បដិមារចនា​បថកោះកេរ និង​បញ្ហាដែល​មិនទាន់បានបញ្ចប់

ការទាមទារវត្ថុបុរាណខ្មែរមួយចំនួនពីអាម៉េរិក អាចស្ថិតនៅក្នុងគ្រោះកាចព្រោះតុលាការអាម៉េរិកទើបកាត់ក្ដីឲ្យ ម្ចាស់រូបចម្លាក់មួយឈ្នះក្ដី

From Radio Australia

ដាក់បញ្ចូលថ្ងៃ 8 June 2012, 16:21 AEST

កាលពីថ្ងៃពុធទី៦ ខែមិថុនាសប្ដាហ៍នេះ Radio Australia បានផ្សាយរបាយការណ៍មួយទាក់ទងនឹងការដែលកម្ពុជាទាមទារយកវត្ថុ បុរាណបដិមាទេវរូបពីរអង្គអង្គុយលត់ជង្គង់ពីសហរដ្ឋអាម៉េរិកវិញ។ រូបចម្លាក់ទាំងពីរនេះ ដែលធ្វើឡើងក្នុងរចនាបទកោះកេរកាលពីសតវត្សរ៍ទី១០ កំពុងស្ថិតនៅក្នុងសារមន្ទីរ Metropolitan នៅក្នុងក្រុងញូវយ៉ក។

Image of Cambodia statue in Metropolitan Museum NYC

រូបភាពផ្ដល់ឲ្យដោយលោក ចិន្ដ ច័ន្ទរតនា ពេលលោកទៅលេងសារមន្ទីរ Metropolitan (Credit: ABC Licensed)
បណ្ដុំរូបថត៖ រូបថតទេវរូបរបស់ខ្មែរនៅស.វ. ទី១០ ដាក់តាំងនៅសារមន្ទីរអាម៉េរិក
សំឡេង៖ បញ្ហាក្នុងការទាមទារវត្ថុបុរាណពីអាម៉េរិក

ប៉ុន្ដែកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ វិទ្យុអូស្រ្ដាលីក៏បានដឹងដែរថា មានករណីមួយទៀតដែលរដ្ឋាភិបាលអាម៉េរិកកំពុងជួយកម្ពុជាទាមទារយក រូបចម្លាក់អ្នកប្រយុទ្ធមួយទៀតពីស្ថាប័ន Sotheby ដែលស្ថិតនៅក្នុងក្រុងញូវយ៉កដូចគ្នា។ រូបចម្លាក់អ្នកប្រយុទ្ធនេះ គឺធ្វើនៅក្នុងសតវត្សរ៍ទី១០ ហើយនេះគឺជាការប្ដឹងរវាងរដ្ឋាភិបាលអាម៉េរិកដែលទាមទាររូបចម្លាក់ នេះ ពីស្ថាប័ន Sotheby ដែលជាក្រុមហ៊ុនដេញថ្លៃលក់វត្ថុបុរាណ និងវត្ថុសិល្បៈ។

ប៉ុន្ដែតុលាការបានចេញដីកាឲ្យ ស្ថាប័ន Sotheby ឈ្នះដោយបានលើកឡើងថា តុលាការត្រូវការភស្ដុតាងបន្ថែមទៀតដើម្បីបញ្ជាក់ថា រូបចម្លាក់នោះត្រូវគេលួចយកចេញពីប្រទេសកម្ពុជាពិតមែន។ រូបចម្លាក់អ្នកប្រយុទ្ធនេះ ត្រូវបានអ្នកស្រីជនជាតិបែលហ្ស៊ិកម្នាក់ទិញពីអ្នកលក់វត្ថុ សិល្បៈកាលពីឆ្នាំ១៩៧៥ នៅក្នុងក្រុងឡុងដ៍ប្រទេសអង់គ្លេស។ អ្នកស្រីបានលក់វត្ថុបុរាណនេះទៅឲ្យស្ថាប័ន Sotheby នៅឆ្នាំ២០១០។ អ្នកជំនាញថា រូបចម្លាក់អ្នកប្រយុទ្ធនេះត្រូវគេលួចពីប្រាសាទចិន ដែលមានទីតាំងភូមសាស្ដ្រស្ថិតនៅក្នុងខេត្ដព្រះវិហារសព្វថ្ងៃ។

តែ ទោះជាយ៉ាងណាក៏ដោយបញ្ហាបញ្ជាក់ភស្ដុតាងនេះ គឺជារឿងលំបាកសម្រាប់ករណីនេះដោយហេតុថា រូបចម្លាក់ទាំងនេះត្រូវអ្នកជំនាញយល់ឃើញថា ត្រូវគេលួចចេញនៅអំឡុងដើមទសវត្សរ៍១៩៧០ ដែលពេលនោះកម្ពុជាកំពុងស្ថិតនៅក្នុងអស្ថិរភាពមុនពេលរបបប៉ុលពត ឡើងកាន់អំណាច។ លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា អ្នកជំនាញបុរាណវិទ្យា និងប្រវត្ដិសិល្បៈអាស៊ីអាគ្នេយ៍ផ្ដល់ការពន្យល់អំពីរឿងនេះ។

(សំឡេងលោក ចិន្ដ ច័ន្ទរតនា)

វិទ្យុ អូស្រ្ដាលីបានព្យាយាមទាក់ទងទៅស្ថានទូតខ្មែរនៅសហរដ្ឋអាម៉េរិកផង ដែរ ដើម្បីសុំការបំភ្លឺផ្នែកច្បាប់ ប៉ុន្ដែមិនបានជោគជ័យ។ ពាក់ព័ន្ធនឹងរឿងនេះដែរខ្ញុំក៏បានព្យាយាមទាក់ទងទៅលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដីផងដែរ ប៉ុន្ដែលោកមិនទាន់បានជ្រាបអំពីរឿងនេះច្បាស់លាស់ ហើយកំពុងស្ថិតនៅក្នុងការតាមដានបន្ថែមទៀត។

អ្វី ដែលយើងចង់ដឹងគឺថា តើលទ្ធផលនៃការកាត់ក្ដីរបស់តុលាការក្រុងញូវយ៉កលើរឿងរូប ចម្លាក់អ្នកប្រយុទ្ធនេះ ជះឥទ្ធិពលយ៉ាងណាទៅលើករណីមួយទៀតដែលកម្ពុជាកំពុងទាមទារតាម ផ្លូវច្បាប់ដើម្បីយកវត្ថុបុរាណបដិមាទេវរូបពីរអង្គធ្វើពីថ្មភក់ មកកម្ពុជាវិញ? កាលពីពេលថ្មីៗនេះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់វិទ្យុអូស្រ្ដាលីថា កម្ពុជាកំពុងរៀបចំឯកសារដើម្បីផ្ដល់ភស្ដុតាងទៅឲ្យរដ្ឋាភិបាល អាម៉េរិក។

(សំឡេងលោក ផៃ ស៊ីផាន)

ទាក់ ទងនឹងបដិមាទេវរូប២អង្គដែលធ្វើនៅចន្លោះឆ្នាំ៩២១-៩៤៥ ដែលសារមន្ទីរ Metropolitan បានដាក់បង្ហាញនៅលើវ៉ិបសាយថ៍របស់ខ្លួនផងនោះ បានឲ្យដឹងថា រូបទាំងនេះគឺពីសម័យអង្គរ ធ្វើនៅប្រទេសកម្ពុជា ហើយជាអំណោយរបស់លោក Douglas Latchford ទៅឲ្យសារមន្ទីរ Metropolitan នោះ។ ដូច្នេះបើសិនជាគេបានដឹងថា រូបចម្លាក់នេះគឺចេញប្រភពពីកម្ពុជានោះ វាអាចមានន័យថា គេទទួលស្គាល់រួចទៅហើយនូវដើមកំណើតនៃវត្ថុនេះ។

(សំឡេងលោក ចិន្ដ ច័ន្ទរតនា)

ប៉ុន្ដែ បើក្នុងករណីដែលកម្ពុជាមិនអាចបញ្ជាក់អំពីប្រភពនៃរូបចម្លាក់ ទេវរូបទាំងពីរនេះទេ ជោគវាសនានៃរូបចម្លាក់ដ៏មានតម្លៃនេះអាចដូចគ្នាទៅនឹងអ្វីដែល តុលាការអាម៉េរិកទើបបានកាត់ក្ដីទាក់ទងនឹងរូបចម្លាក់អ្នកប្រយុទ្ធ ។ ក៏ប៉ុន្ដែវាសនានោះអាចមានការប្រែប្រួលល្អប្រសិនបើមានការចរចា ដោយសុឆន្ទៈរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរនេះ បើតាមលោកបណ្ឌិត ចិន្ដ ច័ន្ទរតនា ដែលជាអ្នកជំនាញបុរាណវិទ្យា និងជាអ្នកតាមដានបញ្ហានេះល្អិតល្អន់។

(សំឡេងលោក ចិន្ដ ច័ន្ទរតនា)

លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា បានឲ្យដឹងថា តាមរយៈការខិតខំអស់សមត្ថភាពហើយតែ ប្រសិនបើកម្ពុជាមិនអាចទាមទារយកវត្ថុបុរាណទាំងនោះបានមកវិញដោយ ប្រការណាមួយក៏ដោយ ក៏កម្ពុជាអាចបានផលចំណេញផងដែរពីវត្ថុបុរាណខ្មែរដែលនៅបរទេស ដោយធ្វើឲ្យបរទេសស្គាល់អំពីអរិយធម៌រុងរឿងរបស់ខ្មែរពីសម័យមុន ហើយអាចទាក់ទាញភ្ញៀវបរទេសឲ្យមកមើលប្រាង្គប្រាសាទនានា ក៏ដូចជាការចង់ដឹងនូវវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ។

(សំឡេងលោក ចិន្ដ ច័ន្ទរតនា)

សូម ជម្រាបថា វត្ថុបុរាណ និងវត្ថុសិល្បៈខ្មែរពីសម័យមុនជាច្រើនកំពុងស្ថិតនៅក្នុងដៃ បរទេសដោយសារកម្ពុជាបានឆ្លងកាត់សង្រ្គាមរាប់សិបឆ្នាំ ហើយជនមួយចំនួនបានឆ្លៀតឱកាសយកភាពវឹកវរក្នុងសង្គមដើម្បីលួច វត្ថុបុរាណចេញពីកន្លែងដើម ហើយនាំចេញទៅលក់នៅបរទេស ធ្វើឲ្យកម្ពុជាខ្លួនឯងបាត់បង់វត្ថុមានតម្លៃពីបុរាណកាល។ ហេតុនេះ ហើយបានជាសព្វថ្ងៃគេឃើញមានវត្ថុបុរាណខ្មែរជាច្រើនត្រូវគេដាក់ តាំងនៅក្នុងសារមន្ទីរនានាជុំវិញពិភពលោក៕

Be Social, Please Share This…!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: