កេរដំណែលខ្មែរនឹងរៀបចំសិក្ខាសាលាស្តីពីរបកគំហើញថ្មីៗ នៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និង​ប្រវត្តិសិល្បៈ នៅកម្ពុជា

ភ្នំពេញៈ ក្នុងឳកាសដែលកម្ពុជាកំពុងរៀបចំពិធីបុណ្យ ដើម្បីអបអរសាទរខួបលើកទី ៤ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៧-កក្កដា-២០០៨ / ០៧-កក្កដា- ២០១២) ក្រុមការងារនៃមូលនិធិកេរដំណែលខ្មែរ (ដែលមានឯកឧត្តម ខៀវ កាញារឹទ្ធជាប្រធានកិត្តិយសនៃមូលនិធិ) នឹងរៀបចំសិក្ខាសាលាមួយស្តីពី “របកគំហើញថ្មីៗនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈនៅកម្ពុជា និងអាស៊ីអាគ្នេយ៍” ដែលនឹងប្រព្រឹត្តទៅនៃថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ នៅសាកលវិទ្យាល័យហ្សាម៉ាន់ នាទីក្រុងភ្នំពេញ។

គោលបំណងនៃកម្មវិធីគឺជាជំហានដំបូង នៃការអញ្ជើញអ្នកស្រាវជ្រាវមួយចំនួន (ទាំងខ្មែរ និងបរទេស) ដែលសិក្សាអំពីខ្មែរ និងអាស៊ីអាគ្នេយ៍ ដើម្បីមកធ្វើបទបង្ហាញអំពីគម្រោង និងលទ្ធផលការងារស្រាវជ្រាវរបស់ខ្លួន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក និងចែករំលែកចំណេះដឹងដល់សិស្ស និស្សិត អ្នកស្រាវជ្រាវនៅស្ថាប័នផ្សេងៗទៀត។

នៅក្នុងកិច្ចប្រជុំនឹងមានវាគ្មិនជាតិ និងអន្តរជាតិ ចំនួន ១១ រូប ដែលនឹងត្រូវឡើងធ្វើបទបង្ហាញអំពីគម្រោងសា្រវជ្រាវរបស់ខ្លួន ដែលអ្នកស្រាវជ្រាវទាំងនោះគឺសុទ្ធសឹងតែជាអ្នកជំនាញក្នុងស្រុក មកពីស្ថាប័នស្រាវជ្រាវផ្សេងគ្នា ទាំងក្នុង និងក្រៅស្រុកដូចជាៈ កម្ពុជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អេហ្ស៊ីប ជប៉ុន សឹង្ហបុរី និងថៃជាដើម។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអំពាវនាវ និងអញ្ជើញសិស្ស និស្សិត អ្នកស្រាវជ្រាវ អ្នកជំនាញពីគ្រប់មជ្ឈដ្ឋាន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដើម្បីចូលរួមស្តាប់ និងស្វែងយល់ព័ត៌មាន ទទួលយកនូវចំណេះដឹង និងបទពិសោធន៍ពីកម្មវិធីដ៏មានអត្ថន័យនេះ ដែលយើងនឹងរៀបចំរយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង ៧ម៉៣០នាទី ព្រឹក រហូតដល់ម៉ោង ៥ម៉៣០នាទី ល្ងាច (ទីតាំងសាកលវិទ្យាល័យហ្សាម៉ាន់)។

កម្មវិធីនេះគឺសហការរៀបចំដោយ មូលនិធិកេរដំណែលខ្មែរ និងគ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត ព្រមទាំងសហការជាមួយនឹងក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាកលវិទ្យាល័យហ្សាម៉ាន់ និងក្រុមអង្គខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខៈ ០១៦ ៦១៦ ៣១៦។
សូមអរគុណ !

កេរដំណែលខ្មែរ រួមគ្នាថែរក្សាទាំងអស់គ្នា..!

Be Social, Please Share This…!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: