – ប្រភពរូបភាព៖ សារមន្ទីរ Guimet)
Be Social, Please Share This…!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: