“រាជធានីកោះកែរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤”

ជូនចំពោះអ្នកដែលគាំទ្រក្រុមការងារកេរដំណែលខ្មែរជាទីគោរព

ខ្ញុំទើបតែបកប្រែ និងសម្រួលសេចក្តីសង្ខេបនិក្ខេបបបទថ្នាក់បណ្ឌិតរបស់ខ្ញុំលើប្រធានបទ “រាជធានីកោះកែរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤” ពីភាសាបារាំង មកភាសាជាតិ។ ខ្ញុំសូមផ្ញើសេចក្តីសង្ខេបនេះជូនដល់សមាជិកអ្នកគាំទ្រទាំងអស់ដើម្បីទុកជាឯកសារ ដែលនេះគឺជាលទ្ធផលនៃការស្រាវជ្រាវរបស់ខ្ញុំតាមរយៈការចុះសិក្សាដល់ទីកន្លែង តាមឯកសារ និងរូបថតចាស់ៗនៅតាមសារមន្ទីរ និងបណ្ណាល័យនៅស្រុកខ្មែរ និងបារាំង ព្រមទាំងទិន្នន័យស្រាវជ្រាវថ្មីៗ ដែលខ្ញុំទទួលបានពីមន្ត្រីជំនាញនៃអាជ្ញាធរអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូព៌ា ក្រុមស្រាវជ្រាវហុងគ្រី និងជប៉ុន។ និក្ខេបបទនេះ អាចជាពន្លឺសម្រាប់អ្នកដែលចង់សិក្សាស្រាវជ្រាវបន្តពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងស្នាព្រះហស្ថរបស់ព្រះអង្គ។

លោកអ្នកក៏អាចថតចម្លងឯកសារខាងក្រោមនេះដោយក្តីរីករាយ និងជួយផ្សព្វផ្សាយដល់កូនខ្មែរគ្រប់រូបដែលមានចិត្តស្រឡាញ់ ចង់ស្វែងយល់ និងថែរក្សាការពារសម្បតិ្តបេតិកភណ្ឌខ្មែរ។

 រាជធានីកោះកែរ និងព្រះបាទជ័យវរ្ម័នទី៤ – Koh Ker and Jayavarman IV 

សូមអស់លោកជាសមាជិកអ្នកគាំទ្រទាំងអស់ទទួលនូវការគោរព និងរាប់អានអំពីរូបខ្ញុំ។
ពីខ្ញុំ ចិន្ត ច័ន្ទរតនា
បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍
សាកលវិទ្យាល័យ Sorbonne-Nouvelle Paris 3
ប្រធានមូលនិធិកេរដំណែលខ្មែរ
www.kerdomnelkhmer.wordpress.com
www.kerdomnel-khmer.org

បញ្ជាក់៖ សូមថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យ Michel JACQ-HERGOUALC’H(សាស្ត្រាចារ្យដឹកនាំ) លោកស្រី Danielle GUERET លោក Gerdi GERSCHHEIMER និងលោក មីស្ហែល ឬទ្ធី ដែលបានដែលបានចូលរួមជាគណៈកម្មការមេប្រយោគនៅពេលខ្ញុំការពារបពា្ចប់និក្ខេបបទ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១១។

2 Comments

  1. Sothea said,

    March 29, 2012 at 1:06 pm

    សូមកោតសរសើរម្ចាស់សំណេរនិក្ខេបទ«រាជធានីកោះកែរនិងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ប្រវត្តិសាស្ដ្រ សិល្បះនិងបុរាណវិទ្យា»បានខិតខំស្រាវជ្រាវរហូតបាន​នូវ​គំហើញក្រកបទៅដោយប្រយោជន៍ដល់សង្គមខ្មែរ។​
    សូមមេត្តាជួយកែសម្រួលអក្ខរវុទ្ធផង មួយទៀត អ្វីដែលខ្ញុំមិនយល់គឺប្រយោគសំនួរចោទឡើងថា«តើបុត្រាច្បងនៃព្រះមហាក្សត្រ
    មុននឹងត្រូវបានទទួលរាជសម្បត្តិ ក្រោយការចូលទីវង្គត់របស់បិតា យ៉ាងណា?»ទំព័រទី៣ បន្ទាត់ទី១០។

    • March 30, 2012 at 2:31 am

      ខ្ញុំកុណាសូមអរគុណចំពោះព្រះគុណម្ចាស់ដែ​លបានសរសើរចំពោះការងារស្រាវជ្រាវនេះ។ ខ្ញុំកុណានឹងកែអក្ខរាវិរុទ្ធ។ ចំពោះសំនួររបស់ព្រះគុណម្ចាស់គឺ បានន័យថា «ចំពោះច្បាប់នៃការស្នងរាជ្យសម្បត្តិសម័យនោះ តើក្រោយពេលដែល​ស្តេចអង្គមុន(ដែល​ជា​បិតា)សោយទីវង្គត់ តើបុត្រាច្បងនឹងត្រូវបន្តរាជ្យជំនួសឬយ៉ាងណា?»។ បញ្ហានេះ អ្នកស្រាវជ្រាវបារាំងគិតថា​ រាជបល្ល័ង្គនឹងត្រូប្រគល់ទៅអោយព្រះបាទឥសានវរ្ម័នទី២ ដែល​ជាំបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ព្រោះបើគិត​តាមស្តេចនៅអឺរ៉ុប គឺពេលឪពុកស្លាប់ទៅ កូនច្បងជាអ្នកទទួលមរតក។ ហេតុនេះហើយ ទើបគេយល់ថា ព្រះបាទជ័យវរ្ម័នទី៤ ជា​ស្តេចជ្រែករាជ្យ។ ដោយក្តីគោរពចំពោះ ព្រះគុណម្ចាស់។ ខ្ញុំកុណា រតនា។​


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: