កំណើននៃភ្ញៀវមនៅក្នុង​តំបន់អាស៊ាន

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រដើមអំពិល (DAP)

តំបន់អាស៊ាន នឹងទទួល ភ្ញៀវទេសចរ ១៩០លាននាក់ នៅឆ្នាំ២០៣០

Thursday, 29 March 2012 15:27 ដោយ អេង គឹមជាង Posted :ID-067

 

ភ្នំពេញ៖ លោក សុខ អាន បានឲ្យដឹងថា ការព្យាករណ៍ របស់អង្គការទេសចរពិភពលោក ការធ្វើដំណើរ របស់ភ្ញៀវទេសចរ អាចនឹងកើនឡើងដល់ ១ពាន់លាននាក់ នៅឆ្នាំ២០១២ និង ១,៨ពាន់លាននាក់ នៅឆ្នាំ២០៣០ ក្នុងនោះ តំបន់អាស៊ាន នឹងទទួលបានភ្ញៀវទេសចរ ១៩០លាននាក់ នៅឆ្នាំ២០៣០។

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងអនុវត្តស្មារតីកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញ ទៅមកក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ថា នៅ សតវត្សរ៍ទី២១ ត្រូវបានគេចាត់ទុកជា “សតវត្សរ៍ នៃការធ្វើដំណើរ និងទេសចរណ៍” ហើយបើយោងតាមការ ព្យាករណ៍ របស់អង្គការទេសចរណ៍ពិភពលោក គឺការធ្វើដំណើរ របស់ភ្ញៀវទេសចរអាចនឹងកើនឡើងដល់ ១ពាន់លាននាក់ នៅឆ្នាំ២០១២ និង ១,៨ពាន់លាននាក់ នៅឆ្នាំ២០៣០ ក្នុងនោះ តំបន់អាស៊ាននឹងទទួល បានភ្ញៀវទេសចរ ១០៧លាននាក់ នៅឆ្នាំ២០១៥, ១២០លាននាក់ នៅឆ្នាំ២០២០ និង ១៩០លាននាក់ នៅឆ្នាំ២០៣០។

លោកបន្តថា «ជាក់ស្តែង នៅឆ្នាំ២០១១ វិស័យទេសចរណ៍សកលលោក បានរួមចំណែកប្រមាណ ៥% នៃផលិតផលសរុបក្នុងស្រុក (GDP) ដែលស្មើនឹងប្រមាណ ៣០% នៃពាណិជ្ជកម្មពិភពលោក ខាងផ្នែកសេវាកម្ម និងបង្កើតការងារបានប្រមាណ ២៣៥លាននាក់ ស្មើនឹង ៨% នៃកម្លាំងពលកម្មសរុបនៅលើ ពិភពលោក ពោលគឺនៅលើពិភពលោកនេះ មានមនុស្ស ១នាក់ ក្នុងចំណោម ១២នាក់ បម្រើការក្នុងវិស័យទេសចរណ៍»។

អង្គការពលកម្មអន្តរជាតិហៅកាត់ថា (ILO) ក៏បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច ប្រកប ដោយនិរន្តរភាព ពិភពលោកទាំងមូល នឹងត្រូវបង្កើតការងារថ្មីប្រមាណ៦០០លាននាក់ ទៀតក្នុងរយៈពេល មួយទសវត្សខាងមុខ ដែលនេះនឹងផ្តល់នូវតួនាទីដ៏មានសារៈសំខាន់ ថែមទៀតដល់វិស័យទេសចរណ៍ ដែលជាវិស័យមួយជះឥទ្ធិពលជាវិជ្ជមានដល់វិស័យដទៃទៀត គឺការងារមួយកន្លែងដែល បង្កើតក្នុងវិស័យ ទេសចរណ៍អាចនឹងបង្កើតការងារមួយកន្លែងកន្លះ ក្នុងវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

លោក សុខ អាន បន្ថែមទៀតថា ជាមួយនឹងនិន្នាការកើនឡើងជាលំដាប់យ៉ាងឆាប់រហ័សនៃចំនួនភ្ញៀវទេសចរ លើសកលលោក និងក្នុងតំបន់ ពិសេសក្នុងបរិបទនៃការជំរុញបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រឹមឆ្នាំ២០១៥ កម្ពុជាក៏ត្រូវយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស។ ពិសេសកម្លាំងពលកម្មជំនាញវិជ្ជាជីវៈ ដែលជាតម្រូវការចាំបាច់ក្នុងវិស័យសេវាកម្ម ដើម្បីត្រៀមខ្លួនធ្វើសមាហរណកម្មក្នុងក្របខ័ណ្ឌតំបន់ប្រកបដោយ សមត្ថភាពប្រកួតប្រជែង៕

More info: http://www.dap-news.com/typography/the-news/39381-2012-03-29-08-30-31.html

www.dap-news.com

1 Comment

  1. August 2, 2013 at 12:57 am

    Good day! I just wish to give a huge thumbs up for the great information you might have
    here on this post. I will probably be coming back to your weblog for more
    soon.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: