កម្ពុជា​គួរយល់ដឹង​អំពីការថែរក្សាបរិស្ថានអោយបានច្រើន

ថោង ខុន ៖ វិស័យទេសចរណ៌ក្នុងឆ្នាំនេះ មានសភាពល្អ ប្រសើរជាងមុន ប៉ុន្តែនៅខ្វះបញ្ហាបរិស្ថាន

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រដើមអម្ពឹល (DAP)
Monday, 16 April 2012 18:48 ដោយ៖ លឹម ជាវុត្ថា-Posted: ID-002

ភ្នំពេញ ៖ នៅក្នុងរដូវកាល ចូលឆ្នាំនេះ រមណីយដ្ឋាបូកគោ បានក្លាយជាទីកន្លែង ទាក់ទាញភ្ញៀងទេសចរណ៌ជាងគេ ដោយក្នុងមួយថ្ងៃ មានមនុស្សជាង ៣ម៉ឺននាក់ មកឡើងលេងកំសាន្តនៅទីនោះ និងតាមរមណីដ្ឋាននានា ផ្សេងៗទៀត គឺមានសភាពល្អប្រសើរណាស់ ទាំងតម្លៃ និងសេវាកម្ម ចំណែកបញ្ហាបរិស្ថាន នៅមានភាពខ្វះខាតនៅឡើយ ។

រដ្ឋមន្ត្រី ក្រសួងទេសចរណ៌ លោក ថោង ខុន បានថ្លែងប្រាប់ដើមអម្ពិលថា វិស័យទេសចរណ៌ក្នុងឆ្នាំនេះ មានសភាពល្អប្រសើរ ជាងឆ្នាំមុន ដោយមានកត្តា ៤យ៉ាង៖

កត្តា ទី១ បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការកែប្រែ ប្រជាពលរដ្ឋមានទឹកមុខញញឹម សប្បាយរីករាយ ក្នុងការដើរលេងកំសាន្ត ។ ដោយក្នុងនោះមានការផ្លាស់ប្តូរគ្នា ដូចជាប្រជាពលរដ្ឋ រស់នៅសៀមរាប ទៅកំសាន្តលេងនៅក្រុងព្រះសីហនុ និង តាមបណ្តាខេត្តផ្សេងៗ ទៅលេងកំសាន្តខេត្ត ផ្សេងៗទៀត ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រមណីយដ្ឋាន បូកគោ ខេត្តកំពត និងទឹកជ្រោះ តាតៃ ខេត្តកោះកុង បានក្លាយទៅជាទីកន្លែង ដែលមានសភាពអូរអរជាងគេ ដោយភ្ញៀងសំរុកទៅលេងកំសាន្ត លើភ្នំបូកគោ ក្នុងឧិកាសចូលឆ្នាំថ្មី ៣ថ្ងៃ ប្រមាណជាង ៩ម៉ឺននាក់ ដោយក្នុងមួយថ្ងៃមានប្រមាណជាង ៣ម៉ឺននាក់ ដោយក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៌ និងសន្តិសុខ នៅតំបន់កំសាន្តភ្នំបូកគោ គឺគ្មានអ្វីកើតឡើងនោះទេ ។

កត្តាទី ២ បញ្ហាសន្តិសុខ និង សុវត្ថិភាពមានសភាព ល្អជាងគេ នៅក្នុងតំបន់ បើប្រៀបធៀបជាមួយប្រទេសជិតខាង ។

កត្តាទី ៣ ផ្លូវគមនាគមន៌ ទាំងផ្លូវគោក និងផ្លូវទឹក មានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកំសាន្តលេង តាមតំបន់នានា ។

កត្តាទី ៤ មានគោលដៅទេសចរណ៌ ច្បាស់លាស់ ដូចជា ភ្នំបូកគោ ទឹកជ្រោះតាតៃ បឹងយក្សឡោម និងរមណីយដ្ឋាន ចំណែក ប្រាសាទអង្គរវត្ត នៅដើមឆ្នាំ ៣ខែ ដំបូងមានការកើនឡើងជាង ៤០ភាគរយ នៃភ្ញៀវទេសរណ៌ មានជាង ៦២ម៉ឺននាក់ ដោយមិនរាប់បញ្ជូល ក្រុមអាវក្រហមនោះទេ ។

អគ្គនាយក ក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា យើងឃើញថា តំបន់បូកគោ នៅក្នុងឆ្នាំនេះ ពិតជាទាក់ទាញ ព្រោះដោយសារវាជាតំបន់សក្តានុពល ទេសចរណ៍ថ្មី ហើយវាជាតំបន់ប្រវត្តិសាស្ត្រ ដែលតាំងពីសម័យដើមមក តំបន់នេះមានកេរ្ត៍ឈ្មោះល្បី វាទើបតែបើកឡើង វិញនោះ វាច្បាស់ជាមានបងប្អូនយើង ចង់ឃើញតំបន់ដ៏ល្បីល្បាញនេះ។

លោកបន្តថា ផ្លូវដ៏ល្អពីភ្នំពេញ ទៅកាន់ខេត្តកំពត រួមទាំងភាពអំណោយផល ពីតំបន់សមុទ្រ នឹងជួយ ទាក់ទាញឲ្យភ្ញៀវទេសចរច្រើនទៅតំបន់បូកគោ។

សូមជំរាបថា រមណីយដ្ឋានបូកគោ ដែលជារៀងរាល់ថ្ងៃបុណ្យជាតិ ឬចូលឆ្នាំសាកល គេឃើញភ្ញៀវជាតិ និងអន្តរជាតិ តែងតែមកលំហែកាយនៅទីនោះ ដើម្បីស្រូបយកខ្យល់ អាកាស ដ៏បរិសុទ្ធ និងទស្សនាតាមរមណីយដ្ឋានតូចៗ នៅលើកំពូលភ្នំជាច្រើនកន្លែងដូចជា រមណីយដ្ឋានទឹកធ្លាក់ស្រែ ១០០, វត្តសំពៅ៥, សំណាក់ ស្លាខ្មៅ, កាស៊ីណូពីអតីតកាលជាដើម និងមានកន្លែងសម្រាប់កំសាន្តជាច្រើនទៀត ៕

More info: http://www.dap-news.com/typography/the-news/40206-2012-04-16-11-51-08.html

www.dap-news.com

 

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: