បដិមាទេវរូបភេទប្រុសអង្គុយលត់ជង្គង់ (រចនាបថកោះកែរ) នៅក្នុងសារមន្ទីរ Metropolitan នាទីក្រុងញូយ៉ក – Another story about kneeling attendant (Style of Koh Ker) at Metropolitan Musem, NYC.

បដិមាទេវរូបភេទប្រុសអង្គុយលត់ជង្គង់ (រចនាបថកោះកែរ) នៅក្នុងសារមន្ទីរ Metropolitan នាទីក្រុងញូយ៉ក – Another story about kneeling attendant (Style of Koh Ker) at Metropolitan Musem, NYC.

ភ្នំពេញ៖ បន្ទាប់ពីបញ្ហាចម្រូងចម្រាស់នៃរឿងក្តីពីការប្រគល់បដិមាអ្នកប្រយុទ្ធ(រចនាបថកោះកែរ) នៅក្នុងតុលាការក្រុងញូយ៉ក រវាងរដ្ឋាភិបាលអាមេរិក និងស្ថាប័ន Sotheby’s ទើបបានបញ្ចប់ រដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំឯកសារមួយផ្សេងទៀត ដើម្បីស្នើទៅអាមេរិក ក្នុងការប្រគល់រូបចម្លាក់ទេវរូបលត់ជង្គង់រចនាបថកោះកែរ ចំនួនពីរ ដែលបច្ចុប្បន្នកំពុងដាក់តាំងនៅក្នុងសារមន្ទីរ Metropolitan នាទីក្រុងញូយ៉ក ហើយដែលរូបនេះគេជឿថាត្រូវបានគេលួចចេញពីប្រទេសកម្ពុជា នៅក្នុងសម័យសង្គ្រាមឆ្នាំ ១៩៧០ ដំណាលគ្នាជាមួយបដិមាអ្នកចំបាំងទាំងពីរគឺ ទុរយោធន៍ និងភីម នៅក្នុងរឿងមហាភារតៈ។

បើយោងតាមអ្នកជំនាញផ្នែកបុរាណវិទ្យា និងសិល្បៈខ្មែរដែលបានធ្វើការសិក្សានៅតំបន់កោះកែរ ទេវរូបភេទប្រុសអង្គុយលត់ជង្គង់ទាំងពីរនេះ ប្រហែលជាយកចេញពីប្រាសាទចិន នៅក្នុងតំបន់កោះកែរ។ បដិមាទាំងពីរនេះគឺជារូបចម្លាក់ក្នុងចំណោមចម្លាក់មួយក្រុម ដែលត្រូវយកចេញពីកន្លែងដើម (រូបផ្សេងទៀតគឺរក្សាទុកនៅក្នុងមន្ទីរអភិរក្សអង្គរ ខេត្តសៀមរាប) ហើយវាជាតួអង្គដែលដកស្រង់ចេញពីឈុត ប្រយុទ្ធរវាងភីម និងទុរយោធន៍ ក្នុងរឿងមហាភារតៈ ដែលជារឿងមួយដ៏ល្បីល្បាញក្នុងចំណោមរឿងទាំងពីរនៅក្នុងជំនឿព្រហ្មសាសនា ដែលត្រូវគេយកមកបង្ហាញនៅចម្លាក់លើជញ្ជាំងប្រាសាទនានា និងវត្ថុផ្សេងៗទៀតកាលពីសម័យអង្គរ ដែលរឿងមួយទៀតគឺ រាមកេរ្តិ៍។

យោងតាមឯកសាររបស់សារមន្ទីរ Metropolitan រូបចម្លាក់ទាំងពីរនេះ (រូបនីមួយៗមានកំពស់ប្រហែល ១,២១ ម៉ែត្រ និងទម្ងន់ជាង ៩០ គីឡូក្រាម) បានដាក់តាំងនៅក្នុងសារមន្ទីរនេះ នៅឆ្នាំ១៩៩៤ ដែលក្នុងនោះព្រះកេសទាំងពីរ គឺត្រូវបានយកចូល (តាមរយៈការធ្វើអំណោយ) នៅក្នុងឆ្នាំ ១៩៨៧ និង១៩៨៩។ ចំណែកឯដងខ្លួនទេវរូបទាំងពីរ គឺផ្តល់នៅក្នុងឆ្នាំ ១៩៩២។

(ដោយកេរដំណែលខ្មែរ – រូបភាព ទេវរូបភេទប្រុសអង្គុយលត់ជង្គង់ ប្រភព Metropolitan Museum)

Be Social, Please Share This…!

Kneeling attendant figure (Style of Koh Ker - 10th century A.D)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: