ប្រវត្តិនៃការជួសជុលចេតីយ៍ភ្នំយ៉ាត

សំណង់អង្គចូឡាមណីចេតិយ ហៅចេតិយភ្នំយ៉ាត មានរចនាបទស្រដៀង ទៅនឹងចេតិយជាច្រើន ក្នុងប្រទេសមីយ៉ាន់ម៉ា

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

(ថ្ងៃទី 5 មីនា 2012, ម៉ោង 04:58:PM) | ដោយ: មង្គល

Give our kids a better dealប៉ៃលិន: សំណង់អង្គចូឡាមណីចេតិយ ហៅចេតិយភ្នំយ៉ាត ជាកន្លែងគោរពបូជា ដែលសាងសង់នៅលើភ្នំយ៉ាត មានសភាពទ្រុឌទ្រោមពុកផុយត្រូវបានធ្វើការសង្គ្រោះ និងគាំទ្រទាំងថវិកា និងបច្ចេកទេសជួសជុលឡើងវិញ ដោយសប្បុរសជនសហភាពមីយ៉ាន់ម៉ា តាំងពីខែតុលា ឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន មានគុណភាពរឹងមំាល្អត្រចះត្រចង់ ដើម្បីអភិរក្សកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ឲ្យបានគង់វង្ស ជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយៗទៀត។

សំណង់អង្គចូឡាមណី ចេតិយនេះ បានប្រារព្ធពិធីបុណ្យឆ្លងរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាខេត្តប៉ៃលិន បន្ទាប់ពីជួសជុលរួចកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសភាព្រឹទ្ធសភា និងអធិការកិច្ច លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន និងវត្តមានលោក ថូ រ៉ាអូម៉ីនម៉ោង ( Thura UMyintMaung ) រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃសហភាពមីយ៉ាន់ម៉ា អង្គទូត និងគណៈប្រតិភូនៃសហភាពមីយ៉ានម៉ា និងលោក ព្យុង ម៉ោងម៉ោង អគ្គនាយកក្រុមហ៊ុនស៊ីណេតតិចណូឡូជី ជាអ្នកជួយឧបត្ថម្ភក្នុងការជួសជុលចេតិយនេះ ព្រមទាំងអ្នកមុខអ្នកការប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

Give our kids a better dealលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ក្នុងពិធីបុណ្យឆ្លងចេតិយភ្នំយ៉ាត កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ ឲ្យដឹងថា ថ្ងៃសំណង់ចេតិយដ៏ចំណាស់មួយ ដែលគ្រប់គ្នាស្គាល់ថា ជាអង្គចូឡាមណីចេតិយ ហើយបូជនីយស្ថានមួយនេះ បានកសាងឡើងនៅចុងសតវត្សរ៍ទី១៩ ដោយជនអន្តោប្រវេសន៍មកពីប្រទេសភូមា ( ឥឡូវជាប្រទេសមីយ៉ាន់ម៉ា ) ដែលគ្រាមួយនោះ បានមករស់នៅក្នុងទឹកដីទីក្រុងប៉ៃលិន និងបានថ្កុំថ្កើនក្លាយជាឈ្មួញដ៏ពួកែ។ សំណង់ចេតិយនេះ មានរចនាបទដ៏អស្ចារ្យស្រដៀង ទៅនឹងចេតិយជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សំណង់ចេតិយមានកំពូល ៥ ក្នុងនោះ មានកំពូលធំមួយមានកំពស់ប្រហែល ២៦ ម៉ែត្រ ទទឹង ១៥ ម៉ែត្របួនជ្រុង និងកំពូលតូចៗចំនួន ៤ មានកំពស់ ៤ ម៉ែត្រកន្លះ ទទឹង ១ ម៉ែត្រ ៣០ ដែលមានសរសេរឈ្មោះ អ្នកជួយឧបត្ថម្ភមកកសាងជាភាសាភូមា។ ដោយយោងតាមប្រតិទិនរបស់ជនជាតិភូមា ចេតិយតូចៗទាំង ៤ បានកសាងនៅក្នុងឆ្នាំ១២៨៧ ដែលត្រូវនឹងឆ្នាំ១៩២៥ នៃគ្រឹស្តសករាជ។ សំណង់ចេតិយ ត្រូវបានគេជឿថា ចេតិយធំបានកសាងមុនចេតិយតូចៗទាំង ៤ ព្រោះថា ប្រភេទស៊ីម៉ងត៍ដែលប្រើលើចេតិយធំមានសភាពចាស់ជាង និងខុសគ្នាពីប្រភេទស៊ីម៉ងត៍ប្រើលើចេតិយតូចៗទាំង៤។

បច្ចុប្បន្នចេតិយភ្នំយ៉ាត បានក្លាយជាទីកន្លែងសក្ការៈគោរពបូជាដ៏សំខាន់ សម្រាប់ប្រជាជននៅទីនោះ ក៏ដូចជា អ្នកមកពីទីឆ្ងាយនិងក្លាយជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមួយ នៅក្នុងខេត្តប៉ៃលិន។
លោករដ្ឋមន្ត្រី ក្រសួងវប្បធម៌បានបន្តថា អស់រយៈកាលជាច្រើនឆ្នាំនៃសង្គ្រាមរាំរ៉ៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត កន្លងមក បានធ្វើឲ្យចេតិយភ្នំយ៉ាតនេះទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារកង្វះការថែទាំឲ្យបានត្រឹមត្រូវជាមួយ និងផលប៉ះពាល់ពីកត្តាធម្មជាតិ និងកត្តាផ្សេងៗទៀត។

Give our kids a better dealស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នេះ ចេតិយភ្នំយ៉ាត ចាំបាច់ត្រូវធ្វើការសង្គ្រោះជាបន្ទាន់ និងជួសជុលឡើងវិញ ទៅតាមបច្ចេកទេសសមស្រប។ ជាភ័ព្វសំណាង និងជាឱកាសល្អ
ដែលសប្បុរសជន ប្រទេសមីយ៉ាន់ម៉ា លោកព្យុងម៉ោងម៉ោង បានមកប្រទះឃើញ និងចាប់អារម្មណ៍លើចេតិយនេះ ដោយមានទឹកចិត្តសប្បុរសធម៌ ជួយឧបត្ថម្ភជាថវិកាប្រមាណ ១២១.០៤៧ ដុល្លារអាមេរិក ក្នុងការជួសជុល និងបច្ចេកទេសតាំងពីខែតុលា ឆ្នាំ២០១០ ទៅតាមដំណាក់កាលនីមួយៗ និងតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកិច្ចគាំទ្រសម្របសម្រួល ពីសាលាខេត្តប៉ៃលិន។

លោក ព្យុង ម៉ោងម៉ោង អគ្គនាយកក្រុមហ៊ុនស៊ីណេតតិចណូឡូជី ជាអ្នកជួយឧបត្ថម្ភក្នុងការជួសជុលចេតិយនេះ បានបញ្ជាក់ថា ក្រុមការងារបានប្រទះឃើញចេតិយនេះ សាងសង់ឡើង ដែលមានពាក់ព័ន្ធទៅនឹងប្រជាជនមីយ៉ាន់ម៉ា ហើយបានទំនាក់ទំនង និងព្រះចៅអធិការវត្តភ្នំយ៉ាត ថាបើយើងខ្ញុំសុំជួសជុលចេតិយនេះឡើងវិញ ត្រូវធ្វើយ៉ាងណា។ ក្រោយពីត្រឡប់ទៅការិយាល័យនៅភ្នំពេញវិញ ស្រាប់តែទទួលដំណឹងថា លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន ចង់ជួបពិភាក្សារឿងជួសជុលនេះ គឺបន្ទាប់ពីពិភាក្សាល្អិតល្អន់ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាខេត្តប៉ៃលិន។
Give our kids a better dealការសិក្សាពីក្រុមជំនាញមកពីប្រទេសមី យ៉ាន់ម៉ា ហើយត្រូវជួសជុលចេតិយនេះ មិនឲ្យខុសពីទម្រង់ដើមឡើយហើយចាប់ផ្ដើមបើកការដ្ឋានកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០។ ការជួសជុលសំណង់ចេតិយនេះ គឺបានបូកស៊ីម៉ងត៍ថ្មីនិងពាសសន្លឹកអ៊ីណុកពណ៌មាស និងក្បាច់រចនាតាមលំនាំផ្សេងៗនឹងបំពាក់ឆ័ត្ររួត ក្រពុំផ្កាពេជ្រនៅលើកំពូលឆ័ត្ររួតនៅថ្ងៃទី៤ ខែមីនា នេះ ដែលប្រារព្ធពិធីឆ្លងចេតិយភ្នំយ៉ាតនេះផងដែរ។
លោក ព្យុង ម៉ោងម៉ោង បានសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក អ៊ី ឈាន បានដាក់ចេតិយនេះថា ជាចេតីយមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។

Give our kids a better dealចំណែកលោក ហ៊ឹម ឆែម បានបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាមានសេចក្ដីសោមនស្សរីករាយ និងអបអរសាទរ ដែលចេតិយភ្នំយ៉ាត ត្រូវបានសង្គ្រោះ និងជួសជុលឲ្យមានគុណភាពរឹងមាំត្រចះត្រចង់ឡើងវិញ សំដៅអភិរក្សកេរ្តិ៍តំណែលប្រវត្តិសាស្ត្រឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយៗទៀត និងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែខ្ពស់ត្រដែតថែមទៀត។ សមិទ្ធផលដែលទទួលបាននាពេលនេះ គឺស្ដែងចេញតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសាលាខេត្តប៉ៃលិន និងដៃគូសហប្រតិបត្តិការក្នុងបុព្វហេតុរួមគ្នាថែរក្សាការពារ និងលើកតម្កើងវប្បធម៌ អរិយធម៌ជាតិ ឲ្យមានសុវត្ថិភាពនិរន្តរភាពតាមទិសស្លោក “ទាំងអស់គ្នាដើម្បីការការពារវប្បធម៌ជាតិ ហើយវប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា”៕ R

Give our kids a better deal

More info: http://www.cen.com.kh/localnews/show_detail/132?token=OTk2NDBkYzhjODQ5MzNhNjFhMmJmOTIwNTNkODNk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: