មហោស្រពតន្ត្រី និងចម្រៀងកុមារ លើកទី១ នៅកម្ពុជា

មហោស្រពតន្ត្រី និងចម្រៀងកុមារ លើកទី១ នៅកម្ពុជា ចាប់ផ្តើមហើយ

អត្ថបទ និងរូបភាពពីគេហទំព័រដើមអម្ពឹល (DAP)
Thursday, 26 April 2012 10:06 ដោយៈ អេង គឹមជាង-Posted: ID-009

ភ្នំពេញ: មហោស្រពតន្រ្តី និងចម្រៀងកុមារ បានចាប់ផ្តើម ជាលើកដំបូង ហើយនៅកម្ពុជា ដើម្បី អបអរ សាទរ ខួបលើកទី៦៣ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១១ ទិវាពិភពលោក ប្រឆាំង ពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១២ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ថា ការប្រលងនេះ ត្រូវធ្វើយ៉ាងណាឲ្យចប់នៅថ្ងៃទី១ មិថុនា ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា។ មហោស្រពតន្ត្រី និងចម្រៀងកុមារ ត្រូវបានរៀបចំឡើង និងដំណើរការ ទទួលពាក្យ របស់កុមារា កុមារី ដែលមាន បំណងចូលរួមប្រកួតប្រជែងចាប់ ពីថ្ងៃទី២៦ នេះតទៅ នៅក្រសួង ព័ត៌មាន។

ការប្រឡងតន្ត្រី និងចម្រៀងកុមារ បានប្រារព្ធធ្វើឡើងចាប់ពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ រៀបចំ ដោយទូរទស្សន៍ជាតិកម្ពុជា។ នៅក្នុងឆ្នាំ២០១២ មហោស្រពតន្ត្រី និងចម្រៀងកុមារនេះ គឺជាលើកទី១ ហើយ ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយអន្តរក្រសួង អង្គការមិនមែនរដ្ឋាភិបាល និងផ្នែកឯកជន។

លោក ជា ច័ន្ទបូរិបូណ៍ ជាបញ្ញវ័ន្ដតូរ្យតន្ត្រី និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា មហោ ស្រពតន្ត្រី និងចម្រៀងកុមារ គឺជាការប្រឡងសមត្ថភាព កុមារកម្ពុជា ក្នុងការច្រៀង និងសម្ដែងទៅ តាមបទភ្លេង និងទំនុកច្រៀង ដែលរៀបចំតាក់តែងដោយគ្រូតូរ្យតន្ត្រី ក៏ដូចជាគ្រូបង្រៀន ក្នុងន័យ អប់រំស្ថាបនា បណ្ដុះគំនិតល្អៗ សម្រាប់កុមារកម្ពុជា ស្ដីពី សិទ្ធិរបស់កុមារ ការលុបបំបាត់ការ កេង ប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន សុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌ និងសីលធម៌សង្គម ការគោរពឪពុកម្ដាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ និងអ្នកដែលនៅ ជុំវិញខ្លួន។ សរុបសេចក្ដីមក គឺចម្រៀង និងតន្ត្រីកុមារ ត្រូវតែងាយចេះ ងាយយល់ និងងាយចាំ ហើយបម្រើផលប្រយោជន៍កុមារ ដូចជាបទ “ស្អាតជានិច្ច” ជាដើម។

តាមការគ្រោងទុក មហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងដំណើរការរយៈពេល ពីរសប្ដាហ៍គិត ចាប់ពីថ្ងៃទី១៥ ខែឧសភាតទៅ។

ការប្រឡងត្រូវចែកចេញជាពីរដំណាក់កាល គឺការប្រឡង ជ្រើសរើសទូទៅ និងការប្រឡងផ្ដាច់ព្រ័ត្រ ( ពុំមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ ) រីឯសមាសភាព គណៈកម្មការផ្ដល់ពិន្ទុវិញ រួមមាន លោក ជា ច័ន្ទបូរិបូណ៍ ជាបញ្ញវ័ន្ដតូរ្យតន្ត្រី និងជាទីប្រឹក្សារាជ រដ្ឋាភិបាលកម្ពុជា, លោក ថោង យ៉ាងរ៉ាន់ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា ជាតិ ដើម្បីកុមារ, លោកស្រី ទន់ ស៊ីអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ឡេវ ណាល់ អគ្គលេខាធិការ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ នៃក្រសួងកិច្ចការនារី និងលោក អ៊ុក សំអាត ទីប្រឹក្សាក្រសួងព័ត៌មាន ជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង។

លោក ជា ច័ន្ទបរិបូណ៍បន្តថា កុមារចូលរួមប្រឡងត្រូវមានអាយុក្រោម ១៦ឆ្នាំ ត្រូវមានបទភ្លេង និងទំនុកច្រៀងចំនួន ២បទ ក្នុងនោះ មានចម្រៀងទោល ១បទ និងចម្រៀងជាពួក ១បទ រីឯបទភ្លេង និងទំនុកច្រៀងត្រូវនិពន្ធតាមបែបតន្ត្រី និងចម្រៀងសម័យ។

ពានរង្វាន់សម្រាប់ ជ័យ លាភីលេខបី ទទួលបាន ៥០០ដុល្លារ លេខពីរ ៨០០ដុល្លារ និងលេខមួយ ទទួលបាន ១.៥០០ ដុល្លារ៕

www.dap-news.com

 

www.dap-news.com

More info: http://www.dap-news.com/typography/the-news/40755-2012-04-26-03-07-22.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: